វៀតណាមលើកកម្ពស់សមត្ថភាពប្រកួតប្រជែង

(VOVWORLD) -        ការកែលម្អជាសារវន្ត បង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវបណ្ដាបទដ្ឋានអំពីបរិយាកាសធ្វើអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចគឺជាដំណោះស្រាយមួយរបស់រដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ភារកិច្ច ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨។ 

តាមរយៈការតម្រង់ទិសដៅនេះ វិធានការជាច្រើនបានលាតត្រដាងអនុវត្តន៍នារយៈពេលកន្លងទៅ។ សហគមន៍អន្តរជាតិក៏បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធ្វើកំណែទម្រង់ និងកសាងកត្តាកំណើនរយៈពេលយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានបញ្ហាសេសសល់នានា ដើម្បីធានាការអភិវឌ្ឍទៅមុខដោយចីរភាព។

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃថា វៀតណាមទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់លើវិស័យបច្ចេកវិទ្យា និងទីផ្សារពលករប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ អ្នកជំនាញការជាច្រើនបាន កត់សម្គាល់ថា ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាកំពុងខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវដំណោះស្រាយកែលម្អបរិយាកាសធ្វើអាជីវកម្ម និងលើកម្ពស់សមត្ថភាពប្រកួតប្រជែង។

ការឆ្លើយតបជាវិជ្ជមាន

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋាភិបាលក្នុងការបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន និងច្បាស់លាស់ក្នុងបរិយាកាសធ្វើអាជីវកម្ម។ EuroCham បានកត់សម្គាល់ការទាក់ទងផ្ទាល់ដែលមានចរិតលក្ខណៈស្ថាបនា និងបើកទូលាយរបស់រដ្ឋាភិបាល នៅពេលលើកកម្ពស់តួនាទីចាំបាច់របស់សហគ្រាស ហើយចាត់ទុកសហគ្រាសជាដៃគូជំរុញពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រដ្ឋអំណាចមូលដ្ឋានបានអនុវត្តន៍ការធ្វើកំណែទម្រង់ជាច្រើន បង្កើតឱកាសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ចូលរួមទីផ្សារ។ ក្រសួងពាក់ព័ន្ធនានាដូចជាក្រសួងផែនការនិងវិនិយោគ ក្រសួងឧស្សាហពាណិជ្ជកម្មបានបន្តកែលម្អ បែបបទរដ្ឋបាល និងលុបចោលលក្ខខ័ណ្ឌធ្វើអាជីវកម្មតាមច្បាប់វិនិយោគ។ លោក Nicolas Audier សហប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមបានឃើញការផ្លាស់ប្ដូរ និងលទ្ធផលជាវិជ្ជមានក្នុងការកសាង និងសុក្រឹតប្រព័ន្ធ ច្បាប់នៅវៀតណាម។

“ដោយមានបរិយាកាសវិនិយោគអនុគ្រោះ និង ការប្រកួតប្រជែងក្នុងការ ចំណាយប្រាក់ផលិតកម្ម ក៏ដូចជាយថាទស្សន៍ដ៏ខ្លាំងក្លាអំពីសេដ្ឋកិច្ចរបស់វៀតណាមនោះ ស្រទាប់ជនធូធាគ្រានបើមានការរីកចម្រើន ពលករកាន់តែមានសមត្ថភាព និងឋានៈនៅអាស៊ីអាគ្នេយ៍ពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមគឺជាទីកន្លែងមកដល់សម្រាប់វិនិយោគិនបរទេសយ៉ាងពិតប្រាកដ”។

ស្ដីពីប្រៀបខ្លាំងរបស់វៀតណាមនោះ លោក Justin Wood នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ WEF បានឲ្យដឹងថា

“ប្រសិនបើក្រឡេកមើលការធ្វើអាជីវកម្មជាក់ស្ដែងនៅវៀតណាមនោះ យើង អាចឃើញយ៉ាងងាយស្រួលនូវការបោះជំហានទៅមុខតាមរយៈសន្ទស្សន៍ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែ WEF បានធ្វើការសិក្សាស្រាវជ្រាវលើតួលេខទាំងនេះទេ ថែមទាំងធនាគារពិភពលោកក៏មានរបាយការណ៍ជាច្រើនដោយកត់សម្គាល់នូវការរីកចម្រើនរបស់វៀតណាមតាមរយៈការអង្កេតអំពីបរិស្ថានវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមទៀតផង។ វៀតណាមមានការអភិវឌ្ឍជាច្រើន ក្នុងការលុបចោលរបាំងបែបបទ និងបទបញ្ញត្តិលើវិស័យពន្ធ គយ សកម្មភាពនាំចេញ នាំចូល និង ការចុះបញ្ជីពាណិជ្ជកម្ម”។

បញ្ហាសាកល្បងជាច្រើន

វៀតណាមលើកកម្ពស់សមត្ថភាពប្រកួតប្រជែង - ảnh 1 លោក Justin Wood នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ WEF

ទោះបីជាសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមកំពុងបានកែលម្អជាបណ្ដើៗក៏ដោយ ប៉ុន្តែដើម្បីអភិវឌ្ឍន៍ដោយចីរភាពនោះ វៀតណាមគប្បីជំនះពុះពារលើបញ្ហានៅសេសសល់។ នោះគឺ សមត្ថភាពច្នៃប្រឌិតរបស់សេដ្ឋកិច្ចវៀតណាមនៅតែមានកំរិតទាប។ សន្ទស្សន៍ផ្លាស់ប្ដូរថ្មីច្នែប្រឌិត រួមមានកញ្ចប់វនិយោគសម្រាប់ការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ (R & D) និងចំនួនការប្រកាសនីយបត្រ ដែលបានផ្តល់ជូនគឺមិនច្រើនឡើយ។ ប្រការនេះបានរាំងខ្ទប់ការដែលវៀតណាមឈានចូលក្នុងដំណើរការធ្វើសមាហរណកម្ម និងសកលភាវូបនីយកម្មយ៉ាងស៊ីជម្រៅ។

ចំណុចមួយទៀតដែលត្រូវយកចិត្តទុកដាក់គឺគុណភាពពលករ និងរចនាសម្ព័ន្ធនៃកម្លាំងពលករនៅវៀតណាម។ សន្ទស្សន៍នេះបានឆ្លុះបញ្ចាំងនូវការលំបាករបស់សហគ្រាសក្នុងការស្វែងរកពលករឲ្យសមស្រប។ លោក Tomaso Andreatta សហប្រធានសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម  (VBF) បានឲ្យដឹងថា៖

“ដំណោះស្រាយសម្រាប់បញ្ហានេះគឺត្រូវលើកកម្ពស់ជំនាញចំណេះដឹងសម្រាប់ពលករ ដើម្បីអាចប្រតិបត្តិការបច្ចេកវិទ្យាស្វ័យប្រវត្តិ ក្នុងបច្ចេកវិទ្យា 4.0 ។ ទីពីរគឺត្រូវជំរុញការបើកពង្រីកក្រុមហ៊ុនបណ្តុះបណ្តាលវិជ្ជាជីវៈឯករាជ្យ។ បណ្ដាប្រទេសជោគជ័យគឺសុទ្ធតែត្រូវមានប្រព័ន្ធអប់រំ ល្អហើយវៀតណាមត្រូវបន្តការកែទម្រង់ការអប់រំផងដែរ”។

កាកែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាមគឺជាការងារប្រចាំ និងយូរអង្វែង។ ប្រការនេះ នឹងរួមចំណែកជួយឲ្យវៀតណាមសម្រេចបានគោលដៅកំណើន និងអភិវឌ្ឍន៍ដោយចីរភាពថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ