វៀតណាមនិងសហភាពអឺរ៉ុបឆ្ពោះទៅចុះហត្ថលេខានិងប្រតិបត្តិ EVFTA

(VOVWORLD) -កិច្ចព្រមព្រមព្រៀងពាណិជ្ជ កម្មសេរី EU-វៀតណាម (EVFTA) គ្រោងនឹងបានចុះ ហត្ថលេខានិងប្រតិបត្តិនាឆ្នាំ២០១៨។ បច្ចុប្បន្ន ភាគីទាំងពីរបានអនុវត្តសកម្មក្នុងការដោះស្រាយរាល់ការជំពាក់ជំពិន ដើម្បីដំណើរការនេះបានប្រព្រឹត្តចំទៅនឹង ផែនការដែលបានដាក់ចេញ បង្កលក្ខណៈងាយស្រួលសម្រាប់ជម្រុញការផ្លាស់ ប្តូរពាណិជ្ជកម្មទ្វេភាគីផងដែរ។

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានបញ្ចប់ជាផ្លូវការជំនួបចរចាស្តីពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០១៥។ យោងតាមសេចក្តីកំណត់របស់សហភាព អឺរ៉ុប (EU) នោះ ដំណើរការពិនិត្យលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដូចជា EVFTA គឺត្រូវឆ្លងកាត់ពីរដំណាក់កាល។

វៀតណាមនិងសហភាពអឺរ៉ុបឆ្ពោះទៅចុះហត្ថលេខានិងប្រតិបត្តិ EVFTA - ảnh 1 ឯកអគ្គរដ្ឋទូត លោក Bruno Angelet ក្នុងសន្និសីទកាសែត (រូបថតៈ ven.vn)

        ដំណាក់កាលទី១ គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EU នឹងពិនិត្យ លើគ្រប់ជ្រុងជ្រោយនៃកិច្ចព្រមព្រៀងនេះ សំដៅធានាព័ត៌មាននិងលក្ខណៈច្បាប់ ពេញលេញ។ ដំណាក់កាលទី២ គឺគណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិនិងដាក់ជូន សភាអឺរ៉ុបដើម្បីអនុម័ត។

        ប្រសិនបើទទួលបានការឯកភាពជាឯកច្ឆន្ទភាគច្រើននៅសភា អឺរ៉ុប គឺ EVFTA នឹងទទួលបានការអនុម័តនារដូវក្តៅឆ្នាំ២០១៨ខាងមុខ។ តាមនោះ ការ អនុម័តឬមិនអនុម័តលើកិច្ចព្រមព្រៀងនេះគឺទាម ទារការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរផងដែរ។

        ការបោះជំហានជាសារវ័ន្ន

        តាំងពីពេលដែលភាគីទាំងពីរបានបញ្ចប់កិច្ចចរចាអំពីកិច្ចព្រមព្រៀង EVFTA រហូតមកដល់ពេលនេះ វៀតណាមនិង EU មានជំនួបពិភាក្សាទ្វេភាគីជាច្រើន ដើម្បីស្វែងរកវិធីសាស្រ្តដោះស្រាយរាល់ការជំពាក់ជំពិន បង្កលក្ខណៈងាយ ស្រួលសម្រាប់ការចុះហត្ថលេខានូវឯកសារនេះ។ បច្ចុប្បន្ននៅមានបញ្ហាចំនួន៣ ដែលវៀតណាមត្រូវការដោះស្រាយ។ នោះគឺអនុម័តលើអនុសញ្ញាចំនួន៣របស់ អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការធានាបរិយាកាសធ្វើពលកម្មសមភាព ធានាផលប្រយោជន៍យុតិ្តធម៌សម្រាប់កម្មករនិយោជិត។ បន្ទាប់មកគឺបញ្ហាបរិស្ថាន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ចុងក្រោយគឺបង្កឱកាសសម្រាប់បណ្តាអង្គការសង្គម អង្គការក្រៅរដ្ឋាភិបាល ក្រុមពិគ្រោះយោបល់នានា ក្នុងការពិគ្រោះយោបល់ជូន រដ្ឋាភិបាលក្នុងដំណើការប្រតិបត្តិ EVFTA។ ភាគីកំពុងពិភាក្សាយ៉ាងសកម្មដើម្បី ស្វែងរកឲ្យបានដំណោះស្រាយល្អបំផុតសម្រាប់ដោះស្រាយនូវបញ្ហាទាំងបីពោល ខាងលើ។

វៀតណាមនិងសហភាពអឺរ៉ុបឆ្ពោះទៅចុះហត្ថលេខានិងប្រតិបត្តិ EVFTA - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh  (រូបថតៈ P.V) 

        ក្នុងពេលជាមួយគ្នានោះ ក្នុងដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបនាពេលថ្មីៗនេះក្នុងរយៈពេលថ្ងៃទី១និងទី២ធ្នូរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh ភាគីទាំងពីរបានឯកភាពបន្តរាល់ការខិតខំប្រឹង ប្រែង ដើម្បីទទួលបានការឯក ភាពលើបណ្តាបញ្ហានៅសេសសល់នៃកិច្ចព្រម ព្រៀងនេះ។ តាមនោះ វៀតណាមនិង EU បានឯកភាព បែងចែកកិច្ចព្រមព្រៀង ជាពីរផ្នែក គឺពាណិជ្ជកម្ម វិនិយោគនិងយន្តការដោះស្រាយជម្លោះជាមួយគោល បំណងជម្រុញការចុះហត្ថលេខាយ៉ាងឆាប់ៗរាល់ខ្លឹមសារតាមដំណើរការដែល បានដាក់ចេញ តាមសមត្ថភាពនិងយន្តការច្បាប់របស់ EU។

       ការវាយតម្លៃសកម្មពីសមាជិក EU

        រាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ដើម្បីចុះហត្ថ លេខា យ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀង EVFTA ត្រូវបានមជ្ឈដ្ឋានមន្ត្រី EU ទទួលស្គាល់។ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angelet បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលវៀតណាមបាន សកម្មក្នុងការបញ្ជាណែនាំឲ្យក្រ សួងស្ថាប័ននានានៃគណៈកម្មាធិការចម្រុះ វៀត ណាម-EU ដើម្បីត្រៀមរៀបចំជំហានចាំបាច់អនុវត្ត EVFTA នាឆ្នាំ២០១៨។ លោក ស្រី Marie-Christine Poncin អ្នកជំនាញការជាន់ខ្ពស់នៃខុទ្ទកាល័យគោលនយោ បាយពាណិជ្ជកម្មនិងយុទ្ធសាស្ត្រ ចំណុះអគ្គនាយកដ្ឋានរតនាគារ ក្រ សួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុបារាំងបានវាយតម្លៃថា៖

        “ក្នុងកិច្ចព្រមព្រៀង EU-វៀតណាម មានវត្តមានការទាក់ទងផ្ទាល់ថ្មីរបស់ សហភាពអឺរ៉ុប ស្តីពីការគាំពារវិនិយោគ។ នោះជាសញ្ញាសរឲ្យឃើញមហិច្ឆតា របស់កិច្ចព្រមព្រៀងនេះ ព្រោះថា ប្រសិនបើប្រៀប ធៀបនឹងកិច្ចព្រមព្រៀងដទៃ ដែលអឺរ៉ុបចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង គឺការទាក់ទង់ផ្ទាល់នេះមិនពិបាក ទេ ឬប្រៀបធៀបនឹងកិច្ចព្រមព្រៀងអឺរ៉ុប-សិង្ហបុរីគឺកិច្ចព្រមព្រៀងបានចុះហត្ថលេខាជាមួយវៀត ណាមមានមហិជ្ឆតាជាង”។

        រីឯលោក Jean Francois Di Meglio ប្រធានមូលនិធិស្រាវជ្រាវទ្វីបអាស៊ីថា៖

        “វៀតណាមកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តទទួលបានការរីកចំរើនថែមទៀត ព្រោះកិច្ចព្រមព្រៀងនេះ នឹងបើកទ្វារទៅកាន់ពិភពលោក។ តាមនោះ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹង បានចុះហត្ថលេខាយ៉ាងឆាប់ៗ”។

        ក្នុងបរិបទដែលលទ្ធិគាំពារនិយមកំពុងកើនឡើង ការចុះហត្ថ លេខានិងអនុ ម័តលើ EVFTA មានអត្ថន័យធំធេងសម្រាប់ជម្រុញ ដំណើការសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះនឹងនាំមកផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ទាំង វៀតណាម EU និងបណ្តាប្រទេសសមាជិក EU បង្កើតបុព្វបទតភ្ជាប់រវាង EU ជាមួយតំបន់អាស៊ីអាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ ការដែលវៀតណាមនិង EU កំពុងខិតខំប្រឹងប្រែងដោះស្រាយលើការជំពាក់ជំពិនមួយចំនួននឹងរួមចំណែក ដើម្បីកិច្ចព្រមព្រៀងនេះឆាប់បានចុះហត្ថលេខានិងអនុម័តជាឯកច័ន្ទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ