សន្និសីទការទូតលើកទី ៣០៖ កំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មី

(VOVWORLD) -ស្មារតីការទូតស្ថាបនាកំពុងរីកសុះសាយយ៉ាងខ្លាំងក្លានៅក្នុងសន្និសីទការទូតលើកទី ៣០។ នេះគឺត្រូវបានចាត់ទុកជាសន្និសីទ Diem Hong នៃផ្នែកការទូត ដែលត្រូវបានរៀបចំក្នុងរយៈពេល ២ ឆ្នាំម្ដង។ សន្និសីទលើកនេះ បានដាក់ចេញភារកិច្ចសំខាន់ៗជាច្រើន ឆ្ពោះទៅការស្ថាបនាខឿនការទូតលើគ្រប់ជ្រុងជ្រោយ នាំប្រទេសជាតិបន្តធ្វើសមាហរណកម្មអន្តរិជាតិប្រដបដោយស៊ីជម្រៅក្នុងបរិបទថ្មី។
សន្និសីទការទូតលើកទី ៣០៖ កំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មី - ảnh 1ទិដ្ឋភាពសន្និសីទការទូតលើកទី ៣០ 

សន្និសីទការទូតលើកនេះ បានផ្ដោតទៅលើខ្លឹមសារសំខាន់ៗចំនួន ៤ រួមមាន៖ វាយតម្លៃលើការអនុវត្តសចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ស្ដីពីកិច្ចការបរទេសក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ  វាយតម្លៃលើស្ថានភាពពិភពលោក ឱកាសនិងការសាកល្បង ដើម្បីអនុវត្តន៍ដោយភាពម្ចាស់ការ ច្នៃប្រឌិតនូវមាគ៌ាកិច្ចការបរទេសរបស់បក្ស  វាយតម្លៃលើការអនុវត្តន៍ប្របដដោយជោគជ័យ ការធ្វើសមាហរណកម្ម លើកកម្ពស់ការទូតពហុភាគី  និងសុក្រិដ្ឋប្រព័ន្ធក្បាលម៉ាស៊ីនរដ្ឋ ហើយកសាងជួរកម្មាភិបាលជំនាញនិងទំនើប។

សន្និសីទប្រកបដោយការផ្លាស់ប្ដូរថ្មី និងថ្នៃប្រឌិត

សន្និសីទការទូតលើកទី ៣០៖ កំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau  

ដោយមានគោលដៅធានាផលប្រយោជន៍ខ្ពង់ខ្ពស់ប្រទេសជាតិនោះ វៀតណាមបានឆ្លៀតយកកាលានុវត្តភាព ជំនះពុះពាលើការសាកល្បង និងសម្រេចល្អភារកិច្ចកិច្ចការបរទេសសំខាន់ៗ របស់មហាសន្និបាតបក្សលើកទី ១២ ជាពិសេសគឺក្រុមភារកិច្ចទាំងពីរដែលលោកអគ្គលេខាបក្សបានលើកឡើងនៅក្នុងសន្និសីទការទូតលើកទី ២៩។ នោះគឺឆ្លៀតយកជាអតិបរមានូវប្រភពកម្លាំងពីខាងក្រៅ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ  រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព  និងរក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាព ដើម្បីវឌ្ឍនភាព។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខ្ញុំសង្កេតឃើញថាផ្នែកការទូតវៀតណាម ទទួលបានសមិទ្ធិផលជាច្រើន។ ទោះបីជាទំនាក់ទំនងរវាងប្រទេសធំៗមាន ការវិវឌ្ឍន៍យ៉ាងណាក៏ដោយ បន្តែភារកិច្ចរបស់យើងគឺរក្សាឲ្យបានបរិយាសសុខសន្តិភាព ស្ថិរភាព។ ខ្ញុំគិតថានេះគឺជាប្រការសំខាន់បំផុត ។ ហើយតាមនោះ សរឲ្យឃើញថា វៀតណាមមិនកាន់ជើងប្រទេសណាមួយ ដើម្បីប្រឆាំងជំទាស់ប្រទេសមួយទៀតឡើយ”។

តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung ថា ស្ថាប័នតំណងការទូតវៀតណាមប្រចាំនៅបរទេសកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងការវិនិយោគ។

“យើងខ្ញុំបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ទីផ្សារអាល្លឺម៉ង់ ជាពិសេសគឺ ទាក់ទាញ ចំណាប់អារម្មណ៍របស់គេ។ ប្រជាជនអាល្លឺម៉ងជាច្រើនរូបបានដឹងថា វៀតណាមគឺជាចំនុចភ្លឺស្ថាងនៅទ្វីបអាស៊ី ហើយជាទីផ្សារគួរឲ្យចាប់អារម្មណ៍។ ក្រៅពិនេះ យើងខ្ញុំបានខិតខំប្រឹងប្រែងក្នុងការឧទ្ទេសនាមសក្ដានុពលនៃប្រទេសជាតិ និងមនុស្សវៀតណាមទៅកាន់សហគមន៍សហគ្រាស អាល្លឺម៉ង់ផងដែរ”។

លើកកម្ពស់ថែមទៀតប្រៀប និងថាមពលរបស់ប្រទេសជាតិ

ពិតណាស់ថា ផ្នែការទូតវៀតណាមបានរួមវិភាពគទានយ៉ាងសំខាន់ៗក្នុងការរក្សា និងពង្រឹងបរិយាកាសអន្តរជាតិអំណោយផលសម្រាប់វឌ្ឍនភាពនៃប្រទេសជាតិ។ វៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយដៃគូចំនួន ២៧ និងចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសេរីចមនួន ១៦។ ទាំងអស់នេះ គឺជាបុព្វបទដ៏សែនសំខាន់ ដើម្បីវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលលទ្ធិគាំពារនិយម ជម្លោះពាណិជ្ជកម្ម និងការប្រឆាំងសាកលភាវូបនីយកម្មកំពុងកើនមានឡើង ដែលប៉ះពាល់ដល់សន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក និងវៀតណាម។ ក៏ប៉ុន្តែចំពោះមុខនិន្នាការនេះ កម្មាភិបាលការទូតម្នាក់ៗគប្បីមានមនសិការអំពីភារកិច្ចរបស់ខ្លួន និងឆ្លៀតយកជាអតិបរមាកម្លាំងប្រភពថាមពលខាងក្រៅដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga អនុប្រធានគណកម្មធិការជាតិវៀតណាមទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក និងជាអនុប្រធានក្រុមស្ថាបនាទស្សនៈវិស័យ APEC ក្រោយឆ្នាំ២០២០ បានចែករំលេកថា៖

“វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍សំខាន់ៗ។ក្នុងរយៈពេល ជាច្រើនឆ្នាំផ្លាស់ប្ដរកន្លងទៅ យើងបានកំណត់ច្បាស់លាស់អំពីសេដ្ឋកិច្ចឯកជន និងកម្លាំងចលករអភិវឌ្ឍន៍។យើងមានផលប្រយោជន៍ដូចគ្នាជាមួយដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចំនួន ២៧ ព្រមទាំងដៃគូ FTA ចំនួន ៥៩។ ដោយមានឋានៈថ្មី ផ្នែកការទូតចាំចាច់ត្រូវដើរតាមនិន្នាការថ្មីក្នុងការធ្វើសមាហរណកម្មផងដែរ”។

 ក្រោយរយៈពេល ៣០ ឆ្នាំ ផ្លាស់ប្ដូរថ្មីប្រទេជាតិនោះ ប្រៀប និងកម្លាំងពលំរបស់ប្រទេសជាតិបានជំរុញឲ្យវៀតណាមស្ថាបនាខឿនការទូតជំនាញ និងទំនើប។ ជាមួយនិន្នាការយុគសម័យនោះផ្នែកការទូត ឯកអគ្គរដ្ឋទូត ប្រធានតំណាងការទូតវៀតណាមនៅបរទេសកំពុងខិតខំប្រឹងប្រែងកំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មីផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ