លោកតាកសិករម្ចាស់សម្រាំងតែមពិសេសអំពីកោះ Hoang Sa និង Truong Sa

(VOVWORLD) -ចំណាយអស់មួយជីវិតដើម្បីស្រាវជ្រាវតែម លោក Tran Huu Hue នៅទីរួមស្រុក Nui Sap ស្រុក Thoai Son ខេត្ត An Giang ជាម្ចាស់តែមមានតម្លៃប្រវត្តិសាស្ត្រជា ច្រើន ក្នុងនោះមានឈុតតែម “ក្រុម Hoang Sa សតវត្សទី១៧-១៨” និង “Hoang Sa, Truong Sa ក្នុងផែនទីបុរាណ”។ លោកក៏ជាអ្នកស្រាវជ្រាវតែមដើមដំបូងនៅវៀត ណាមមានបំណងយកតែម Hoang Sa និង Truong Sa ទៅកាន់ពិភពលោក សំដៅ ផ្សពផ្សាយរូបភាព ទឹកដីនិងមនុស្សវៀតណាម។
លោកតាកសិករម្ចាស់សម្រាំងតែមពិសេសអំពីកោះ Hoang Sa និង Truong Sa - ảnh 1លោក Tran Huu Hue ថែទាំតែមរបស់ខ្លួន

លោក Tran Huu Hue ជាកសិករមួយរូបដែលជក់ចិត្តនឹងការស្រាវជ្រាវតែម តាំងពីកុមារភាព។ រហូតមកដល់ពេលនេះ លោកជាម្ចាស់ឈុតតែមមានតម្លៃជា ច្រើនដូចជា ៖ ឈុតតែមផ្នែកប្រៃសណី និងឈុតតែមអំពី Truong Sa និង Hoang Sa ជាដើម។ តាមលោក Tran Huu Hue ឈុតតែមអំពី Truong Sa និង Hoang Sa ជាឈុតតែមមានតម្លៃផងនិងពោរពេញទៅដោយអត្ថន័យផង ព្រោះថាឈុតតែម មួយនេះបានបង្ហាញពេញលេញនូវអធិបតេយ្យភាពកោះសមុទ្រវៀតណាម ដែល បានសហភាពប្រៃសនីយ៍ពិភពលោកទទួលស្គាល់។ ក្នុងនោះ ឈុតតែមគំរូ “ក្រុម Hoang Sa សតវត្សទី១៧-១៨” មានតម្លៃ១មឺនដុងដែលបោះពុម្ភរូបទូកក្តោងនិង យុទ្ធជន “ក្រុម Hoang Sa” ដៃមួយកាន់កន្សៃនេសាទត្រី ដៃមួយកាន់ប៉ីស្នែងទាក់ទង ជាមួយគ្នាតាមកោះនីមួយៗ។

លោកតាកសិករម្ចាស់សម្រាំងតែមពិសេសអំពីកោះ Hoang Sa និង Truong Sa - ảnh 2តែម Hoang Sa និង Truong Sa 

គំរូតែម “Hoang Sa និង Truong Sa” មានតម្លៃ១០ម៉ឺនដុង ក្រោមប្រធានបទ “Hoang Sa និង Truong Sa ក្នុងផែនទីបុរាណ” ដែលបង្ហាញនូវផែនទីប្រទេសវៀតណាម ជាមួយនឹងសមុទ្រ កោះ រួមទាំងប្រជុំកោះ Hoang Sa និង Truong Sa។ បច្ចុប្បន្ននេះ លោកស្រាវជ្រាវបានតែមអំពី Hoang Sa និង Truong Sa បានជាង២០០។ លោក Tran Huu Hue បានឲ្យដឹងថា៖

        “ជាអ្នកជកចិត្តស្រាវជ្រាវតែមមួយរូប ខ្ញុំតែងតែគិតថា នឹងប្រើប្រាស់គំរូតែម ដើម្បីនិយាយអំពីអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស។ ពេលបានផ្ញើគំរូ តែមទាំងអស់នេះទៅទូទាំងពិភពលោក ដើម្បីបញ្ជាក់ថា ប្រទេសទាំងអស់ទទួល ស្គាល់ថា Hoang Sa និង Truong Sa គឺរបស់វៀតណាម”។

        ដើម្បីស្រាជ្រាវបានសម្រាំងតែមក្រោមប្រធានបទ “ពិភពលោកទទួលស្គាល់ Truong Sa – Hoang Sa របស់វៀតណាម” តាមរយៈតែប្រៃសណីយ៍នោះ តាំងពីឆ្នាំ ២០១៤រហូតមកដល់ពេលនេះ លោក Tran Huu Hue បានផ្ញើស្រោមសំបុត្ររាប់រយ បិទតែម Hoang Sa និង Truong Sa ទៅប្រទេសរាប់រយលើទូទាំងពិភពលោក ដោយគោលបំណងទទួលបានត្រាបញ្ជាក់ពីប្រទេសនោះ។ លោកឲ្យដឹងថា ដើម្បីទទួលយកនូវត្រាបញ្ជាក់របស់ប្រទេសនោះគឺមិនងាយស្រួលទេ។ ពោលគឺ មានសំបុត្រខ្លះត្រូវបានផ្ញើទៅពីរដល់៣ខែ សម្បីតែអស់មួយឆ្នាំទើបទទួលបានវិញ។ ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងបំផុតគឺមានសំបុត្រខ្លះពេលផ្ញើទៅគេមិនផ្ញើឡើងវិញ ធ្វើ ឲ្យបាត់តែមដែលលោកចំណាយពេលស្រាវជ្រាវតែម្តង។ រហូតមកដល់ពេលនេះ លោក Hue មានស្រោមសំបុត្រចំនួន៧៦ដែលបិទតែម Hoang Sa- Truong Sa មាន ការបញ្ជាក់និងត្រារបស់ប្រទេសទាំង៦០លើទូទាំងពិភពលោក។ លោក Tran Huu Hue បានចែករំលែកថា៖

        “ដើម្បីសម្រេចបាននូវប្រធានបទនេះ ខ្ញុំត្រូវការស្រោមសំបុត្រចំនួន៧៨។ តាម រយៈការស្រាវជ្រាវខ្ញុំជួបប្រទះនឹងការលំបាកមិនតិចឡើយ។ អស់រយៈពេលច្រើនឆ្នាំ មក ខ្ញុំផ្ញើបានសំបុត្រចំនួន១៦០ទៅកាន់ប្រទេសនិងតំបន់នានា ប៉ុន្តែពេលមកដល់ដៃ ខ្ញុំមានតែ៧៦សំបុត្រតែប៉ុណ្ណោះ នៅខ្វះពីរទៀតគឺខ្ញុំសម្រេចបានសម្រាំងស្រាវជ្រាវ ប្រធានបទ Hoang Sa – Truong Sa ដែលបានពិភពលោកទទួលស្គាល់”។

លោកតាកសិករម្ចាស់សម្រាំងតែមពិសេសអំពីកោះ Hoang Sa និង Truong Sa - ảnh 3តែមត្រូវបានផ្ញើទៅទូទាំងពិភពលោក 

        ស្រាវជ្រាវតែមជាការជក់ចិត្តដែលជ្រាបក្នុងសាច់ឈាមរបស់លោក Tran Huu Hue ។ ទោះបីក្នុងជីវភាពប្រចាំថ្ងៃនៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែលោក Hue មិនរំលងចោលចំណង់ចំណូលចិត្តរបស់ខ្លួនឡើយ។ ចែករំលែកអំពីពេលវេលា ដែលស្រាវជ្រាវតែមជាមួយប្តី លោកស្រី Vuong Thi Mui En ជាប្រពន្ធលោក Hue បានឲ្យដឹងថា៖

        “ខ្ញុំបានដឹងថា លោកប្តីគាត់ចូលចិត្តស្រាវជ្រាវតែមតាំងពីនៅជារៀន ហើយដល់ ពេលក្លាយទៅជាប្តីប្រពន្ធហើយគាត់នៅជក់ចិត្តនឹងការស្រាវជ្រាវតែម។ ពេលប្រមូល ផលស្រូវម្តង់ម្កាល លោកតែងតែលក់តិចតួចសម្រាប់ចំណាយការទិញតែម។ ថ្វីត្បិត គាត់ជក់ចិត្តស្រាវជ្រាវតែមក្តី ប៉ុន្តែគាត់នៅធ្វើការងារផ្ទះនិងថែទាំកូន បានជាខ្ញុំគាំទ្រ គាត់ ហើយតាមពិតទៅ ស្រាវជ្រាវតែមជួយលើកម្ពស់ចំណេះដឹងផងនិងជួយបន្ធូអា រម្មណ៍ផងដែរ”។

        បច្ចុប្បន្ននេះ លោក Hue កំពុងខិតខំសម្រេចសម្រាំងស្រាវជ្រាវស្តីពី “ពិភព លោកទទួលស្គាល់ Hoang Sa – Truong Sa របស់វៀតណាមតាមរយៈតែមប្រៃស ណីយ៍” របស់ខ្លួន ដើម្បីឈានដល់រៀបចំការតាំងពិព័រណ៍។ ដោយការជក់ចិត្តនិង ចំណង់ចំណូលចិត្តជាមួយតែម លោកចង់ឧទ្ទេសនាមឲ្យមនុស្សគ្រប់រូបស្គាល់អំពី សោភណ្ឌភាពនិងតម្លៃរបស់ប្រទេសជាតិ រួមមចំណែកផ្សព្វផ្សាយនិងអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ