សង្គ្រាមពាណិជ្ជកម្មអាមេរិក- EU ជះឥទ្ធិពលទៅលើសេដ្ឋកិច្ចសកល

(VOVWORLD) - គ្រោះអាសន្នផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងបណ្ដាខឿន សេដ្ឋកិច្ចផ្សែងៗទៀត ពិសេសគឺសហភាពអឺរ៉ុប (EU) កាន់តែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃដោយមានការដាក់ពន្ធថ្មីៗទៅលើគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ក្នុង កាលៈទេសៈដែលខឿនសេដ្ឋកិច្ចសកលនៅប្រឈមនឹងការលំបាកជាច្រើនក្នុងដំណើរស្តារឡើងវិញនោះបណ្ដាទង្វើតបតគ្នាទាំងនេះអាចធ្វើឲ្យមហន្តរាយទៅលើខឿនសេដ្ឋកិច្ចសកលនៅជាលក្ខណៈទ្រង់ទ្រាយធំជាង។

សង្គ្រាមពាណិជ្ជកម្មអាមេរិក- EU ជះឥទ្ធិពលទៅលើសេដ្ឋកិច្ចសកល - ảnh 1 សង្គ្រាមពាណិជ្ជកម្មអាមេរិក- EU ជះឥទ្ធិពលទៅលើសេដ្ឋកិច្ចសកល

បើគិតតាំងពីថ្ងៃទី ១ កក្កដា ខាងមុខតទៅ EU នឹងចាប់ផ្តើមដាក់ពន្ធបំពេញ បន្ថែមលើមុខទំនិញនាំចូលមួយចំនួនពីអាមេរិក។ សេចក្តីប្រកាសពោលខាង លើត្រូវបានគណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសនាដើមខែមិថុនា តាមនោះ បណ្ដាប្រទេសជាសមាជិក EU បានឯកភាពគាំទ្រផែនការបស់ EC ដាក់ពន្ធទៅ លើទំនិញនាំចេញរបស់អាមេរិកដែលមានតំលៃស្មើនឹង ៣,៣ ពាន់លានដុល្លាអាមេរិក។ សេចក្តីសម្រេចយ៉ាងម៉ឹងម៉ាត់នេះរបស់ EU ត្រូវបាននាំចេញបន្ទាប់ពី អាមេរិកដំឡើងពន្ធ ១០% និង ២៥% ចំពោះមុខទំនិញអាលុយមីញ៉ូមនិង ដែកថែបនាំចូលពី EU កាណាដានិងម៉ិកស៊ិក។

        មិនទាន់ផ្តោតទៅលើការដែលបណ្ដាសហគ្រាសនៃភាគីទាំងពីរអាចរងការ ខាតបង់ដោយសារកំរិតពន្ធថ្មីៗ គ្រោះអាសន្នគ្រោះថ្នាក់ដ៏ធំជាងគឺសណ្តាប់ធ្នាប់ ពាណិជ្ជកម្មសកលនិងបណ្ដាកិច្ចសន្យាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអាចរងការខូចខាតឬពុំនោះសោធត្រូវបំផ្លាញចោល។ ក្នុងរកណី សង្គ្រាមពាណិជ្ជកម្មមួយឡើងជណ្តើរ ផលវិបាកនៃវាឲ្យឡើងនឹងការកំរាមរាម កំហែងទៅលើកំណើននិងស្ថិរភាពហិរញ្ញវត្ថុសកល។

        ការសង្រុញទៅមុខឥតឈប់បណ្ដាវិធានការតបតពាណិជ្ជកម្មវិញ

        នាពេលថ្មីៗនេះ អាមេរិកបានដាក់ពន្ធនៅកំរិត ១០% និង ២៥% ចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកថែបនាំចូលពី EU កាណាដាម៉ិកស៊ិកនិង ចិន។ នេះជាកំរិតពន្ធខ្ពស់បំផុតក្នុងបញ្ជីឈ្មោះមុខទំនិញទាំងឡាយគិតតាំងពីឆ្នាំ ១៩៧១ មក។

        ភ្លាមៗនោះមួយរំពេច ទង្វើនោះរបស់អាមេរិកបានបណ្តាលឲ្យមានប្រតិកម្ម យ៉ាងខ្លាំងលើពិភពលោកទាំងមូល។ ក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ EU បានឲ្យដឹងថា៖ ក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងការសោកស្តាយយ៉ាងខ្លាំងអំពីសេចក្តីសម្រេចរបស់អាមេរិក ព្រមទាំង គាំទ្រយ៉ាងខ្លាំងក្លាចំពោះការខំប្រឹងប្រែងរបស់ EC តាមការកំណត់របស់ WTO សំដៅតបតវិញឲ្យសមហេតុសមផលទៅលើទង្វើរបស់អាមេរិក។ ប្លុកនេះ បានចាត់ទុកថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងញុះញង់ EU និងប្រឈមុខសហភាពនេះ។

        គិតតាំងពីដើមឆ្នាំ ២០១៨ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិង EU បានឈានទៅដល់ដំណាក់កាលថ្មី។ អ្នកវិភាគមួយចំនួនបានចាត់ទុកថា៖ រដ្ឋាភិបាលរបស់ប្រធានាធិបតី Donald Trump នឹងដាក់ពន្ធបន្ថែមដោយទ្រង់ ទ្រាយធំតម្រង់ទៅលើ EU នាពេលខាងមុខ។ ក្នុងការបោះឆ្នោតប្រធានា ធិបតីអាមេរិកឆ្នាំ ២០១៦ មហាសេដ្ឋី Donald Trump បានប្តូរផ្តាច់រក្សា ពាក្សស្លោកគាំពារពាណិជ្ជកម្មប្រឆាំងជំទាស់ពាណិជ្ជកម្មសេរីនិងសកលរូបនីកម្មខឿនសេដ្ឋកិច្ច។ ហេតុដូច្នេះ ដើម្បីរក្សាពាក្យសន្យាជាមួយអ្នកបោះឆ្នោត គិតតាំង ពីដើមឆ្នាំ ២០១៨ ប្រធានាធិបតីអាមេរិកបានចាប់ផ្តើមការប្រយុទ្ធខាងសេដ្ឋកិច្ច ជាមួយបណ្ដាដៃគូ។

បណ្ដាហានិភ័យខាងសេដ្ឋកិច្ច EU ក៏ដូចជាពិភពលោកទាំងមូល

តាមការព្យាកររបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ថា ដោយមានការដាក់ពន្ធថ្មីដូច្នេះ ទំហំពាណិជ្ជកម្មសកលនឹងថយចុះ ៦% ហើយ GDP នៃបណ្ដាប្រទេសដែលអាមេរិកដាក់ពន្ធ ក្នុងនោះ មាន EU នឹង ធ្លាក់ចុះយ៉ាងហោចណាស់ ២%។

        តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ការជះឥទ្ធិពលម៉ាក្រូសេដ្ឋកិច្ចនៃលិទ្ធគាំពារ និយមអាមេរិកកំពុងងើបឡើង។ ការដែល ប្រទេសនានាតបវិញការដាក់ពន្ធ របស់អាមេរិកដោយការដាក់ពន្ធទៅវិញបាននិងកំពុងបណ្តាលឲ្យមានកង្វង់នូវ របាំងពាណិជ្ជកម្មមួយ។ ការចំណាយផលិតកម្មនិងតំលៃដែលកើតមានឡើងពីការដាក់ពន្ធអាចកើនឡើងច្រើនដងដែលនាំទៅការឡើងជណ្តើរនយោបាយក្នុងពិភពលោកទាំងមូល។ ភាពតានតឹងសេដ្ឋកិច្ចនាបច្ចុប្បន្នរវាងអាមេរិកនិង EU នឹងមិនបញ្ឈប់នៅសភាពការណ៍បច្ចុប្បន្ននៅឡើយហើយវានឹងក្លាយទៅជាសង្គ្រាមសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនាអនាគតខាងមុខក្នុងនោះដែរភាគីទាំងអស់នឹងរងឥទ្ធិពល។ ក្នុងកាលៈទេសៈនោះប្រទេសចាយប្រាកអឺរ៉ូនានាមិនទាន់សម្រេចកំណែទម្រង់យន្តការលើគ្រប់វិស័យដើម្បីធានាឲ្យបានស្ថិរភាពហិរញ្ញវត្ថុរបស់ទ្វីបអឺរ៉ុបនៅឡើយទេព្រមទាំងជួបការលំបាកលំបិនក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ការរងឥទ្ធិពលពីការដាក់ពន្ធនៃដៃគូពាណិជ្ជកម្មធំៗក្នុងពេលនោះដូចការវាយយ៉ាងខ្លាំងទៅលើការខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញនៃទ្វីបនេះ។ ប្រការដែលសាធាណរៈមតិមិនរងចាំពេលនេះគឺភាគីពាក់ព័ន្ធនានាអាចស្វែងរកដំណោះស្រាយជៀសវាងសង្គ្រាមពាណិជ្ជកម្មនេះដោយវិធានការការទូតដ៏ល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ