វៀតណាមបង្ហាញនូវការទទួលខុសត្រូវក្នុងពេលដែលចុះឈ្មោះជាបេក្ខជនអគ្គនាយក UNESCO

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៩ និងទី ១០ តុលា ប្រទេសជាសមាជិកចំនួន ៥៨ បានដំណើរការបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសរើស អគ្គនាយកអង្គការវប្បធម៌វិទ្យាសាស្ត្រនិងអប់រំរបស់ អ.ស.ប. (UNESCO)។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau គឺជាបេក្ខជនមួយរូបក្នុងចំណោម បេក្ខជនចំនួន ៨ រូបដែលចុះឈ្មោះចូលក្នុងតំណាងអគ្គនាយក UNESCO ។ នេះគឺជា លើកដំបូងពេលវៀតណាមមានតំណាងដែលចុះឈ្មោះក្នុងឋានៈសំខាន់នេះ។ ប្រការនេះបង្ហាញនូវការទទួលខុសត្រូវអន្តរជាតិធំជាងរបស់វៀតណាមនៅបណ្ដាអង្គការពាហុភាគី។ 
វៀតណាមបង្ហាញនូវការទទួលខុសត្រូវក្នុងពេលដែលចុះឈ្មោះជាបេក្ខជនអគ្គនាយក UNESCO - ảnh 1 វៀតណាមបង្ហាញនូវការទទួលខុសត្រូវក្នុងពេលដែលចុះឈ្មោះជាបេក្ខជនអគ្គនាយក UNESCO

(VOVworld) - ដើម្បីជ្រើសរើសបេក្ខជនសមស្របបំផុតត្រូវឆ្លងកាត់ដំណាក់កាលបោះឆ្នោតចំនួន ៥។ បេក្ខជនដែលដណ្តើបានជ័យជំនះនឹងត្រូវបានក្រុមប្រឹក្សាប្រតិបត្តិ UNESCO ឧទ្ទេសនាមដើម្បីមហាសន្និបាត UNESCO ពិចារណានិងអនុម័តនៅសម័យប្រជុំដែលនឹងប្រព្រឹត្តទៅនាខេវិច្ឆកាឆ្នាំ ២០១៧។ នាបច្ចុប្បន្ន ទោះបីជាឆ្លងកាត់ដំណាក់ កាលបោះឆ្នោតចំនួន ២ លើកក្តី ប៉ុន្តែមិនទាន់ មានបេក្ខជនណាមួយដែលទទួលបានហូសកំរិតពាន់កណ្តាលសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បី ដណ្តើមបានជ័យជំនះនៅឡើយ។

        ការជ្រើសរើសយ៉ាងម៉ត់ចត់

       UNESCO គឺជាអង្គការជំនាញរបស់ អ.ស.ប. ដែលដើរតួនាទីកាន់តែសំខាន់ក្នុងជីវភាពវប្បធម៌វិទ្យាសាស្ត្រនិងអប់រំលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ការជ្រើសរើសអគ្គនាយកនៃអង្គការនេះគឺសំខាន់ណាស់ដែលទាមទាឲ្យដំណើរការយ៉ាងម៉ត់ចត់មួយ។

        គិតតាំងពីពេលចាប់បដិសន្ធិ នាថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ១៩៤៥ រហូតមកដល់ពេល នេះ UNESCO បានរៀបចំការបោះឆ្នោតអគ្គនាយកទាំង ១០។ ការបោះឆ្នោតលើកទី ១១ ឆ្នាំ ២០១៧ នេះនឹងជ្រើសរើសអ្នកដឹកនាំអង្គការនេះក្នុងអាណត្តិ ៤ ឆ្នាំ (២០១៧-២០២១)។ បេក្ខជនទាំងអស់នឹងត្រូវឆ្លើយសម្ភាសហើយបោះឆ្នោត។ ដំណាក់កាល ឆ្លើយបទសម្ភាសលើកនេះមានចំណុចថ្មីមួយចំនួន។ បណ្ដាបេក្ខជនត្រូវបង្ហាញនូវកម្មវិធីធ្វើសកម្មភាពរបស់ខ្លួនហើយឆ្លើយសម្ភាសដោយបើកចំហដែលត្រូវបានផ្សាយផ្ទាល់លើគេហទំព័ររបស់ UNESCO។

        បេក្ខជនទាំងឡាយសុទ្ធតែជាអ្នកកាន់ដំណែងខ្ពស់ក្នុងរដ្ឋាភិបាលរបស់ប្រទេស នានាដែលបានធ្វើសកម្មភាពនៅ UNESCO មានចំណេះដឹងដ៏ជ្រាលជ្រៅ អំពីអង្គការនេះ។ បេក្ខជនរបស់វៀតណាម លោក Pham Sanh Chau គឺជាអ្នកដែល មានចំណេះដឹងទូលំទូលាយនិងបទពិសោធន៍ធ្វើសកម្មភាពនៅអង្គការពហុភាគីនេះ។ លោកបានកាន់ដំណែងជាឯកអគ្គរដ្ឋទូតប្រធានគណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាម នៅខាងក្រៅ UNESCO ឥឡូវនេះជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីទទួល បន្ទុកការងារនៅ UNESCO។

        វៀតណាមចុះឈ្មោះជាបេក្ខជនជាលើកដំបូង

       សេចក្តីសម្រេចចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតអគ្គនាយក UNESCO បានបង្ហាញនូវការចូលរួមកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណមក្នុងបណ្ដា សកម្មភាពរបស់ UNESCO គិតតាំងពីពេលវៀតណាមក្លាយទៅជាប្រទេសជាសមាជិក ជាផ្លូវការនៃអង្គការនេះនាខែកក្កដាឆ្នាំ ១៩៧៦។ ក្នុងដំណាក់កាលដំបូង វៀតណាម បានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ១៩៧៨-១៩៨៣ ហើយមាន ស្ថាប័នតំណាងនៅ UNESCO នាឆ្នាំ ១៩៨២។ ក្រៅពីនោះ វៀតណាមបានអនុម័តលើ អនុសញ្ញាសំខាន់មួយចំនួនដូចជា៖ អនុសញ្ញាអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបបី អនុសញ្ញាការពារនិងពង្រីកភាពសម្បូរបែបនៃការសម្តែងវប្បធម៌ធ្វើអធិបតីភាពសន្និសីទធំៗរបស់ UNESCO ដូចជា សន្និសីទជាន់ខ្ពស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីអំពី ការសន្ទនារវាងបណ្ដាខឿនវប្បធម៌សន្និសីទពិគ្រោះយោបល់បណ្ដាគណៈកម្មាធិការ ជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        វៀតណាមក៏ជំរុញយ៉ាងខ្លាំងរួមវិភាគទានការផ្តើមគំនិតលើវិស័យកាត់បន្ថយភាព ក្រីក្រមជ្ឈមណ្ឌលសិក្សាសហគម៍អនុវត្តខ្លឹមសារអប់រំដើម្បីការអភិវឌ្ឍន៍និរន្តរភាព ចូលក្នុងរូបសណ្ឋានមណ្ឌលរក្សាជីវគោល ។ល។ វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិក្នុងអាណត្តិចំនួន ៤ ហើយឥឡូវនេះបំពេញល្អនូវ ភារកិច្ចយ៉ាងល្អ (អាណត្តិ ២០១៥-២០១៩)។ វៀតណាមក៏ជាសមាជិកនៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក (អាណត្តិ ២០១៣-២០១៧)។ UNESCO គោរពទំនាក់ទំនងជាមួយវៀតណាមជាពិតៗ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ អគ្គនាយក UNESCO ចំនួន ៥ រូបបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ នាពេលថ្មីៗនេះ អគ្គនាយក UNESCO លោកស្រី Irina Bokova បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ៣ ដង។ លោកស្រី Irina Bokova បានអះអាងថា៖ «វៀតណាមជានិច្ចកាលជាប្រទេស មួយក្នុងចំណោមប្រទេសដែលដើរជួរមុខក្នុងការអនុវត្តកម្មវិធីរបស់ UNESCO ប្រកបដោយជោគជ័យ។»

        អាស្រ័យដោយការចូលរួមយ៉ាងសកម្មក្នុង UNESCO រូបភាពរបស់វៀតណាម ត្រូវបានផ្សព្វផ្សាយ បណ្ដាគំរោងការណ៍អភិរក្សវប្បធម៌អប់រំនិងបច្ចេកវិទ្យាទទួលបាន ការជួយឧបត្ថម្ភរបស់ UNESCO។ វៀតណាមត្រូវបាន UNESCO ប្រគល់ជូនឲ្យ កិតនាមថ្លៃថ្លារួមមា៖ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ពិភពលោកចំនួន ៨ បេតិកភណ្ឌ អរូបបីពិភពលោកចំនួន ១១ បេតិកភណ្ឌឯកសារចំនួន ៦ មណ្ឌលរក្សាជីវគោលពិភព លោកចំនួន ៩ និងឧទ្យានភូគព្ភសាស្ដ្រពិភពលោកទាំងមូលមួយ។ នាពេលថ្មីៗនេះ វិទ្យាស្ថានគណិតសាស្ដ្រនិងរូបវិទ្យាចំណុះបណ្ឌិតសភាវិទ្យាសាស្ត្រវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រក្រោមការគាំពាររបស់អង្គការនេះ។

        បង្ហាញនូវតួនាទីសកម្មថែមទៀតនៅបណ្ដាអង្គការពហុភាគី

        ទោះបីជាចុះឈ្មោះក្នុងការបោះឆ្នោតជាលើកដំបូងក្តី ប៉ុន្តែ ការបង្ហាញកម្មវិធីធ្វើ សកម្មភាពនិងឆ្លើយសម្ភាសនាខែមេសាឆ្នាំ ២០១៧ មក បេក្ខជនរបស់វៀតណាម ឯកគ្គរដ្ឋទូត Pham Sanh Chau បានសម្តែងនូវសេចក្តីទុកចិត្តតាមរយៈការប្រើ ប្រាស់ដ៏ស្ទាត់ជំនាញភាសាអង់គ្លេសនិងបារាំងក្នុងការបង្ហាញនូវចំណេះដឹងដ៏ជ្រាល ជ្រៅលើវិស័យទាក់ទិននានា បទពិសោធន៍ធ្វើសកម្មភាពនៅ UNESCO ដែលបង្ហាញ ច្បាស់លាស់នូវសមត្ថភាពដឹកនាំអង្គការអន្តរជាតិធំមួយ។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau ក៏ត្រូវបានវាយតំលៃជាអ្នកដែលបានបង្ហាញនូវរបៀបរាៈ របស់ខ្លួនឲ្យចុះចូល ហើយទទួលការទះដៃច្រើនបំផុត។

        ប៉ុន្តែ ចំពោះមុខបណ្ដាបេក្ខជនលេចធ្លោផ្សេងៗទៀតដូចជា បេក្ខជនរបស់ចិន លោក Qian Tang ដែលកំពុងជាឧបការីនៃអគ្គនាយក UNESCO ទទួលបន្ទុកវិស័យ អប់រំ បេក្ខជនរបស់អេហ្ស៊ីប អតីតក្រសួងគ្រួសារនិងចំនួនប្រជាជន លោកស្រី Moushra Khattab បេក្ខជនរបស់កាតា អតីតរដ្ឋមន្ត្រីវប្បធម៌ លោក Hamad bin Al-Kawarri  ឬ បេក្ខជនរបស់ប្រទេសម្ចាស់ផ្ទះ អតីតរដ្ឋមន្ត្រីវប្បធម៌និងផ្សព្វផ្សាយ លោកស្រី Audrey Azoulay លទ្ធិផលនៃការប្រណាំងប្រជែងចូលក្នុងឋានៈខ្ពស់បំផុតនៃអង្គការអន្តរជាតិសំខាន់ដូច UNESCO នូវមានប្រការជាច្រើនទៀតដែលត្រូវមក ខាងមុខ។ ប៉ុន្តែ ចំពោះវៀតណាម ការចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតអគ្គនាយក  UNESCO ជាលើកដំបូង បានបង្ហាញនូវគោលបំណងដើរតួនាទីសំខាន់ ថែមទៀតរបស់វៀតណាមក្នុងសកម្មភាពរួមរបស់ពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ