សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន

(VOVWORLD) - បច្ចុប្បន្ននេះ ការនិយមន័យអំពីសារមន្ទីរមិនត្រឹមតែស្ថិតក្នុងក្របខ័ណ្ឌនៃការតាំងបង្ហាញវត្ថុតាងពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់ពីអតីតកាលជាមួយបច្ចុប្បន្ន កាល និងជាអន្តរកម្មរវាងវត្ថុតាងជាមួយទស្សនិកជន។ ហេតុដូច្នេះបានជា សារមន្ទីរជាច្រើននៅវៀតណាមមិនត្រឹមតែបំពេញតាមតម្រូវការរបស់មហាជនប៉ុណ្ណោះទេ ថែមទាំងចូលរួមការប្រកួតប្រជែងជាមួយរូបភាពនៃការល្បែងកំសាន្តជាច្រើនរបស់សង្គម ដើម្បីទាក់ទាញមហាជនតាមរយៈសកម្មភាពផ្សេងៗគ្នា។

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន - ảnh 1 បរិវេណសារមន្ទីរ Dak Lak (រូបថតៈ thegioidisan.vn)

សិប្បករ Y Mip Ayun ជនជាតិ E De នៅភូមិ Ko Sier ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ជាអ្នកច្នៃប្រឌិតនិងសម្តែងឧបករណ៍តន្ត្រីនៅក្នុងបរិវែណសារមន្ទីរ Dak។ ដោយបាតដៃប៉ិនប្រសព លោកបានកែច្នៃបំពង់ប្ញស្ស៊ីនិងពកឲ្យក្លាយទៅជាខ្លុយ ផ្លំឡើងនូវសម្លេងលាន់រំពង។ ពេលខ្លះ មានភ្ញៀវគេចង់រៀនធ្វើនោះ លោកបានបង្រៀនឲ្យយ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុងពេលជាមួយគ្នានោះ  អ្នកស្រី H Djuih Eban ជនជាតិ E De ជាសិប្បករត្បាញ់ចារបាប់និងជាមគ្គុទេស់ក្នុងសារមន្ទីរ Dak Lak មានមោទនៈយ៉ាងក្រៃលេងដែលបានឧទ្ទេសនាមជាមួយភ្ញៀវទស្សនានូវតម្លៃវប្បធម៌របស់ជនជាតិខ្លួន។ សិល្បករ Djuih Eban បានឲ្យដឹងថា៖ “សម្រាប់របរត្បាញ់ចារបាប់នេះ វានឹងក្លាយទៅជាឱកាសដើម្បីផ្សព្វផ្សាយអំពីទំនៀមទម្លាប់របស់ខ្លួនទៅភ្ញៀវទេសចរដែលមកទស្សនាសារមន្ទីរ។ ម្យ៉ាងវិញទៀត យើងនឹងមានឱកាសដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ តាមនោះ ក៏ជួយឲ្យទស្សនិកជនទាំងអស់គេស្គាល់នូវវិធីធ្វើយ៉ាងម៉េចដើម្បីត្បាញ់ឡើងនូវក្បូរក្បាច់ស្អាតលើក្រណាត់និងចារបាប់ផងដែរ”។

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន - ảnh 2 វត្ថុដែលបានតាំងបង្ហាញនៅសារមន្ទីរ Dak Lak (រូបថតៈ thegioidisan.vn)

ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សារមន្ទីរ Hai Phong បានរៀបចំកម្មវិធី “អូនជាអ្នកអត្ថាធិប្យាយរបស់សារមន្ទីរ” ក្នុងគោលបំណងជួយឲ្យមិត្តវ័យក្មេងទាំងអស់ចងចាំនូវចំណេះប្រវត្តិសាស្ត្រជាក់ស្តែងនិងរស់រវើក។ មកទស្សនាសារមន្ទីរ ប្អូនៗនឹងបានស្វែងយល់នូវខ្លឹមសារនៃវត្ថុតាងដែលបានតាំងបង្ហាញក្នុងសារមន្ទីរនោះតាមរយៈការអត្ថាធិប្បាយក៏ដូចជាឆ្លងកាត់ជាក់ស្តែងការងារជាមគ្គទេសណែនាំឲ្យភ្ញៀវស្គាល់អំពីសារមន្ទីរផងដែរ។ នេះក៏ជាវិធីជួបប្រាស្រ័យថ្មីជាមួយមហាជនតាមរយៈសកម្មភាពអប់រំដែរ។ លោកស្រី Bui Thi Nguyet Nga នាយិការសារមន្ទីរ Hai Phong បានចែករំលែកថា៖ “តាំងពីខែមិថុនាឆ្នាំ២០១៧ រហូតមកដល់ពេលនេះ អនុវត្តការបញ្ជាណែនាំរបស់ទីក្រុងគឺដើម្បីធ្វើយ៉ាងម៉េចឲ្យប្អូនៗមានវិសមកាលមួយពោរពេញទៅដោយអត្ថន័យ ពោលគឺសិក្សារៀនសូត្រផងនិងលេងកំសាន្តផង បានជាសារមន្ទីរ Hai Phong បានអនុវត្តន៍សាកពិសោធន៍នូវកម្មវិធីអប់រំនេះ។ សម្រាប់ផែនការបន្តបន្ទាប់ សារមន្ទីរ Hai Phong មានបំណងថា កម្មវិធីនេះនឹងបានរីក សាយភាយទៅកាន់សាលាទាំងអស់”។

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន - ảnh 3 សារមន្ទីរប្រវត្តិសាស្ត្រជាតិ (រូបថតៈ កាសែតសំណង់)

ដើម្បីឲ្យសារមន្ទីរបំពេញល្អនូវមុខងារអប់រំ លើកកម្ពស់ចំណេះដឹងនិងជាកន្លែងកំសាន្តរបស់ សហគមន៍ ទីក្រុងហូជីមិញបានធ្វើការជួសជុលឡើងវិញសារមន្ទីរថ្នាក់ទីក្រុងចំនួន៥គឺ៖ សារ មន្ទីរ Ton Duc Thang សារមន្ទីរវិវិចិត្រសិល្បៈ សារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិ្ សារមន្ទីរនារីខាងត្បូងនិងសារមន្ទីរទីក្រុងហូជីមិញ។ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “មកទីនេះ ទស្សនិកជនមិនត្រឹមតែបាន មណ្ឌលបេតិកភណ្ឌ ការតាំងពិព័រណ៌តាមរូបសណ្ឋានប្រពៃណីប៉ុណ្ណោះទេ គេថែមទាំងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីតាមរយៈ smartphone ដើម្បីស្វែងយល់ព័ត៌មានបន្ថែមដែលគេមិនទាន់ឃើញនៅសារមន្ទីរ”។

បើកទូលាយការជួបប្រាស្រ័យជាមួយមហាជនអន្តរជាតិដោយមិនកំណត់តែក្នុងបរិវែណ សារ មន្ទីរប៉ុណ្ណោះ ក៏ជាទិសដៅដែលបានសារមន្ទីរវៀតណាមមួយចំនួនអនុវត្តន៍។ ក្នុងឆ្នាំ២០១៨ សារមន្ទីរប្រវត្តិសាស្ត្រជាតិក៏បានរៀបចំពិធីតាំងបង្ហាញធំៗជាច្រើន ហើយកិច្ចការស្រាវជ្រាវ អប់រំ តភ្ជាប់ជាមួយមហាជនគឺសុទ្ធតែបានជម្រុញយ៉ាងខ្លាំង។ បណ្ឌិត Nguyen Van Cuong នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖ “ក្នុងចំណោមភារកិច្ចជាច្រើននោះគឺយើងខ្ញុំបានផ្តោតសំខាន់ទៅលើភារកិច្ចធំៗ គឺលើកកម្ពស់សមត្ថភាពបម្រើភ្ញៀវទេសចរតាមរយៈវីធីផ្សព្វផ្សាយខុសៗពីគ្នា។ ពោលគឺបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈការតភ្ជាប់ជាមួយសារមន្ទីរជាតិនិងវិទ្យាស្ថាននានា។ ទន្ទឹមជាមួយនោះ កិច្ចការស្រាវជ្រាវក៏ត្រូវបានជម្រុញយ៉ាងខ្លាំងដែរ”។

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន - ảnh 4 ការតាំងបង្ហាញវត្ថុនៅក្នុងសារមន្ទីរប្រវត្តិកសាស្ត្រជាតិ (រូបថតៈ កាសែតសំណង់)

ការអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការរក្សានិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌និ យាយរួមននិងតាមរយៈវត្ថុតាងនិយាយដោយឡែក រួមទាំងផ្លាស់ប្តូរសកម្មភាពជួបប្រាស្រ័យជាមួយមហាជនដោយវិធីផ្សេងៗគ្នាដែលកំពុងបង្កើតឡើងឱកាស ដើម្បីសារមន្ទីរនៅវៀត ណាម ទាក់ទាញភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ