រូបភាពលោកប្រធានហូជីមិញក្នុងល្ខោន”ស្លាកស្នាមពីអតីតកាល”

(VOVWORLD) -រោងល្ខោន San khau nho ៥B Vo Van Tan ក្រុងហូជីមិញទើបនឹងសំដែងល្ខោននិយាយមានចំណងជើងថា”ស្លាកស្នាមពីអតីតកាល”របស់អ្នកដឹកនាំរឿងឆ្នើមលោកTran Minh Ngoc។ជាមួយនឹងក្រុមអ្នកសំដែងពូកែដែលធ្វើសកម្មភាពសិល្បៈប្រកបដោយភាពច្នៃប្រឌិតនោះ រឿងល្ខោននេះបានរួមចំណែកបង្ហាញនូវរូបភាពលោកប្រធានហូជីមិញជាអ្នកដឹកនាំដែលមានជីវភាពរស់នៅសាមញ្ញ ជិតស្និទ្ធជាមួយមហាជន។

រោងល្ខោន San khau nho ៥B Vo Van Tan ក្រុងហូជីមិញទើបនឹងសំដែងល្ខោននិយាយមានចំណងជើងថា”ស្លាកស្នាមពីអតីតកាល”របស់អ្នកដឹកនាំរឿងឆ្នើមលោកTran Minh Ngoc។ជាមួយនឹងក្រុមអ្នកសំដែងពូកែដែលធ្វើសកម្មភាពសិល្បៈប្រកបដោយភាពច្នៃប្រឌិតនោះ រឿងល្ខោននេះបានរួមចំណែកបង្ហាញនូវរូបភាពលោកប្រធានហូជីមិញជាអ្នកដឹកនាំដែលមានជីវភាពរស់នៅសាមញ្ញ ជិតស្និទ្ធជាមួយមហាជន។

          រឿងរ៉ាវស្ដីពីទស្សនកិច្ចការងាររបស់លោកប្រធានហូជីមិញនៅការដ្ឋានជីកប្រឡាយធ្វើធារាសាស្រ្តនៅឃុំDai Phong បាននាំទស្សនិកជនវិលត្រឡប់មករយៈពេលពោរពេញទៅដោយការលំបាកនៃបុព្វហេតុកសាងលទ្ធិសង្គមនិយមនៅភូមិភាគខាងជើងក្នុងអំឡុងពេលប្រទេសវៀតណាមត្រូវអារកាត់ជាពីរភាគ។តាមរយៈរឿងនេះទស្សនកិជនបាននឹកគិតដល់បញ្ហាក្ដៅគគុកជាច្រើននាបច្ចុប្បន្នកាលដូចជាការរំដោះដីធ្លី ការប៉ះប៉ូវ ការងារចលនាប្រជាជន ការប្រគល់តំណែងឬការជ្រើសតាំងកម្មាភិបាលជាដើម។ក្នុងសម័យសង្គ្រាមសង្គ្រោះជាតិដ៏លំបាកលំបិននោះ លោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់ប្រជាជន។សិល្បករឆ្នើមThanh Dien បានឲ្យដឹងថាពេលដើរតួលោកប្រធានហូជីមិញម្ដងៗលោកតែងតែរិះគិត ស្រាវជ្រាវយ៉ាងហ្មត់ចត់នូវកាយវិការនិមួយៗរបស់លោកប្រធាន ជាពិសេសគឺទឹកមុខនិងអារម្មណ៍របស់លោក។សំខាន់គឺធ្វើយ៉ាងណាសំដែងឲ្យបាននូវទឹកចិត្តអាណិតរាប់អានប្រជាជនរបស់លោកប្រធានហូជីមិញ។សិល្បករឆ្នើមThanh Dienបានថ្លែងយ៉ាងដូចច្នេះថា

          “ខ្ញុំមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយលោកប្រធានហូជីមិញដែលបានពិពណ៌នាក្នុងសាច់រឿងល្ខោននិយាយនេះ។តាមរយៈការហ្វឹកហាត់សំដែង ខ្ញុំសង្កេតឃើញថាសិលធម៌របស់លោកប្រធានហូជីមិញបានជ្រៀតចូលអារម្មណ៍របស់ខ្ញុំ”។

        ក្នុងរឿងល្ខោន”ស្លាកស្នាមពីអតីតកាល” រូបភាពលោកប្រធានហូជីមិញមានភាពសាមញ្ញនិងជិតស្និទ្ធជាមួយប្រជាជននិងកងទ័ព។មានឈុតខ្លះធ្វើឲ្យទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំងដូចជាឈុតលោកប្រធានហូជីមិញជូនអង្គរក្សផ្លែក្រូចតែយុទ្ធជនរូបនេះមិនហ៊ានហូបដោយសារគាត់កំពុងយាម។ សិល្បការិនីឆ្នើមMy Duyen ដែលដើរតួចុងភៅក្នុងរឿងល្ខោននេះបានថ្លែងថារូបភាពលោកប្រធាន ហូជីមិញបានដិតជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋវៀតនាមជាច្រើនជំនាន់មកហើយ។សាច់រឿងល្ខោននេះបានស្ដែងឡើងមេរៀនពីសតិអារម្មណ៍ សិលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។

          “ខ្ញុំបានមានមនោសញ្ចេតនាគោរពរាប់អានលោកប្រធានហូជីមិញតាំងពីកុមារភាពមក។ពេលធំដឹងក្ដី ខ្ញុំបន្តអានសៀភៅជាច្រើនស្ដីពីលោក។ក្នុងរឿងល្ខោននេះសិល្បករឆ្នើមThanh Dienបានដើរតួលោកប្រធានហូជីមិញប្រកបដោយជោគជ័យដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនបានជួបប្រធានហូជីមិញក្នុងជីវិជាក់ស្ដែង”។

រូបភាពលោកប្រធានហូជីមិញក្នុងល្ខោន”ស្លាកស្នាមពីអតីតកាល” - ảnh 1ល្ខោននិយាយមានចំណងជើងថា”ស្លាកស្នាមពីអតីតកាល” 

        ឈុតសំដែងបានអង្រួនបេះដូងអ្នកទស្សនាគឺឈុតកម្មាភិបាលការិយាធិបតេយ្យនៅស្រុកប្រមូលយកដីធ្លីធ្វើធារាសាស្រ្តដោយវិធីមិនសមហេតុ សម ផលដែលធ្វើឲ្យប្រជាជនខឹងយ៉ាងខ្លាំង។បញ្ហានេះធ្វើឲ្យទស្សនិកជននឹកគិតដល់បញ្ហាក្ដៅគគុកនាបច្ចុប្បន្នដែលមានកម្មាភិបាលជាច្រើនបានធ្វើខុសនឹងសតិអារម្មណ៍  សិលធម៌និងរចនាបទរបស់ប្រធានហូជីមិញ។សិល្បករ Chanh Truc ជាអ្នកដើរតួប្រធានស្រុកដែលជាតួអាក្រក់ក្នុងរឿងល្ខោននោះបានឲ្យដឹងថា

   “ប្រធានហូជីមិញមានរបៀបរស់នៅដ៏ល្អប្រសើរហើយបានបង្រៀនឲ្យកម្មាភិបាលអាក្រក់នេះនូវមេរៀនគួរឲ្យចងចាំ។នោះគឺនៅពេលបញ្ចូលគោលនយោបាយត្រឹមត្រូវរបស់បក្សរដ្ឋរដ្ឋាភិបាលមកអនុវត្តជាក់ស្ដែងក្នុងជីវភាពរស់ នៅគឺត្រូវធ្វើឲ្យមានភាពសមហេតុសមផលនិងទទួលបាននូវការស្រុះចិត្តគំនិតពីប្រជាជន។ចំពោះកម្មាភិបាល បញ្ហាសំខាន់បំផុតគឺការជិតស្និទ្ធជាមួយប្រជាជន ហើយត្រូវបានប្រជាជនជឿទុកចិត្ត”។

        រូបភាពលោកប្រធានហូជីមិញក្នុងល្ខោន”ស្លាកស្នាមពីអតីតកាល”បានធ្វើឲ្យទស្សនិកជនរំជួលចិត្តជាពិតប្រាកដ។រឿងល្ខោននេះបានរួមចំណែកទៅក្នុងចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌រចនាបទរបស់លោកប្រធានហូជីមិញនៅប្រទេសវៀតណាមនាសព្វថ្ងៃ៕

ផ្សេងៗ