អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ Hue

(VOVWORLD) - Hue ជារាជធានីរបស់រាជកាលនៃត្រកូល Nguyen ដែលជារាជាធិបតេយ្យចុងក្រោយ នៅក្នុងប្រវត្តិសាស្ត្រវៀតណាមដែលមានអាយុកាលគង់វង្ស ១៤៣ ឆ្នាំ ដែលបានរក្សានូវតម្លៃវប្ប ធម៌រូបីនិងអរូបីដ៏សម្បូរបែប រួមមានប្រព័ន្ធកំពែង វិមាន វិហារ ចេតិយ ផ្ទាំងទស្សនីយភាព វប្បធម៌ម្ហូបអាហារ រួមទាំងសិល្បៈតន្ត្រីនិងពិធីបុណ្យទានដ៏វិសេសវិសាល។ ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងទៅនេះ បុព្ធហេតុអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌនេះទទួលបានលទ្ធផលយ៉ាងល្អប្រពៃជាច្រើន។

អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ Hue  - ảnh 1 ឯកសារបោះពុម្ភផ្សាយលើឈើនៃរាជកាលត្រកូល Nguyen ដែលជាភាសាវៀតណាមហៅថា Moc ban Trieu Nguyen 

ក្រុមកេរ្តដំណែលរាជធានីបុរាណ Hue ជាបេតិកភណ្ឌជាតិដំបូងរបស់វៀតណាម ដែលបានគណៈកម្មការវប្បធម៌ អប់រំ វិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌រូបីរបស់មនុស្សលោកកាលពីឆ្នាំ១៩៩៣។ រួមជាមួយនឹងបេតិកភណ្ឌរាជ ធានីបុរាណ Hue នោះ អង្គការ UNESCO ក៏បានទទួលស្គាល់បេតិកភណ្ឌចំនួន៤ទៀត រួមមាន បេតិកភណ្ឌវប្បធម៌អរូបីតន្ត្រីរាជវាំង Hue ឯកសារបោះពុម្ភផ្សាយលើឈើនៃរាជកាលត្រកូល Nguyen ដែលជាភាសាវៀតណាមហៅថា Moc ban Trieu Nguyen ឯកសាររដ្ឋបាលរាជកាលត្រកូល Nguyen ដែលឈ្មោះវៀតណាមហៅថា Chau ban Trieu Nguyen និងកំណាព្យ អក្សរសិល្យដែលបានឆ្លាក់លើស្ថប័ត្យកម្មរាជវាំង Hue ដែលសុទ្ធតែជាបេតិកភណ្ឌវប្បធម៌អរូបីក្នុងបណ្តាឆ្នាំ២០០៣, ២០០៩,២០១៤និង២០១៦។

នាប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមបានផ្តោតសំខាន់ជាពិសេសចំពោះក្រុមកេរ្តដំណែលរាជវាំងបុរាណ Hue រួមទាំងបេតិកភណ្ឌអរូបីទាក់ទិននានា។ តាំងពីពេលដែលទីក្រុង Hue ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីឆ្នាំ១៩៩៣ទល់នឹងឥឡូវនេះ នាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោងផែនការមេ ស្តីពីការអភិរក្សនិងធ្វើអាជីវកម្មសំដៅពង្រីកនូវតម្លៃរបស់រាជវាំងបុរាណ Hue តាមរយៈ ដំណាក់កាល១៩៩៦-២០១០ និងដំណាក់កាល២០១០-២០២០។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជវាំងបុរាណ Hue បានឲ្យដឹងថា៖

“តាំងពីឆ្នាំ១៩៩៦រហូតមកដល់ពេលនេះ អាចនិយាយបានថា ការវិនិយោគសម្រាប់ទៅលើបេតិកភណ្ឌវប្បធម៌ Hue ត្រូវបានចាត់ទុកជាចម្បង បើប្រៀបនឹងក្រុមបេតិកភណ្ឌដទៃនៅវៀតណាម។ មុននេះយើងខ្ញុំទន្ទឹមរងចាំប្រភពវិនិយោគពីមជ្ឈឹម ពីជំនួយអន្តរជាតិ ប៉ុន្តែក្រោយមក ដោយការខិតខំប្រឹងប្រែងរបស់ខ្លួនឯង យើងខ្ញុំបានរាប់រងដល់៨០% នៃប្រ ភពទុនវិនិយោគផ្ទាល់ពីកិច្ចការអភិរក្ស ធ្វើអាជីវកម្មនិងពង្រីកបេតិកភណ្ឌ”។

អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ Hue  - ảnh 2តន្ត្រីរាជវាំង Hue ត្រូវបានអភិវឌ្ឍន៍ដ៏សម្បូរបែប  

យោងតាមការវាយតម្លៃរបស់ UNESCO ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងក្រុមប្រឹក្សាបេតិកភណ្ឌជាតិថា បេតិកភណ្ឌរាជធានីបុរាណ Hue ជាកន្លែងត្រូវបានជួសជុលនិងរក្សាបានល្អបំផុតក្នុងចំណោមបេតិកភណ្ឌដែលបានពិភពលោកទទួលស្គាល់នៅវៀតណាម។ ប្រការគួរឲ្យកត់សម្គាល់គឺ ទន្ទឹមជាមួយនឹងការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌរូបីនៃរាជធានីបុរាណ Hue គឺមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជធានីបុរាណ Hue តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិរក្សនូវបេតិកភណ្ឌនេះ។ លោក Phan Thanh Hai បានឲ្យដឹងថែមទៀតថា៖

“ត្រូវបញ្ជាក់ថា តម្លៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ Hue គឺសម្បូរបែបណាស់។ ជាមួយនឹងការស្រាវជ្រាវនិងស្តារឡើងវិញនោះ ប្រការសំខាន់បំផុតគឺជាការអភិរក្សវាឲ្យបានសមស្រប។ បច្ចុប្បន្ននេះ យើងខ្ញុំកំពុងស្តារឡើងវិញនូវតន្ត្រីរាជវាំង Hueនិងពិធីបុណ្យទានរាជវាំង Hue  ដោយបង្កើតឆាកសម្តែងផងដែរ”។

ដើម្បីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌អរូបី Hue មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជធានីបុរាណ Hue បានរៀបចំការសម្តែងនូវតន្ត្រីបុរាណរបស់រាជវាំងក្នុងវិមាន Thai Hoa ឬនៅក្នុងមហោស្រព Duyet Thi Duong ដើម្បីទស្សនិកជន អាចទទួលយកនូវបេតិកភណ្ឌវប្បធម៌អរូបីផងដែរ។ ជាពិសេស ក្នុងឱកាសនៃ Festival នានា វត្ថុធាតុសម្រាប់សម្តែងបេតិកភណ្ឌវប្បធម៌អរូបិក៏ត្រូវបានប្រើប្រាស់ក្នុងការសម្តែង ដើម្បីនាំបេតិកភណ្ឌខិតមកជិតជាមួយមហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ