មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយដែលរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី

(VOVWORLD) -  មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ កំពុងក្លាយទៅជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិ។ ទីតាំងនេះ បានបង្ហាញពីប្រវត្តិសាស្រ្តនិងតម្លៃនៃបេតិកភណ្ឌរបស់ទីក្រុងបុរាណ ក៏ដូចជា ជាកន្លែងជួបប្រាស្រ័យនិងណែនាំនូវមុខរបរបែបប្រពៃណីរបស់រដ្ឋធានីហាណូយ។ មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ បានរួមចំណែកផ្សព្វផ្សាយនូវរូបភាពវិថីបុរាណហាណូយនិងបង្កើនការយល់ដឹងរបស់សហគមន៍ចំពោះការអភិរក្សបេតិកភណ្ឌផងដែរ។ មានទីតាំងនៅផ្ទះលេខ ៥០ នៃវិថី Dao Duy Tu (សង្កាត់ Hang Buom រដ្ឋធានីហាណូយ) មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌វិថីបុរាណហាណូយគឺជាគម្រោងការមួយស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងទីក្រុង Toulouse (បារាំង) ដែលផ្តោតលើការអភិរក្សបេតិកភណ្ឌតំបន់វិថីបុរាណហាណូយ ហើយត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៥។ 

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយដែលរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី - ảnh 1 ភ្ញៀវជាច្រើននាក់កំពុងទស្សនាមជ្ឈមណ្ឌល

កន្លែងនេះមិនគ្រាន់តែជាទីតាំងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយដើម្បីផ្លាស់ប្តូរនិងផ្សព្វផ្សាយភាពស្រស់បំព្រងនៃវប្បធម៌របស់ទីក្រុងបុរាណជូនទៅដល់សាធារណជនទៀតផង។

ថ្វីត្បិតតែនៅដាច់ដោយឡែកពីភាពអូអររបស់ទីក្រុងក៏ដោយ ប៉ុន្តែ មជ្ឈមណ្ឌលផ្ផ្លាស់ប្តូរវប្បធម៌វិថីបុរាណនៃទីក្រុងហាណូយ មិនខ្វះនូវភាពទាក់ ទាញដ៏ដូចជាប្រពៃណីនៃវប្បធម៌និងប្រវត្តិសាស្ត្រឡើយ។ ដោយមានជំនួយ ពីស្ថាបត្យករមកពីទីក្រុង Toulouse (ប្រទេសបារាំង) គម្រោងនេះត្រូវបានសាងសង់ឡើងថ្មី មានរចនាបថទំនើបផង ប៉ុន្តែនៅតែរក្សាលក្ខណៈវិសេសវិសាលនៃវិថីបុរាណ។ គម្រោងនេះរួមមាន៣ជាន់ និងមានជាន់ក្រោមដីមួយ ស្ថិតនៅលើផ្ទៃដី ៤៥៨ម៉ែត្រការ៉េពោលគឺ មានពីរជាន់គឺសម្រាប់ការតាំងពិពណ៌។ ជាន់ទីបីត្រូវបានរចនាឡើងស្របតាមសកម្ម ភាពសម្តែងនិងសន្និសីទនានា។  អាចចាត់ទុកបានថា មណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយជាលំហរបើក ដែលអាចប្រព្រឹត្តទៅនូវសិក្ខាសាលាស្តីពីវប្បធម៌ទីក្រុងហាណូយ។  ទន្ទឹមជាមួយគ្នានោះ គណៈគ្រប់គ្រងវិថីបុរាណហាណូយ ក៏បានរៀបចំសកម្មភាពសម្តែងតន្រ្តីប្រពៃណីជាច្រើនផងដែរ។ សកម្មភាពនេះកើតឡើងជាទៀងទាត់ ដែលបានមជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃខ្ពស់ និងពោរពេញទៅដោយអត្ថប្រយោជន៍ក្នុងការបង្កើតលក្ខណៈដោយឡែកនៃវប្បធម៌វិថីបុរាណ។

ប្រវត្តិវិទូ Duong Trung Quoc បានឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថា កន្លែងនេះនឹងក្លាយជាទីមកដល់របស់មនុស្សគ្រប់ជំនាន់ផ្សេងៗគ្នា ជាពិសេសក្មេងជំនាន់ក្រោយ។ នេះគឺជាផ្នែកមួយនៃកម្មវិធីអប់រំរបស់សាលារៀននិងសម្រាប់យុវជនដើម្បីស្វែងយល់បន្ថែមអំពីវិថីបុរាណដែលជាផ្នែកពិសេសមួយនៃ Thang Long - ហាណូយ។

ចាប់តាំងពីការបង្កើត រហូតមកជល់បច្ចុប្បន្ន នៅមជ្ឈមណ្ឌលនេះបានប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ជាច្រើន សំដៅ ឆ្ពោះទៅរកគោលបំណងណែនាំដល់ភ្ញៀវទេសចរអំពីវិថីបុរាណ ដូចជាការតាំងពិពណ៌ “ទីក្រុងហាណូយចាស់” ជាពិសេសកម្មវិធី “រឿងតន្ត្រីរបស់វិថីបុរាណ” ។ ពោលគឺ “រឿងតន្ត្រីវិថីបុរាណ” ត្រូវបានស្ដារឡើងវិញតាមលំនាំបែបប្រពៃណី ដោយគ្មានគ្រឿងឧបករណ៍ គ្មានមីក្រូហ្វូននិងគ្មានឧបករណ៍បំពងសម្លេង ... ដើម្បីអភិរក្សនូវសម្រស់របស់តន្ត្រីប្រពៃណី។ ក្នុងកម្មវិធីនេះ សិល្បៈករ សិល្បៈការិនីនៃក្រុមតន្ត្រីបុរាណ Dong Kinh បាននាំយកនូវសម្លេងប្រពៃណីទៅដល់ទស្សនិកជននៃរដ្ឋធានីនិងផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរអំពីបេតិក ភណ្ឌដ៏មានតម្លៃនៃវប្បធម៌តន្ត្រីវៀតណាម។ អ្នកស្រី Trang ជាបុគ្គលិកនៃមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌វិថីបុរាណហាណូយបានចែករំលែកថា៖ “មជ្ឈមណ្ឌលនេះ គឺជាស្ពានមួយដើម្បីមិត្តវ័យក្មេងទាំងអស់មកនិងស្វែងយល់បន្ថែមអំពីវិថីបុរាណនៃរដ្ឋធានីហាណូយ។ ក្រុមតន្ត្រីបុរាណ Dong Kinh រួមមាន សិល្បករ សិល្បការិនីល្បីៗ និងមិត្តវ័យក្មេងនៃក្រុមនេះ តែងតែបើកវគ្គសម្តែងមួយលើកក្នុងមួយខែដើម្បីបម្រើទាំងភ្ញៀវវៀតណាមនិងភ្ញៀវបរទេសផងដែរ។ មានទស្សនិកជនជាច្រើនបានចាប់អារម្មណ៍នឹងកម្មវិធីនេះណាស់”។

នៅប៉ុន្មានថ្ងៃចុងសប្តាហ៍ មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ បើកទ្វាររហូតដល់ម៉ោង ១០យប់។ ហើយបានបើកការសម្តែងបីលើកក្នុងមួយសប្តាហ៍ ដែលស្របពេលជាមួយសកម្មភាពដើរថ្មើជើងតាមដងវិថីបុរាណ បានជាមានទស្សនជនជាច្រើនមកទស្សនាផងដែរ។  មានវត្តមាននៅមជ្ឈមណ្ឌលនេះ ក្នុងថ្ងៃចុងសប្តាហ៍មួយ ប្អូន Nguyen Thuy Linh នៅខ័ណ្ឌ Dong Da នៃទីក្រុងហាណូយបានឱ្យដឹងថា៖ “តាមរយៈការតាំងពិព័រណ៍នៅមជ្ឈមណ្ឌល ធ្វើឲ្យនាងខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីវិថីបុរាណក៏ដូចជាវប្បធម៌របស់ទីក្រុងហាណូយចាស់ផងដែរ។ នាងខ្ញុំចូលចិត្តណាស់ហើយតែងតែចង់មកទីនេះជាញឹកញាប់ដើម្បីស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីទីក្រុងហាណូយបុរាណ”។

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ មិនត្រឹមតែជាកន្លែងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយដើម្បីផ្សព្វ ផ្សាយលក្ខណៈវប្បធម៌ពិសេសនៃវិថីបុរាណរបស់រដ្ឋធានីហាណូយ ទៅកាន់សាធារណជននិងអ្នកទេសចរជាពិសេសអ្នកទេសចរបរទេស។ ក្រៅពីរូបភាពដែលបានតាំងបង្ហាញនៅទីនេះត្រូវបានបកប្រែជាភាសាអង់គ្លេសនិងបារាំងមក មជ្ឈមណ្ឌលក៏មានមគ្គុទេសមានជំនាញខាងភាសាបរទេស ដើម្បីជួយដល់ភ្ញៀវទេសចរឲ្យយល់ដឹងបន្ថែមអំពីវប្បធម៌វិថីបុរាណហាណូយយ៉ាងច្បាស់លាស់បំផុត។

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ ពិតណាស់ជាកន្លែងផ្តល់សេវាសាធារណៈដ៏មានតម្លៃ ដែលជាកន្លែងសម្រាកពោរពេញដោយអត្ថន័យ ដែលរួមចំណែកជាវិជ្ជមានទៅក្នុងការផ្សព្វផ្សាយតម្លៃវប្បធម៌បុរាណ ក៏ដូចជា បង្កើនការយល់ដឹងរបស់សហគមន៍ចំពោះការអភិរក្សបេតិកភណ្ឌផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ