ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៦ ខំប្រឹងប្រែងជំនះឧបសគ្គ

ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៦ ខំប្រឹងប្រែងជំនះឧបសគ្គ - ảnh 1
ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៦ ខំប្រឹងប្រែងជំនះឧបសគ្គ (VNA)


(VOVworld) – ២០១៦ គឺជាឆ្នាំដែលវៀតណាមទទួលបានស្នាដៃដ៏លេចធ្លោដោយមាន
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ ប្រការនេះ ត្រូវបាន
ចាត់ទុកជាសញ្ញាវិជ្ជមានដែលជះឥទ្ធិពលសកម្មទៅលើខឿនសេដ្ឋកិច្ច។ ទោះ បីជា
តំលៃប្រាក់នាំចេញរបស់បណ្ដាផ្នែកសេដ្ឋកិច្ចស្នូលដូចជា៖ តម្បាញកាត់ដេរ ស្បែកជើង​
អេឡេចត្រូនិក និងកសិផល រួមជាមួយផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតមិន ទាន់សម្រេច
បានគោលដៅដែលបានដាក់ចេញក្នុងឆ្នាំកន្លងទៅក្តីប៉ុន្តែអាចកត់សម្គាល់ការខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តជំនះពុះពារលើឧបសគ្គរបស់មជ្ឈដ្ឋានសហគ្រាស
ក្នុង កាលៈទេសៈសេដ្ឋកិច្ចតំបន់និងពិភពលោកនៅជួបការលំបាកជាច្រើន។

តាមតួរលេខស្ថិតិថ្មីបំផុតបានឲ្យដឹងថា៖ តំលៃប្រាក់នាំចេញនាំចូលសរុបក្នុងទូទាំង
ប្រទេសវៀតណាមទទួលបាន ១៧០ ពាន់លានដុល្លាអាមេរិក រក្សាកំណើនពី ៧% ដល់
 ៧,៥%។ តាមរយៈនោះអាចឃើញនូវនិន្នាការដ៏ច្បាស់លាស់ថា៖ ការនាំចេញនៅ រក្សា
កំណើនទោះបីជានៅកំរិតទាបបើប្រៀបនឹងគោលដៅដែលបានដាក់ចេញ​គឺ ១០%។
ប៉ុន្តែ នេះគឺជាកត្តាមួយដែលរួមចំណែករក្សានិន្នាការនាំចេញកំរិតខ្ពស់ក្នុង ឆមាសទី
 ១ ឆ្នាំ ២០១៦។   មូលហេតុស្នូលដែលធ្វើឲ្យតំលៃប្រាក់នាំចេញមាន កំណើនទាបភាគ
ច្រើនដោយសារតំលៃនាំចេញធ្លាក់ចុះរួមមានការធ្លាក់ចុះតំលៃប្រេងឆៅនិងតំលៃនាំ
ចេញទំនិញឧស្សាហកម្មកែច្នៃផងដែរ។ ក៏ត្រូវទៅនឹងប្រទេសនានាក្នុងតំបន់ការនាំ
ចេញរបស់វៀតណាមក៏រងឥទ្ធិពលពីការកាត់បន្ថាយតំលៃនៃទីផ្សារពិភព លោកជា
បន្តបន្ទាប់ពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ។ លោកស្រី  Phan Thi Thanh Xuan 
អគ្គលេខាធិការសមាគមស្បែកជើងនិងកាបូបវៀតណាម បានឲ្យដឹងថា៖

        «ចំពោះកំណើននៃផ្នែកស្បែកជើងក្នុងឆ្នាំ ២០១៦ ដោយសារភាពចុះខ្សោយនៃ
បណ្ដាទីផ្សារនាំចេញដូចជាសហភាពអឺរ៉ុប ក្នុងនោះ ទីផ្សារសំខាន់ៗដូចជាអង់គ្លេស
ធ្លាក់ចុះយ៉ាងខ្លាំង។ ប្រការនេះបានជះឥទ្ធិពលដល់តំលៃប្រាក់នៃផ្នែកទាំងមូល។
ជាមួយនឹងផែនការរបស់ផ្នែកស្បែកជើងល្បឿនកំណើនត្រូវបានព្យាករថានឹងទទួល
បាន ១០% ផ្នែកទាំងមូលនឹងទទួលបាន ១៦ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ គិតដល់
ឥឡូវនេះកំណើននោះទទួលបាន ៨% តែប៉ុណ្ណោះ។​ ដូច្នេះ ដល់ចុងខែធ្នូ មជ្ឈដ្ឋានសហ
គ្រាសត្រូវខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញបញ្ជាទិញទំនិញហើយសម្រេច
ផែនការដែលបានដាក់ចេញផងដែរ។»

        ទោះបីជា គោលដៅនៃការនាំចេញក្នុងឆ្នាំ ២០១៦ មិនទាន់សម្រេចបាននៅ
ឡើយក្តី ប៉ុន្តែនៅមានចំណុចវេជ្ជមានមួយចំនួនជាពិសេសគឺការនាំចេញជលផល។
ជាឧទាហរណ៍ត្រីត្រារបស់វៀតណាមបានមានវត្តមាននៅទីផ្សារចំនួន ១៤០ លើពិភព
ឡើង ៤ ទីផ្សារបើប្រៀបនឹងឆ្នាំ ២០១៥។ ក្នុងនោះ ការនាំចេញត្រីត្រាទៅទីផ្សារអាមេរិក
ទទួលបាន ៣៦០ លានដុល្លាអាមេរិកស្មើនឹង ២០% តំលៃប្រាក់នាំ ចេញត្រីត្រាសរុប
របស់វៀតណាម។ ក្នុងកាលៈទេសៈ វៀតណាមកាន់តែប្រឈមមុខនឹងការប្រែប្រួលដ៏
ស្មុគស្មាញនៃទីផ្សារក៏ដូចជារបងពាណិជ្ជកម្មនិងបច្ចេកទេសនៃបណ្ដាប្រទេសនាំចូល
កំណើននេះគឺជាការខំប្រឹងប្រែងធំមួយ។ អ្នកជំនាញការសេដ្ឋកិច្ច លោក Luu Bich
Ho បានចាត់ទុកថា៖

        «វិធានការទាំងអស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសុទ្ធតែតភ្ជាប់នឹងការលើកកំពស់
ប្រសិទ្ធភាពគុណភាពនិងទិន្នផល។ រដ្ឋាភិបាលវៀតណាមក៏បាននាំចេញប្រការនេះ
ជាពិសេសលើវិស័យកសិកម្មដែលបានអនុវត្តវិធានការជាច្រើនដើម្បីជំរុញការចាប់
ផ្តើម អាជីវកម្មថ្មី អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម។ ចំពោះផ្នែកឧស្សាហកម្មនិង
សេវ៉ាកម្ម គប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ
តភ្ជាប់នឹងយន្ត ការ។»

        តាមអគ្គនាយករងអគ្គនាយកដ្ឋាននាំចេញនាំចូលចំណុះក្រសួងឧស្សាហពាណិជ្ជ
កម្មវៀតណាម លោក Tran Thanh Hai បានវិភាគថា៖

        «ក្រៅពីការបើកទូលាយទីផ្សារ វៀតណាមគប្បីយកចិត្តទុកដាក់ដល់ការកែទម្រង់
 ផ្នែកទំនិញនានា។ មិនត្រឹមតែផ្តោតសំខាន់ទៅលើការដណ្តើមទីផ្សារ ប៉ុណ្ណោះទេ
វៀតណាមក៏គប្បីដណ្តើមឲ្យបានផ្នែកទំនិញដែលមានសក្តានុភាពលើពិភពលោក
ផងដែរ។ ជាឧទាហរណ៍ ៥ ឆ្នាំមុន វៀតណាមមិនជាទីកន្លែងលេចធ្លោលើវិស័យ បច្ចេក
វិទ្យាឬទីកន្លែងផលិតទូរស័ព្ទចល័តទេ ប៉ុន្តែ នាបច្ចុប្បន្ន វៀតណាមបានមានទី ឈរ
ជើងរបស់ខ្លួនហើយ។ ដោយហេតុនេះ វៀតណាមគប្បីកំណត់ឡើងវិញមុខទំនិញហើយ
អភវិឌ្ឍន៍ផ្នែកទំនិញមានសក្តានុភាព។»

        ឆ្នាំ ២០១៦ គឺជាឆ្នាំពោរពេញទៅដោយឧបសគ្គចំពោះមុខទំនិញស្នូលរបស់
វៀតណាម។ ការលំបាកនេះគឺជាជើងទម្រដើម្បីមជ្ឈដ្ឋានអាជីវករពង្រីកបានកំលាំង
 ចលករហើយឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាំមកនិងធ្វើ
សមាហរណកម្មអន្តរជាតិ។ នេះគឺជាបណ្ដាឱកាសជួបប្រាស្រ័យបង្កើននិងជំរុញការ
អភិវឌ្ឍន៍ ពាណិជ្ជកម្មនិងជាជើងទម្រចំពោះកំណើននាំចេញក៏ដូចជាកំណើន
សេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៧ និងប៉ុ​ន្មានឆ្នាំជាបន្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ