វិបត្តការទូតនៅមជ្ឈឹមបូព៌ានិងការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ

(VOVWORLD) -ឈូងសមុទ្រពែក្សនៅមជ្ឈឹមបូព៌ាកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសា ស្ត្រ។  គ្រាន់តែក្នុងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ប្រទេសអារ៉ាប់ជាច្រើនបានកាត់ ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតារដើម្បីប្រឆាំងជំទាស់ចំពោះការដែលប្រទេស នេះគាំទ្រទាំងនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនិងហិរញ្ញវត្ថុសម្រាប់អង្គការភេរវកម្ម នានា។ យ៉ាងណាមិញ មជ្ឈឹមបូព៌ាហាក់ដូចជាមិនទាន់មានសន្តិភាពនៅឡើយ ប៉ុន្តែ ឥឡូវនេះវិបត្តការទូតអាចរុញច្រានតំបន់នេះធ្លាក់ចូលក្នុងស្ថានភាពថ្មីដែលពោរ ពេញទៅដោយឧបសគ្គ។
វិបត្តការទូតនៅមជ្ឈឹមបូព៌ានិងការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ - ảnh 1

វិបត្តការទូតនៅមជ្ឈឹមបូព៌ានិងការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ (រូបថតៈ Reuters)

គ្រាន់តែក្នុងប៉ុន្មានថ្ងៃ អារ៉ាប៊ីសាអូឌិត ប្រទេសអារ៉ាប់រួម (UAE) ដល់ អេហ្ស៊ីប បារ៉ែន រហូតដល់បច្ចុប្បន្នគឺមានប្រទេសចំនួន៩ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនង ជាមួយ Doha ភ្ជាប់ជាមួយសេចក្តីសម្រេចយ៉ាងតឹងរឹងដូចជាបិទទ្វារដែនអាកាសនិង ដែនសមុទ្រ រួមទាំងបញ្ជាឲ្យពលរដ្ឋរបស់កាតារវិលត្រឡាប់ទៅប្រទេសវិញ។ នេះជា លើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសអារ៉ាប់កាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិក មួយក្នុងតំបន់។ មូលហេតុដែលបានរីយ៉ាដនិងAbu Dhabi ប្រកាសជាផ្លូវការគឺ ក្រុង Doha “គាំទ្រនិងផ្តល់ជំនួយសម្រាប់អង្គការភេរវកម្ម”។

        មូលហេតុដែលមជ្ឈឹមបូព៌ាមានការប្រេះឆារ

        រហូតមកដល់ពេលនេះ វិបត្តិនៅឈូងសមុទ្រពែក្សរវាងកាតារជាមួយប្រ ទេស ជិតខាងបានអូសបន្លាយរយៈពេលជាង១សប្តាហ៍ហើយនិងមិនទាន់មានសញ្ញាស្ងប់ ស្ងាត់នៅឡើយ។ យោងតាមអ្នកសង្កេតការណ៍នានាថា វិបត្តិនៅកាតារចាប់ប្រភពពី ភាពតានតឹងនិងជម្លោះអូសបន្លាយយូរណាស់មកហើយនៅពិភពអារ៉ាប់។ បទដាក់ ទណ្ឌកម្មនិងការហុំព័ទ្ធដាក់លើកាតារដោយសារការគាំទ្ររបស់កាតារចំពោះបណ្តា អង្គការភេរវកម្មគ្រាន់តែជាលេសមួយប៉ុណ្ណោះ ដែលមូលហេតុវែងឆ្ងាយគឺស្ថិតក្នុងជម្លោះមុននោះជាមួយ Doha ហេតុផលដោយសារ គោលនយោបាយការទូតឯករាជ្យដែលកាតារកំពុង ប្រដេញតាមយូរមកហើយអំពី ទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ឬទស្សនៈចំពោះអង្គការភេរវកម្មក្នុងតំបន់ តែប៉ុណ្ណោះ។ ការខ្វែងគំនិតកាន់តែបានឆ្កឹះឆ្កៀលខ្លាំងតាមរយៈយុទ្ធនាការនិទា ឃៈ រដូវអារ៉ាប់។ខណៈដែលចលនាចុះផ្លូវប្រឆាំងរដ្ឋាភិបាលផ្ទះឡើងនៅអេហ្ស៊ីប លីបី ស៊ីរី ទុយនេស៊ីនិងយ៉េមែនកាលពីនិទាឃៈរដូវឆ្នាំ២០១១នោះ គឺប្រទេសអារ៉ាប់នានា ចាប់ផ្តើមមានការបែកបាក់។ ពោលគឺ ភាគីមួយដឹកនាំដោយអារ៉ាប៊ី សាអូឌិត អេហ្ស៊ីប និង UAE ដោយប្រឆាំងជំទាស់ដាច់អហង្ការចលនានេះ។ ហើយភាគីមួយទៀតគឺកាតារ បានរក្សាអកប្បកិរិយាជាអព្យាក្រឹត។ តាមនោះ UAE បានចាត់ទុកថា កាយវិការនេះ របស់ Doha គឺផ្ទុយទៅនឹងសមាជិកដទៃក្នុងតំបន់ ដោយសារ UAE បានចាត់ទុក ចលនាបងប្អូនអ៊ីស្លាមដូចជាការគំរាមកំហែងសម្រាប់ប្រព័ន្ធនយោបាយទូទៅក្នុង តំបន់។ តាមពិតទៅ មូលហេតុវែងឆ្ងាយគឺជាការប្រកួតប្រជែងអំណាចនៅពិភព សម្បូរប្រេងឆៅតែប៉ុណ្ណោះ។

        ខិតខំប្រឹងប្រែងដោះស្រាយការលំបាក

        ចំពោះមុខភាពតានតឹងនៅមជ្ឈឹមបូព៌ានោះ សហគមន៍អន្តរជាតិកំពុងមានការ ខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង រួមទាំងអំពាវនាវឲ្យភាគីនានា អត់ធ្មត់ និងដោះស្រាយជម្លោះតាមរយៈការជួបសន្ទនា។ ជាក់ស្តែងគឺ អាមេរិកបានអំពាវនាវ ឲ្យប្រទេសនានាបន្ធូរស្រាលការហុំព័ទ្ធសម្រាប់កាតារ ដោយចាត់ទុកថា បម្រែបម្រួល នៃវិបត្តិការទូតនេះ នឹងជះឥទ្ធិពលទៅលើការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក។ ទួរគីវិញ បានប្រកាសថា ត្រៀមខ្លួនជាស្រេចនឹងធ្វើអ្វីៗទាំងអស់ ឲ្យតែដោះស្រាយបានរាល់បញ្ហាដោយសន្តិវិធី។ មានទស្សនៈដូចគ្នានឹងទួរគី ចិនក៏បានឡើងសម្លេងគាំទ្រប្រទេសទាក់ទិននានាឲ្យឆាប់មានសកម្មភាពបង្រួញគម្លាត និងអត់ធ្មត់កុំឲ្យភាពតានតឹងកើតឡើង។

        គុយវ៉ែតកំពុងនាំមុខក្នុងរាល់ការខិតខំប្រឹងប្រែងដោះស្រាយវិបត្តិការទូត ឈូង សមុទ្រពែក្ស។ ព្រះមហាក្សត្រគុយវ៉ែត Sabah បានអះអាងនាថ្ងៃទី១២ មិថុនាថា គុយវ៉ែត មិនអាចឧិបដៃឈរមើលទេហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្សះផ្សារការខ្វែងគំនិត រវាងបណ្តាប្រទេសអារ៉ាប់។ ព្រះអង្គ Sabah ក៏បានអញ្ជើញទៅទស្សនាអារ៉ាប៊ីសាអូ ឌិត ប្រទេសអារ៉ាប់រួម និងកាតារនាប៉ុន្មានថ្ងៃកន្លងទៅ សំដៅស្វែងរកដំណោះ ស្រាយការទូត ព្រមទាំងអំពាវនាវឲ្យភាគីនានាជួប សន្ទនាដោះស្រាយវិបត្តិ។ រីឯ កាតារវិញ គឺគាំទ្រវិធានការពោលខាងលើ នឹងត្រៀមជាស្រេចស្វែងរកវិធានការដោះ ស្រាយវិបត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ