វៀតណាមខិតខំប្រឹងប្រែងដាក់ចេញរាល់ភារកិច្ចជាក់ស្ដែង​ដើម្បី​បំពេញ​តួនាទីថ្មី​នៅ​ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) -ការដែលវៀតណាមបានក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺ ជាកិត្តិយសដ៏ធំធេង ដោយអះអាងនូវគោលមាគ៌ាកិច្ចការបរទេសដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម។ 
វៀតណាមខិតខំប្រឹងប្រែងដាក់ចេញរាល់ភារកិច្ចជាក់ស្ដែង​ដើម្បី​បំពេញ​តួនាទីថ្មី​នៅ​ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1 វៀតណាមខិតខំប្រឹងប្រែងដាក់ចេញរាល់ភារកិច្ចជាក់ស្ដែងដើម្បីបំពេញតួនាទីថ្មីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ម៉្យាងវិញទៀតនេះ គឺជាភាកិច្ចដ៏ធ្ងន់ធ្ងរ ដែលទាមទាឲ្យវៀតណាមត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញភារៈកិច្ច ដែលសហគមន៍អន្តរជាតិបានប្រគល់ជូន។ ហេតុដូច្នេះហើយ វៀតណាមមិនត្រឹមតែបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការឥតងាករេប៉ុណ្ណោះទេ ថែមទាំងខិតខំប្រឹងប្រែងដាក់ចេញរាល់ភារកិច្ចជាក់ស្ដែងដើម្បីបំពេញយ៉ាងល្អប្រសើរនូវ
តួនាទីជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្លើយតបនឹងការជឿទុកចិត្ត ដែលសហគមន៍អន្តរជាតិបានប្រគល់ជូនទៀតផង។

វៀតណាមធ្លាប់ទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨ - ២០០៩ រួមមកហើយ។ នាគ្រានោះ វៀតណាម បានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ ព្រមទាំងទទួលបានការគាំទ្រ កិច្ចសហប្រតិបត្តិការពីសំណាក់សមាជិកនានានៃអង្គការសហប្រជាជាតិ។ វៀតណាមបានរួមចំណែកលើកត្រដែតការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កាត់បន្ថយភាពតានតឹង ជំរុញកិច្ចសហប្រតិបតិការ ជួយសម្រួលការដោះស្រាយ រាល់បញ្ហាសន្តិភាព សន្តិសុខនៅលើពិភពលោក ព្រមទាំងមានគំនិតផ្ដួចផ្ដើមជាក់ស្ដែងជាច្រើន អំពីខ្លឹមសារ ក៏ដូចជាជួយកែលម្អបែបផែនសហប្រតិបត្តិរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្រោយរយៈពេលផ្លាស់ប្ដូរថ្មីជាច្រើនឆ្នាំមក វៀតណាមបានម្ចាស់ការរួមវិភាគទានយ៉ាងសកម្មថែមទៀត ទៅក្នុងជីវភាពខាងនយោបាយក្នុងតំបន់ និងពិភពលោក។ នាបច្ចុប្បន្ននេះ បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ ឧស្សាហកម្ម ៤.០ កំពុងរីកសុះសាយលើសកលលោក ដែលនាំមកនូវការសាកល្បងថ្មីៗជាច្រើន និងការលំបាកក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនានា។ ក្នុងបរិបទនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្តដើរតួនាទីជាមជ្ឈភាព
សហប្រតិបត្តិការ ប្រមូលផ្ដុំគ្រប់ប្រទេសឲ្យរួមវិភាគទានជាកម្លាំង ចែករំលែកបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួនក្នុងការរកដំណោះស្រាយដ៏យូរអង្វែង ដោយចីរភាពសម្រាប់រាល់ការសាកល្បងជាសកលនាបច្ចុប្បន្ននេះ។

វៀតណាមមិនត្រឹមតែយល់ដឹងយ៉ាងច្បាស់លាស់នៃសន្តិភាព ប៉ុណ្ណោះទេ ថែមទាំងមានបទពិសោធន៍ មានសមត្ថភាព និងត្រៀមខ្លួនជាស្រេចចូលរួមជំរុញការដោះស្រាយរាល់បញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិទៀតផង។ លោកអនុរដ្ឋមន្រ្តីការបរទេស Le Hoai Trung បានសង្កត់ធ្ងន់ថា៖

“យើងចាំបាច់ត្រូវដាក់ចេញគោលជំហរ និងទស្សនៈជាក់ស្ដែង សម្រាប បញ្ហា ជាក់ស្ដែងនានានៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយឈរលើផលប្រយោជន៍រួមរបស់ប្រទេសទាក់ទិននានា។ ដោយសារ បញ្ហាប្រមាណ ពី ៧០% ទៅ ៨០% នៃក្រុមប្រឹក្សាសន្តិសុខគឺជាបញ្ហាតំបន់ ដែលទាក់ទិននឹងផលប្រយោជន៍របស់បណ្ដាប្រទេសនៅតំបន់។ ហេតុដូច្នេះហើយ វៀតណាមបានសន្យាពិចារណាអំពីផលប្រយោជន៍របស់ប្រទេសទាក់ទិននានា មុនពេលសម្រេចផងដែរ”។

ភារកិច្ចដ៏ធ្ងន់ធ្ងរ

នាពេលខាងមុខ វៀតណាមមិនត្រឹមតែទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ ប៉ុណ្ណោះទេ ថែមទាំងទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ ខាងមុខទៀតផង។ ទាំងនេះ គឺជាភាកិច្ចដ៏ធ្ងន់ធ្ងរ ដែលតម្រូវឲ្យវៀតណាមត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់។ លោក Dang Dinh Quy អនុរដ្ឋមន្ត្រីការបរទេស ប្រធានគណៈបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា៖

“វៀតណាមចាំបាច់ត្រូវរៀបចំទាំងកម្លាំងមនុស្ស ក្បាលម៉ាស៊ីន និងយន្តការ។ អំពីកម្លាំងមនុស្ស យើងគប្បីបន្តបណ្ដុះបណ្ដាលឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្បាលម៉ាស៊ីន និងយន្តការរបស់យើងត្រូវមានការសម្រចចិត្តយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ឲ្យសមស្របទៅនឹងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ។ មុនការបោះឆ្នោតនីមួយ យើងមានពេលវេលា ១២ ម៉ោងដើម្បីសម្រេចចិត្តតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវមានយន្តការវិមជ្ឈការ ហើយមានភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់។  ទីបីគឺយើងចាំបាច់ត្រូវសិក្សាស្រាវជ្រាវ ដើម្បីដាក់ចេញគំនិតផ្ដូចផ្ដើម ឲ្យស្របទៅនឹងរាល់បញ្ហា ដែលពិភពលោកមានការយកចិត្តទុកដាក់ ព្រមទាំងជាបញ្ហាដែលក្រុមប្រឹក្សាសន្តិសុខត្រូវមានភារកិច្ចដោះស្រាយផងដែរ”។

ដោយមានគោលមាគ៌ាកិច្ចការបរទេសបើកទូលាយ ច្នៃប្រឌិត រស់រវើក និងបទពិសោធន៍ក្នុងអាណត្តិ ២០០៨ - ២០០៩ នោះ វៀតណាម បានត្រៀមខ្លួន ជាស្រេចទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ខាងមុខ។ វៀតណាម នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព អភិវឌ្ឍន៍ និងចីរភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ