លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅផ្សារបណ្តែតទឹកភាគខាងលិចប្រទេសវៀតណាម

(VOVWORLD) -  ដោយមានបណ្តាញទន្លេនិងប្រឡាយប្រទាក់គ្នា ហើយភាគខាងលិចនៃដីសណ្ដទន្លេ Cuu Long មានទន្លេទឹកធំនិងទឹកហើយពោរពេញទៅដោយទូកដែលកំពុងធ្វើដំណើរទៅវិញទៅមកលើដងទន្លេ។ ហេតុដូច្នេះ នេះគឺជាហេតុដែលបណ្តាលឲ្យកន្លែងនេះបង្កើតលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ទន្លេ នោះគឺ “ផ្សារ បអណ្តែតទឹក”។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅផ្សារបណ្តែតទឹកភាគខាងលិចប្រទេសវៀតណាម - ảnh 1ទិដ្ឋភាពលើផ្សារបណ្តែតទឹក

ស្ថិតនៅលើដងទន្លេ Cai Rang មានចំងាយពីទីក្រុង Can Tho ប្រហែល ៦គីឡូម៉ែត្រ ផ្សារបណ្តែតទឹក Cai Rang គឺជាកន្លែងទេសចរណ៍ដ៏លេចធ្លោមួយនៅក្រុង Can Tho មនោរម្យ។ ពីកំពង់ផែ Ninh Kieu ទៅទីផ្សារចំណាយត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ ចាប់ពីព្រឹកព្រលឹម ភ្ញៀវទេសចរជាច្រើនក្រុម បានជិះទូកទៅទស្សនាផ្សារអណ្តែតទឹក ដោយបានប្រាប់គ្នាថា ទៅផ្សារត្រូវទៅពីពេលព្រឹកព្រលឹម ព្រោះថា ពេលទឹកសន្សើមរលីង ពន្លឺព្រះអាទិត្យបំភ្លឺឡើងគឺផ្សារនឹងបាត់ភាពអូអរ។  ត្រឹមត្រូវណាស់ ខណៈដែលទូកដឹកអ្នកដំណើរទៅជិតស្ពានបំពាក់យីហោផ្សារអណ្តែតទឹក Cai Rang គឺបានចាប់ផ្តើមស្តាប់សម្លេងម៉ាស៊ីន សម្លេងអ្នកលក់បានស្រែកលាន់លឺរំពងពេញដងទន្លេតែម្តង។

នៅផ្សារបណ្តែតទឹក Cai Rang  ក្រៅពីការបានទស្សនាទូកដែលពេញទៅដោយផ្លែ ឈើ ផលិតផលកសិកម្មនោះ អ្នកទេសចរក៏មានឱកាសទទួលទានម្ហូបអាហារល្បីឈ្មោះនៃភូមិភាគនេះ ដូចជា៖  Hu tieu និងកាហ្វេជាដើម។  ជាពិសេសអ្នកទេសចរនឹងរីករាយជាមួយនឹងការមើលឃើញដំបងខ្ពស់មួយដែលមានព្យួរគ្រប់មុខ ដូចជាបន្លែផ្លែឈើ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជិតឆ្ងាយ។ ទស្សនាវដ្តី Roug Guide របស់អង់គ្លេសបានពិពណ៌នាអំពីផ្សារបណ្តែតទឹក Cai Rang ដែលជាទីផ្សារដ៏ល្អអស្ចារ្យបំផុតនៅលើពិភពលោកសម្រាប់ភាពប្លែកភ្នែកនិងភាពស្និទ្ធស្នាល។

ទំនិញជាច្រើនដែលបានប្រមូលផ្តុំលក់នៅទីនេះ គឺមានបរិមាណច្រើន។ ប្រសិនបើប្រជាជនក្នុងតំបន់និងតំបន់ជុំវិញជាច្រើនប្រើទូកសម្រាប់ដឹកផលិតផលកសិកម្មដើម្បីលក់នៅទីនេះជាញឹកញាប់ គឺទូកធំរបស់អ្នកលក់ផ្លែឈើប្រមូលផ្តុំនៅគ្រប់ទីកន្លែង សូម្បីតែទៅកាន់ កម្ពុជានិងចិនក៏មានដែរ។ នាវាជំនួញតែងតែមកដល់ផ្សារមុន។ អ្នកស្រី Huynh Thi Ut ជាអ្នកជំនួញម្នាស់ម្នាក់បាននិយាយថា៖ “ផ្សារនេះត្រូវជុំគ្នាតាំងពីម៉ោង១ព្រឹក មានទូកខ្លះមកលក់ទិញហើយចេញទៅភ្លាម។ ឆ្នាំនេះគឺជារដូវអំណោយផល ហើយមានតម្លៃស្ថិរភាពបានជាការលក់ដូរបានចំណេញគួរសមដែរ”។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅផ្សារបណ្តែតទឹកភាគខាងលិចប្រទេសវៀតណាម - ảnh 2ទិដ្ឋភាពនៅផ្សារបណ្តែតទឹក 

ត្រូវបានបង្កើតតាំងពីសតវត្សទី ១៨ នោះ ផ្សារអណ្តែតទឹក Cai Be ជាព្រំប្រទល់រវាងខេត្តចំនួន ៣ គឺខេត្ត Vinh Long, Ben Tre និងខេត្ត Tien Giang ។ ក្រៅពីទេស ភាពនៃការធ្វើដំណើរតាមទូកមក ផ្សារអណ្តែតចាស់ជាងគេរបស់ខេត្ត Tien Giang ក៏បានទាក់ទាញភ្ញៀវដោយគំនូរទឹករបស់ទីក្រុងដែលមានសួនច្បារតាមដងទន្លេផងដែរ។ នៅទីនេះ មានផលិតផលជាច្រើនប្រភេទ ដែលមានចាប់ពីផ្លែឈើដល់បក្សាបក្សី អាហារសមុទ្រ គ្រឿងប្រើប្រាស់ក្នុងផ្ទះនិងវាយនភណ្ឌជាដើម។ ផលិតផលពិសេសនៅទីនេះគឺ ស្ករដូង ហើយកាន់តែពិសេសឥឡូវទៀតនោះ គឺមានសាប៊ូធ្វើ ពី ដូងទៀតផងដែរ។ ធ្វើដំណើរទៅកាន់ Cai Be ប្រជាជននាំគ្នាទៅផ្សារតាំងពីព្រឹកព្រលឹមព្រោះថា ផ្សារនេះបានបើកចាប់ពីម៉ោង ២ ព្រឹកដល់ម៉ោង ៨ ព្រឹកគឺលេងសូវមានមនុស្សម្នាទៀតហើយ។

ផ្សារបណ្តែតទឹក Phung Hiep  ឬត្រូវបានគេហៅថា ផ្សារបែកជាប្រាំពីរ ដែលមានខ្សែផ្លូវចំនួនប្រាំពីរជួបគ្នា ហើយជាផ្សារបណ្តែតទឹកដ៏ល្បីល្បាញដែលមានទីតាំងស្ថិតនៅប្រហែល ៧៥ គីឡូម៉ែត្រពីទីក្រុង Vi Thanh ស្រុក Hau Giang និង ប្រហែល ៣០គីឡូ ម៉ែត្រពី ទីក្រុង Can Tho ប៉ែកខាងត្បូង។  ផ្សារ Phung Hiep មានលក្ខណៈល្អជាងទីផ្សារបណ្តែតទឹកផ្សេងទៀត ដោយសារតែគមនាគមន៍អំណោយផលនិងកម្រាស់នៃប្រវត្តិសាស្រ្ត។  ផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៥ បន្ទាប់ពីដប់ឆ្នាំនៃការជីកប្រឡាយភ្ជាប់ប្រឡាយដែលនៅសេសសល់ ដោយបង្កើតជាផ្លូវបែកជាប្រាំពីរ Phung Hiep ដែលជាមជ្ឈមណ្ឌលផ្លូវទឹកដ៏ធំបំផុតនៅក្នុងតំបន់។ នាគ្រាសម្បូររុងរឿង មានទូកជិតមួយពាន់ទូកប្រជុំគ្នានៅលើទីផ្សារនេះតែម្តង។  ផ្សារនេះគឺជាហាងលក់ដូរដ៏ធំមួយដែលអាចរកទិញបានទាំងទំនិញលក់ដុំនិងលក់រាយយ៉ាងសម្បូរបែប។

ជីវិតលើដងទន្លេនៅទីនេះជួនកាលអាចសម្បូរបម្រើសេវាកម្ម ផ្តល់អាហារសម្រាប់ភ្ញៀវទេសចរ។ អ្នកស្រី Ut Lan អ្នកលក់ គុយទាវនៅផ្សារ Nga Bay បានឲ្យដឹងថា៖ “ខ្ញុំរស់នៅលើទូកហើយពេលខ្លះទំនេរគឺខ្ញុំឡើងដីគោកវិញ។ ឪពុកម្តាយដែលនៅស្រុកក៏មានសួនច្បារដែរ ដូច្នេះហើយ  នៅពេលទំនេខ្ញុំក៏បានធ្វើដំណើរទៅជួយគ្រួសារតែម្តងទៅ។ ក្រៅពីនោះគឺរស់នៅតាមដងទន្លេ រីឯកូនរបស់ខ្លួនគឺជួនកាលបញ្ជូនទៅផ្ញើរតាយាយ លក់ដូនៅទីនេះក៏បានចំណេញគួរសមសម្រាប់ទ្រទ្រង់ជីវភាពផងដែរ”។

សម្របខ្លួនទៅក្នុងបរិយាកាសអ៊ូអរនៃទីផ្សារ អ្នកទេសចរអាចសង្កេតមើលសកម្ម ភាពរបស់គ្រួសារជាច្រើនដែលមានជំនាន់ជាច្រើនរស់នៅជាមួយគ្នា នៅលើទូក។ មានទូកខ្លះ ហាក់ដូចជាផ្ទះល្វែងចល័ត” នៅលើទឹក ជាមួយផ្កាលំអ សត្វចិញ្ចឹម សេវាពេញលេញដូចជាទូរទស្សន៍ណ៍ ឌីវីឌីម៉ាញ៉េ ... ឬសូម្បីតែម៉ូតូក៏មានដែរ។

សព្វថ្ងៃនេះ ទោះបីជាបណ្តាញផ្លូវថ្នល់កំពុងតែពង្រីក ប៉ុន្តែទីផ្សារបណ្តែតទឹកនៅតែស្ថិរភាពនិងរីកចម្រើនផងដែរ។ នាពេលអនាគតនឹងមាននាវាពាណិជ្ជកម្មទំនើបនិងទាន់សម័យកាន់តែច្រើនដែលជាមធ្យោបាយមិនអាចខ្វះបានក្នុងទីផ្សារអណ្តែតទឹកដែលជាលក្ខណៈវប្បធម៌ពិសេសនៅភាគខាងលិច នៃវាលសណ្តទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ