វិទ្យុសម្លេងវៀតណាម៖ រយៈ៧៣ឆ្នាំផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍

(VOVWORLD) -ថ្ងៃទី៧ ខែកញ្ញា ជាទិវាបង្កើតវិទ្យុសម្លេងវៀតណាម។ ក្នុងអំឡុង៧៣ឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមជានិច្ចកាលជាស្ថាប័នសារព័ត៌មានដែលឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដែលលេចធ្លោគឺការកសាងរូបសណ្ឋានស្ថាប័នសារព័ត៌មានពហុមេឌាដើមដំបូងក្នុងទូទាំងប្រទេសដែលមានប្រភេទសារព័ត៌មានទាំង៤នោះគឺ៖ វិទ្យុ ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ភ។ តាម

នោះ ឆ្លើយតបនឹងតម្រូវការសារព័ត៌មានកាន់តែខ្ពស់របស់មហាជន។

វិទ្យុសម្លេងវៀតណាម៖ រយៈ៧៣ឆ្នាំផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ - ảnh 1 រយៈ៧៣ឆ្នាំផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍

ចាប់តាំងពីពេលកកើតកន្លងមក វិទ្យុសម្លេងវៀតណាមជានិច្ចកាលរួមដំណើរជាមួយប្រជាជាតិ តភ្ជាប់បេះដូងរបស់ប្រជាជនវៀតណាមរាប់លាននាក់ក្នុងការតស៊ូសង្គ្រោះជាតិផងនិងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិទៀតផង។

ប្រវត្តិសាស្ត្រនៃការចាប់បដិសន្ធិនិងអភិវឌ្ឍ

នាវេលាម៉ោង១១កន្លះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ វិទ្យុសម្លេងវៀតណាមបានចាក់ផ្សាយជាផ្លូវការ (តាមការបញ្ជារបស់លោកប្រធានហូជីមិញស្ដីពីការបង្កើតវិទ្យុផ្សាយសម្លេងជាតិ) ដោយការអះអាងថា៖ “នេះជាសម្លេងវៀតណាម ផ្សាយពីហាណូយ រដ្ឋធានីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម”។ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បានឲ្យដឹងថា៖

 “ការអះអាងនេះមុនបង្អស់គឺការឧទ្ទេសនាមអំពីវិទ្យុសម្លេងវៀតណាម ប៉ុន្តែប្រការសំខាន់ជាងទៀតគឺ នេះជាការអះអាងនូវប្រសិទ្ធនាមនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមដែលទើបនឹងបានប្រសូត្រឡើង។ យើងចង់ប្រកាសទៅកាន់ប្រជាជនទាំងមូលក្នុងប្រទេស ហើយពិសេសគឺទៅកាន់ប្រជាជនលើទូទាំងពិភពលោកថា៖ ប្រទេសវៀតណាមបានកកើត ហើយសម្លេងវៀតណាមជាសម្លេងនៃរបបថ្មីរបស់រដ្ឋវៀតណាមថ្មី។ ដូច្នេះហើយសម្លេងវៀតណាមនាគ្រានោះគឺពិសិដ្ឋនិងមហោឡារឹតណាស់ ប៉ុន្តែក៏ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋគ្រប់រូបផងដែរ”។

ចាប់ពីការចាក់ផ្សាយក្នុងរយៈពេលតែ៩០នាទីនាថ្ងៃដំបូង រហូតដល់ពេលនេះ រលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាមបានគ្របដណ្ដប់លើទូទាំងប្រទេសនិងពិភពលោក តាមរយៈកាណាល់ផ្សាយសម្លេងចំនួ៨កាណាល់ កាណាល់ផ្សាយទូរទស្សន៍ប្រមាណ១៧កាណាល់ កាសែតបោះពុម្ភមួយ (កាសែតសម្លេងវៀតណាម) និងកាសែតអេឡិចត្រូនិកចំនួន២គឺ vov.vn និង vtc news។ វិទ្យុសម្លេងវៀតណាមជាស្ថាប័នសារព័ត៌មានជាតិដំបូងដែលមានប្រភេទសារព័ត៌មានទាំង៤ដ៏គ្រប់គ្រាន់។

ផ្លាស់ប្ដូរថ្មីដើម្បីឆ្លើយតបនឹងតម្រូវការសារព័ត៌មានរបស់មហាជន

ក្នុងដំណើរការអភិវឌ្ឍ វិទ្យុសម្លេងវៀតណាមបានផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាដោយឥតឈប់ឈរនូវទាំងខ្លឹមសារផងនិងរូបភាពទៀតផង តាមទិស “យកអ្នកស្ដាប់ អ្នកមើលនិងអ្នកអាន ជាស្នូល”។ ព័ត៌មានត្រូវបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ ដែលបង្កើតឡើងវេទិការបស់មហាជន បង្កភាពងាយស្រួលដើម្បីមហាជនចូលរួមកម្មវិធីផ្សាយ ដែលធ្វើឡើងបរិយាកាសប្រជាធិបតេយ្យនៅលើរលក

ធាតុអាកាស។

        វិទ្យុសម្លេងវៀតណាមក៏បង្កើនការបង្ហោះកម្មវិធីផ្សាយសម្លេង ទូរទស្សន៍ និងផលិតផលសារព័ត៌មានដទៃទៀតលើបណ្ដាញអ៊ីនធឺណែត ដោយសារនេះជារបៀបផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព ដែលសន្សំសម្ចៃផងនិងបង្កើតឡើងភាពស្និទ្ធស្នាលជាមួយមិត្តអ្នកស្ដាប់និងមិត្តអ្នកអានជាតិនិងអន្តរជាតិទៀតផង។ លោក Nguyen The Ky បានឲ្យដឹងថែមទៀតថា៖

“ម្យ៉ាងមួយ វិទ្យុសម្លេងវៀតណាមនៅតែប្រើប្រាស់មធ្យោបាយជាប្រពៃណី ប៉ុន្តែម្យ៉ាងវិញទៀតយើងខ្ញុំក៏ឆ្ពោះទៅការផ្សាយសម្លេង ទូរទស្សន៍ឌីជីថល់តាមរយៈគ្រឹះស្ថាននានានៃបណ្ដាញអ៊ីនធឺណែតទៀតផង។ យើងខ្ញុំបានបង្ហោះកម្មវិធីផ្សាយសម្លេងនិង ទូរទស្សន៍លើបណ្ដាញអ៊ីនធឺណែតដើម្បីមហាជនមិនត្រឹមតែស្ដាប់ សម្លេងវៀតណាមតាមរយៈវិទ្យុប៉ុណ្ណោះទេ ថែមទាំងតាមរយៈមធ្យោបាយទំនើបៗដូចជាកុំព្យូទ័រនិងទូរស័ព្ទចល័តទៀតផង។ ទោះបីជានៅឆ្ងាយៗក្ដី ប៉ុន្តែគេអាចតាមដានកាណាល់ផ្សាយសម្លេង កាណាល់ទូរទស្សន៍ ឬទំព័រវែបសាយកាសែតអេឡិចត្រូនិកទាំងអស់នៃវិទ្យុសម្លេងវៀតណាម”។

 វិទ្យុសម្លេងវៀតណាមជានិច្ចកាលក្ដាប់ជាប់និងឆ្លុះបញ្ចាំងយ៉ាងគ្រប់គ្រាន់ ត្រឹមត្រូវនិងទាន់ពេលវេលាអំពីព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិក៏ដូចជាបញ្ហាសុខុមាលភាពដែលត្រូវបានសង្គមយកចិត្តទុកដាក់ផងដែរ។បញ្ហាសេដ្ឋកិច្ចសង្គមលេចធ្លោនានាក៏ត្រូវបានវិទ្យុសម្លេងវៀតណាមរាយការណ៍ និងឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ឆាប់រហ័ស និងជ្រាលជ្រៅ ដែលទទួលបានការវាយតំលៃខ្ពស់របស់សាធារណៈមតិដូចជា៖ បណ្ដាសន្និបាតមជ្ឈឹម សម័យប្រជុំរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កិច្ចការឃោសនាផ្សព្វផ្សាយអំពីឆ្នាំ APEC ២០១៧ ពិសេសគឺសប្ដាហ៍ជាន់ខ្ពស់ APEC ស្ថានភាពអាកាសធាតុនិងការព្យាករណ៍គ្រោះធម្មជាតិ។ ល។ ចំពោះផ្នែកព័ត៌មានកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមជានិច្ចកាលវិភាគ អធិប្បាយនិងវាយតំលៃយ៉ាងជ្រាលជ្រៅនិងបរានុម័តចំពោះបញ្ហាអន្តរជាតិលេចធ្លោនៅក្នុងតំបន់និងលើពិភពលោក។អាស្រ័យដោយការឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនិងបរានុម័តអំពីបញ្ហាគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅប្រចាំថ្ងៃ វិទ្យុសម្លេងវៀតណាមក្នុងអំឡុង៧៣ឆ្នាំកន្លងទៅ បានក្លាយទៅជាមិត្តស្និទ្ធស្នាលគួរឲ្យជឿទុកចិត្តរបស់មហាជននៅក្នុងនិងក្រៅប្រទេស។ នាអនាគត វិទ្យុសម្លេងវៀតណាមនឹងបន្តផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ដើម្បីឆ្លើយតបនឹងតម្រូវការសារព័ត៌មានរបស់មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ