វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់

(VOV)_នាថ្ងៃទី១៩កុម្ភះ កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមដំណាក់កាលថ្មី ក្នុងយុទ្ធនា
ការដណ្ដើមការកាន់កាប់Mosulឡើងវិញ បន្ទាប់ពីពេលបើកការវាយប្រហារថ្មី ដណ្តើម
បានតំបន់ភាគខាងលិច ទីក្រុងMosul ពីពួកឥស្លាមស្វ័យប្រកាស (IS)។​ប៉ុន្តែ ដើម្បីវាយ
បណ្ដេញ IS អោយចេញពីកំពែងចុងក្រោយនេះ ជាប្រការមិន​ងាយ​ស្រួលទេ ដោយសារ
នៅទីនេះមានជនស៊ីវិលជាច្រើន។

វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់ - ảnh 1
វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់

Mosul ជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចំងាយពីរដ្ឋធានី Baghdad គឺជាង​៤០០​គីឡូ
ម៉ែត្រ និងមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ តភ្ជាប់ភូមិភាគខាងជើង​អ៊ីរ៉ាក់ ជា
មួយភាគខាងកើតស៊ីរី។ចាប់ពីពេលដែល IS កាន់កាប់នាខែមិថុនា​ឆ្នាំ២០១៤មក 
Mosul បានក្លាយទៅជាកំពែងស្នូលរបស់កងកម្លាំងនេះនៅអ៊ីរ៉ាក់។ 

          រហូតមកដល់ពេលនេះ យុទ្ធនាការដណ្ដើម Mosul ឡើងវិញ (ដែលបានអនុវត្ត
ពីខែតុលាឆ្នាំ២០១៦មក) របស់កងកម្លាំងអ៊ីរ៉ាក់ដោយមានការជួយឧបត្ថម្ភពីកង
ទ័ពចម្រុះ ដោយអាមេរិកដឹកនាំ បានបណ្ដេញជនប្រដាប់អាវុធ IS ចេញពីតំបន់
ភាគខាងកើត របស់ទីក្រុងនេះ។​ ភេរវករជាង​១៥០០​នាក់ត្រូវសម្លាប់ ក្នុងរយៈពេល
៤ខែកន្លងទៅ។ នាបច្ចុប្បន្ន តំបន់ភាគខាងលិចទីក្រុង Mosul ជាតំបន់ប្រមូលផ្តុំ
ប្រជាជនច្រើនបំផុត មិនទាន់បានរំដោះនៅ​ឡើយទេ​។ ព្រំដែន​រវាងភាគីទាងពីរគឺ
ទន្លេ Tigris។

          កងទ័ពអ៊ីរ៉ាក់កំពុងមានប្រៀបខ្លាំងជាងនៅលើសមរភូមិ

        យុទ្ធនាការដើម្បីទទួលបានតំបន់ភាគខាងលិចនៃក្រុង Mosul នោះ​ទទួល​បាន
លទ្ធផល​វិជ្ជមានជាច្រើន។ តិចជាងមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើម​យុទ្ធ​នាការ
នេះ បណ្ដាកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ បានគ្រប់គ្រងតំបន់ទូល​ភ្នំយុទ្ធ​សាស្រ្ត​ Abu
Saif ​ដែលអាចគ្របដណ្តប់ព្រលានយន្តហោះ​ Mosul និងផ្លូវ​ Hamam AL Alil ដែល
ជាផ្លូវ​សំខាន់ ​ចូលទៅក្នុងទីក្រុងនេះ។ ​ដោយមាន​ឧត្តមភាពនេះ បណ្ដាកងកម្លាំង
អ៊ីរ៉ាក់ បានកំពុងបង្កើតផែនការវាយប្រហារធំមួយ​តម្រង់ទៅលើព្រលានយន្តហោះ 
Mosul។ ប៉ុន្តែ បើយោងតាមអ្នកជំនាញការថា៖ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យុទ្ធ
នាការនេះអាចនឹងមានភាពស្មុគស្មាញដោយសារតាមដងផ្លូវនៅតំបន់ភាគខាង
លិច Mosul គឺតូចចង្អៀត ​ធ្វើឱ្យរថ​​ពាស​ដែក​​​ពិបាកចូលក្នុង។ ទន្ទឹមនឹងនេះ​ ក្រុម
មន្រ្តីអាមេរិកបាននិយាយថា៖​នៅមាន​ជន​ប្រដាប់អាវុធចំនួន ២.000 នាក់ របស់IS
 នៅតំបន់ភាគខាងលិចនៃទីក្រុង Mosul នេះ កំពុងការពារកំពែង ចំពោះការវាយ
ប្រហារជាទ្រង់ទ្រាយធំរបស់កង​កម្លាំងសន្តិសុខអ៊ីរ៉ាក់​​។ ក្នុងពេលជាមួយគ្នានោះ 
របាយការណ៍របស់អង្គការ​សហប្រជាជាតិ នាចុងឆ្នាំ ២០១៦ថា៖IS ​អាច​រក្សាទុក 
ព្រមទាំងអនុវត្តការវាយ​ប្រហារដោយជាតិគីមីនៅ​ទីក្រុង Mosul ។

          ហានិភ័យវិបត្តិមនុស្សធម៌

        ​យុទ្ធនាការដណ្ដើម Mosul ឡើងវិញនេះបានអូសបន្លាយក្នុងរយៈពេលជាង​
ជាង៤ ខែនេះ​បាន​នាំអោយ IS ​រងការខូចខាតយ៉ាងខ្លាំង​​ប៉ុន្តែ​វាក៏បណ្ដាលអោយ
​ប្រជាជននៅ Mosul ធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយសារកង្វះអគ្គីស​
នី​អាហារទឹកផឹកយ៉ាងខ្លាំង។ នាបច្ចុប្បន្ន ជោគវាសនារបស់ជនស៊ីវិលចំនួន ៧៥
​ហ្មឺននាក់នៅទីក្រុង Mosul ជាការយកចិត្តទុកដាក់ច្រើនចំពោះ​កងកម្លាំង​អ៊ីរ៉ាក់
​ផ្សេងៗ 

          យុទ្ធនាការយោធាដែលបាន​កងទ័ពអ៊ីរ៉ាក់ អនុវត្តនៅភាគខាងលិចទីក្រុង​
Mosul ពុំបានបញ្ជាក់កាលបរិច្ឆេទបញ្ចប់នៅ​។ ប្រការនេះបង្ហាញអោយ​ឃើញនូវ
ភាពស្មុគស្មាញ នៃបំរ៉ែបំរួលមិនអាចព្យាករណ៍បាន ​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​
IS ។ ប៉ុន្តែ​ចំពោះប្រៀបខ្លាំង​នានា ​​នៅលើសមរភូមិ​​នៃកងទ័ពអ៊ីរ៉ាក់ ថ្ងៃ​ដែល​ប្រ
ជាជន​ Mosul រួចផុតទាំងស្រុងពីការគ្រប់គ្រងរបស់ក្រុម IS នេះគឺមិននៅ​ឆ្ងាយ
ដែរ។ ប្រការនេះក៏មានន័យថា​យុទ្ធនាការដណ្ដើម Mosul ឡើងវិញនេះ​នឹង​ទទួល
បានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ