លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។

លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ - ảnh 1
លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។


        VOV-សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)របស់គណៈ
កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមមានចរិតលក្ខណៈតស៊ូខ្ពស់ ឆ្លើយ
តបបាន​នូវ​ក្តីសង្ឃឹមរបស់ប្រជាជនទាំងមូលបក្សទាំងមូលជាមួយដំណោះស្រាយ
ជាក់ស្ដែង ដែលចំណុចស្នូលគឺការកែលំអរបក្សពីមជ្ឈឹមដល់មូលដ្ឋាន។ ក្រោយ
ពេលមាន​សេចក្តី​សំរេចចិត្ត​ការិយាល័យនយោបាយគណៈលេខាបានផ្សព្វផ្សាយ
ព្រមៗគ្នារាល់​ឯកសារបញ្ជាណែនាំដើម្បីអនុវត្តយ៉ាងឯកភាពក្នុងបក្សទាំងមូល
ជាមួយ​គោលមាគ៌ានិងពេលវេលាជាក់ស្ដែង។ បញ្ហាទាំងឡាយត្រូវបានយកមក
វិភាគនិង​សន្និដ្ឋាន​យ៉ាងច្បាស់លាស់។ ក្រោយពេលទិតៀនស្ដាប់និងប្រមូលមតិ
សមាជិក​ម្នាក់ៗក្នុងការិយាល័យនយោបាយគណៈលេខាឃើញច្បាស់ការទទួល​ខុសត្រូវក្នុងថានៈរបស់ខ្លួន មានផែនការពង្រីកគុណសម្បត្តិ កែប្រែគុណវិប្បត្តិ​ក្រោមការឃ្លាំមើលដ៏ម៉ត់ចត់របស់សមូហភាព។ អកប្បកិរិយាក្លាហានទទួលគុណ​វិប្បត្តិរបស់ការិយាល័យនយោបាយគណៈលេខាជាជំហានដំបូងបាន​រីករាលដាល
យ៉ាងខ្លាំងក្លា។ ក្រោយនោះបណ្ដាបក្សភាគនិងបក្ខជនម្នាក់ៗសុទ្ធតែ​បានធ្វើការងារ
នេះជាមួយស្មារតីស្មោះត្រង់និងម៉ឹងម៉ាត់ដូចជាថ្នាក់លើបានធ្វើ។ លោក Le Khanh
Chau លេខាសាខាបក្សទី១០សង្កាត់ Tuong Mai ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ
បានចាត់ទុកថា៖

        “គ្មានអ្នកណាធ្វើឲ្យយើងស្អាតស្អំក្រៅពីខ្លួនយើងនិងបក្សយើងស្អាតស្អំ
ឡើយ។ សំខាន់គឺអក្បកិរិយារបស់យើងចំពោះគុណសម្បត្តិគុណវិប្បត្តិរបស់
ខ្លួន។ ត្រូវសំដែងថាប្រការនេះខ្ញុំធ្វើបានប្រការនោះខ្ញុំមិនទាន់ធ្វើបាន។ ខ្ញុំគិត
ថា នោះគឺ​អកប្បកិរិយារបស់បក្ខជនចំពោះសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤
អកប្បកិរិយា​របស់បក្ខជនចំពោះបក្ស។ នោះគឺជាការជោគជ័យរបស់សេចក្តី
សំរេច​ចិត្តមជ្ឈឹម​លើកទី៤។”

លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ - ảnh 2
សមូហភាពកម្មាភិបាលបក្ខជនម្នាក់ៗបានមានដំណោះស្រាយជាក់ស្ដែងដើម្បីអនុវត្តម៉ឹងម៉ាត់ការ
កសាងបក្សតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។

        ដំណើការត្រៀមរៀបចំនិងអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី៤បាន​
ក្លាយ​ទៅជាវគ្គជីវភាពនយោបាយដ៏ទូលំទូលាយនិងស៊ីជំរៅក្នុងបក្សទាំងមូល
រួម​ចំណែកពង្រឹងនិងពង្រីក បង្កើតការស្រុះចិត្តគំនិតក្នុងគណះកម្មាធិការបក្ស
គ្រប់ជាន់ថ្នាក់ ​អង្គការបក្ស បក្ខជន ឃើញច្បាស់ពីភាពចំបាច់នៃការកែលំអរបក្ស។ 
តំបន់ជាច្រើនបានមានរបៀបធ្វើថ្មី ដូចជា÷​Dong Nai អនុវត្តការយកមតិប្រជាជន​យ៉ាងមានប្រសិទ្ធិភាព ទីក្រុងហូជីមិញ បាននាំចេញក្រុមដំណោះស្រាយចំនួន៦ 
ជាមួយការងារជាក់ស្ដែងចំនួន៥២ …ជាដើម។ តាមរយះការត្រួតពិនិត្យ ​ទិតៀន
និងស្វ័យទិតៀនដោយស្មោះត្រង់បានបង្កើនសាមគ្គីភាពឯកភាពក្នុងបក្ស។ស្ដីអំពី
បញ្ហានេះ លោក Pham The Duyet អតីតអចិន្ត្រៃយ៍ការិយាល័យ​នយោបាយអតីត
ប្រធានគណះកម្មាធិការមជ្ឈឹមរណហសិរ្យមាតុភូមិវៀតណាម​បាន​វាយតំលៃថា÷

        “តាមរយះការបោះជំហានរបៀបធ្វើខ្ញុំឃើញថា÷​មជ្ឈឹមធ្វើដូច្នេះគឺ​គ្រប់គ្រាន់​ និងខ្លាំងក្លាណាស់។ យើងត្រូវយកការទិតៀននិងស្វ័យទិតៀនជាឱកាសដើម្បី
​ត្រួត​​ពិនិត្យ ធ្វើច្បាស់លាស់ ដើម្បីកែលំអរ ជំនះពុះពារ និងដោះស្រាយ។”

លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ - ảnh 3
លោក Pham The Duyet អតីតអចិន្ត្រៃយ៍ការិយាល័យនយោបាយ
អតីតប្រធានគណះកម្មាធិការមជ្ឈឹមរណហសិរ្យមាតុភូមិវៀតណាម

​​​​​        បន្ទាប់ពីការទិតៀន និងស្វ័យទិតៀន ពីមជ្ឈឹមដល់គណះកម្មាធិការបក្សតំបន់
គ្រប់ជាន់ថ្នាក់បាននិងកំពុងសកម្មកែលំអជំនះពុះពារលើគុណវិបត្តិដោយបណ្ដា
សកម្មភាពជាក់ស្ដែង មានប្រសិទ្ធិភាព ។ ការអនុវត្តសេចក្ដីសម្រេចចិត្តនៃ​សន្និបាតមជ្ឈឹម លើកទី ៤ មិនគ្រាន់តែធ្វើតែម្តង់ប៉ុណ្ណោះទេថែមទាំងយើងត្រូវធ្វើ ជាប្រចាំខំប្រឹងប្រែងអំណត់ចំពោះអង្គការមូលដ្ឋានបក្សនីមួយៗក៏ដូចជាបក្ខជន
ម្នាក់ៗ។ ធ្វើបានដូច្នេះកម្មាភិបាលបក្ខជនទើបមានលក្ខណះផ្តល់មតិបង្ហាញឲ្យ
ឃើញពីគុណវិបត្តិរបស់គ្នាទៅវិញទៅមក ដើម្បីជំនះពុះពារលើការខ្វះខាត។ 
ការងារនេះនឹងរួមចំណែកធ្វើឲ្យផ្លាស់ប្តូរសតិអារម្មណ៍និងសកម្មភាពរបស់
កម្មាភិបាល បក្ខជន បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សម្នាកៗ ក្នុងការងារ
របស់ខ្លួន។ នេះក៏គឺជា​មូលដ្ឋានសំខាន់ ដើម្បីកសាង បណ្ដុះបណ្ដាលបាន
ប្រភពធនធានកម្មាភិបាលល្អ បំពេញសំណូមពរទាំងលាយអំពីការដឹកនាំ
អភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ