វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនព្រមៗគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) -នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច នាថ្ងៃទី៩មិថុនា បណ្ដាសមាជិកសភា បានស្ដីអំពីដំណោះស្រាយជាច្រើន ដើម្បីទទួលអោយបានគោលដៅកំណើន៦,៧% ឆ្នាំ ២០១៧ ដែលក្នុងនោះមានការទាក់ទាញប្រភពទុនវិនិយោគក្រៅពីថវិការដ្ឋ កែលំអរបរិយាកាសវិនិយោគ អភិវឌ្ឍន៍ទីផ្សារលក់រាយ កំណត់វិស័យកសិកម្មជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។

នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច នាថ្ងៃទី៩មិថុនា បណ្ដាសមាជិកសភា បានស្ដីអំពីដំណោះស្រាយជាច្រើន ដើម្បីទទួលអោយបានគោលដៅកំណើន៦,៧% ឆ្នាំ ២០១៧ ដែលក្នុងនោះមានការទាក់ទាញប្រភពទុនវិនិយោគក្រៅពីថវិការដ្ឋ កែលំអរបរិយាកាសវិនិយោគ អភិវឌ្ឍន៍ទីផ្សារលក់រាយ កំណត់វិស័យកសិកម្មជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។

វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនព្រមៗគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1

វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនព្រមៗគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

នៅទីនេះ តំណាងជាច្រើនបានឯកភាពចំពោះរបាយការណ៍របស់រដ្ឋាភិបាល ដោយចាត់ទុកថា៖ក្នុងរយពេលប៉ុន្មានខែកន្លងទៅ សេដ្ឋកិច្ចវៀតណាមបានឆ្លងកាត់ការលំបាកបន្តស្ដាឡើងវិញ និងអភិវឌ្ឍន៍ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព។ ប៉ុន្តែបណ្ដាតំណាងក៏បានស្នើអោយបំភ្លឺច្បាស់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច បញ្ហាតំលៃកសិផល បង្កើនការវិនិយោគដើម្បីអភិវឌ្ឍន៍។

          ប្តេជ្ញាចិត្តទទួលគោលដៅកំណើន GDP 6,7% ឆ្នាំ២០១៧

        លោក Le Cong Dinh សមាជិកសភាមណ្ឌលខេត្ត Long An បានចាត់ទុកថា៖រដ្ឋាភិបាលបានប្តេជ្ញាចិត្តមិនកែប្រែគោលដៅកំណើន៦,៧%ឡើយ។ដើម្បីអនុវត្តប្រការនេះ ត្រូវជំរុញខ្លាំងល្បឿនរំដោះទុនវិនិយោគ ពីថវិការដ្ឋ។ ស្ដីអំពីបញ្ហាប្រភពទុនវិនិយោគក្រៅថវិការដ្ឋ សមាជិកសភា លោកLe Cong Dinh បានអោយដឹងថា៖

          “ ត្រូវអនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីប្រមូលផ្តុំកម្លាំងពីប្រជាជនសំរាប់ផលិតកម្ម អាជីវកម្ម។ ដើម្បីប្រមូលផ្តុំប្រកបដោយប្រសិទ្ធភាព ត្រូវបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសគឺដំណោះស្រាយរាំងស្កាត់អតិផរណា បង្កលក្ខណះវិនិយោគ កែលំអរបរិយាកាសវិនិយោគអាជីវកម្ម បង្កលក្ខណះល្អបំផុតដើម្បីប្រជាជនចាប់ផ្តើមអាជីព។”

រួមជាមួយកំណែទំ្រង់បរិយាកាសវិនិយោគរដ្ឋាភិបាលត្រូវបង្កើតក្រុមការងារដឹកនាំដោយសមាជិករដ្ឋាភិ បាលដើម្បីជួបសន្ទនាជាមួយសហគ្រាសសំដៅដោះស្រាយការលំបាកក្នុងយន្តការគោលនយោបាយ។ នាបច្ចុប្បន្ន ការងារនេះទើបបានអនុវត្តនៅមូលដ្ឋាន។ អនុវត្តបានប្រការនេះ នឹងបង្កើតអារម្មណ៍សប្បាយរីករាយចំពោះសហគ្រាស។

    ទាក់ទិនដល់ការអភិវឌ្ឍន៍ទីផ្សារលក់រាយក្នុងប្រទេស លោក Pham Trong Nhan សមាជិកសភាមណ្ឌលខេត្ត Binh Duong ចែករំលែកថា៖

     “ រដ្ឋាភិបាលត្រូវមានផែនការជាក់ស្ដែងថែមទៀត។បង្កើនការងារឃ្លាំមើលសកម្មភាព ធានាការអនុវត្តគោលនយោបាយចំពោះទីផ្សារលក់រាយ និងការប្រកួតប្រជែង។ បញ្ជូលច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ឈានចូលជីវភាពរស់នៅ ដើម្បីបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសវៀតណាម ម្ចាស់ការប្រកួតប្រជែងជាមួយសហគ្រាសបរទេស។ ចំពោះសហគ្រាសលក់រាយក្នុងប្រទេស រួមជាមួយការផ្លាស់ប្តូរថ្មី ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង ជាមួយសហគ្រាសបរទេសនោះការចងសម្ព័ន្ធអាជីវកម្ម តភ្ជាប់ជាប្រការចាំបាច់ដើម្បីដណ្ដើមទីផ្សារក្នុងប្រទេសឡើងវិញ។”

 ដើម្បីសេដ្ឋកិច្ចអភិវឌ្ឍន៍ គឺផ្នែកវិស្វកម្មមេកានិចច្នៃប្រឌិត និងឧស្សាហកម្មឧបត្ថម្ភរីកធំធាត់ខ្លាំង។ ដូច្នេះ រដ្ឋាភិបាលត្រូវមានគោលនយោបាយជំរុញកម្លាំងច្នៃប្រឌិតរបស់សហគ្រាសក្នុងប្រទេស កែទម្រង់បរិយាកាសអាជីវកម្ម ដើម្បីជំរុញសហគ្រាសFDI វិនិយោគ ផ្ទេរប្រគល់បច្ចេកវិទ្យាអោយវៀតណាម។

វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនព្រមៗគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2

វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនព្រមៗគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

ត្រូវកំណត់វិស័យកសិកម្មជាផ្នែកសេដ្ឋកិច្ចមុខព្រួញ

នាបច្ចុប្បន្ន រដ្ឋផ្តល់ថវិកាចំនួន៥,៦% ដើម្បីវិនិយោគអោយវិស័យកសិកម្ម ហើយក្នុងនោះ ផ្នែកកសិកម្មរួមវិភាគទានចំនួន១៨% សំរាប់ខឿនសេដ្ឋកិច្ច។ ដូច្នេះ សមាជិកសភាជាច្រើនបានស្នើអោយរដ្ឋាភិបាលត្រូវកំណត់កសិកម្មជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ លោកស្រី Ma Thi Thuy សមាជិកាសភាមណ្ឌលខេត្តTuyen Quang បានចាត់ទុកថា៖

“ ត្រូវផ្លាស់ប្តូរថ្មី និងសម្រេចគោលនយោបាយច្បាប់ ស្ដីអំពីដីធ្លី ការផ្ទេរប្រគល់បច្ចេកវិទ្យា ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្ម និងគ្រប់គ្រងកសិកម្ម។ ទីពីរគឺត្រូវប្រមូលផ្តុំកម្លាំងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើកទឹកចិត្តសមាសភាពសេដ្ឋកិច្ចវិនិយោគក្នុងវិស័យកសិកម្ម។ ជាងពេលណាទាំងអស់ យើងត្រូវមានគោលនយោបាយពិសេសដោយឡែក។ទីបីគឺទីផ្សារត្រូវអភិវឌ្ឍន៍តាមទិសបើកទ្វារ ដើម្បីកសិផលក្នុងនិងក្រៅប្រទេសបានធ្វើសមាហរណកម្ម ប្រកួតប្រជែងសមភាព។”

រីឯ លោកស្រី Tran Thi Hoa Ry សមាជិកាសភាមណ្ឌលខេត្ត Bac Lieu បានអោយដឹងថា៖

“ ត្រូវបង្កើនការវិនិយោគសំរាប់កសិកម្ម ជនបទ ដោយមានហេដ្ឋារចនាសម្ព័ន្ធ បែងចែកប្រភពកម្លាំងពីថវិកាអោយសមស្របជាមួយមុខសញ្ញាទទួល។ ទន្ទឹមនឹងនោះ ត្រូវបង្កលក្ខណះងាយស្រួលដើម្បីកសិករអនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រក្នុងផលិតកម្ម។ យកចិត្តទុកដាក់វិនិយោគ កែលំអរ លើកកំពស់គុណភាពមូលដ្ឋានពិសោធន៍ ពូជដើមឈើ ពូជសត្វ ដើម្បីផ្គត់ផ្គងពូជអោយសមស្របជាមួយគ្រប់តំបន់។”

ឆ្នាំ២០១៧រដ្ឋសភាបានឯកភាពគោលដៅកំណើន៦,៧%។ ការអនុវត្តតំណោះស្រាយជាច្រើនព្រមៗគ្នា ពីការទាក់ទាញវិនិយោគ អភិវឌ្ឍន៍ទីផ្សារ ដល់ការវិនិយោគថែមទៀតវំពោះវិស័យមុខព្រួញ ជាកក្តាសំខាន់ ដើម្បីទទួលអោយបានគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ