អភិរក្សនិងពង្រីកកេរដំណែលវប្បធម៌វៀតណាម

(VOVWORLD) -  វៀតណាមជាប្រទេសដែលមានជនជាតិចំនួន៥៤ រួមជាមួយឃ្លាំងវប្បធម៌ដ៏សម្បូរបែប។ រដ្ឋនិងសហគមន៍សង្គមជានិច្ចកាលយកចិត្តទុកដាក់ថែរក្សានិងរួមចំណែកទៅក្នុងការអភិរក្សនិងពង្រីកតំលៃរបស់កេរដំណែលវប្បធម៌ជាតិ។

 

        វៀតណាមជាប្រទេសដែលមានជនជាតិចំនួន៥៤រួមជាមួយឃ្លាំងវប្បធម៌ដ៏សម្បូរបែប។ រដ្ឋនិងសហគមន៍សង្គមជានិច្ចកាលយកចិត្តទុកដាក់ថែរក្សានិងរួមចំណែកទៅក្នុងការអភិរក្សនិងពង្រីកតំលៃរបស់កេរដំណែលវប្បធម៌ជាតិ។

        ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះនាខែវិច្ឆិកាប្រចាំឆ្នាំនៅបុរីវប្បធម៌-ទេសចរណ៍បណ្ដាជន ជាតិវៀតណាមនៅតំបន់ Dong Mo ទីរួមខេត្ត Son Tay  ក្រុងហាណូយតែងតែប្រារព្ធឡើងសប្ដាហ៍”មហាសាមគ្គីជាតិ-កេរដំណែលវប្បធម៌វៀតណាម”។ ឆ្នាំនេះគណៈចាត់តាំងបានរៀបចំសកម្មភាពជាច្រើនមានជាអាទិ៍៖ ការបង្ហាញទិដ្ឋភាពផ្សារអណ្ដែត Cai Rang -កេរមរតកវប្បធម៌អរូបីថ្នាក់ជាតិ, ការសំដែងសិល្បៈតន្រ្តី Don ca tai tu Nam Bo - កេរមរតកវប្បធម៌អរូបីរបស់មនុស្សជាតិដោយមានការចូលរួមពីដំណាងជនជាតិទាំងឡាយក្នុងទូទាំងប្រទេស។ ក្រៅពីនេះនៅមានការជួបប្រាស្រ័យវប្បធម៌សិល្បៈសំដៅលើកតម្កើងតំលៃវប្បធម៌ដ៏វិសេសវិសាលទៀតផង។ អ្នកស្រី Nguyen Thi Phuong ជនជាតិMuong មកពីខេត្ត Hoa Binh ភូមិ ភាគខាងជើងវៀតណាមបានឲ្យដឹងថា

         “គណៈចាត់តាំងបានបង្កលក្ខណៈសំរាប់ជនរួមជាតិបណ្ដាជនជាតិបានជួបជុំស្វែងយល់ ពីវប្បធម៌របស់គ្នាទៅវិញទៅមកហើយសាមគ្គីគ្នាកសាងជីវភាពរស់នៅ។ អញ្ជើញមកទីនេះយើងខ្ញុំឧទ្ទេសនាមនូវអត្តសញ្ញាណជាតិរបស់ខ្លួនដើម្បីពីនោះបង្កើនសាមគ្គីភាពរវាងគ្រប់ជន ជាតិកសាងប្រទេសវៀតណាមឲ្យអភិវឌ្ឍជឿនលឿននិងរក្សាបានអត្តសញ្ញាណជាតិ”។

អភិរក្សនិងពង្រីកកេរដំណែលវប្បធម៌វៀតណាម - ảnh 1 ឈូងសមុទ្រ Ha Long

        ទន្ទឹមនឹងបេតិកភណ្ឌអរូបីនោះវៀតណាមនៅមានបេតិកភណ្ឌវប្បធម៌និងធម្មជាតិចំនួន ៨ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់មានជាអាទិ៍៖ឈូងសមុទ្រ Ha Long, Van Mieu Quoc tu giam,  ព្រះបរមរាជវាំងThang Long,  Trang An,  Phong Nha-Ke Bang,  អតីតរាជធានីHue,  ទីក្រុងបុរាណ Hoi An, និងតំបន់ប្រាសាទ My Son ទៀតផង។ នេះជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនា។ តាមអតីតអគ្គនាយកអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Manh Cuong បានឲ្យដឹងថា

        “តាមរយៈសកម្មភាពទេសចរណ៍នោះគឺបណ្ដាបេតិកភណ្ឌវប្បធម៌និងធម្មជាតិក៏ដូចជាវប្បធម៌ប្រពៃណីរបស់វៀតណាមត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោកនិងត្រូវបានអភិរក្ស។ ប្រភពចំណូលពីទេសចរណ៍ក៏ត្រូវបានដកចេញខ្លះៗដើម្បីជួយជួសជុលនិងកែលំអបេតិកភណ្ឌនានាផងដែរ”។

        នៅឈូងសមុទ្រ Ha Long ជាបេតិកភណ្ឌធម្មជាតិពិភពលោកនោះការងារអភិរក្សនិងពង្រីកតំលៃរបស់បេតិកភណ្ឌត្រូវបានអនុវត្តយ៉ាងខ្លាំង។ អនុប្រធានគណៈកម្មការគ្រប់គ្រង ឈូងសមុទ្រ Ha Long អ្នកស្រីNguyen Huyen Anh បានថ្លែងថា

   “យើងខ្ញុំកំណត់ថាការអភិរក្សកេរដំណែលនៅតែជាភារកិច្ចសំខាន់បំផុត។ តំលៃនានាដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់នោះបានជួយបង្កើតឡើងពាណិជ្ជសញ្ញាសំរាប់ឈូងសមុទ្រ Ha Long ។ ក្នុងពេលអភិវឌ្ឍទេសចរណ៍គឺយើងខ្ញុំយកចិត្តទុកដាក់លើការអភិវឌ្ឍដោយចីរភាពនិងពង្រីកល្អនូវតំលៃរបស់តំបន់នេះដើម្បីជួយឲ្យភ្ញៀវទេសចរយល់ច្រើនថែមទៀតពីកេរមរតករបស់យើងខ្ញុំ”។

        ទន្ទឹមនឹងការងារអភិរក្សនិងពង្រីកនេះវៀតណាមក៏ជំរុញខ្លាំងនូវការអប់រំផ្សព្វផ្សាយដល់ប្រជាជនពិសេសគឺជំនាន់យុវជនអំពីការថែរក្សាបេតិកភណ្ឌវប្បធម៌ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ