សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្ពោះទៅគោលដៅកំណើននិងអភិវឌ្ឍន៍និរន្តរភាពបណ្ដាខឿនសេដ្ឋកិច្ច

(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេស APEC និងសន្និសីទទាក់ ទិននានាប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ទី ២១ តុលា នៅទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម។ នេះគឺជាព្រឹត្តិការណ៍សំខាន់បំផុតនៃដំណើររដ្ឋមន្ត្រី APEC និងជាសន្និសីទបំរុងសំខាន់មួយសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រារព្ធ ឡើងនាខែវិច្ឆិកាខាងមុខ។ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀត សន្និសីទរដ្ឋមន្ត្រី ហិរញ្ញវត្ថុ APEC ក៏ឆ្ពោះទៅអាទិភាពរបស់វៀតណាមនាឆ្នាំ APEC ២០១៧ គឺកំណើន និងអភិវឌ្ឍន៍និរន្តរភាពបណ្ដាខឿនសេដ្ឋកិច្ច។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្ពោះទៅគោលដៅកំណើននិងអភិវឌ្ឍន៍និរន្តរភាពបណ្ដាខឿនសេដ្ឋកិច្ច - ảnh 1 សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្ពោះទៅគោលដៅកំណើននិងអភិវឌ្ឍន៍និរន្តរភាពបណ្ដាខឿនសេដ្ឋកិច្ច

(VOVworld) – ចូលរួមសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC និងបណ្ដាសន្និសីទទាក់ទិននឹងមាន តំណាងជាតិនិងអន្តរជាតិចំនួន ៥០០ នាក់ រួមមានបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ ស្ថាប័នហិរញ្ញវត្ថុនិងថ្នាក់ដឹកនាំធនាគារមជ្ឈឹមនៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ ក្នុងតំបន់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការហិរញ្ញវត្ថុអន្តរជាតិនានាដូចជា៖ មូលនិធិរូបីយ វត្ថុ (IMF) ធនាគារពិភពលោក (WBG) ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) និងអង្គការ សហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

        ប្រធានបទអទិភាពសហប្រតិបត្តិការចំនួន ៤

       ដោយឈរលើមូលដ្ឋានប្រធានបទនៃឆ្នាំ APEC ២០១៧ «បង្កើតកំលាំងចលករ ថ្មី រួមជាមួយគ្នាពូនជ្រុំអនាគត» បណ្ដារដ្ឋមន្រ្តីហិរញ្ញវត្ថុប្រមូលផ្តុំពិភាក្សាអំពីស្ថានភាព សេដ្ឋកិច្ចនិងម៉ាក្រូហិរញ្ញវត្ថុពិភពលោកទាំងមូលនិងក្នុងតំបន់នៅសន្និសីទលើកនេះ។តាមនោះ ប្រធានបទអាទិភាពចំនួន ៤ រួមមាន ៖ ការវិនិយោគក្នុយរយៈពេលយូរអង្វែង សំរាប់ហេដ្ឋារចនាសម្ព័ន្ធ សំណឹកមូលដ្ឋានពន្ធនិងការផ្លាស់ប្តូរប្រាក់ចំណេញ ហរិញ្ញវត្ថុ និងការធានារ៉ាប់រងហានិភ័យដោយគ្រោះធម្មជាតិនិងហិរញ្ញវត្ថុទូទៅ។ ប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងហិរញ្ញវត្ថុវៀតណាម លោក Vu Nhu Thang បានឲ្យដឹងថា៖

«វៀតណាមបានផ្តើមឡើងប្រធានបទអទិភាពទាំង ៤ នាចុងឆ្នាំ ២០១៦ បន្ទាប់ ពីការពិគ្រោះយោបល់ជាមួយបណ្ដាប្រទេសជាសមាជិក APEC។ បញ្ហាទាំង ៤ ពោល ខាងលើត្រូវបានពិភាក្សានៅបណ្ដាសន្និសីទ APEC ឆ្នាំ ២០១៧។ ក្រៅពីនោះ រដ្ឋមន្ត្រី ទាំងឡាយនឹងមានសម័យសន្ទនា «បង្កើនតភ្ជាប់បណ្ដាអ្នកកំណត់គោលនយោបាយជា មួយខឿនសេដ្ឋកិច្ចឯកជន ការសន្ទនារវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច  APEC ជាមួយក្រុម ប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC»។ នេះគឺជាយន្តការដើម្បីផ្លាស់ប្តូរព័ត៌មាន និងផ្ទៀងស្តាប់មតិរបស់សហគ្រិននិងសម្ព័ន្ធក្រុមហ៊ុនធំៗក្នុងតំបន់។»

        លទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំង ៤ ពោលខាងលើនឹង ត្រូវបានរាយការណ៍ដល់បណ្ដារដ្ឋមន្ត្រីនាថ្ងៃទី ២១ តុលា ឆ្នាំ ២០១៧ ដោយឈរលើ មូលដ្ឋាននោះ បណ្ដារដ្ឋមន្ត្រីនឹងចេញផ្សាយសេចក្តីថ្លែងការណ៍រួមដើម្បីបង្ហាញ ទស្សនៈអំពីបញ្ហាទាក់ទិនដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ បណ្ដាប្រធាន បទសហប្រតិបត្តិការអាទិភាពក្នុងឆ្នាំនិងការកំណត់ទិសដៅនៃដំណើររដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC នាពេលខាងមុខ។

        វៀតណាមម្ចាស់ការផ្តើមឡើងការផ្តើមគំនិតយ៉ាងសកម្ម

        គិតតាំងពីទទួលរៀបចំសន្និសីទ វៀតណាមរួមជាមួយបណ្ដាខឿនសេដ្ឋកិច្ចជា សមាជិកកសាងរបៀបវារៈយ៉ាងសកម្មក៏ដូចជាខ្លឹមសារអាទិភាពនៃឆ្នាំ  APEC ២០១៧ ក្នុងនោះមានខ្លឹមសារនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ការផ្តើមគំនិតរបស់វៀតណាម ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់អង្គសន្និសីទហិរញ្ញវត្ថុ APEC ក្នុងពេល ដែលចូលរួមសន្និសីទនានាគិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ ជាប្រទេសម្ចាស់ ផ្ទះឆ្នាំ APEC ២០១៧ វៀតណាមក៏រួមវិភាគទានយ៉ាងសកម្មដើម្បីនាំការផ្តើមគំនិតទាំង នេះដាក់សកម្មភាពជាក់ស្តែងក៏ដូចជាដំណើរសន្និសីទ APEC ឆ្នាំ ២០១៧ ផងដែរ។ លោក Vu Nhu Thang បានឲ្យដឹងថែមទៀតថា៖

        «ខណៈដែលរៀបចំវបៀបវារៈផ្លាស់ប្តូរកិច្ចសប្រតិបត្តិការ វៀតណាមបានចាត់ទុក ថា៖ បណ្ដាខ្លឹមសារនេះមានចរិតលក្ខណៈមរតមកពីការពិភាក្សាមុនៗនាឆ្នាំ ២០១៥ នៅហ្វីលីពីននិងនាឆ្នាំ ២០១៦ នៅប៉េរូ។ ប៉ុន្តែ ពេលនោះ យើងទើបនឹងបាន បង្កើតឡើងក្របខ័ណ្ឌនៃគោលនយោបាយតែប៉ុណ្ណោះ។ ចំពោះប្រទេសនិមួយៗនឹង មានបំរ៉ែបំរួលទៅតាមគោលនយោបាយនៃប្រទេសនោះឲ្យសមស្រប។  ដោយឈរលើការពិតជាក់ស្តែងនោះ វៀតណាមម្ចាស់ការបំពេញបន្ថែមការផ្តើមគំនិត។ នាឆ្នាំ ២០១៧ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនិងជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមយកចិត្ត ទុកដាក់ពិសេសដល់ខ្លឹមសារមួយចំនួនក្នុងការផ្តើមគំនិត ក្នុងនោះមានកញ្ចប់ធ្វើសកម្មភាពអប្បបរមាពាក់ព័ន្ធដល់ការផ្តើមគំនិតស្នូលដែលវៀតណាមចូលរួម។ ក្នុងបណ្ដាប្រទេសជាសមាជិក APEC មានប្រទេសកំពុងអភិវឌ្ឍន៍ដូចវៀតណាម ដោយហេតុនេះ គប្បីចែករំលែកការលំបាកសាកល្បងក្នុងការអនុវត្តការផ្តើមគំនិតអប្បបរមា។ តាមរយៈនោះ ប្រទេសនានានៅវេទិកាអាចចែករំលែកបទពិសោធន៍ជា មួយគ្នា ក៏ដូចជា បូកសារុបដំណើរអនុវត្តនៅប្រទេសខ្លួននិងរួមដៃអនុវត្តការផ្តើមគំនិត នេះផងដែរ។»

        ដំណើរបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុដើរតួនាទីសំខាន់និងចាំបាច់ចំពោះកិច្ចសហប្រតិ បត្តិការ APEC។ គោលដៅនៃផែនការធ្វើសកម្មភាព Cebu ដែលសន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៥ បាននាំចេញអំពីគោលដៅកសាងសហគមន៍ APEC តម្លាភាព តភ្ជាប់ថែមទៀតខាងហិរញ្ញវត្ថុមានអត្ថន័យស្លាប់រស់ចំពោះការជំរុញគំណើនខ្លាំងក្លាសមភាពនិងនិរន្តរភាពលើគ្រប់ជ្រុងជ្រោយក្នុងតំបន់។ គិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ វៀតណាមនិយាយរួមនិងក្រសួងហិរញ្ញវត្ថុវៀតណាមនិយាយដោយឡែកសម្រេចបានភារកិច្ចសំខាន់ៗ។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុវៀតណាមបានធ្វើអធិបតីភាពប្រកបដោយជោគជ័យសន្និសីទថ្នាក់អនុវរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធានាគារណ៍កណ្ដាល

នាខែកុម្ភានៅទីក្រុង Nha Trang សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នា ខែឧសភានៅខេត្ត Ninh Binh សហការជាមួយដៃគូអន្តរជាតិដូចជាធានគារពិភពលោកធានាគារអភិវឌ្ឍន៍ទ្វីបអាស៊ីក្នុងការរៀបចំសសិក្ខាសាលាអន្តរជាតិស្តីពីប្រធានបទអាទិភាពដែលបណ្ដាដៃគូនិងប្រទេសជាមាជិក APEC វាយតំលៃខ្ពស់។

        APEC ឆ្នាំ ២០១៧ គឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្តូរថ្មីដំណើរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC។ អនុវត្តយ៉ាងខ្លាំងការផ្តើមគំនិតសហប្រតិបត្តិការហិរញ្ញវត្ថុ APEC ក្នុងឆ្នាំ ២០១៧ វៀតណាមតភ្ជាប់អាទិភាពជាតិផងនឹងអនុវត្តយុទ្ធ សាស្ត្រផ្លាស់ប្តូរថ្មីដំណើររដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ជំរុញកិច្ចសហប្រតិបត្តិការនិងធ្វើស មាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្ពោះទៅផលប្រយោជន៍ជាក់ស្តែងសំរាប់តំបន់ទាំងមូលទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ