Le Van Cong កីឡាករពិការឆ្នើមរបស់វៀតណាម

VOVWORLD_លោក Le Van Congជាកីឡាករពិការវិញ្ញាសារលើកដុំដែក​
ទើបនឹង​បង្កើតឡើងស្នាដៃដ៏ធំធេងសំរាប់វិស័យកីឡាវៀតណាមដោយដណ្ដើម
បានមេដាយមាសនៅក្នុងការប្រកួតកីឡាParalympic Rio 2016។ នេះជាមេដាយ
មាសដំបូងរបស់​កីឡា​វៀតណាមនៅការប្រកួតកីឡាអូឡាំពិកសំរាប់ជនពិការ។

        ក្នុងរយៈប៉ុន្មានថ្ងៃនេះ នៅផ្ទះរបស់កីឡាករLe Van Congឃុំ​My Hanh ស្រុក
Duc Hoa ខេត្តLong An ភាគខាងត្បូងវៀតណាមមានបរិយាកាសសប្បាយរីក
រាយយ៉ាងខ្លាំង។​ ប្រពន្ធ​លោកLe Van Congគឺអ្នកស្រី Chu Thi Tam បានរៀប
រាប់ថានាពេលស្វាមីខ្លួន​ប្រកួតកីឡានៅប្រទេសប្រេស៊ីលនោះគឺអ្នកស្រីទស្សនា
ការប្រកួតតាមរយៈទូរស័ព្ទដៃ។នាពេលអត្តពលិកLe Van Congលើកដុំដែក
ទំងន់១៨១គីឡូក្រាមដើម្បីដណ្ដើម​មេដាយ​មាសហើយបន្តលើកដល់ទំងន់
១៨៣គីឡូក្រាមដែលបំបែកឯកទគ្គកម្មពិភពលោកនោះគឺអ្នកស្រីរំភើបចិត្ត
យ៉ាងខ្លាំង។ អ្នកស្រី Chu Thi Tamបានរៀបរាប់ថា

  “ ពេលនោះខ្ញុំញប់ញ័រណាស់តែដោយសារយល់ចិត្ត ឆន្ទៈនិងសមត្ថភាព​
របស់​គាត់បានជាខ្ញុំជឿថាគាត់នឹងលើកបានដុំដែកនោះ។ គាត់និយាយតិច
តែខិតខំប្រឹង​ប្រែងយ៉ាងខ្លាំង”។

Le Van Cong កីឡាករពិការឆ្នើមរបស់វៀតណាម - ảnh 1
កីឡាករLe Van Congជាកីឡាករពិការជនជាតិវៀតណាមដើមដំបូងឈរនៅលើវេទិកាកិត្តិយសនៅ Paralympicហើយនាំមកមោទនភាពជូនមាតុប្រទេស


        កីឡាករLe Van Congអាយុ៣២ឆ្នាំកើតនៅខេត្តHa Tinh ភាគកណ្ដាល​វៀត​
ណាម​។  លោកមានជំងឺស្វិតជើងពីកំណើត។នាឆ្នាំ២០០៥​លោកទៅកាន់ក្រុងហូជី
​មិញ​រក​ការងារធ្វើហើយចូលរួមក្លឹបកីឡាលើកដុំដែក។ ក្រោយរយៈពេល២ឆ្នាំហ្វឹក
ហាត់លោកដណ្ដើមបានមេដាយមាសនៅក្នុងការប្រកួតកីឡា ASEAN PARA
GAMES 2007។​ បន្ទាប់​មក​លោកបន្តដណ្ដើមបានមេដាយមាសនៅការប្រកួត
កីឡា ASEAN PARA GAMES 2009(១៨០គីឡូក្រាម) ASEAN PARA GAMES2
014 ( ១៨១,៥គីឡូក្រាម)និងនៅការប្រកួត​កីឡាដណ្ដើមពានរង្វាន់ជើងឯកទ្វីប
អាស៊ីឆ្នាំ២០១៥(១៨២គីឡូក្រាម) ។ ការដែលដណ្ដើមបានមេដាយមាសនិងបំបែក
ឯកទគ្គកម្មពិភពលោកនៅ Paralympic Rio 2016គឺជា​លទ្ធផលនៃការប្រឹងប្រែង
ហ្វឹកហាត់របស់លោក។ ស្ដីពីការខិតខំប្រឹងប្រែងនេះកីឡាករLe Van Congបាន
សំណេះសំណាលថា

 “ ពេលលំបាកបំផុតគឺនាគ្រាខ្ញុំទើបនឹងចូលរួមការហ្វឹកហាត់។ដោយសារពុំ
មាន​ឧបករណ៍គ្រប់គ្រាន់បានជាការហ្វឹកហាត់យ៉ាប់ណាស់។នាឆ្នាំ២០០៩ខ្ញុំជួប
គ្រោះថ្នាក់ក្រោយពីបានជាសះស្បើយមកក៏ខិតខំជំនៈពុះពារលើការលំបាកបន្ត
ហ្វឹកហាត់និងបង្កើតបានស្នាដៃកំពូល”។

Le Van Cong កីឡាករពិការឆ្នើមរបស់វៀតណាម - ảnh 2
កីឡាករLe Van Cong និងក្រុមគ្រួសារ


        ការដែលកីឡាករលើកដុំដែកពិការLe Van Congបំបែកឯកទគ្គកម្មពិភព
លោកនោះ​ត្រូវ​បានសារព័ត៌មានអន្តរាជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងដោយ
ផ្សាយព័ត៌មានជាច្រើនស្ដីពីស្នាដៃរបស់លោក។ មេដាយមាសរបស់កីឡារូបនេះ
ក៏ជាមេដាយ Paralympic​ដំបូង​បង្អស់ក្នុងប្រវត្តិសាស្រ្តរបស់វៀតណាមដែលនាំ
មកនូវការសប្បាយរីករាយជូនប្រជាជនក្នុងស្រុក។ក្នុងលិខិតមួយច្បាប់ផ្ញើជូន
ក្រុមកីឡាករពិការវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន
សរសេរថា កីឡាករLe Van Congជាកីឡាករពិការជនជាតិ​វៀតណាមដើមដំបូង
ឈរនៅលើវេទិកាកិត្តិយសនៅ Paralympicហើយនាំ​មក​មោទនភាព​​ជូនមាតុ
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ