វៀតណាមនិងជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមសន្និសីទ អនាគតទ្វីបអាស៊ីលើកទី២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុនចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨មិថុនាឆ្នាំ ២០១៧។ ក្រៅពីគោលដៅអះអាងការយកចិត្តទុកដាក់ បង្កើននឹងធ្វើឲ្យស៊ីជម្រៅ ថែម ទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយ វៀតណាម-ជប៉ុនមក ដំណើរ ទស្សនកិច្ចលើកនេះថែមទាំងបង្កើតបុព្វបទសំខាន់សម្រាប់ជម្រុញកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចនាពេលខាងមុខ។
វៀតណាមនិងជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីេរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយសហគ្រិនជប៉ុន (រូបថតៈ Vũ Dũng/VOV)

អស់រយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២១កញ្ញា) មក ជប៉ុនបាន ក្លាយទៅជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ ប្រទេសទាំងពីរបានលើកកំពស់ ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីនាឆ្នាំ ២០០៩។ ដល់ឆ្នាំ២០១៤ វៀតណាមនិងជប៉ុនបានចុះហត្ថលេខាលើសេចក្តីថ្លែងការ ណ៍រួមស្តីពីការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្របើកទូលាយ ដើម្បីសន្តិភាពនិងវិបុល ភាពនៅទ្វីបអាស៊ី។ក្នុងឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន អគ្គលេខាបក្សកុម្មុ យនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានចេញ សេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនវិស័យរួមនៃទំនាក់ទំនងវៀត ណាម-ជប៉ុន។

        ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

        ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ បច្ចុប្បន្ន ជប៉ុនកំពុងជាដៃគូសំខាន់ជួរមុខរបស់វៀត ណាម ជាប្រទេស G7 ដំបូងបានទទួលស្គាល់បទបញ្ញត្តិទីផ្សាររបស់វៀតណាម។ ប្រសិនបើនា ឆ្នាំ ២០០៦ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន គឺ៩,៩៣ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតួរលេខនេះបានកើនឡើងជិត៣០ពាន់លានដុល្លារអាមេរិក។ ជាពិសេស ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីបាននិងកំពុងបានចុះ ហត្ថលេខានោះ នឹងក្លាយទៅជាកម្លាំងចលករសម្រាប់ជម្រុញទំនាក់ទំនងពាណិជ្ជកម្មរវាងមុខសញ្ញាចូលរួមនានាក្នុងនោះមានវៀតណាមនិងជប៉ុន។

        ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តការកែទម្រង់និងរៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ចឡើងវីញយ៉ាងជ្រាលជ្រៅ គឺ ឱកាសសម្រាប់វិនិយោគធ្វើអាជីវកម្មនៅវៀតណាមកាន់ តែកើនច្រើនចំពោះដៃគូសហគ្រាសជប៉ុនដែរ។ ស្តីពីឱកាសសហប្រតិបត្តិការនៅវៀតណាម អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ Daiwa Security លោក Yuchi Akai បានឲ្យដឹងថា៖

        “យើងខ្ញុំមានមូលនិធិមួយដោយអំពាវនាវការវិនិយោគថ្មីនៅទីផ្សារវៀតណាម ហើយប្រមូលបានប្រាក់ជាច្រើនចូលក្នុងមូលនិធិនេះ។ យើងខ្ញុំក៏បានធ្វើការឧទ្ទេស នាមឲ្យស្គាល់រវាងសហគ្រិនវៀតណាមជាមួយសហគ្រិនជប៉ុន។ បច្ចុប្បន្ន យើងខ្ញុំ កំពុងធ្វើការអំពាវនាវលើវិស័យហិរញ្ញវត្ថុចូលវៀតណាម”។

        ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងដំណើរទស្សនកិច្ចជប៉ុនលើក នេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វេទិកាសគ្រាសទ្វេភាគីធំបំផុត តាំងពីមុនមកនឹងបានរៀបចំឡើងនាថ្ងៃទី៥មិថុនាដោយមានការចូលរួមរបស់សហ គ្រាស១.៥០០នៃប្រទេសទាំងពីរ។ នៅក្នុងវេទិកានេះ លោក Nguyen Xuan Phuc នឹងថ្លែងសារមួយស្តីពីការប្តេជ្ញានិងសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការ បង្កើតបរិយាកាសធ្វើអាជីវកម្មតម្លាភាពនិងបើកចំហ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសជប៉ុនផងដែរ។ អញ្ជើញថ្លែងមតិបន្ទាប់ពីជំនួបជាមួយនាយករដ្ឋ មន្ត្រីវៀតណាមមក លោក Toshifumi ប្រធានសម្ព័ន្ធក្រុមហ៊ុន J-Power បានឲ្យដឹងថា៖

        “ក្រុមហ៊ុនរបស់យើងខ្ញុំមានតួនាទីសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចជប៉ុន ហើយ ពិតណាស់ថា ដោយបទពិសោធន៍ដែលមានស្រាប់ យើងខ្ញុំអាចជួយឧបត្ថម្ភ ភាគី វៀតណាមអំពីកិច្ចសហប្រតិបត្តិការពិគ្រោះយោបល់បច្ចេកទេសក៏ដូចជាវិនិយោគ។សង្ឃឹមថា ជំនួបនេះនឹងជាការបោះជំហានបឋមដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ វិនិយោគនាពេលអនាគត”។

        ប្រការគួរឲ្យកត់សម្គាល់គឺក្នុងដំណើទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ ខេត្ត ទីក្រុង មួយចំនួនរបស់វៀតណាមបានចុះហត្ថលេខាសហប្រតិបត្តិការជាមួយសហគ្រាស ជប៉ុនដោយកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។

        សម្តែងនូវតួនាទីរបស់វៀតណាមរួមជាមួយដៃគូនានាទប់ទល់ជាមួយរាល់ការសាកល្បងក្នុងតំបន់

        ក្នុងដំណើរទស្សនកិច្ចជប៉ុនលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ព័ន្ធក្រុមហ៊ុន Nikkei អញ្ជើញជាវាគ្មិននៅសម័យបើកសន្និសីទអន្តរជាតិ ស្តីពីអនាគតទ្វីបអាស៊ីដែលប្រព្រឹត្តទៅក្នុងថ្ងៃទី៥និងទី៦មិថុនានៅទីក្រុងតូក្យូ។ នៅ ទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងនូវការសន្យារបស់វៀតណាមចំពោះ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេស គឺផ្ញើសារមួយទៅសហគមន៍ អន្តរជាតិអំពីប្រទេសវៀតណាមមួយដែលកំពុងធ្វើសមាហរណកម្មអន្តរជាតិ បើកចេញឱកាស សហប្រតិបត្តិការសម្រាប់ដៃគូនិងសគ្រាសនានាក្នុងនោះមានសហគ្រាសជប៉ុន។

        អស់រយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ដំណើរទស្សនកិច្ចជាផ្លូវការ នៅជប៉ុនលើកនេះរបស់លោក Nguyen Xuan Phuc បានរួមចំណែកបង្កើតឡើង រលកវិនិយោគថ្មីរបស់សហគ្រាសជប៉ុនចូលមកវៀតណាមនាប៉ុន្មានឆ្នាំខាងមុខ។ នេះជាប្រភពកម្លាំងសំខាន់ រួមចំណែកសកម្មទៅក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ