ខ្សែភាពយន្ត”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”

(VOVWORLD) -ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ជាព្រឹតិ្តការណ៍មួយដ៏សែនសំខាន់ក្នុងប្រវតិ្តសាស្រ្តតស៊ូរំដោះជាតិឯកភាពប្រទេសវៀតណាម។នេះក៏ជាព្រឹតិ្តការណ៍ដែលបានបង្ហាញនៅតាមបទចំរៀង អក្សរសាស្រ្តល្ខោននិងភាពយន្តជាច្រើន ផងដែរ។ថ្មីៗនេះ ខ្សែភាពយន្តឯកសារមានចំណងជើងថា”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”របស់អ្នកដឹកនាំរឿងលោកJean-Pierre Moscardoបានបង្ហាញឲ្យទស្សនិកជនបានឃើញលក្ខណៈវិសេសវិសាលមួយអំពីជ័យជម្នះ៣០មេសាជាមួយទិដ្ឋភាពភូមិភាគខាងត្បូង វៀត ណាមក្នុងសម័យកាលប្រវតិ្តសាស្រ្តដែលថតដោយអ្នកកា សែតបារាំង។

          ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ជាព្រឹតិ្តការណ៍មួយដ៏សែនសំខាន់ក្នុងប្រវតិ្តសាស្រ្តតស៊ូរំដោះជាតិឯកភាពប្រទេសវៀតណាម។នេះក៏ជាព្រឹតិ្តការណ៍ដែលបានបង្ហាញនៅតាមបទចំរៀង អក្សរសាស្រ្តល្ខោននិងភាពយន្តជាច្រើនផងដែរ។ថ្មីៗនេះខ្សែភាពយន្តឯកសារមានចំណងជើងថា”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”របស់អ្នកដឹកនាំរឿងលោកJean-Pierre Moscardoបានបង្ហាញឲ្យទស្សនិកជនបានឃើញលក្ខណៈវិសេសវិសាលមួយអំពីជ័យជម្នះ៣០មេសាជាមួយទិដ្ឋភាពភូមិភាគខាងត្បូងវៀតណាមក្នុងសម័យកាលប្រវតិ្តសាស្រ្តដែលថតដោយអ្នកកាសែតបារាំង។

ខ្សែភាពយន្ត”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon” - ảnh 1 ខ្សែភាពយន្ត”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”

        ខ្សែភាពយន្ត”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”ត្រូវបានអ្នកដឹកនាំរឿងលោកJean-Pierre Moscardoអនុវត្តនាឆ្នាំ១៩៧៥ ដែលមានរយៈពេលជាង៦០នាទីហើយនាបច្ចុប្បន្នបានរក្សាទុកនៅវិទ្យាស្ថានភាពយន្តជាតិបារាំង។នេះជាខ្សែភាព យន្តឯកសារដែលថតទិដ្ឋភាពក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាមនៅភូមិ ភាគខាងត្បូងវៀតណាមក៏ដូចជាមុខមាត់ក្រុង Sai Gon នាគ្រាដែលទើបនឹងបានរំដោះផងដែរ។ស្ដីពីខ្សែភាពយន្តនេះអនុប្រធាននាយកដ្ឋានបណ្ណសារលោក Hoang Truong បានឲ្យដឹងថា

   “គិតតាំងពីឆ្នាំ១៩៧៥មកនេះយើងមានខ្សែភាពយន្ត រូបថតនិងឯកសារជាច្រើនរបស់ទីភ្នាក់ងារសារព័ត៌មាននានាដែលបានអនុញ្ញាតឲ្យធ្វើសកម្មភាពនៅ Sai gon ភូមិភាគខាងត្បូងវៀតណាមនាឆ្នាំ១៩៧៥និងមុននោះទៀត។ក៏ប៉ុន្តែវត្ថុទាំងនោះគឺជាកម្មសិទិ្ធរបស់គេហើយឯកសារភាពយន្តដោយជនបរទេសផ្ដល់ជូនយើងទាំងនេះមានអត្ថន័យដ៏ធំធេង”។

        ខ្សែភាពយន្តឯកសារ”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”មិនបានពិពណ៌នាពីការវាយប្រហាររបស់កងទ័ពវៀតណាមទេតែប្រមូលផ្ដុំលើការថតពីទិដ្ឋភាពហ្វូងមនុស្សភៀសខ្លួនសុំចូលស្ថានទូតអាមេរិកឬទិដ្ឋភាពប្រជាពលរដ្ឋវាយរំលំរូបបដិមាទាហានសាធារណៈរដ្ឋវៀតណាមទៅវិញ។ជាពិសេសអ្នកដឹកនាំរឿងលោក Jean-Pierre Moscardoបានបង្ហាញនូវភាពឈ្លាសវៃរបស់ខ្លួនពេលពិពណ៌នាទិដ្ឋភាពក្រុង Sai Gon ក្នុងពេលវេលាជិតដល់ថ្ងៃរំដោះទី៣០មេសាដែលប្រជាជនរង់ចាំសុខសន្តិភាព។ខ្សែភាពយន្តក៏បង្ហាញច្បាស់នូវរូពភាពនិងអារម្មណ៍របស់អ្នកSai Gon នៅចំពោះមុខបំរែបំរួលដ៏ធំធេងនាំមកដោយសន្តិភាពផងដែរ។ទិដ្ឋភាពសិស្សានុសិស្សនិស្សិតនិងយុវជនទាំងក្រុមនៅទីក្រុងរួមគ្នាបោសសំអាតសំរាមធ្វើអនាម័យផ្លូវថ្នល់និងជួយមនុស្សម្នាស្ដារជីវភាពរស់នៅឡើងវិញនៅចុងបញ្ចប់ខ្សែភាពយន្តនោះគឺជារូបភាពបង្ហាញនូវលក្ខណមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ។ស្ដីពីខ្សែភាពយន្តឯកសារនេះនាយិកាមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបណ្ណសារ អ្នកស្រី Nguyen Thi Haបានថ្លែងថា

          “ការសម្លឹងមើលរបស់អ្នកដឹកនាំរឿងគឺដើម្បីឲ្យមនុស្សដែលគ្មានវត្តមានក្នុងសង្គ្រាមនេះយល់ច្បាស់លើគ្រប់ជ្រុងជ្រោយ។គាត់ពិពណ៌នាទិដ្ឋភាពយុវជន Sai Gon បោសសំរាមវាមានន័យថាប្រជាជនបោះចោលអ្វីៗដែលមិនល្អ។ជាពិសេសនៅក្នុងខ្សែភាពយន្តឯកសារនេះពុំមានទិដ្ឋភាពណាមួយដែលមិនសមស្របទៅនឹងវប្បធម៌វៀតណាមនោះឡើយ ”។

        រួមជាមួយខ្សែភាពយន្តឯកសាររបស់វៀតណាមដែលមានតាំងពីមុនមក ខ្សែភាពយន្តឯកសារ”វៀតណាម រយៈពេល៣០ថ្ងៃនៅ Sai Gon”របស់អ្នកដឹកនាំរឿងលោកJean-Pierre Moscardoមួយនេះនឹងជួយឲ្យជំនាន់វ័យក្មេងនាសព្វថ្ងៃយល់ដឹងជាបន្ថែមនូវការតស៊ូដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាមដើម្បីដណ្ដើមបានឯករាជ្យជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ