វៀតណាមនិងសាធារណរដ្ឋឆែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានា ធិបតីសាធារណរដ្ឋឆែក លោក Milos Zeman បានអញ្ជើញមកបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ច នេះ ជាឱកាសសម្រាប់ភាគីទាំងពីរធ្វើការពិភាក្សាលើវិធានការជម្រុញកិច្ចសហប្រតិ បត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ-បណ្តុះបណ្តាល បញ្ចូនពលករទៅធ្វើការនៅឯបរទេស រួមទាំងពិភាក្សាលើបណ្តាបញ្ហាតំបន់និងអន្តរ ជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
វៀតណាមនិងសាធារណរដ្ឋឆែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman (រូបថតៈ AFP/TTXVN) 

ចាប់តាំងពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតថ្ងៃទី២កុម្ភៈឆ្នាំ ១៩៥០មក ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយសាធារណរដ្ឋឆែកត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំងពីរពូនជ្រុំនិងថែរក្សាដោយឥតឈប់ឈរ។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណីនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត ក្នុងនោះសាធារណរដ្ឋឆែកជាដៃគូអាទិភាពចម្បង។ រីឯសាធារណរដ្ឋឆែកវិញ ក៏ជានិច្ចកាលយកចិត្តទុកដាក់អនុវត្តគោលនយោបាយអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យផងដែរ។

        វៀតណាមជាដៃគូសំខាន់របស់សាធារណរដ្ឋឆែក

        ចំពោះមុខដំណើរទស្សនកិច្ច លោក Rodlf Jindrak នាយកទទួលបន្ទុក គោលនយោបាយកិច្ចការបរទេសនៃខុទ្ទកាល័យប្រធានាធិបតី បានអះអាងថា ដំណើរ ទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតី Milos Zeman ពោរពេញទៅ ដោយអត្ថន័យពិសេស។ ព្រោះថា នេះជាលើកដំបូងលោក Milos Zeman មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រធានាធិបតី ហើយនេះក៏ជាដំណើរទស្ស នកិច្ចទៅកាន់បរទេសសំខាន់បំផុតរបស់លោកក្នុងឆ្នាំ២០១៧។ ប្រការនេះសរឲ្យ ឃើញថា សាធារណរដ្ឋឆែកផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង ជាមួយវៀតណាម៖

        “វៀតណាមនិងសាធារណរដ្ឋឆែកមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាង ល្អប្រសើរតាំងពីយូរណាស់មកហើយ។ វៀតណាមជាមិត្តមួយ ដៃគូសំខាន់មួយ និង ជាច្រកទ្វារសម្រាប់យើងខ្ញុំជ្រៀតចូលអាស៊ីនិយាយរួមនិងអាស៊ីអាគ្នេយ៍និយាយដោយឡែក។ ជាងនេះទៅទៀត រវាងប្រទេសយើងទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធ ដោយសារសហគមន៍ជនវៀតណាមត្រូវបានចាត់ទុកជាសហគមន៍ជនជាតិភាគតិច ធំមួយកំពុងរស់នៅសាធារណរដ្ឋឆែក ហើយយើងខ្ញុំគោរពនូវប្រការនេះ”។

        កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មក៏មានការ អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ក្នុងយុទ្ធសាស្ត្រនាំចេញជាតិដំណាក់កាល២០១២- ២០២០ សាធារណរដ្ឋឆែក ដាក់បញ្ចូលវៀតណាម (ជាប្រទេសតែមួយកត់ក្នុង អាស៊ាន) ទៅក្នុងបញ្ជីឈ្មោះទីផ្សារអាទិភាពទាំង១២ផងដែរ។

        ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនិងយថាទស្សន៍សហប្រតិបត្តិការ

        តាមរយៈលទ្ធផលទទួលបានក្នុងទំនាក់ទំនងទ្វេភាគីរបស់វៀតណាមជាមួយសាធា រណរដ្ឋឆែកនាពេលកន្លងទៅ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Milos Zeman បន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ។ អមដំណើរប្រធានាធិបតី Milos Zeman ក្នុងដំណើរទស្សន កិច្ចវៀតណាមលើកនេះ មានសហគ្រាសឆែកជាង៦០។ ក្នុងចំណោមសហគ្រាស ទាំងអស់នេះ មានសហគ្រាសជាច្រើនបាននិងកំពុងអនុ វត្តន៍រាល់គម្រោង សហប្រតិ បត្តិការនៅវៀតណាមក៏ដូចជាស្វែងរកឱកាសវិនិ យោគធ្វើអាជីវកម្មថ្មី។ស្តីពីចំណុច សំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ លោក Rodolf Jindrak ឲ្យដឹងថែមទៀតថា

        “ក្រៅពីបញ្ហាសេដ្ឋកិច្ចមក ក្នុងដំណើរទស្សនកិច្ចលើកនេះ យើងខ្ញុំបានផ្តោត សំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ មានន័យថា បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋឆែកទៅទស្សនានៅវៀតណាមនិងផ្ទុយទៅ វិញ។ ឆ្នាំមុននេះមានពលរដ្ឋជាង១៤ពាន់នាក់ធ្វើទេសចរណ៍នៅវៀតណាម ហើយនេះជា សញ្ញាសកម្មសរឲ្យឃើញនូវសក្កានុភាពសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងភាគីទាំងពីរ”។

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman មកវៀតណាមគឺសំដៅពង្រឹងនិងរឹតបន្តឹងថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាប្រពៃណីជាមួយវៀតណាម ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែ អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ