អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ដើម្បី​​​​រក្សាបាននូវ​ចំណាត់​ថ្នាក់​អភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់វៀតណាម

(VOVWORLD) -យោងតាមរបាយការណ៍របស់ខុទ្ទកាល័យរដ្ឋាភិបាលបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ សន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមបានកើន ៣៤ កាំ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ហើយកើន ៣ កាំទៀត បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។ 
អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ដើម្បី​​​​រក្សាបាននូវ​ចំណាត់​ថ្នាក់​អភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការរបស់អនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី ១៣ ជាមួយមូលដ្ឋានទាំង ១៣ នៃ តំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩

ដូច្នេះហើយ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥៤ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១៦២ ។ ជោគជ័យនេះមានការចូលរួមយ៉ាងធំធេងរបស់ខេត្ត ក្រុងនានានៅទូទាំងប្រទេស ជាពិសេសគឺមូលដ្ឋាននានានៅ តំបន់ដីសណ្ដទន្លេ Cuu Long។ ជំនួបធ្វើការរបស់អនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី ១៣ ជាមួយមូលដ្ឋានទាំង ១៣ នៃ តំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ គឺជាជាវេទិកាដ៏ធំមួយដើម្បីពិភាក្សាអំពីរាល់ដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ តំបន់ដីសណ្ដទន្លេ Cuu Long រួមចំណែកបន្តរក្សាចំណាត់ថ្នាក់អភិវឌ្ឍន៍ដោយចីរភាពរបស់វៀតណាម។

នៅក្នុងតំបន់អាស៊ាន វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ (បន្ទាប់ពីថៃ) អំពីសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។ គួរកត់សម្គាល់ថាក្នុងចំណោមសន្ទស្សន៍ខ្ពស់របស់វៀតណាម គឺស្ថិតនៅក្នុងសន្ទស្សន៍អំពីការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុគឺទទួលបានលទ្ធផលគួរឲ្យមោទនាភាព។

ចក្ខុវិស័យថ្មីសម្រាប់ តំបន់ដីសណ្ដទន្លេ Cuu Long

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃ
មហាសន្និបាតលើកទី ១៣ ជាមួយមូលដ្ឋានទាំង ១៣ នៃ តំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើភារកិច្ចរបស់រដ្ឋាភិបាល គឺត្រូវទទួលឲ្យបានជោគជ័យក្នុងបុព្វហេតុទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នាំមកនូវការអភិវឌ្ឍន៍ដោយចីរភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល។ តាម លោកនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ តំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្ទេរប្ដូរជាវិជ្ជមាន ឧស្សាហកម្មកែច្នៃមានការអភិវឌ្ឍ បរិយាកាសវិនិយោគ ធ្វើអាជីវកម្មត្រូវបានកែលម្អ។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖

“តំបន់ដីសណ្ដទន្លេ Cuu Long ចាំបាច់ត្រូវកំណត់ ចក្ខុវិស័យនៃតំបន់ទាំងមូលដល់ឆ្នាំ ២០៤៥ ឲ្យស្របនឹងចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ប្រទេសជាតិទាំងមូលដល់ឆ្នាំ២០៤៥។ ចក្ខុវិស័យនេះគប្បីឆ្ពោះទៅរកការតភ្ជាប់ តំបន់ដីសណ្ដទន្លេ Cuu Long ទាល់មូល អភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព។ ហេតុដូច្នេះហើយ យើងត្រូវមានដំណោះស្រាយជាវិជ្ជមានទាំងការត្រិះរិះ និងការធ្វើសកម្មភាព ដើម្បីធ្វើឲ្យតំបន់ដីសណ្ដនេះ អភិវឌ្ឍន៍ឆាប់រហ័ស ប្រកបដោយចីរភាពថែមទៀត ក្នុងបរិបទដែលបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ ដំណោះស្រាយសំខាន់ៗមួយចំនួនគឺ ត្រូវសម្រេចរួចរាល់ជាបន្ទាន់នូវផែនការមេសម្រាប់តំបន់ផងដែរ“។

រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ដល់ តំបន់ដីសណ្ដទន្លេ Cuu Long

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឯកភាពលើសំណើររបស់ក្រសួងផែនការ និងវិនិយោគក្នុងការ បែងចែក ២ ពាន់លានដុល្លារអាមេរិក សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សំដៅពន្លឿនគម្រោងជាបន្ទាន់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានលក្ខណៈអន្តរតំបន់ បណ្ដាគម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ធានាប្រពភទឹកស្អាតសម្រាប់ផលិតកម្មនិងបម្រើជីវភាពរស់នៅជាដើម។ យោងតាមក្រសួងផែនការនិងវិនិយោគបានឱ្យដឹងថា ប្រភពទុនវិនិយោគសាធារណៈរយៈពេលមធ្យមនៅ តំបន់ដីសណ្ដទន្លេ Cuu Long សម្រាប់ដំណាក់កាល ២០១៦ - ២០២០ គឺមានតម្លៃប្រមាណ ៨,៣ ពាន់លានដុល្លារអាមេរិក ដោយភាពច្រើនបានវិនិយោគអភិវឌ្ឍន៍ជនបទ ផ្លូវគមនាគមន៍ និងសុខាភិបាលនៅ តំបន់ដីសណ្ដទន្លេ Cuu Long។ លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋាភិបាលនៅតំបន់ដីសណ្ដទន្លេ Cuu Long ដូច្នេះថា៖

“រដ្ឋាភិបាលបានកសាងយន្តការសម្របសម្រួល ដែលមានសមត្ថភាពពេញលេញ និងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ការតភ្ជាប់នៅ តំបន់ដីសណ្ដទន្លេ Cuu Long ដែលមានខេត្ត ក្រុងចំនួន ១៣ និងចំនួនប្រជាជនជិត ២០ លាននាក់ មានការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ការរៀបចំរចនាសម្ព័ន្ធកសិកម្ម ដោយផ្នែកលើបច្ចេកវិទ្យានិងប្រសិទ្ធភាពខ្ពស់បានតភ្ជាប់ការកែច្នៃ និងទីផ្សារប្រមូលលក់។ កសាងខ្សែសង្វាក់ផលិតកម្មនិងពាណិជ្ជសញ្ញាផលិតផល។ លើសពីនេះទៅទៀត តំបន់ដីសណ្ដទន្លេ Cuu Long បានរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដែលតភ្ជាប់ជាមួយការបម្រែបម្រួលអាកាសធាតុ ដើម្បីប្រែក្លាយគ្រោះអាសន្ន ឲ្យក្លាយទៅជាឱកាសផងដែរ“។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឯកភាពជាមួយមូលដ្ឋាន ក្រសួង និងផ្នែកនានា អំពីការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទាំងផ្លូវគោក ផ្លូវដែក នៅតំបន់ដីសណ្ដទន្លេ Cuu Long តាមរយៈប្រភពកម្លាំងផ្សេងៗ។ ហេតុដូច្នេះហើយ លោកនាយករដ្ឋមន្ត្រី បាន និងកំពុងដាក់ចេញនូវកម្លាំងចលករថ្មីមួយចំពោះតំបន់នេះ គឺ ផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត មហិច្ឆតាជាតិ មហិច្ឆតាអភិវឌ្ឍន៍ ដើម្បី តំបន់ដីសណ្ដទន្លេ Cuu Long កាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ