ពានរង្វាន់សម្លេងវៀតណាមលើកកំពស់អ្នកប្រកបការងារផ្សាយសម្លេង

(VOVWORLD) -កម្មវិធី ទីណាត់ជួបសិល្បៈស្តីពីពានរង្វាន់ Nobel អក្សរសាស្ត្រ២០១៦ មាន ឈ្មោះថា “Nobel អក្សរសាស្ត្រ២០១៦ វេទិកាបែកជាពីរ” របស់អ្នកនិពន្ធ Nguyen Ha នៅកាណាល់វប្បធម៌ ជីវភាពរស់នៅ វិទ្យា សាស្ត្រនិងអប់រំ (VOV2) ទើបនឹង ទទួលបានពានរង្វាន់ថ្នាក់ B នៃពានរង្វាន់របស់វិទ្យុសម្លេងវៀតណាម។ នេះជា លើកដំបូងដែលពានរង្វាន់នេះបានវិទ្យុសម្លេងវៀតណាមរៀបចំឡើងនិងប្រគល់ ជ័យលាភីនាថ្ងៃទី៧ កញ្ញាឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម ថ្ងៃទី ៧កញ្ញា។
ពានរង្វាន់សម្លេងវៀតណាមលើកកំពស់អ្នកប្រកបការងារផ្សាយសម្លេង - ảnh 1 លោក Bob Dylan ក្នុងកម្មវិធីសម្តែងមួយ (រូបថតៈ Reuters)

លោកអ្នកនាងទើបនឹងបានកំសាន្តនូវចង្វាក់តូរ្យតន្ត្រីក្នុងកម្មវិធី ទីណាត់ជួបសិល្បៈខែតុលា-Nobel អក្សរសាស្ត្រ ២០១៦ របស់កាណាល់ VOV 2 នៃ វិទ្យុសម្លេងវៀតណាម។ កម្មវិធីនេះ គឺឆ្ពោះទៅបញ្ហាមួយចំនួនអំពីអក្សរសាស្ត្រ សិល្បៈ ដែលបានសាធារណមតិយកចិត្តទុកដាក់និងវាយតម្លៃថាជាកម្មវិធីផ្សាយ សម្លេងទំនើបពិសេស។ ក្នុងកម្មវិធីមានរយៈពេល៣០នាទីនេះ នៅមាននាទីជា ច្រើនដែលក្នុងនោះមាននាទី “កំសាន្តវណ្ណកម្ម” ដែលឧទ្ទេសនាមនូវខ្សែភាពយន្ត មួយ បទកំណាព្យមួយ ឬ បទចម្រៀងមួយ។ នេះជាកម្មវិធីសំយោគនិងមានប្រ សិទ្ធិភាពខាងសម្លេង។

        កម្មវិធីទីណាត់ជួបសិល្បៈខែតុលា-Nobel អក្សរសាស្ត្រ២០១៦ របស់ កាណាល់ VOV2 បានវែកញែកលើមតិមួយចំនួនជំវិញពានរង្វាន់ Nobel អក្សរ សាស្ត្រ២០១៦ - ដែលជាពានរង្វាន់មានលក្ខណៈពិសេស ។ ព្រោះថា ពានរង្វាន់ អក្សរសាស្ត្រ ប៉ុន្តែជ័យលាភីគឺប្រគល់ទៅលើតន្ត្រីករ Bob Dylan។ អ្នកនិពន្ធ Nguyen Ha បានឲ្យដឹងថា៖

        “នាងខ្ញុំឃើញថា ប្រធានបទនេះគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែនៅពេល អនុវត្តយើងខ្ញុំក៏ជួបឧបសគ្គមួយចំនួនដែរ។ នោះគឺ យើងត្រូវធ្វើយ៉ាងម៉េចដើម្បី ក្នុងរយៈពេល៣០នាទី គឺសុទ្ធតែផ្តោតលើប្រធានបទ ពានរង្វាន់ Nobel អក្សរ សាស្ត្រ។ ក្រោយមក ដោយមានការជួយឧបត្ថម្ភ ពីសហការីនិងសាស្ត្រាចា្យដ៉េប៉ា ឌឺម៉ង់អក្សរសាស្ត្រនៃសាកលវិទ្យា ល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រនិងមនុស្ស សាស្ត្រ រួមទាំងអ្នកនិពន្ធអក្សរសាស្ត្រ Uong Trieu នៅទស្សនាវដ្តី សិល្បៈយោធា បានជាយើងខ្ញុំសម្រេចនូវកម្មវិធីនេះ”។

        ក្នុងកម្មវិធីទីណាត់ជួបសិល្បៈខែតុលា-Nobel អក្សរសាស្ត្រ២០១៦ នេះ ទន្ទឹមនឹងការជជែកជំវិញពានរង្វាន់ មិត្តអ្នកស្តាប់នឹងមានឱកាសកំសាន្តបទចំរៀង “Blowing in the wind” របស់ Bob Dylan ក្នុងនាទី “កំសាន្តវណ្ណកម្ម”។ អ្នកនិពន្ធ  Nguyen Ha បានចែករំលែកថា៖

        “នៅក្នុងនាទីនេះ យើងខ្ញុំបានជ្រើសរើសបទចំរៀងមួយរបស់ Bob Dylan។ ខ្ញុំកិតថា នេះជាចំណុចគួរឲ្យចាប់អារម្មណ៍ព្រោះថា ពេលដែលកំពុងជជែកយ៉ាង តានតឹងអំពីពានរង្វាន់ Nobel ប៉ុន្តែបានស្តាប់បទចំរៀងហើយនៅពេលបញ្ចប់គឺ និយាយអំពីអ្នកអក្សរសាស្ត្រមួយរូបផ្សេងដែលទទួលបានរង្វាន់ Nobel មិនមែន ជា Bob Dylan”។

        កម្មវិធីទីណាត់ជួបខែតុលា-Nobel អក្សរសាស្ត្រ២០១៦ត្រូវបានវាយ តម្លៃខ្ពស់ ព្រោះថា កម្មវិធីនេះច្បាមជាប់ព្រឹត្តិការណ៍ប្រចាំថ្ងៃ នោះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់ Nobel អក្សរសាស្ត្រគឺសម្រាប់តន្ត្រីករមួយរូប។ លោក Tran Nhat Minh នាយករង កាណាល VOV2 បានឲ្យដឹងថា៖

        “ក្រុមអ្នកនិពន្ធនិងអ្នកនិពន្ធ Nguyen Ha ស្វែងរកបានរបៀបសម្តែងគួរឲ្យ ទាក់ទាញនិងពោរពេញទៅដោយការច្នៃប្រឌិត។ កម្មវិធីនេះបានបង្ហាញនូវព្រឹត្តិ ការណ៍ជ្រុងមួយ ការវាយតម្លៃអំពីព្រឹត្តិការណ៍។ យើងខ្ញុំវាយតម្លៃខ្ពស់នូវវណ្ណកម្ម នេះហើយក្រុមប្រឹក្សាវាយតម្លៃរបស់វិទ្យុសម្លេងវៀតណាមក៏បានវាយតម្លៃខ្ពស់ ផងដែរ”។

        កម្មវិធីទីណាត់ជួបសិល្បៈខែតុលា-Nobel អក្សរសាស្ត្រ២០១៦ ទទួល បានពានរង្វាន់ថ្នាក់ B សម្លេងវៀតណាមលើកទី១ ជាជោគជ័យរបស់បុគ្គលអ្នក និពន្ធ Nguyen Ha ផ្ទាល់ ក៏ដូចជាជោគជ័យរបស់កាណាល់ VOV2។ តាមនោះ កាណាល់ VOV2 កំណត់បានទិសដៅសម្រាប់កម្មវិធីដទៃរបស់ខ្លួន និងអាចផ្ញើជូន ដល់មិត្តអ្នកស្តាប់រឿងនិទានងាយស្រួលស្តាប់ ព្រមទាំងនាំមកនូវឥទ្ធិពលសិល្បៈខ្ពស់ បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ