សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា

(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំនៃការចរចាអន្តររដ្ឋាភិបាលដ៏ តានតឹង សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាព មានសណ្ដាប់ធ្នាប់និងជាញឹកញ៉ាប់របស់អង្គការសហប្រជាជាតិ ត្រូវបានតំណាង នៃប្រទេសចំនួន១៥០អនុម័តជាផ្លូវការនាថ្ងៃទី១០ ខែធ្នូ នៅទីក្រុង Marrakech នៃ ប្រទេសម៉ារ៉ុក។ បើទោះបីជាសន្ធិសញ្ញានេះនៅតែកំពុងបង្កឡើងភាពចម្រូង ចម្រាសជាច្រើន សូម្បីតែមានប្រទេសខ្លះៗបានបដិសេធសន្ធិសញ្ញានេះហើយក្ដី ក៏ប៉ុន្តែមានការពិតមួយដែលមិនអាចបដិសេធបានឡើយនោះគឺនេះជាបញ្ហាដែលជាប់ពាក់ព័ន្ធដល់ប្រទេសទាំងអស់ ដូច្នេះបានជាសន្ធិសញ្ញានេះគឺជាជម្រើសមួយ ដើម្បីប្រទេសនានាសហការគ្នាដោះស្រាយបញ្ហាសកលលោក ផងដែរ។
សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា - ảnh 1កិច្ចប្រជុំអំពីបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិនៅទីក្រុង Marrakash ប្រទេសម៉ារ៉ុក (រូបថត៖ AP)


 
សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ (ឈ្មោះពេញហៅថា សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាព មានសណ្ដាប់ធ្នាប់និងជាញឹកញ៉ាប់) ត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង១៩៣ លើកលែងតែសហរដ្ឋអាមេរិក ព្រមព្រៀងគ្នាកាលពីខែកក្កដាកន្លងទៅ។ សន្ធិសញ្ញានេះដាក់ចេញគោលដៅទាំង២៣ស្ដីពីការធានាអន្តោប្រវេសន៍ដោយស្របច្បាប់និងការគ្រប់គ្រងជនអន្តោប្រវេសន៍អោយបានល្អជាងមុន ក្នុងកាលៈទេសៈដែលបរិមាណជនអន្តោប្រវេសន៍ លើទូទាំងពិភពលោកបានកើនឡើងដល់ទៅ២៥០លាននាក់ ពោលគឺស្មើរនឹង៣%នៃចំនួនប្រជាជន លើពិភពលោកទាំងមូល។

        តាមផែនការ សន្ធិសញ្ញានេះត្រូវបានយកមកបោះឆ្នោតអនុម័តនៅមហាសន្និបាតអ.ស.ប នាថ្ងៃទី១៩ ខែធ្នូ ខាងមុខ។

        ការចាប់បដិសន្ធិនៃសន្ធិសញ្ញាគឺចាំបាច់

        ក្នុងរយៈពេល១០ឆ្នាំថ្មីៗនេះ រលកជនអន្តោប្រវេសន៍លើទូទាំងពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺរលកជនអន្តោប្រវេសន៍ហូរចូលទ្វីបអឺរ៉ុប។ ក្នុងនោះ ភាគច្រើនគឺការភៀសខ្លួនពីជម្លោះនិងភាពក្រីក្រនៅមជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក។ តាមទិន្នន័យរបស់អង្គការសហប្រជាជាតិអោយដឹងថា ចាប់តាំងពីឆ្នាំ២០០០មក ជនអន្តោប្រវេសន៍ជាង៦ម៉ឺននាក់បានស្លាប់ក្នុងដំណើរភៀសខ្លួន ដែលភាគច្រើនគឺតាមរយៈផ្លូវសមុទ្រ។ នាបច្ចុប្បន្ន បើទោះជាបរិមាណជនអន្តោប្រវេសន៍តាមផ្លូវសមុទ្របានថយចុះយ៉ាងខ្លាំងក្ដី ប៉ុន្តែ ផលវិបាកផ្នែកនយោបាយដែលរលកជនចំណាកស្រុកនេះបានបង្កឡើង នៅតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះ ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ក៏កំពុងប្រមូលផ្ដុំនៅព្រំដែនមិចស៊ីកូ ដើម្បីស្វែងរកឱកាសសុំសិទ្ធិជ្រកកោននៅអាមេរិក។ ប្រការនេះបានបង្ខំអោយអាជ្ញាធរអាមេរិកត្រូវដាក់ពង្រាយទាហាននៅតាមតំបន់ព្រំដែនដើម្បីបង្ក្រាបយ៉ាងតឹងរឹង ផងដែរ។

        ក្នុងកាលៈទេសៈនោះ ការចាប់បដិសន្ធិនៃសន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ត្រូវបានរំពឹងទុកថា ជាក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ទូទាំងពិភពលោក។ តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិថា សន្ធិសញ្ញានេះមិនមានលក្ខណៈបង្ខិតបង្ខំខាងគតិយុត្តឡើយ ដែលធ្វើអោយការអនុវត្តសន្ធិសញ្ញានេះ គឺពឹងផ្អែកលើ តែសុឆន្ទៈនៃប្រទេសគាំទ្រប៉ុណ្ណោះ។ មានមតិជាច្រើនចាត់ទុកថា សន្ធិសញ្ញានេះគឺជាជោគជ័យផ្នែកការទូតមួយរបស់អង្គការសហប្រជាជាតិ ដោយសារទទួលបានការគាំទ្ររបស់ប្រទេសជាសមាជិកទាំងអស់ លើកលែងតែអាមេរិកប៉ុណ្ណោះ។

សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា - ảnh 2ជនអន្តោប្រវេសន៍ (រូបថត៖ dw.com) 

        ចម្រូងចម្រាស់អំពីលក្ខណៈគតិយុត្តនិងបង្ខិតបង្ខំ

        ប៉ុន្តែ នាពេលថ្មីៗនេះ បណ្ដាប្រទេសហុងគ្រី អូទ្រីស ឆែក ប៉ូឡួញ ប៊ុលហ្គារីនិងអូស្ត្រាលីបានធ្វើតាមអាមេរិក ដោយដកខ្លួនចេញពីសន្ធិសញ្ញានេះ។ប្រទេសទាំងនេះចាត់ទុកថា សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិនឹងអនុញ្ញាតអោយអង្គការនេះដាក់គោលនយោបាយស្ដីពីជនអន្តោប្រវេសន៍ទៅលើប្រទេសជាសមាជិកនានា។

        មូលហេតុមួយទៀតដែលធ្វើអោយប្រទេសទាំងអស់ខាងលើមិនចុះហត្ថលេខាអនុម័តនោះ គឺសន្ធិសញ្ញាមិនរើសអើងជនអន្តោប្រវេសន៍ដោយស្របច្បាប់ឬខុសច្បាប់នោះឡើយ។ សូម្បីតែ និយមន័យយ៉ាងដូចម្ដ៉េចដែលហៅថាអន្តោប្រវេសន៍ដោយស្របច្បាប់ក៏កំពុងជាបញ្ហាចម្រូងចម្រាសនៅប្រទេសអឺរ៉ុបមួយចំនួនដែរ ដោយសារជនអន្តោប្រវេសន៍ដើម្បីគោលដៅសេដ្ឋកិច្ចត្រូវបានចាត់ទុកថា គឺខុសច្បាប់ បង្កឡើងការខូចខាតនិងជាគ្រោះអាសន្នគំរាមកំហែងលើសន្តិសុខជាតិ។ លើសពីនេះទៅទៀត ការអនុម័តលើសន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ អាចបង្កើតឡើងឱកាសដើម្បីគណៈបក្សប្រជានិយមនិងអ្នកតាក់តែងគោលនយោបាយនានាជំរុញទឡ្ហីករណ៍ថា បណ្ដាប្រទេសកំពុងបាត់បង់ការគ្រប់គ្រងលើអធិបតេយ្យភាពនិងព្រំដែន ផងដែរ។

        ប៉ុន្តែ ដោយមិនអើពើដល់ភាពចម្រូងចម្រាស់ទេ សន្ធិសញ្ញានេះត្រូវបានអនុម័តជាផ្លូវការនាថ្ងៃទី១០ ខែធ្នូ កន្លងទៅ ដែលក្នុងនោះតួនាទីរបស់អង្គការសហប្រជាជាតិគឺមិនអាចបដិសេធបានឡើយ។ បើទោះជាចង់ឬមិនចង់ ក៏ប៉ុន្តែនេះជាបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍របស់ប្រទេសទាំងឡាយ ហេតុនេះហើយសន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍គឺជាចម្លើយដ៏ត្រឹមត្រូវមួយដើម្បីប្រទេសទាំងអស់រួមគ្នាដោះស្រាយបញ្ហាបន្ទាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ