សហជីពការពារពលករទៅធ្វើការនៅឯបរទេស

(VOVworld)-អង្គការសហជីពក្នុងនាមជាតំណាងការពារសិទ្ធិនិងផលប្រយោជន៍
 ស្របច្បាប់របស់ពលករ បាននិងកំពុងធ្វើសកម្មភាពជាច្រើនជួយពលករទៅធ្វើ
ការនៅឯបរទេស។​ក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិ រាល់ការខំប្រឹងប្រែង
របស់អង្គការសហជីពបានរួមចំណែកជួយឲ្យពលករនឹងនរចិត្តប្រកបការងារ
 លើកកំពស់ គុណភាពបណ្តុះបណ្តាល បង្កើតកេរិ៍ឈ្មោះរបស់ពលករវៀតណាម
នៅប្រទេសសាមី តាមនោះ រួមចំណែកទៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

        ជារៀងរាល់ឆ្នាំ វៀតណាមបានបញ្ចូនពលករពី៨០ហ្មឺនដល់៩ហ្មឺននាក់ទៅ
ធ្វើការនៅឯបរទេស។ បច្ចុប្បន្ន មានពលករវៀតណាមជាង៥សែ​ននាក់ដែលកំពុង
ធ្វើការ ស្របច្បាប់នៅបរទេសនិងតំបន់ដែនដីចំនួន៤០។ ជាមួយនឹងចំណូលប្រាក់
២ពាន់ លានដុល្លារអាមេរិកផ្ញើមកស្រុកជារៀងរាល់ឆ្នាំនោះ ពលករវៀតណាមទៅ
ធ្វើការ នៅឯបរទេសនោះបានរួមចំណែកសកម្មក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច
របស់គ្រួសារ ខ្លួនឯងនិងប្រទេសជាតិ។

សហជីពការពារពលករទៅធ្វើការនៅឯបរទេស - ảnh 1
អង្គការសហជីពក្នុងនាមជាតំណាងការពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ពលករ បាននិងកំពុងធ្វើសកម្មភាពជាច្រើនជួយពលករទៅធ្វើការ នៅឯបរទេស


        ប្រឹងប្រែងការពារពលករ

        ចាប់តាំងពីច្បាប់ជនវៀតណាមទៅធ្វើការនៅបរទេសមានសុពលភាព (នាខែ
 កក្កដាឆ្នាំ២០០៧)មក កិច្ចការពារសិទ្ធិរបស់កម្មករនិយោជិតត្រូវបានគេផ្តោតការ
យកចិត្តទុកដាក់។​ប្រការនេះក៏សរឲ្យឃើញនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាល
ទៅលើបញ្ហាការពារផលប្រយោជន៍របស់និយោជិតនៅឯបរទេសក្នុងបរិបទធ្វើសមា
 ហរណកម្ម។ បន្ទាប់មកដល់ឆ្នាំ២០១២ ច្បាប់សហជីពបានផ្សព្វផ្សាយនោះ ក៏បាន​
សង្កត់ធ្ងន់ទៅលើតួនាទីរបស់សហជីពក្នុងការផ្តល់យោបល់ឲ្យកម្មករនិយោជិត អំពី
កិច្ចសន្យាការងារ វិធីដោះស្រាយវិវាទនិងតំណាងឲ្យកម្មករនិយោជិតក្នុងការប្តឹង
តវ៉ាជាដើម។

        ឈរលើមូលដ្ឋានច្បាប់នោះ អង្គការសហជីពមានសកម្មភាពការពារសិទ្ធិរបស់
 និយោជិតទៅធ្វើការនៅបរទេស ដូចជារៀបចំសិក្ខាសាលាប្រធានបទអំពីពលករ
 ចំណាក់ស្រុក រួមជាមួយក្រសួងស្ថាប័ននានា អនុវត្តសកម្មភាពការពារពលករធ្វើ
 ចំណាក់ស្រុក ជាពិសេសដាក់សំណើរបំពេញបន្ថែមនិងធ្វើវិសោធនកម្មសេចក្តី
កំណត់របស់ច្បាប់មួយចំនួន សំដៅពង្រឹងរបៀងគតិយុត្តិការពារផលប្រយោជន៍
 ស្របច្បាប់សម្រាប់ពលករធ្វើចំណាកស្រុកនិងសិទ្ធិសហជីពក្នុងសកម្មភាពទាំង
 អស់នេះ។ ប្រការគួរឲ្យកត់សម្គាល់គឺ  នាខែកក្កដាឆ្នាំ២០១៦ សហព័ន្ធពលកម្មវៀត
 ណាមបានរួមសហការជាមួយមូលនីធិអាស៊ីអនុវត្តគំរោងការ “បង្កើនកិច្ចការពារសិទ្ធិ
សម្រាប់កម្មករនិយោជិតវៀតណាមទៅធ្វើការនៅបរទេស”។ គោលដៅនៃគំរោងការ
នេះគឺបង្កើនកិច្ចការពារសិទ្ធិពលករសម្រាប់កម្មករកំពុងត្រៀមរៀបចំទៅធ្វើការនៅ
បរទេសនិងសម្រាប់ជនដែលបានវិលត្រឡប់មកវិញហើយ។ លោក Filip Graovac
ប្រធានតំណាងមូលនីធិអាស៊ីប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា ៖

        “យើងខ្ញុំបានឃើញថា កម្មាភិបាលដឹកនាំនៅតាមគណៈកម្មាធិការប្រជាជន
ក៏នឹងជាកម្មាភិបាលសហជីពគឺមានតួនាទីសំខាន់ក្នុងដំណើរការជ្រើសរើសពលករ
 ទៅធ្វើការនៅឯបរទេស។ គេជាមនុស្សដែល ពលករនឹងមករកមកដើម្បីបំពេញ
បែបបទ មុននឹងចេញដំណើរ។ ប៉ុន្តែ ក្រុមការងារសហជីពនៅមូលដ្ឋានហាក់ដូចជា
មិនសូវយល់ ច្បាស់នូវព័ត៌មានពាក់ព័ន្ធនឹងការនាំចេញពលករសម្រាប់ពន្យល់ឲ្យ
កម្មករនិយោជិតនោះឡើយ។ តាមនោះ ផ្នែកមួយនែគំរោងការពោលខាងលើ នឹង
ប្រមូលផ្តុំលើការបណ្តុះបណ្តាល ក្រុម​មុខសញ្ញាទាំងនេះ”។

        ដើរតួនាទីសំខាន់ជាងនាពេលខាងមុខ

        ទោះបីជាមានការខិត្តខំប្រឹងប្រែងជាច្រើនក៏ដោយ ប៉ុន្តែយោងតាមស្ថានភាព
 ជាក់ស្តែង គឺកម្មករនិយោជិតវៀតណាមទៅធ្វើការនៅបរទេសភាគច្រើនមិនទាន់
ទាក់ទងផ្ទាល់ជាមួយអង្គការសហជីពនៅឡើយ។​នេះជាការសាកល្បងមួយសម្រាប់
ផ្នែក សហជីពវៀតណាម។ តាមលោក Dang Quang Dieu ប្រធានគណៈកម្មាធិការ
គោលនយោបាយសេដ្ឋកិច្ចសង្គម (សហព័ន្ធពលករវៀតណាម) ថា៖

        “យើងខ្ញុំនឹងបំពេញបន្ថែមនូវចំណេះដឹងសម្រាប់និយោជិត ដើម្បីពួកគេទទួល
ព័ត៌មានត្រឹមត្រូវក្នុងការជ្រើសរើសមជ្ឈមណ្ឌលមានកិត្យានុភាពនាំពលករទៅធ្វើការ
នៅបរទេស។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំបានចែកខិត្តប័ណ្ណ ផ្តល់ព័ត៌មានជាក់​
លាក់ ដើម្បីពួកគេត្រៀមរៀបចំទៅធ្វើការនៅប្រទេសដែលជាជម្រើសរបស់ខ្លួន”។

        នាំពលករទៅធ្វើការនៅឯបរទេសជាគោលនយោបាយរបស់វៀតណាម សំដៅ
កាត់បន្ថយភាពក្រីក្រនិងបង្កើនគុណភាពនៃកម្លាំងពលកម្ម។ ក្នុងដំណើរការនោះ
ដោយមានការរួមកម្លាំងរបស់អង្គការសហជីព នឹងជួយការពារល្អជាងសិទ្ធិនិងផល
ប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ