អនុវត្តសេចក្ដីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៥៖រដ្ឋាភិបាលរួមដំណើរជាមួយ ផ្នែកឯកជន

(VOVWORLD) - នាថ្ងៃទី៣១ កក្កដា នៅវេទិកាសេដ្ឋកិច្ចឯកជនឆ្នាំ ២០១៧ នាយក រដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានសន្ទនានិងឆ្លើយដោយផ្ទាល់ ចំពោះបញ្ហានានាដែលមជ្ឈដ្ឋានសហគ្រាសយកចិត្តទុកដាក់ដើម្បីដោះស្រាយ ការលំបាក ជួយតំបន់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ឲ្យត្រឹមត្រូវតាមស្មារតីនៃសេចក្ដី សំរេចចិត្តលេខ១០នៅសន្និបាតមជ្ឈឹមលើកទី៥ នីតិកាលទី១២។

អនុវត្តសេចក្ដីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៥៖រដ្ឋាភិបាលរួមដំណើរជាមួយ ផ្នែកឯកជន - ảnh 1នាយក រដ្ឋមន្រ្តីវៀត ណាមលោកNguyễn Xuân Phúc (នៅកណ្ដាល) អញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចឯកជនឆ្នាំ២០១៧ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៣១ កក្កដា នៅវេទិកាសេដ្ឋកិច្ចឯកជនឆ្នាំ២០១៧ នាយក រដ្ឋមន្រ្តីវៀត ណាមលោកNguyen Xuan Phuc បានសន្ទនានិងឆ្លើយដោយផ្ទាល់ ចំពោះបញ្ហានានាដែលមជ្ឈដ្ឋានសហគ្រាសយកចិត្តទុកដាក់ដើម្បីដោះស្រាយ ការលំបាក ជួយតំបន់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ឲ្យត្រឹមត្រូវតាមស្មារតីនៃសេចក្ដី សំរេចចិត្តលេខ១០នៅសន្និបាតមជ្ឈឹមលើកទី៥ នីតិកាលទី១២។ អ្នកដឹកនាំរដ្ឋាភិ បាលបានលើកឡើងដំណោះស្រាយជាច្រើនហើយបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននិងតំបន់នានាប្ដេជ្ញាចិត្តអនុវត្ត។

        សេចក្ដីសំរេចចិត្តនៃសន្និបាតលើកទី៥របស់គណៈកម្មាធិការ មជ្ឈឹមនីតិកាលទី១២បានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចឯកជនក្លាយទៅ ជាកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ សេចក្ដី សំរេចចិត្តនេះកំណត់ថា ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនយ៉ាងស្មោះត្រង់ ប្រសិទ្ធ ភាពនិងនិរន្តរភាព ខំប្រឹងប្រែងបង្កើនការរួមវិភាគទានរបស់ផ្នែកសេដ្ឋកិច្ចឯកជន ទៅក្នុង GDP ដើម្បីដល់ឆ្នាំ២០២០ ស្រូបយក៥០%តំលៃ GDP។

        តួនាទីរបស់សេដ្ឋកិច្ចឯកជនកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ

        ក្រោយរយៈពេល៣០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីមក សមិទ្ធិមួយក្នុង ចំណោមសមិទ្ធិសំខាន់ៗរបស់វៀតណាមគឺ ការលើកទឹកចិត្តឲ្យអភិវឌ្ឍន៍សេដ្ឋកិច្ច ឯកជនក្នុងប្រទេស។ រហូតដល់ពេលនេះ ត្រូវបានអះអាងថា សេដ្ឋកិច្ចឯកជនកាន់តែ មានការរួមវិភាគទានដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។ គិតពីឆ្នាំ ២០១០មក សេដ្ឋកិច្ចឯកជនសុទ្ធតែរួមវិភាគទានជាង៤៣%ក្នុងតំលៃ GDP ជាតិ ខណៈដែលអត្រានេះនៅផ្នែកសេដ្ឋកិច្ចរដ្ឋគឺត្រឹម២៨,៩%តែប៉ុណ្ណោះ។ បរិមាណសហគ្រាសឯកជនក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ។ ក្នុងឆ្នាំ២០១៦ បរិមាណសហគ្រាសបង្កើតថ្មីបានកើនឡើងកំរិតឯកទគ្គកម្ម ដោយហួសពី១១ ហ្មឺនអង្គភាព។

    នៅវៀតណាមបានបង្កើតឡើងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជននិងសហ គ្រាសដោយទ្រង់ទ្រាយធំមួយចំនួន ដែលធ្វើសកម្មភាពក្នុងវិស័យនានាដែល ទាមទារកម្លាំងអំពីទុននិងបច្ចេកវិទ្យាខ្ពស់ដូចជាវិស័យកែច្នៃ អេឡិចត្រូនិក សេវា កម្មហិរញ្ញវត្ថុធនាគារជាដើម។ អាចរាយបញ្ជីឈ្មោះសហគ្រាសធំៗមួយចំនួនដូច ជា Vinamilk ក្រុមហ៊ុនរថយន្ត Truong Hai សម្ព័ន្ធក្រុមហ៊ុន Massan សម្ព័ន្ធក្រុម ហ៊ុន FPT ជាដើម។ ដូច្នេះហើយ អាចនិយាយបានថា តំបន់សេដ្ឋកិច្ចឯកជនជា កុនសោនៃកំណើនសេដ្ឋកិច្ចវៀតណាម។

        សកម្មភាពរបស់រដ្ឋាភិបាល

        គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនក្លាយទៅជាកម្លាំងចលករសំខាន់នៃ ខឿនសេដកិច្ចនោះ ទាមទារឲ្យមានការខំប្រឹងប្រែងធ្វើសកម្មភាពដ៏ធំធេងរបស់ កត្តាទាក់ទិននានា។ រដ្ឋាភិបាលវៀតណាមសន្យាថា នឹងកែលំអដោយឥតឈប់ ឈរនូវបរិយាកាសធ្វើអាជីវកម្មតាមទិសសមភាព ស្មោះត្រង់ សុវត្ថិភាពនិងស្និទ្ធ ស្នាល បង្កគ្រប់លក្ខណៈដើម្បីសហគ្រាស ជាពិសេសគឺសហគ្រាសឯកជន សហ គ្រាសធុនតូចនិងមធ្យមនិងសហគ្រាសចាប់ផ្ដើមអាជីព អភិវឌ្ឍន៍យ៉ាងងាយ ស្រួល។ នាពេលខាងមុខ តាមនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថា រដ្ឋាភិបាលនឹងបន្តជំរុញខ្លាំងក្លាការកាត់បន្ថយការចំណាយសំរាប់សហគ្រាស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការវិនិយោគ។

        “រដ្ឋាភិបាលយល់ច្បាស់ថា មានបញ្ហានៅសេសសល់ជាច្រើនទាក់ទិនដល់ ការចំណាយចំពោះសហគ្រាសដូចជាការចំណាយជួលដី អត្រាការប្រាក់ធនាគារ និងពិសេសគឺការចំណាយខាងគមនាគមន៍ដឹកជញ្ជូន។ រដ្ឋាភិបាលនឹងបន្តជំរុញ យ៉ាងខ្លាំងក្លាថែមទៀតដើម្បីកាត់បន្ថយការចំណាយពោលខាងលើ។ នេះជាបញ្ហា សំខាន់ដែលរដ្ឋាភិបាលបានដាក់ចេញសំដៅជួយបង្កើនប្រសិទ្ធភាពក្នុងការវិនិយោគរបស់សហគ្រាស”។

អនុវត្តសេចក្ដីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៥៖រដ្ឋាភិបាលរួមដំណើរជាមួយ ផ្នែកឯកជន - ảnh 2 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅវេទិកា

        លោកនាយករដ្ឋមន្រ្តីអះអាងថា សេចក្ដីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៥ បានលុបបំបាត់របាំងទាំងអស់ដើម្បីសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវ។

        “អនុវត្តសេចក្ដីសំរេចចិត្តមជ្ឈឹមទី៥ វៀតណាមបើកចេញកម្មវិធីវិនិយោគថ្មី សំរាប់ឯកជនក្នុងវិស័យសំខាន់ទាំងអស់ដែលប្រទេសជាតិកំពុងខ្វះទុន និងកំពុង អំពាវនាវឲ្យអភិវឌ្ឍន៍ដូចជា មន្ទីរពេទ្យ សាលារៀន និងរោងចក្រអគ្គីសនី។ សង្ឃឹមថា មជ្ឈដ្ឋានសហគ្រាសនឹងជួយជ្រោមជ្រែងគោលជំហរនេះដើម្បីសេដ្ឋ កិច្ចឯកជនវៀតណាមរួមវិភាគទានយ៉ាងហោចណាស់៥០% GDP ហើយឆ្ពោះទៅ ៦០%”។

        រួមជាមួយការខំប្រឹងប្រែងរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីក៏មានបំណងថា ផ្នែកឯកជនត្រូវផ្លាស់ប្ដូរថ្មីនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងផងដែរ។

        “មជ្ឈដ្ឋានសហគ្រាសគប្បីកំណត់ទស្សនៈវិស័យវែងឆ្ងាយជាងមុន ពីនោះ ប្រមូលផ្ដុំធ្វើផលិតកម្មក្នុងវិស័យនានាដែលពិភពលោកកំពុងមានតម្រូវការធំៗដូចជាកសិកម្ម ស្បៀងអាហារ ទំនិញប្រើប្រាស់ និងទេសចរណ៍។ បង្កើនកិច្ចសហ ប្រតិបតិ្តការអន្តរជាតិក្នុងការទិញលក់ ផ្ទេរប្រគល់បច្ចេកវិទ្យា ធ្វើផលិតកម្មនិងប្រើ ប្រាស់ផលិតផលនៅទីផ្សារបរទេស”។

        ទស្សនៈពេញលេញរបស់បក្សនិងរដ្ឋបានអះអាងថា សេដ្ឋកិច្ចឯកជនជា កម្លាំងចលករសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រាល់សកម្មភាពជាក់ស្ដែង របស់រដ្ឋាភិបាលសំដៅបង្កលក្ខណៈងាយស្រួលសំរាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍នោះ មិនត្រឹមតែសំដៅអនុវត្តទស្សនៈពោលខាងលើប៉ុណ្ណោះទេ ថែមទាំងសម ស្របជាមួយនឹងគោលបំណងរបស់សហគ្រាសភាគច្រើននៅពេលចូលរួមវេទិកាសេដ្ឋកិច្ចឯកជនឆ្នាំ២០១៧ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ