លោកតាកសិករធ្វើសេដ្ឋកិច្ចពូកែនិងមានទឹកចិត្តសប្បុរសធម៌

(VOVWORLD) - ដោយមានចរិយាសម្បត្តិឧស្សាហ៍ព្យាយាមធ្វើពលកម្ម លោក Ngo Van Dau នៅភូមិ Phu Thuong ឃុំ Phu Thanh ស្រុក Phu Tan ខេត្ត An Giang ត្រូវ បានទទួលស្គាល់ជាកសិករធ្វើផលិតកម្ម-អាជីវកម្មពូកែ។ ក្រៅពីនោះ លោកក៏ មានទឹកចិត្តសប្បុរសធម៌ ដោយចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌សង្គម ជួយឧបត្ថម្ភជនក្រីក្រនិងជនមានស្ថានភាពរស់នៅលំបាក ផងដែរ។
លោកតាកសិករធ្វើសេដ្ឋកិច្ចពូកែនិងមានទឹកចិត្តសប្បុរសធម៌ - ảnh 1លោក Ngo Van Dau អោយត្រីស៊ី (រូបថត៖ VOV) 

ទោះបីជាប្រសូត្រឡើងនៅក្នុងគ្រួសារក្រីក្រមួយហើយរស់នៅតំបន់ ដែលមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ លោក Ngo Van Dau បានខិតខំប្រឹងប្រែងជំនះ ពុះពារលើការលំបាកដើម្បីក្លាយទៅជាកសិករម្នាក់ដែលធ្វើផលិតកម្ម អាជីវកម្ម ពូកែ។ នាបច្ចុប្បន្ន គ្រួសារលោក Dau មានផ្ទៃទឹក ទំហំ២០ហិកតាដើម្បី ចិញ្ចឹមត្រីត្រានិងត្រីរ៉ស់ ដែលនាំមកនូវប្រាក់ចំណូលប្រមាណជាង២ពាន់ លានដុង ក្នុងមួយឆ្នាំ ព្រមទាំងផ្ដល់ការងារធ្វើស្ថិរភាពសម្រាប់ពលករចំនួន១៨នាក់ នៅក្នុងតំបន់ដោយទទួលបានប្រាក់ខែប្រមាណជាង៥លានដុងម្នាក់ ក៏ដូចជាការងារតាមរដូវកាលសម្រាប់ពលកររាប់រយនាក់ទៀតផង។ ជាពិសេស លោកបានលៃទុកផ្ទៃដី ធ្វើស្រែដោយទំហំ៩ហិកតា ដើម្បីអោយជួល យកប្រាក់ចូលរួម “មូលនិធិសប្បុរសធម៌” របស់គ្រួសារ។ លោក Ngo Van Dau បានចែករំលែកថា នាពេលទើបនឹងមានជីវ ភាពដ៏គ្រប់គ្រាន់ គឺលោកបានគិតដល់ការជួយឧបត្ថម្ភជនក្រីក្រហើយ។ នាគ្រា ដំបូងគឺជូនអង្ករឬប្រាក់សម្រាប់អ្នកជិតខាងដែលមានជំងឺឬរងគ្រោះ។ លោក Ngo Van Dau បានសំណេះសំណាលថា៖

        “ឃុំខ្ញុំជាឃុំឆ្ងាយដាច់ស្រយាលមួយដែលស្ថានភាពសេដ្ឋកិច្ចជួបការលំបាកយ៉ាងខ្លាំងណាស់ ដោយសារភាគច្រើនគឺសេដ្ឋកិច្ចកសិកម្ម។ ហើយបំណងប្រាថ្នា របស់ខ្ញុំគឺធ្វើបានការងារជាក់ស្ដែងជាច្រើនដើម្បីរកលុយជួយឧបត្ថម្ភបងប្អូននា ពេលគេជួបការលំបាកដូចជាទិញរថយន្តដឹកជញ្ជូនបងប្អូនមានជំងឺទៅមន្ទីរ ពេទ្យ។ ហើយបំណងប្រាថ្នាមួយទៀតគឺកសាងឈាបនដ្ឋានមួយដើម្បីអោយបង ប្អូនមាន កន្លែងបញ្ចុះសព។ ខ្ញុំក៏ចង់ធ្វើដើម្បីអោយកូនៗយល់ថា ឪពុកម្ដាយមុន នេះ ក្រីក្រណាស់ ប៉ុន្តែបានចេះឧស្សាហ៍ព្យាយាមធ្វើពលកម្ម រកស៊ីមានបាន ហើយទៅធ្វើការងារសប្បុរសធម៌ អញ្ចឹងមានគោលបំណងថា កូនៗនឹងតម្រាប់ តាមគំរូរបស់ឪពុកម្ដាយ”។

        កាលពីឆ្នាំ២០០៩ ជាពេលដែលគ្រួសារមានស្ថានភាពសេដ្ឋកិច្ចធូធារហើយ លោក Ngo Van Dau បានរួមប្រាក់ជាមួយបងប្រុសចំនួន២នាក់របស់ខ្លួន ដើម្បីទិញឡានដឹកជញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃដើមដំបូងសម្រាប់ឃុំ Phu Thanh ដោយមានតម្លៃ៥៤០លានដុង។ រហូតដល់ឆ្នាំ២០១៧ លោកផ្ទាល់ខ្លួនបន្ត សន្សំសម្ចៃបានកញ្ចប់ប្រាក់មួយទៀតចំនួន៧០០លានដុងដើម្បីបម្រើបងប្អូនក្នុងឃុំ។ មានពេលដែលឡានទាំងពីរសុទ្ធតែមមាញឹក លោក Dau បានប្រើឡាន៧ កៅអីរបស់គ្រួសារដើម្បីដឹកជញ្ជូនអ្នកជំងឺក្នុងឃុំ។ ក្រៅពីនោះ លោកក៏បានជួយ ឧបត្ថម្ភក្រុមគ្រួសាររបស់អ្នកជំងឺ ព្រមទាំងជូនអំណោយសម្រាប់ជនក្រីក្រក្នុង ឱកាសពិធីបុណ្យទាននានាផងដែរ។ សំណង់សុខុមាលភាពក្នុងឃុំដូចជាផ្លូវថ្នល់ ឬស្ពាន សុទ្ធតែមានការរួមចំណែករបស់លោកដែរ។

លោកស្រី Tran Thi Nguyet ភរិយាលោក Dau បានអោយដឹងថា ក្នុងមួយជីវិតរបស់លោក មានតែ បំណងប្រាថ្នាចំនួន៣នោះគឺ៖ រកលុយដើម្បីជួយឧបត្ថម្ភជនក្រីក្រ ទិញឡានដឹក ជញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃនិងកសាងឈាបនដ្ឋានសម្រាប់ជនក្រីក្រ។ លោកស្រី Nguyet បានសំណេះសំណាលថា៖

        “ប្ដីនាងខ្ញុំធ្វើការអ្វីក៏ពិភាក្សាជាមួយគ្រួសារដែរ។ គាត់ធ្វើការដ៏មានអត្ថន័យ បានជាខ្ញុំគាំទ្រគាត់ជានិច្ច។ គាត់ធ្វើការងារសង្គមកិច្ចអស់ពីកម្លាំងកាយចិត្តដោយ មិនយកចិត្តទុកដាក់ដល់សុខភាពរបស់ខ្លួនទេ។ ខ្ញុំបានប្រាប់គាត់ថា ធ្វើអ្វីៗក៏ត្រូវ ចេះរក្សាសុខភាពដែរ”។

លោកតាកសិករធ្វើសេដ្ឋកិច្ចពូកែនិងមានទឹកចិត្តសប្បុរសធម៌ - ảnh 2 លោក Ngo Van Dau នៅក្នុងរថយន្តដឹកជញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃរបស់ខ្លួន

        កាលពីឆ្នាំ២០១១ ការចិញ្ចឹមត្រីត្រាមិនប្រកបដោយស្ថិរភាពទេ ហើយរងការ ខាតបង់ទៀត អញ្ចឹងប្រភពថវិកាសម្រាប់ការងារសប្បុរសធម៌សង្គមក៏មិនស្ថិរភាព ដែរ។ គ្រួសារលោក Dau បានរួមចំណែកប្រាក់ទិញផ្ទៃដីដំណាំស្រូវដោយទំហំ៤ ហិកតាដើម្បីអោយជួល យកប្រាក់ចូលរួម “មូលនិធិសប្បុរសធម៌”។ ដល់ឆ្នាំ២០១៧ លោកបានទិញ ៥ ហិកតា បន្ថែមទៀត។ នាបច្ចុប្បន្ន “មូលនិធិសប្បុរសធម៌” របស់គ្រួសារលោកមានផ្ទៃដីដំណាំស្រូវសរុប៩ហិកតាដែលនាំមកនូវប្រាក់ ចំណូលប្រមាណ ៣០០លានដុងក្នុងមួយឆ្នាំ។ លោកបានចំណាយកញ្ចប់ ប្រាក់ទាំងនេះសម្រាប់ការងារសប្បុរសធម៌សង្គម។ លោក Ngo Van Dau បាន សំណេះសំណាលថា៖

        “ខ្ញុំប្រសូត្រឡើងក្នុងគ្រួសារក្រីក្រមួយ អញ្ចឹងខ្ញុំជានិច្ចកាលមានបំណងប្រាថ្នាថា៖ ក្រោយពីខ្ញុំរកស៊ីមានបាន ហើយមានជីវភាពសម្បូរធូធារហើយ គឺខ្ញុំនឹងឆ្ពោះទៅ ធ្វើការងារសប្បុរសធម៌ដើម្បីជួយឧបត្ថម្ភបងប្អូននៅស្រុកកំណើតដែលមានស្ថានភាពរស់នៅលំបាក។ នាពេលសម្រេចបានបំណងប្រាថ្នានោះ គឺខ្ញុំសប្បាយរីករាយណាស់”។

        លោក Dau បានអោយដឹងថា លោក ធ្វើការងារសប្បុរសធម៌សង្គម អស់ រយៈពេលជាង២០ឆ្នាំហើយ។ ទោះបីជាពេលខ្លះមានការនឿយហត់ជាច្រើនក្ដី ប៉ុន្តែសប្បាយរីករាយណាស់ដោយសារតែត្រូវបានគ្រួសារនិងបងប្អូនស្រឡាញ់ រាប់អាន។ នាពេលថ្មីៗនេះ លោក Dau បានបរិច្ចាកផ្ទៃដីជាង ១០០០ម៉ែត្រការ៉េ និងទឹកប្រាក់ចំនួន៥០០លានដុង ដើម្បីជួសជុលកែលម្អឈាបនដ្ឋាននៃតំបន់។ ដោយមានការរួមចំណែកដ៏ធំធេងសម្រាប់សហគមន៍ លោក Ngo Van Dau ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចំនួន២លើក ប័ណ្ណ សរសើររបស់មជ្ឈឹមសមាគមន៍កសិករវៀតណាមនិងប័ណ្ណសរសើរជាច្រើនទៀតនៃខេត្ត An Giang អំពីស្នាដៃធ្វើផលិតកម្ម-អាជីវកម្មពូកែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ