វៀតណាមនិង អ.ស.ប. គូសសញ្ញាកិច្ចសហប្រតិបត្តិការក្នុងអំឡុងរយៈពេល ៤០ ឆ្នាំ

(VOVWORLD) -ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៧ គូសញ្ញារយៈពេល ៤០ ឆ្នាំដែល វៀតណាមក្លាយទៅជាសមាជិករបស់ អ.ស.ប. (ថ្ងៃទី ២០ កញ្ញា ឆ្នាំ ១៩៧៧ - ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៧)។ ក្នុងអំឡុងរយៈពេល ៤០ ឆ្នាំ កន្លងទៅ វៀតណាមនិង អ.ស.ប. បានខំប្រឹងប្រែងពូនជ្រុំកសាងទំនាក់ទំនងសហប្រតិបត្តិការកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយមានលទ្ធផលវិជ្ជមានពោរពេញទៅដោយសក្តានុភាពអភិឌ្ឃន៍ឲ្យបានខ្លាំងក្លា ថែមទៀត។ 
វៀតណាមនិង អ.ស.ប. គូសសញ្ញាកិច្ចសហប្រតិបត្តិការក្នុងអំឡុងរយៈពេល ៤០ ឆ្នាំ - ảnh 1 វៀតណាមនិង អ.ស.ប. គូសសញ្ញាកិច្ចសហប្រតិបត្តិការក្នុងអំឡុងរយៈពេល ៤០ ឆ្នាំ

(VOVWorld) -  ការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ អ.ស.ប. សំរាប់វៀតណាម

បន្ទាប់ពីវៀតណាមក្លាយទៅជាសមជិកជាផ្លូវការ  អ.ស.ប. បានលៃទុកការជួយ ឧបត្ថម្ភជាច្រើនខាងមនុស្សធម៌និងហិរញ្ញវត្ថុ ជាពិសេសក្នុងការជំនះពុះពារលើផលវិ បាកដោយសង្គ្រាម ការកាត់បន្ថយភាពក្រីក្រ សុខាភិបាលនិងស្បៀងអាហារ។ នាបណ្តាឆ្នាំចុងទសវត្ស ១៩៧០ អង្គការនេះបានជួយវៀតណាមយ៉ាងសកម្មក្នុងការ ដោះស្រាយការលំបាកលើគ្រប់វិស័យដោយមានចំនួនទឹកប្រាក់ជាង ៥០០ លាន ដុល្លាអាមេរិក។ នាដើមទសវត្ស ១៩៨០ ក្រៅពីប្រភពប្រាក់ឧបត្ថម្ភពីប្លុកបណ្ដាប្រទេស សង្គមនិយម ជំនួយឧបត្ថម្ភរបស់ អ.ស.ប. ស្រូបយក ៦០% ក្នុងចំណោមជំនួយឧបត្ថម្ភ សរុបសំរាប់វៀតណាម។ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មននិងសមាហរណកម្មអន្តរជាតិ អ.ស.ប. បន្តជួយឧបត្ថម្ភយ៉ាង សកម្មដោយមានប្រភពទុនរាប់រាយលានដុល្លាអាមេរិកជាប្រចាំឆ្នាំទៀត។

  នេះគឺជាប្រភពធនធានសំខាន់មួយដែលជួយអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យហើយរួមវិភាគទាននាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ អ.ស.ប.។ លោក   Nguyen Quy Binh អតីតប្រធានគណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប. អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្ដាអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុង  Geneva (ស្វីស) ដំណាក់កាល ១៩៩៧-២០០៣ វាយតំលៃថា៖

        «អ.ស.ប. ដើរតួនាទីពិសេសចំពោះវៀតណាម។ រាល់កម្មវិធីនៃអង្គការអន្តរ ជាតិរបស់ អ.ស.ប. ដូចជា កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) មូលនិធិកុមារ អ.ស.ប. (UNICEF) អង្គការកសិកម្មស្បៀងអាហារ អ.ស.ប. (FAO) បាននិងកំពុងរួមវិភាគទាន ដ៏សែនសំខាន់។ អ.ស.ប. ក៏ជាស្ពានតភ្ជាប់មួយដើម្បីវៀតណាមទទួលជំនួយឧបត្ថម្ភ មុស្សធម៌ពីប្រទេសដទៃ អំពាវនាវប្រភពទុនពីបរទេសសំរាប់វៀតណាម។ អាស្រ័យ ដោយនោះ សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។»

        វៀតណាមគឺជាសមាជិកដែលមានការទទួលខុសត្រូវរបស់ អ.ស.ប.

គិតតាំងពីពេលចូលរួម អ.ស.ប. វៀតណាមកាន់តែម្ចាស់ការនិងចូលរួមយ៉ាង សកម្មក្នុងសកម្មភាពនៃអង្គការពហុភាគីនេះ។ មិត្តភក្តិអន្តរជាតិទទួលស្គាល់និងវាយតំ លៃខ្ពស់ចំពោះតួនាទីជួរមុខរបស់វៀតណាមក្នុងការជំរុញចលនាតស៊ូដើម្បីឯករាជ្យអធិបតេយ្យភាពនិងសិទ្ធិប្រជាជនសម្រេចដោយខ្លួនឯង ប្រឆាំងជំទាស់ការរត់ប្រណាំងសព្វារុធគាំទ្រដំណើររំសាយសព្វាវុធលើគ្រប់ជ្រុងជ្រោយនិងដាច់ខាត។ វៀតណាមគឺជាប្រទេសដែលដើរជួរមុខក្នុងការអនុវត្តការផ្តើមគំនិត«ឯកភាពធ្វើសកម្មភាព» របស់អ.ស.ប.។ រួមជាមួយគ្នានោះគឺជាការខ្នះខ្នែងអនុវត្តប្រកបដោយជោគជ័យរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍន៍និរន្តរភាព កិច្ចព្រមព្រៀងប៉ារីសស្តីអំពីបំរ៉ែបំរួល អាកាសធាតុ ការផ្តើមគំនិតរបស់ អ.ស.ប. ស្តីអំពីការទប់ទល់នឹង El Nino និង La Nina រួមជាមួយសកម្មភាពរក្សាសន្តិភាពនៃអង្គការពហុភាគីនេះ។ ដោយមានបណ្ដាការខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនិងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាពនិងដំណើរអភិវឌ្ឍន៍របស់ អ.ស.ប. វៀតណាមត្រូវបានសហគមន៍អន្តរជាតិជឿទុកចិត្តវាយតំលៃខ្ពស់។ ប្រការនេះត្រូវបានបង្ហាញច្បាស់លាស់តាមរយៈការជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. (អាណត្តិ ២០០៨-២០០៩) ក្រុមប្រឹក្សា សេដ្ឋកិច្ចសង្គម (អាណត្តិ ១៩៩៨-២០០០ និងអាណត្តិ ២០១៦-២០១៨) ក្រុមប្រឹក្សាសិទ្ធិមនុស្ស (អាណត្តិ ២០១៤-២០១៦) ក្រុមប្រឹក្សាប្រតិបត្តិ UNESCO (អាណត្តិ ២០១៥-២០១៩) និងគណៈកម្មាធិការច្បាប់អន្តរជាតិ (អាណត្តិ ២០១៧-២០២១)។ លោកស្រី Pratibha Mehta អ្នកសម្របសម្រួលអចិន្ត្រៃយន៍របស់ អ.ស.ប. ប្រចាំនៅវៀតណាម អាណត្តិ ២០១១២-២០១៦ បានវាយតំលៃថា៖

        «វៀតណាមធ្វើសកម្មភាពយ៉ាងសកម្មនិងកាន់តែធ្វើសមាហរណកម្មដ៏ស៊ីជម្រៅ ចូលក្នុងសកម្មភាពរបស់ អ.ស.ប.។ វៀតណាមបានចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស  អ.ស.ប. ជាសមាជិករបស់ ECOSOS ចូលរួមក្នុងកំលាំងរក្សាសន្តិភាពនៅស៊ូដង់និង បង្កើតឡើងមជ្ឈមណ្ឌលរក្សាសន្តិភាព។ ខ្ញុំគិតថា៖ នេះគឺជាភ័ស្តុតាងសំរាប់កិច្ចសហ ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាង អ.ស.ប. និងវៀតណាម។»

វៀតណាមនិង អ.ស.ប. គូសសញ្ញាកិច្ចសហប្រតិបត្តិការក្នុងអំឡុងរយៈពេល ៤០ ឆ្នាំ - ảnh 2 វៀតណាមបានចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស  អ.ស.ប. ជាសមាជិករបស់ ECOSOS ចូលរួមក្នុងកំលាំងរក្សាសន្តិភាពនៅស៊ូដង់និង បង្កើតឡើងមជ្ឈមណ្ឌលរក្សាសន្តិភាព។

        ឋានៈរបស់វៀតណាមក្នុង អ.ស.ប.

        ដោយឈរលើមូលដ្ឋានសហប្រតិបត្តិការល្អប្រើសរក្នុងរយៈពេល ៤០ ឆ្នាំ កន្លង ទៅ នាពេលខាងមុខ វៀតណាមនិង អ.ស.ប. នឹងប្រមូលផ្តុំអនុវត្តផែនការយុទ្ធសាស្ត្រ រួមដំណាក់កាល ២០១៧-២០២១ ដែលភាគីទាំងពីរបានចុះហត្ថលេខានាខែកក្កដា កន្លងទៅ។ ផែនការនេះផ្តោតសំខាន់ទៅលើវិស័យវិនិយោគចូលក្នុងធនធានមនុស្ស ធានាឲ្យបានការបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុនិងអភិវឌ្ឍន៍បរិយាកាសនិរន្តរភាព ជំរុញភាពសម្បូររុងរឿងនិងទំនាក់ទំនងដៃគូបង្កើនយុត្តិធម៌សន្តិភាពនិងគ្រប់គ្រងលើគ្រប់ជ្រុងជ្រោយ។ ផែនការនេះជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍និរន្តរភាពដំណាក់កាល ២០១១-២០២០ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦-២០២០ និងបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ អ.ស.ប.។ នេះគឺជាគ្រឹះស្ថានរឹងមាំដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិង អ.ស.ប. នាពេលខាងមុខ។ ក្រៅពីនោះ វៀតណាមនឹងប្រមូលផ្តុំអនុវត្តល្អតួនាទីជាសមាជិកក្នុងបណ្ដាយន្តការចំណុះ អ.ស.ប. នាំចេញការផ្តើមគំនិតជាក់ស្តែងលើវិស័យអាទិភាពផងដែរ។ ជាពិសេស វៀតណាមជំរុញខ្លាំងការបំផុសចុះបេក្ខភាពបញ្ជីឈ្មោះជាសមាជិកក្រៅអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិ ២០២០-២០២១។

        អស់រយៈពេល ៤០ ឆ្នាំ កន្លងទៅនេះ ទំនាក់ទំនងវៀតណាម- អ.ស.ប. កាន់តែ អភិវឌ្ឍន៍ខ្លាំងក្លា។ បណ្ដាសមិទ្ធិផលនិងបទពិសោធន៍ក្នុងដំណើរកិច្ចសហប្រតិបត្តិការ ទ្វេភាគីគឺជាគ្រឹះស្ថានងាយស្រួលដើម្បីវៀតណាមនិង អ.ស.ប. បន្តអនុវត្តផែនការយុទ្ធសាស្ត្ររួមប្រកបដោយជោគជ័យនិងនា ៥ ឆ្នាំ ខាងមុខនិងប៉ុន្មានឆ្នាំតទៅទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ