វៀតណាមអនុវត្តគោលនយោបាយចំពោះអ្នកមានគុណូបការៈជាមួយបដិវត្តន៍ព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១៧ វៀតណាមនឹងរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍ថ្នាក់ជាតិលើកទី ៧០ ទិវាយុទ្ធជនពលីយុទ្ធជនពិការ។ នេះគឺជាព្រឹត្តិការ ណ៍លើកតម្កើងបណ្ដាវីរៈជនយុទ្ធជនពលីពិការនិងអ្នកមានគុណូបការៈដែលបានរួមវិ ភាគទាននិងពលីជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ ក្នុងអំឡុង ៧០ ឆ្នាំ កន្លងទៅ កាងារយុទ្ធជនពលី-យុទ្ធជនពិការនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ ទទួលបានស្នាដៃសំខាន់ៗ។ វៀតណាមកសាងបានប្រព័ន្ធគោលនយោបាយ យន្តការ អាទិភាពឯកភាព អភិវឌ្ឍន៍ដ៏ទូលំទួលាយស៊ីជម្រៅចលនាតបស្នងសងគុណ រួម ចំណែកអះអាងនៃការដឹងគុណរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមចំពោះបណ្ដាអ្នក ដែលបានពលីជីវិតដើម្បីឯករាជ្យសេរីភាពនិងឯកភាពប្រទេសជាតិ៕ 
វៀតណាមអនុវត្តគោលនយោបាយចំពោះអ្នកមានគុណូបការៈជាមួយបដិវត្តន៍ព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ - ảnh 1 វៀតណាមអនុវត្តគោលនយោបាយចំពោះអ្នកមានគុណូបការៈជាមួយបដិវត្តន៍ព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - គិតដល់ឆ្នាំ ២០១៧ វៀតណាមមានអ្នកមានគុណូបការៈចំនួន ៩ លាននាក់រួម មាន៖ យុទ្ធជនពលី វីរៈអ្នកម្តាយវៀតណាម វីរៈជនកំលាំងប្រដាប់អាវុធប្រជាជន វីរៈជន ពលកម្ម យុទ្ធជនពិការនិងអ្នកទទួលគោលនយោបាយដូចយុទ្ធជនពិការ អ្នកចូលរួម ការតស៊ូនិងកូនបង្កើតរបស់យុទ្ធជនដោយជាតិគីមីពលពណ័លឿងទុំ អ្នកធ្វើសកម្មភាព បដិវត្តន៍ត្រូវបានសត្រូវចាប់ឃុំខ្លួន។

        សុក្រិដប្រព័ន្ធគោលនយោបាយ

       គិតតាំងពីពេលអនុក្រិត្យលេខ ២០/SL របស់លោកប្រធានហូជីមិញត្រូវាបានចុះ ហត្ថលេខានាថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ១៩៤៧ ដែលបានកំណត់របបបប្រាក់ចូលនិវត្តន៍ សំរាប់យុទ្ធជនពិការនិងយុទ្ធពលី រហូតកដល់ពេលនេះ វៀតណាមបានកសាងនិង អនុវត្តព្រមៗគ្នាប្រព័ន្ធគោលនយោបាយយន្តការអាទិភាពចំពោះយុទ្ធជនពលីពការ គ្រួសាររបស់យុទ្ធជនពលីនិងអ្នកមានគុណូបការៈក្នុងទូទាំងប្រទេស។ ប្រ័ពន្ធបណ្ដា ឯកសារនេះគ្របដណ្តាប់លើគ្រប់មុខសញ្ញា ដោយហេតុនេះ អ្នកមានគុណូបការៈនិង សាច់ញាតិរបស់គេទទួលបានគោលនយោបាយនិងអាទិភាពរបស់បក្សរដ្ឋដ៏ពេញ លេញនិងទាន់ពេលវេលា។ ដោយមានគោលនយោបាយថ្មី អ្នកមានគុណូបការៈនិង គ្រួសារសាច់ញាតិរបស់យុទ្ធជនពលីពិការចំនួន ១ លាន ៤០ ម៉ឺននាក់ទទួលបានចំនួន ប្រាក់ជួយឧបត្ថម្ភជាប្រចាំខែដោយមានតំលៃសរុបឡើងដល់ ២៩០០០ ពាន់លានដុង ក្នុងមួយឆ្នាំ។ នាថ្ងៃទី ១៩ កក្កដា កន្លងទៅ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានចុះហត្ថលេខានិងចេញផ្សាយសារាចរលេខ ១៤ របស់គណៈលេខាដែលស្នើឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់កំណត់ការថែទាំនិងអនុវត្ត គោលនយោបាយអាទិភាពចំពោះអ្នកមានគុណូបការៈគឺជាភារកិច្ចចាំបាច់និងយូរ អង្វែងរបស់ប្រព័ន្ធនយោបាយនិងសង្គមទាំងមូល។ ជាពិសេស គប្បីស្រាវជ្រាវនិង ចេញផ្សាយអនុក្រិត្យជំនួសឲ្យអនុក្រិត្យស្តីអំពីអាទិភាពអ្នកមានគុណូបការៈចំពោះ បដិវត្តន៍នាបច្ចុប្បន្ន។ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធពការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា៖  

        «សារាចរថ្មីស្តីអំពីការងារអ្នកមានគុណូបការៈចំពោះបដិវត្តន៍ដល់ឆ្នាំ ២០២០ វៀតណាមខំប្រឹងប្រែងទទួលបាន ១០០% គ្រួសារមានគុណូបការៈមានកំរិតជីវភាពរស់ នៅខ្ពស់ជាងកំរិតមធ្យមនៃសហគមន៍ប្រជាពលរដ្ឋនៅលំនៅដ្ឋាន។ ការប្រមួលផ្តុំត្រួត ពិនិត្យនិងដោះស្រាយសំណុំឯកសារនៅសេសសល់ក្រោយសង្គ្រាមនៅខេត្តនានាត្រូវ បានជំរុញយ៉ាងខ្លាំងដើម្បីដោះស្រាយជាសារវ័ន្តសំណើរទទួលស្គាល់យុទ្ធជនពលី យុទ្ធជនពិការ អ្នកទទួលគោលនយោបាយដូចយុទ្ធជនពិការ។»

        ចលនាតបស្នងសងគុណអភិវឌ្ឍន៍ទូលំទូលាយនិងស៊ីជម្រៅ

       រួមជាមួយប្រព័ន្ធគោលនយោបាយរបស់រដ្ឋ ចលនាថែទាំយុទ្ធជនពិការ យុទ្ធជន មានជំងឺក្រោយសង្គ្រាម គ្រួសាររបស់យុទ្ធពិការនិងអ្នកមានគុណូបការៈបានអភិវឌ្ឍន៍ យ៉ាងខ្លាំងក្នុងរយៈពេលកន្លងទៅ។ ចាប់បីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ ប្រជាជន វៀតណាមបានរួមវិភាគទានចំនួនប្រាក់ ៣៥០០ ពាន់លានដុងក្នុងការកសាងមូលនិធិ «តបស្នងសងគុណ» កសងនិងជួសជុលផ្ទះកុសលទានចំនួន ១៦៥ ខ្នងដោយមាន តំលៃសរុប ១២ ពាន់លាន ២០០ លានដុង ប្រគល់ជូនសៀវភៅសន្សំសំចៃចំនួន ១៥៩ ពាន់។ ១០០% វីរៈអ្នកម្តាយវៀតណាមត្រូវបានបណ្ដាអង្គភាពទទួលថៃទាំ។ រដ្ឋមន្ត្រី ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បាន វាយតំលៃថា៖     

        «ចលនាថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសាររបស់យុទ្ធជនពលីនិងអ្នក មានគុណូបការៈក្នុងរយៈពេលកន្លងទៅបានក្លាយទៅជាមនោសញ្វេតនានិងការទទួល ខុសត្រូវរបស់សង្គមទាំងមូល ហើយជាខ្លឹមសារសំខាន់ៗលើវេទិកាដែលបំផុស ឡើងប្រពៃណីល្អប្រសើររបស់ប្រជាជាតិ បំផុសកំលាំងរបស់ប្រជាជនទាំងមូលក្នុងការ ថៃទាំអ្នកមានគុណូបការៈនិងកាត់បន្ថយភាពក្រីក្រក្នុងជីវភាពរស់នៅរបស់គ្រួសារ គោលនយោបាយផងដែរ។ បណ្ដាចលនាទាំងនោះបានពង្រីកប្រៀបខ្លាំងរបស់ សហគមន៍ប្រជាជន រួមចំណែកស្ថិរភាពនិងលើកស្ទួយជីវភាពរស់នៅខាងស្មារតីនិង សម្ភារៈចំពោះយុទ្ធជនពិការ គ្រួសាររបស់យុទ្ធជនពលីនិងអ្នកមានគុណូបការៈ។»

        ការងារស្វែងរកនិងប្រមូលឥដ្ដធាតុរបស់យទ្ធជនពលីនិងការកសាងសំណង់រំ លឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីក៏ត្រូវបានផ្តោតសំខាន់ផងដែរ។ រដ្ឋវៀតណាមបានវិនិ យោគក្នុងការលើកកំពស់មជ្ឈមណ្ឌលកំណត់អត្តសញ្ញាណ ADN នៃក្រសួងផ្នែក សំដៅជំរុញយ៉ាងឆាប់រហួសការកំណត់អត្តសញ្ញាណរបស់យុទ្ធជនពលី ហើយកសាង គេហទំព័រលើបណ្តាញអ៊ីនធឺណែតស្តីអំពីព័ត៌មានរបស់យុទ្ធពលី។ រដ្ឋមន្ត្រីក្រសួងព័ត៌ មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានឲ្យដឹងថា៖    «ក្រសួងកសាងបានគេហទំព័រព័ត៌មានស្តីអំពីការស្វែងរកយុទ្ធជនពលីដោយឈរ លើការប្រមូលផ្តុំមូលដ្ឋានព័ត៌មាននៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនិងក្រសួងការពារជាតិដើម្បីផ្តល់ឲ្យសមត្ថកិច្ចតាមរយៈមធ្យោបាយស្វែងរកដើមប្បីរកឃើញព័ត៌មានអំពីយុទ្ធជនពលីយ៉ាងឆាប់បំផុតដែលអាចធ្វើនៅបាន។ យើងប្រើប្រាស់បច្ចេកវិទ្យាវិភាគព័ត៌មានដ៏ធំព្រមទាំងផ្តល់ការទាក់ទងជាមួយអ្នកប្រើប្រាស់ដើម្បីជួយប្រមូល ព័ត៌មានបន្ថែមពីប្រជាជន។»

        ផ្តល់អាទិភាពចំពោះអ្នកមានគុណូបការៈជាមួយបដិវត្តន៍គឺគោលនយោបាយ សំខាន់ដែលបក្សនិងរដ្ឋវៀតណាមប្រមូលផ្តុំអនុវត្ត។ ស្នាដៃដែលទទួលបានក្នុងការអនុវត្តគោលនយោបាយចំពោះអ្នកមានគុណូបការៈក្នុងអំឡុងរាប់សិបឆ្នាំគឺជាការ បង្ហាញជាក់ស្តែងបំផុតរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមចំពោះអ្នកបានពលីជីវិត ដើម្បីឯករាជ្យសេរីភាពនិងឯកភាពរបស់មាតុរប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ