ភាពល្អស្អាតក្នុងកំណាព្យរបស់អ្នកនិពន្ធវ័យក្មេងនៅទីក្រុងហូជីមិញ

(VOVWORLD) -នាពេលថ្មីនេះ សមាគមអ្នកនិពន្ធទីក្រុងហូជីមិញបានរៀបចំទីលានកំណាព្យមួយសម្រាប់យុវជន។ ទីលាននេះបានក្លាយទៅជាកន្លែងជួបប្រាស្រ័យរវាងកវី វ័យក្មេងដែលមកចែករំលែក នូវអារម្មណ៍និងបំផុសគំនិតនិពន្ធកំណាព្យក្នុងមជ្ឈដ្ឋានកវីវ័យក្មេង។ 

ភាពល្អស្អាតក្នុងកំណាព្យរបស់អ្នកនិពន្ធវ័យក្មេងនៅទីក្រុងហូជីមិញ - ảnh 1Nguyen Tran Khai Duy កវីវ័យក្មេងជាប់លេខ១ក្នុងពានរង្វាន់តែងកំណាព្យអំពីបុណ្យចូលឆ្នាំថ្មី 

ជាប់លេខ១ក្នុងពានរង្វាន់តែងកំណាព្យបទពាក្យ៦និងពាក្យ៨ សម្រាប់បុណ្យចូលឆ្នាំថ្មី ឈ្មោះ Nguyen Tran Khai Duy ត្រូវបានគេចាប់អារម្មណ៍ជាងគេក្នុងទីលានកំណាព្យជួបប្រា ស្រ័យកវីវ័យក្មេងឆ្នាំ ២០១៨នេះ។ ជាមួយនឹងវណ្ណកម្មកំណាព្យបទពាក្យ៦និងពាក្យ៨ Nguyen Tran Khai Duy និស្សិតឆ្នាំទី៤ដេប៉ាឌឺម៉ង់អក្សរសាស្ត្រនិងភាសានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ទីក្រុង ហូជីមិញបានបើកចេញនូវបរិយាកាសនៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងរស់រវើកនិងពោរពេញទៅដោយភាពកក់ក្តៅ។ Khai Duy ចែក រំលែកថា ស្ពកផ្លែឈើប្រាំមុខដែលអ្នកម្តាយត្រៀមរៀបចំក្នុងបុណ្យតេតប្រពៃណីបាន បំផុសគំនិតតែងកំណាព្យ ហើយបទកំណាព្យពាក្យ៦និងពាក្យ៨ដែលជាប់ថ្នាក់លេខ១របស់ លោកបាននិពន្ធឡើងក្នុងគ្រានោះដែរ។ រយៈពេល៤ឆ្នាំជានិស្សិតនោះគឺទាំង៤ឆ្នាំនោះ  Khai Duy បានរួមដំណើរជាមួយសមាគមកំណាព្យវ័យក្មេងទីក្រុងដែរ។ Khai Duy សំណេះសំណាលថា៖

       “ខ្ញុំនៅតែសង្ឃឹមថា នេះជាទីលានកំណាព្យមានលក្ខណៈគ្រប់គ្រាន់និងជាវេទិកាសម្រាប់ កវី វ័យក្មេងបំផុសគំនិតអារម្មណ៍របស់ខ្លួន។ នេះក៏ជាកន្លែងជួបប្រាស្រ័យជាមួយកវីរៀមច្បងនិងជំនាន់ក្រោយៗ ដើម្បី កវីទាំងអស់គ្នាអាចជួយបំពេញបន្ថែមនូវចំណុចខ្វះ ខាតពីគ្នា។ កវីជំនាន់មុនគេនឹងឃើញពីកវីជំនាន់យើងខ្ញុំនូវចំណង់ចំណូលចិត្តយុវ វ័យ។ ចំពោះយើងខ្ញុំវិញបានរៀនពីពួកគាត់នូវបទពិសោធន៍”។

        ទោះបីជាទើបចេះនិពន្ធបានមួយរយៈក៏ដោយ ប៉ុន្តែ Chung Bao Ngan និស្សិតឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញកំពុងនាំមកនូវខ្យល់ថ្មីសម្រាប់សមាគមកំណាព្យទីក្រុង។ កំណាព្យដែល Chung Bao Ngan តែង នោះ ហាក់ដូចជាបង្កប់នូវជោគវាសនារបស់ស្ត្រីក្នុងជីវភាពសម័យកាល។ Chung Bao Ngan ចែករំលែកថា៖

        “ដោយវ័យនៅក្មេងដូច្នេះ ការតែងកំណាព្យក៏ជួបសម្ពាធដែរ។ ដោយសារបទពិសោធន៍ក្នុង ជីវភាពរស់នៅមិនសូវគ្រប់គ្រាន់និងមិនទាន់ជ្រាលជ្រៅឡើយ។ ភាគច្រើនខ្ញុំយកគំនិត ពីជីវភាពប្រចាំថ្ងៃក៏ដូចជាបទពិសោធន៍ដែលខ្លួនឆ្លងកាត់។ តាមនោះខ្ញុំបាននិពន្ធឡើង នូវកំណាព្យមានលក្ខណៈដោយឡែករបស់ខ្លួន”។

ភាពល្អស្អាតក្នុងកំណាព្យរបស់អ្នកនិពន្ធវ័យក្មេងនៅទីក្រុងហូជីមិញ - ảnh 2 កវីវ័យក្មេង Chung Bao Ngan

    រាល់ការជំពាក់ជំពិនក្នុងជីវភាពតែងតែជាប្រធានបទដែលបានកវីវ័យក្មេងយកចិត្តទុកដាក់។ វាយតម្លៃអំពីមជ្ឈដ្ឋានកវីនាប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Minh Dan  សមាជិកាគណៈកម្មការអ្នកនិពន្ធវ័យក្មេងទីក្រុងហូជីមិញបានចាត់ទុកថា៖

      “កំណាព្យយុវវ័យកំពុងឈានចូលដង្ហើមនៃជីវភាពរស់នៅប្រចាំថ្ងៃ។ កវីវ័យក្មេងមិនត្រឹមតែនិពន្ធអំពីធម្មជាតិប៉ុណ្ណោះទេ ពោលគឺមិត្តទាំងអស់បានឈានចូលបំណែកជីវិត និងវាសនារបស់មនុស្សជុំវិញខ្លួន។ ខ្ញុំរំពឹងទុកជាច្រើនលើមជ្ឈដ្ឋានកវីវ័យក្មេងរបស់ ទីក្រុងយ៉ាងខ្លាំង”។

        អាចនិយាយបានថា ក្នុងលំហរ “ Sai Gon- កំណាព្យវ័យក្មេងច្នៃប្រឌិត” ដោយមានកវីយថាទស្សន៍ ជាថ្មីម្តងទៀតបានអ្នកគាំទ្រគេស្គាល់ដល់ដោយវណ្ណកម្មនិពន្ធរបស់គេ។ បទកំណាព្យរាប់រយត្រូវបានឧទ្ទេសនាមក្នុងពិធីបុណ្យកំណាព្យសឲ្យឃើញ នូវកម្លាំងរស់យ៉ាងខ្លាំងក្លានិងគំនិតច្នៃប្រឌិតក្នុងកវីវ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ