សតិអារម្មណ៍ សិលធម៌ រចនាបទលោកប្រធានហូជីមិញមានតំលៃជាគ្រឹះស្ថាន

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ ទិវាកំណើតលោកប្រធានហូជីមិញ គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀត ណាម បាន បូកសរុប១ឆ្នាំអនុវត្តសារាចរលេខ០៥របស់ការិយាល័យនយោបាយស្ដីអំពីការ” បន្តជំរុញខ្លាំងការសិក្សារៀនសូត្រសតិអារម្មណ៍ សិលធម៌ និងរចនា បទ របស់លោកប្រធានហូជីមិញ”

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ ទិវាកំណើតលោកប្រធានហូជីមិញ គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានបូកសរុប១ឆ្នាំអនុវត្តសារាចរលេខ០៥របស់ការិយាល័យនយោបាយស្ដីអំពីការ” បន្តជំរុញខ្លាំងការសិក្សារៀនសូត្រសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ”។ គំរូជាច្រើនក្នុងការសិក្សារៀនសូត្រសតិអារម្មណ៍ សិលធម៌ និងរចនាបទលោកប្រធានហូជីមិញ សរអោយឃើញថាការរៀនសូត្រនេះ បានក្លាយទៅជាការងារប្រចាំថ្ងៃរបស់កម្មាភិបាលគ្រប់ជាន់ថ្នាក់និងប្រជាជន។

សតិអារម្មណ៍ សិលធម៌ រចនាបទលោកប្រធានហូជីមិញមានតំលៃជាគ្រឹះស្ថាន - ảnh 1

សតិអារម្មណ៍ សិលធម៌ រចនាបទលោកប្រធានហូជីមិញមានតំលៃជាគ្រឹះស្ថាន

ការសិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ត្រូវបានអនុវត្តដ៏ទូលំទូលាយ និងស៊ីជំរៅក្នុងទូទាំងប្រទេសវៀតណាម។ឆ្នាំ ២០១៦ ការិយាល័យនយោបាយ គណៈកម្មាធិការជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានចេញសារាចរលេខ០៥ ស្ដីអំពី៖ជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ដើម្បីជំរុញការងារនេះឡើងកំរិតថ្មី។

          បណ្ដាវិធីសាស្ត្រថ្មីនិងរបៀបធ្វើល្អ

        ក្នុងឆ្នាំ២០១៦ ប្រធានបទ” បណ្ដាខ្លឹមសារសំខាន់ក្នុងសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ” ជាខ្លឹមសារសំខាន់ ដែលបានបណ្ដាសាខាបក្ស សមាគមនិងស្ថាប័នក្នុងទូទាំងប្រទេស យកមកពិភាក្សា។ខ្លឹមសារសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញក៏បានដាក់បញ្ជូលក្នុងកម្មវិធីសិក្សា បង្ហាត់បង្រៀន នៅប្រព័ន្ធអប់រំទូទៅផងដែរ។ ទន្ទឹមនឹងនោះ ការងារឃោសនាផ្សព្វផ្សាយស្ដីអំពីការឃោសនាសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ក៏បានលើកកំពស់ជាបណ្ដើរៗ។ លោកស្រី Ngo Thi Thanh Hang លេខារង គណៈកម្មាធិការបក្សទីក្រុងហាណូយ បានអោយដឹងថា៖

          “ ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជី មិញ ត្រូវបានជ្រួតជ្រាបចូលក្នុងគំនិតរបស់កម្មាភិបាល បក្ខជន ជាពិសេសបានក្លាយទៅជាបទ ដ្ឋានខំប្រឹងប្រែងរបស់សមូហភាពជាច្រើន។ ពីនោះបង្កើតឡើងគំរូល្អនៅតាមតំបន់ និងអង្គភាពជាច្រើន។”

          យកចិត្តទុកដាក់កសាងបក្សប្រកបដោយស្អាតស្អំ រឹងមាំ

        ក្នុងសតិអារម្មណ៍លោកប្រធានហូជីមិញ ការកសាងបក្សដើរតួនាទីដ៏សែនសំខាន់និងពិសេស។ សារាចរលេខ០៥ ឆ្នាំ២០១៧ជាប្រធានបទ” រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ក្នុងការបង្ការប្រឆាំងឥនភាព អំពីសតិអារម្មណ៍ខាងនយោបាយ សិលធម៌ របៀបរស់នៅ”។ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានលើកច្បាស់ថា៖ ការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ គឺត្រូវផ្សារភ្ជាប់នឹងការអនុវត្តសេចក្ដីសម្រេចចិត្ត សារចររបស់បក្ស ស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយប្រកបដោយប្រសិទ្ធភាព។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖

          “ ក្នុងការងារដឹកនាំ បញ្ជាណែនាំ រៀបចំអនុវត្តភារកិច្ចនយោបាយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវជ្រួតជ្រាបយ៉ាងច្បាស់លាស់នូវសតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធាន ហូជីមិញ  ផ្លាស់ប្តូរថ្មីរបៀបធ្វើការ ប្រកបដោយប្រជាធិបតេយ្យ វិទ្យាសាស្ត្រ និងជិតស្និទ្ធជាមួយប្រជា ជន និយាយផងត្រូវធ្វើការផង។”

          ក្នុងឆ្នាំ២០១៧នេះ ស្ថាប័ននិងអង្គភាពគ្រប់ជាន់ថ្នាក់សុទ្ធតែកំណត់ច្បាស់នូវការងារសំខាន់  បង្កើតជំហានលោតផ្លោះក្នុងការអនុវត្តសារាចរលេខ ០៥ លើកកំពស់មនសិការនិងការទទួលខុសត្រូវរបស់ជួរកម្មាភិបាល មន្ត្រីរដ្ឋការ កំណែទម្រង់រដ្ឋបាល ដោះស្រាយការប្តឹងតវ៉ារបស់ប្រជាជន ក៏ដូចជាបណ្ដាបញ្ហានៅសេសសល់ក្នុងក្រសួង និងស្ថាប័នគ្រប់ជាន់ថ្នាក់។ តំបន់ទាំងឡាយសុទ្ធតែអនុវត្តផែនការដោយបើកចំហរ អ្នកប្រមុខត្រូវធ្វើជាគំរូ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍  សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ