សាធារណៈមតិអន្តរជាតិស្ដីពីជ័យជំនះថ្ងៃទី៣០ មេសា

(VOVWORLD) - ជ័យជំនះប្រវត្តិសាស្ត្រនាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ដែលរំដោះទាំងស្រុង ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិនោះគឺជាព្រឹត្តិការណ៍លេចធ្លោលើ ពិភពលោកនាឆ្នាំ១៩៧៥។ សាធារណៈមតិអន្តរជាតិវាយតំលៃថា ជ័យជំនះដ៏ ត្រចះត្រចង់នោះ បានបញ្ចប់ប្រកបដោយភាពភ្លឺស្វាងនូវបុព្វហេតុរំដោះប្រជាជាតិ ក្នុងអំឡុង៣០ឆ្នាំតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ប្រជាជនវៀតណាម បង្កើត ឡើងរបត់ដ៏មហិមារក្នុងប្រវត្តិសាស្ត្រជាតិ ជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើ ទំនាក់ទំនងនយោបាយនៅក្នុងតំបន់និងលើពិភពលោក។ ពីជ័យជំនះនោះ ប្រជាជនវៀតណាមបានកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ហើយឋានៈលើ ឆាកអន្តរជាតិក៏បានលើកកំពស់ដោយឥតឈប់ឈរផងដែរ។
សាធារណៈមតិអន្តរជាតិស្ដីពីជ័យជំនះថ្ងៃទី៣០ មេសា - ảnh 1 រថក្រោះរបស់កងទ័ពរំដោះឈានចូលវិមាន Doc Lap នាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ (រូបថត៖  Francoise de Mulder/CORBIS)

នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ទង់របស់កងទ័ពរំដោះបានបក់រវិចៗលើកំពូលវិមាន Doc Lap (ឯករាជ្យ) ដែលជាកំពែងចុងក្រោយរបស់អាជ្ញាធរអាយ៉ង (ដែលត្រូវបានរដ្ឋអំណាចអាមេរិកបង្កើតឡើងនៅ Sai Gon)។ គណៈរដ្ឋមន្រ្តីទាំងអស់ក្រោមអំណាចប្រធានាធិបតីអាយ៉ង Duong Van Minh ត្រូវចាប់ខ្លួន និងបានប្រកាសចុះចាញ់កងទ័ពរំដោះដោយគ្មានលក្ខខ័ណ្ឌណាមួយឡើយ។ តាំងពីនេះមក វៀតណាមជាប្រទេសឯករាជ្យនិងឯកភាពពិតប្រាកដមួយ។ ព្រឹត្តិការណ៍ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ មិនត្រឹមតែមានអត្ថន័យដ៏មហិមារចំពោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះសហគមន៍អន្តរជាតិទៀតផង។

អ្នកស្រឡាញ់សន្តិភាពលើពិភពលោកសប្បាយរីករាយចំពោះជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥

ចំពោះពិភពលោក ជ័យជំនះរបស់ប្រជាជនវៀតណាមបានវាយបំបែកការវាយប្រហារតបតវិញដោយទ្រង់ទ្រាយធំបំផុតរបស់កងទ័ពអាមេរិក ដែលតម្រង់ទៅលើកម្លាំងបដិវត្តន៍នានា ក្រោយពី សង្គ្រាមលោកលើកទី២ ហើយវាយបរាជ័យខ្សែការពារដ៏សំខាន់មួយរបស់ចក្រពត្តិអាមេរិកនៅអាស៊ីអាគ្នេយ៍ នាំមកនូវជំនឿជាក់និងសេចក្ដីសោមនស្សរីករាយសំរាប់ប្រជាជនរាប់រយលាននាក់លើពិភព លោកដែលកំពុងតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងលទ្ធិសង្គមនិយម។

លោកស្រី Merle Ratner សញ្ជាតិអាមេរិក សមាជិកាគណៈកម្មការប្រតិបត្តិយុទ្ធនាការជួយសង្គ្រោះនិងការទទួលខុសត្រូវចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម បានឲ្យដឹងថា ការដែលវៀតណាមដណ្ដើមបានឯកភាពនោះគឺនាំមកនូវជំនឿជាក់ថា ប្រសិនបើប្រជាជាតិមួយសាមគ្គីគ្នាក្នុងការតស៊ូដើម្បីយុត្តិធម៌ គឺប្រជាជាតិនោះនឹងដណ្ដើមបានជ័យជំនះជាពិតប្រាកដ។

ថ្លែងមតិក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៧ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez បានអះអាងថា៖

“ប្រជាជនវៀតណាមជាអ្នកបង្កើតនៃជ័យជំនះដ៏អស្ចារ្យគ្មានកំណត់។ ប្រជាជាតិអង់អាចក្លាហានមួយបានវាយបរាជ័យសត្រូវឈ្លានពានដែលមានកម្លាំងសេដ្ឋកិច្ចជួរមុខលើពិភពលោក។ វៀតណាមបានសរឲ្យឃើញថា គ្មានអ្នកណានិងគ្មានអ្វី អាចឈ្នះលើប្រជាជាតិមួយដែលតស៊ូដ៏អង់អាចក្លាហានដើម្បីភាពត្រឹមត្រូវឡើយ”។

សាធារណៈមតិអន្តរជាតិស្ដីពីជ័យជំនះថ្ងៃទី៣០ មេសា - ảnh 2ក្ដីសប្បាយរីករាយរបស់ប្រជាជននាពេល Sai Gon ត្រូវបានរំដោះទាំងស្រុង (រូបថត៖ Jacques Pavlovsky/Sygma/Corbis)

សមិទ្ធិផលគួរឲ្យកោតសរសើរក្នុងសម័យកាលសន្តិភាព

ប្រជាជនវៀតណាមទទួលបានការគោរពមិនត្រឹមតែដោយសារជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ប៉ុណ្ណោះទេ ថែមទាំងដោយសារចរិយាសម្បត្តិដ៏ល្អប្រសើររបស់មនុស្សក្នុងបុព្វហេតុកសាងប្រទេសជាតិទៀតផង។ ជាង៤ទសវត្សបានកន្លងផុតទៅចាប់តាំងពីជ័យជំនះនិទាឃរដូវឆ្នាំ១៩៧៥ ប្រជាជាតិវៀត ណាមដ៏អង់អាចក្លាហានក្នុងសង្គ្រាម កំពុងបន្តពង្រីកនូវបញ្ញា ឫទ្ធានុភាព ជំនះលើការលំបាកសាក ល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកស្រី Rahayu Saraswati សមាជិកាសភាឥណ្ឌូនេស៊ីបានចែករំលែកថា៖

“វៀតណាមធ្វើបានប្រការអស្ចារ្យជាច្រើនណាស់។ មកដល់វៀតណាម នាងខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីនេះ ពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ដោយបរិយាកាសវិនិយោគងាយស្រួលនិងគោលនយោបាយបើកទ្វារ វៀតណាមកំពុងមានឱកាសជាច្រើន”។

រីឯនាយកជាតិធនាគារពិភពលោក លោក Ousmane Dione វិញ បានវាយតំលៃថា៖

“យើងខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលវៀតណាមដោយទទួលបានសមិទ្ធិផលសំខាន់ៗក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ វៀតណាមមានល្បឿនកំណើនគួរឲ្យកត់សម្គាល់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាទាប និងឋានៈលើឆាកអន្តរជាតិបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំក៏អបអរសាទរវៀតណាមដោយទទួលបានសមិទ្ធិផលសំខាន់ៗក្នុងការកែទម្រង់ផ្នែករដ្ឋបាល ធនាគារ វិនិយោគសាធារណៈនិងដោះស្រាយបំណុលខូចផងដែរ”។

ប្រជាជនវៀតណាមមានសិទ្ធិមោទនភាពអំពីសមិទ្ធិដ៏ធំធេងដែលគេទទួលបានក្រោយពីថ្ងៃរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិមក។ ហើយជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ បាន កំពុង ហើយនឹងជាកម្លាំងចលករខាងស្មារតីដ៏សំខាន់ ដើម្បីបង្កើតឡើងកម្លាំងពលំសំរាប់ប្រជាជាតិទាំងមូលនៅលើផ្លូវ   អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ