តម្លៃវប្បធម៌នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ba Ria -Vung Tau

(VOVWORLD) -  Ba Ria - Vung Tau ជាខេត្តមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគ ខាងត្បូងវៀត ណាម និងត្រូវបានគេស្គាល់ថាជាខេត្តមានទីតាំងភូមិសាស្រ្ត និងធម្មជាតិអំណោយផលសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍។ ក្រៅពីមានធម្មជាតិអំណោយផល ហើយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនោះ ខេត្ត Ba Ria – Vung Tau  ក៏មានរមណីដ្ឋាននិងពិធីបុណ្យប្រពៃណីប្រជាប្រិយដែលពោរពេញ ទៅដោយវប្បធម៌ប្រពៃណីនៃប្រជាជនឆ្នេរសមុទ្រផងដែរ។ ទាំងអស់នេះគឺជាលក្ខណៈ ពិសេសដោយឡែករបស់ខេត្តដើម្បីតភ្ជាប់ផលិតផលវប្បធម៌របស់ខ្លួន ក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍។

តម្លៃវប្បធម៌នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ba Ria -Vung Tau - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ Nghinh Ong Thang Tam  

ដូចទៅនឹងតំបន់ផ្សេងៗទៀតដែរ  ខេត្ត Vung Tau មានជីវភាពវប្បធម៌ (រាប់ បញ្ចូលទាំងសិល្បៈ ទំនៀមទម្លាប់ ជំនឿសាសនា...) ដ៏សម្បូរបែបទៀតផង។ ក្នុងភាពសម្បូរបែបនៃអនុតំបន់វប្បធម៌របស់តំបន់ Nam Bo ប៉ែកខាងកើតនេះ ខេត្ត Vung Tau ក៏មានកត្តាវប្បធម៌ផ្ទាល់ខ្លួន ដែលខេត្តជិតខាងមិនមានឬ មាន ប៉ុន្តែគ្មានលក្ខណៈវិសេសវិសាលដូចជាកត្តាវប្បធម៌សមុទ្រនិងកត្តា អំពី វប្បធម៌ភូមិសាស្រ្តនោះទេ។

លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់ Ba Ria-Vung Tau គឺ កន្លែង នេះបានប្រមូលផ្តុំបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើនហើយនេះគឺជាចំណុចពិសេសសម្រាប់ខេត្តផ្តោតលើការធ្វើអាជីវកម្មនិងអភិវឌ្ឍន៍សេវាកម្មទេសចរណ៍និងវប្បធម៌ព្រលឹង។  ភ្ញៀវទេសចរទាំងអស់ដែលបានមកទស្សនាខេត្ត Ba Ria-Vung Tau ម្តងៗ គឺមិនអាចបំភ្លេចពិធីបុណ្យប្រពៃណី ដែលពោរពេញទៅដោយវប្បធម៌ប្រពៃណីរបស់ប្រជាជនតាមសមុទ្របានឡើយ ដូចជា ពិធីបុណ្យ Nghinh Ong, Le Co, Via ong និង Trung Cuu ជាដើម។

បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៥ ខែទី៨ តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Nghinh Ong ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក។ នេះជាពិធីបុណ្យ Nghinh Ong Thang Tam Vung Tau ជាពិធីបុណ្យប្រពៃណីរបស់ប្រជានេសាទ នៅ តំបន់សមុទ្រដែលត្រូវបានប្រារព្ធឡើងតាមកាលកំណត់ដើម្បីបួងសួងសុំអោយភ្លៀងខ្យល់អំណោយ ផល រាល់ជើងចេញទៅសមុទ្រនិងនេសាទបានត្រី បង្គាច្រើនៗ។ លោក Nguyen Van Long ប្រធានគណៈចាត់តាំងពិធីបុណ្យ Nghinh Ong ២០១៨ បានមានប្រសាសន៍ថា៖ “ពិធីបុណ្យ Nghinh Ong Thang Tam Ba Ria - Vung Tau មានអាយុកាលរាប់ រយឆ្នាំមកហើយ។ តាមរឿងព្រេងបានតំណាលថា មានត្រីយក្យមួយមានទម្ងន់១៨ តោនបានរសាត់តាមឆ្នេរសមុទ្រ ហើយអ្នកនេសាទទទួលបានរដូវនេសាទ ត្រី បង្គារ អំណោយផល សមុទ្រស្ងប់ស្ងាត់ ហើយសុខភាពរបស់អ្នកនេសាទក៏មាន ស្ថេរភាពពេញមួយឆ្នាំ។ តាមនោះ ចាប់តាំងពីឆ្នាំ ១៨១៧ ពិធីបុណ្យនេះបាន បង្កើតឡើងរួចមកហើយ ដល់ឆ្នាំ ២០០០ ពិធីបុណ្យនេះ ត្រូវបាន ក្រសួងវប្បធម៌កីឡា និងទេសចរណ៍រៀបចំណាត់ថ្នាក់ជាបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ”។

ដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនាខេត្ត Ba Ria-Vung Tau  បច្ចុប្បន្ន តំបន់នេះ កំពុងឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍ដែលមានគុណភាពខ្ពស់ដើម្បីទាក់ ទាញភ្ញៀវទេសចរ។ ខេត្តនេះក៏កំពុងកែសម្រួលមូលដ្ឋាន វប្បធម៌ឡើងវិញ ដើម្បី បំរើដល់វិស័យទេសចរណ៍ រួមផ្សំជាមួយការអភិវឌ្ឍភូមិរបរ ភូមិកសិកម្មស្អាតស្អំ និងប្រើប្រាស់បច្ចេកទេសខ្ពស់ក្នុងការបម្រើដល់ភ្ញៀវទេសចរ។

តម្លៃវប្បធម៌នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ba Ria -Vung Tau - ảnh 2Hon Ba - ទីតាំងទេសចរណ៍ព្រលឹងរបស់ទស្សនិកជន 

លោក Trinh Hang  ប្រធាននាយកដ្ឋានវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Ba Ria-Vung Tau បានឲ្យ ដឹងថា៖ “នាពេលបច្ចុប្បន្ននេះ មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Ba Ria-Vung Tau បានបង្កើតកម្មវិធីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ទាំងមូលរហូតដល់ឆ្នាំ ២០២៥ ដោយមានទិសដៅដល់ឆ្នាំ ២០៣០។ តាមផែនការ  តំបន់នីមួយៗមានផលិតផល ទេសចរណ៍ពិសេសរៀងខ្លួន។ មន្ទីរនេះនឹងជាអង្គភាពទទួលបន្ទុក សម្រប សម្រួលតំបន់នានាក្នុងខេត្ត និងចូលរួមរបស់សហគ្រាស ប្រជាពលរដ្ឋ ... ដើម្បី បង្កើតផលិតផលទេសចរណ៍ជាច្រើនថែមទៀតផង។ ក្រៅពីនេះ ជម្រុញការ បង្កើតខ្សែ ទួរទេសចរណ៍និងកម្មវិធីទេសចរណ៍ដើម្បីភ្ជាប់ផលិតផលទេសចរណ៍ទាំងអស់នេះទៅជាមួយតែម្តង”។

បេតិកភណ្ឌវប្បធម៌ ធម្មជាតិ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌តែងតែត្រូវបានគេចាត់ទុកថាជាប្រភពធម្មជាតិដ៏សំខាន់សម្រាប់តភ្ជាប់និងអភិវឌ្ឍន៍វិស័យទេសចរណ៍។ តាមរយៈទស្សនៈនេះ តំបន់ជាច្រើនទទួលបានការយកចិត្តទុកដាក់ អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដោយបានយក បេតិកភណ្ឌទាំងអស់នេះ ទៅក្នុងកញ្ចប់ផលិតផលទេសចរណ៍ សម្រាប់ទាក់ ទាញភ្ញៀវទេសចរទៅទស្សនា ការស្វែងរកបទពិសោធន៏ ពីដំណើរទេសចរណ៍ នេះនឹងមានប្រសិទ្ធិភាពជាងខណៈដែលបានតភ្ជាប់ជាមួយនឹងសកម្មភាពពិធីបុណ្យវប្បធម៌ ភូមិរបរបែបប្រពៃណី របៀបរស់នៅ ម្ហូបអាហារ ជំនឿសាសនានិង ស្ថាបត្យកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ