សតិអារម្មណ៍ដើម្បីមនុស្សក្នុងមត៌កសាសន៍របស់លោកប្រធានហូជីមិញ

(VOVWORLD) -លោកប្រធានហូជីមិញជានិច្ចកាលបានផ្ដល់ក្ដីមេត្តាធម៌ដល់ពលករ និងកសិករ ដែលជាវណ្ណៈមានស្ថានភាពលំបាកបំផុតក្នុងសង្គម។ លោកប្រធានហូជមិញជានិច្ចកាលយល់ដឹងអំពីការលំបាក ដោយសារការជិះជាន់ដោយអយុត្តិធម៌ និងផលវិបាកដោយសារសង្គ្រាមចំពោះប្រជាពលករនៅគ្រប់ទិសទី។
សតិអារម្មណ៍ដើម្បីមនុស្សក្នុងមត៌កសាសន៍របស់លោកប្រធានហូជីមិញ - ảnh 1(រូបថត៖ Tuyengiao.vn)

ក្នុងឆាកជិវិតតស៊ូសម្រាប់បុព្វហេតុរំដោះប្រទេសជាតិ និងរំដោះមនុស្សនោះ លោកប្រធាហូជីមិញមានបំណងប្រាថ្នាតែមួយគត់ប៉ុណ្ណោះគឺ ធ្វើយ៉ាងម៉េចដើម្បីប្រទេសវៀតណាមទទួលបានឯករាជ្យទាំងស្រុង ប្រជាជនវៀតណាមមានសេរីភាពយ៉ាងពេញលេញ ហើយមនុស្សគ្រប់រូបមានសុភមង្គលផងដែរ។ ហេតុដូច្នេះហើយ ក្នុងមត៌កសាសន៍របស់ខ្លួន សតិអារម្មណ៍ដើម្បីប្រជាជន និងរំដោះប្រជាជនបានផ្សារភ្ជាប់ជាមួយនឹងលទ្ធិមនុស្សធម៌ដ៏ឧត្តង្គឧត្តម និងទស្សនវិជ្ជាមនុស្សសាស្ត្រ ដែលលោកបានចំណាយកម្លាំងកាយចិត្តកសាង។

ថែទាំដល់ផលប្រយោជន៍របស់មនុស្ស

សាស្រ្តាចារ្យបណ្ឌិត Mach Quang Thang បណ្ឌិតសភានយោបាយ ជាតិ ហូជីមិញបានអះអាងថា មិនមែនជារឿងចៃដន្យទេ ដែលក្នុងមត៌កសាសន៍របស់ខ្លួន លោកប្រធានហូជីមិញបានចារថា “ ការងារដំបូងគឺចំពោះមនុស្ស”។ លោកបានទូន្មនាដល់អ្នកបដិវត្តគ្រប់ជំនាន់ថា ត្រូវយកចិត្តទុកដាក់លើផលប្រយោជន៍របស់មនុស្ស ហើយបក្សកាន់អំណាចមានផែនការដ៏ល្អ ដើម្បីថែទាំដល់ជីវភាពរស់នៅរបស់ប្រជាជន។ លោក Mach Quang Thang បានឲ្យដឹងថា៖

“សិទ្ធិមនុស្សគឺសិទ្ធិបានរស់រាន សិទ្ធិសេរីភាព និងសិទ្ធិសុភមង្គល។ នេះជាតំលៃរបស់មនុស្សជាតិទាំងមូល ដែលលោកប្រធានហូជីមិញទទួលបាន ហើយបានអនុវត្តន៍នៅប្រទេសវៀតណាមគឺជាសិទ្ធិរំដោះប្រទេសជាតិ។ លោកធ្លាប់មានប្រសាសន៍ថា យើងតស៊ូដណ្ដើមបានឯករាជ្យភាព ប៉ុន្តែប្រជាជនគ្មានសេរីភាព គឺគ្មានន័យឡើយ។ មនុស្សត្រូវតែរស់នៅដោយសន្តិភាព សុភមង្គ។ នេះគឺជាសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ហើយប្រការនេះបានចែងក្នុង មត៌កសាសន៍របស់លោក“។

លោកប្រធានហូជីមិញជានិច្ចកាលបានផ្ដល់ក្ដីមេត្តាធម៌ដល់ពលករ និងកសិករ ដែលជាវណ្ណៈមានស្ថានភាពលំបាកបំផុតក្នុងសង្គម។ លោកប្រធានហូជមិញជានិច្ចកាលយល់ដឹងអំពីការលំបាក ដោយសារការជិះជាន់ដោយអយុត្តិធម៌ និងផលវិបាកដោយសារសង្គ្រាមចំពោះប្រជាពលករនៅគ្រប់ទិសទី។ លោកបានស្នើឲ្យ“លើកលែងពន្ធកសិកម្មសម្រាប់កសិកររយៈពេលមួយឆ្នាំដើម្បីជនរួមជាតិមានក្ដីសប្បាយរីករាយ ជំរុញផលិតកម្មសម្រាប់រយៈពេលជាច្រើនឆ្នាំជាបន្តបន្ទាប់ ដើម្បីរួមកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ដណ្ដើមឯករាជ្យ ភាព សេរីភាពជូនមាតុភូមិ“។ ក្នុងមត៌សាសន៍នេះ លោកបានផ្ដែផ្ដាំថា“ត្រូវតែមានគោលនយោបាយពិសេសមួយសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ដែលបានពលីជីវិតដើម្បីមាតុភូមិ“។ ស្ដីពីបញ្ហានេះ លោកបណ្ឌិត Chu Duc Tinh

អតីតនាយកសារមន្ទីរជាតិហូជីមិញបានឲ្យដឹងថា៖

“ក្នុងមត៌កសាសន៍របស់ខ្លួន មុនពេលលោកឃ្លាតឆ្ងាយ លោកប្រធានហូជីមិញបានបន្តមរតកប្រពៃណីរបស់អង្គស្តេចដ៏ឈ្លាសវ័យគ្រប់អង្គក្នុងប្រវត្តិសាស្ត្រ ដើម្បីត្រិះរិះដល់ការតបស្នងសងគុណ និងថែទាំដល់អ្នកបដិវត្តន៍ក្រោយសង្គ្រាម។ លោកបានយកចិត្តទុកដាក់ដល់កសិករ ដែលជាវណ្ណៈមានស្ថានភាពលំបាកបំផុត។ ទន្ទឹមនឹងនេះ លោកក៏បានផ្ដាំផ្ញើដល់បក្ស គឺត្រូវយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ពោលគឺ លើកលែងពន្ធឲ្យកសិករក្នុងរយៈពេល ១ ឆ្នាំ ។ នាបច្ចុប្បន្ននវ បក្សបានអនុវត្តន៍គោលការណ៍នេះយ៉ាងល្អឥតខ្ចោះ“។

បក្សត្រូវថែទាំដល់ជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ

ក្នុងមត៌កសាសន៍របស់លោកប្រធានហូជីមិញបានផ្ដែផ្ដាំនូវ ពាក្យទូន្មានដ៏ ពិសិដ្ឋថា៖“បក្សត្រូវមានផែនការល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ” ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្រ្តបក្ស នៃបណ្ឌិតសភានយោបាយជាតិហូជីមិញមានប្រសាសន៍ថា៖

“វៀតណាមបានខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍មត៌កសាសន៍របស់លោកប្រធាន
ហូជីមិញឲ្យបានល្អបំផុតចំពោះអ្នកមានគុណូបការៈ។ នាបច្ចុប្បន្ននេះ បក្ស និងរដ្ឋបានអនុវត្តន៍ល្អនូវគោលនយោបាយចំពោះជនមានគុណូបការៈ
អនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៨ ស្តីពីការផ្លាស់ប្ដូរថ្មីលើវិស័យអប់រំ និងសេចក្ដីសម្រេចចិត្តមជ្ឍិមលេខ ៩ ស្ដីពីការ អភិវឌ្ឍវប្បធម៌មនុស្សផងដែរ“។

ក្រោយរយៈពេល ៥០ ឆ្នាំនៃការអនុវត្តមត៌កសាសន៍របស់លោកប្រធានហូជីមិញមក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនក្នុងការអនុវត្តគោលមាគ៌ាប្រកបដោយជោគជ័យ នាំប្រទេសវៀតណាមរួចផុតពីវិបត្តិ មានស្ថិរភាព និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ សតិអារម្មណ៍មនុស្សធម៌ដ៏ខ្ពង់ខ្ពស់ក្នុងមត៌កសាសន៍នេះ កំពុងបន្តភ្លឺចែងចាំងមាគ៌ារបស់បក្ស រដ្ឋ និង្បរជាជនវៀតណាម ដើម្បីឆ្ពោះទៅរកគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ