បើកទូលាយទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម

(VOVWORLD) - គិតដល់ពាក់កណ្ដាលខែកក្កដា ទំហំសរុបនៃការនាំចេញបន្លែផ្លែឈើទទួល បានជាង១ពាន់៨រយលានដុល្លាអាមេរិក ក្នុងនោះ ផ្លែឈើជាមុខទំនិញស្រូបយក ភាគច្រើន។ ផ្លែស្រកានាគឈរលំដាប់ថ្នាក់ទី១ ដោយស្រូបយក៥០%នៃតំលៃ នាំចេញផ្លែឈើសរុប។ 
បើកទូលាយទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម - ảnh 1 ការនាំចេញបន្លែផ្លែឈើទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងទៅ (រូបថត៖Internet)

(VOVworld) - គិតដោយឡែកក្នុងខែកក្កដាឆ្នាំ២០១៧ប៉ុណ្ណោះ ទំហំនាំចេញ កសិផល រុក្ខផលនិងជលផលរបស់វៀតណាមទទួលបាន៣,១១ពាន់លានដុល្លា អាមេរិក តាមនោះបង្កើនទំហំនាំចេញក្នុងរយៈពេល៧ខែដើមឆ្នាំឡើងដល់ទៅ កំរិត២០,៤៥ពាន់លានដុល្លាអាមេរិក។ ជាពិសេស មុខទំនិញបន្លែផ្លែឈើត្រូវបាន ចាត់ទុកថា មានការបោះជំហានលោតផ្លោះ មិនត្រឹមតែនៅខាងកំរិតកំណើន ប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅដល់ទីផ្សារជាច្រើនលើពិភពលោកទៀតផង។សូម អញ្ជើញ លោកអ្នកនាងតាមដានស្ដាប់អត្ថបទក្រោមចំណងជើងថា “បើកទូលាយ ទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម” របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀត ណាម។

        គិតដល់ពាក់កណ្ដាលខែកក្កដា ទំហំសរុបនៃការនាំចេញបន្លែផ្លែឈើទទួល បានជាង១ពាន់ ៨រយលានដុល្លាអាមេរិក ក្នុងនោះ ផ្លែឈើជាមុខទំនិញស្រូបយក ភាគច្រើន។ ផ្លែស្រកានាគឈរលំដាប់ថ្នាក់ទី១ ដោយស្រូបយក៥០%នៃតំលៃ នាំចេញផ្លែឈើសរុប។ ក្រៅពីនោះ ការនាំចេញផ្លែគូលែនក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ដែរ។ នៅខេត្ត Bac Giang ជាស្រុកកំណើតនៃផ្លែគូលែននោះ ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារចិន ខេត្ត Bac Giang កំពុងពន្លឿនការលើក កំពស់គុណភាពផ្លែគូលែននិងការកែលំអសំដៅជ្រៀតចូលក្នុងទីផ្សារដោយបទដ្ឋាន ខ្ពស់ជាងដូចជា អាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី។ លោក Truong Van Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យ ដឹងថា៖

        “ខេត្ត Bac Giang មានផ្ទៃដីដាំដើមគូលែនពី២៩ពាន់ដល់៣០ពាន់ហិកតា។ យើងខ្ញុំជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ធ្វើផលិតកម្មដោយសុវត្ថិភាព លើកកំពស់គុណភាពនិងការកែលំអ ផ្លែគូលែនឲ្យស្អាតជាងមុន។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម ស្វែងរកទីផ្សារសំរាប់ផលិតផលនេះ។ សហការ ពីការកែច្នៃដល់ការប្រើប្រាស់ដើម្បីផ្លែគូលែនចេញទៅទីផ្សារយ៉ាងឆាប់រហ័ស បំផុតហើយធានាតំលៃឲ្យស្ថិរភាព”។

        ចាប់ពីដើមឆ្នាំមក ផ្លែគូលែនចំនួន១៥ពាន់តោនត្រូវបាននាំចេញទៅក្នុង ទីផ្សារចិន ខណៈដែល១៣តោនទៀតក៏ត្រូវបាននាំចេញទៅក្នុងទីផ្សារអូស្ត្រាលី ផងដែរ។ ចាប់ពីដើមខែកក្កដា ផ្លែគូលែន Luc Ngan ខេត្ត Bac Giang ក៏ត្រូវបាន នាំចេញជាលើកដំបូងទៅក្នុងប្រទេសថៃ ជាប្រទេសមួយក្នុងចំណោមប្រទេស នាំចេញផ្លែគំលែនធំបំផុតលើពិភពលោកនាបច្ចុប្បន្ន។

        ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយ។ ប៉ុន្តែ បញ្ហាត្រូវការយកចិត្តទុកដាក់នាបច្ចុប្បន្នគឺការកែច្នៃ។ ដើម្បីនាំចេញដោយនិរន្តរភាពគឺសហគ្រាសកំពុងផ្តោតសំខាន់ទៅលើការលើក កំពស់គុណភាពសំដៅបង្កើនតំលៃសំរាប់ផលិតផល ក្នុងនោះសំខាន់បំផុតគឺការ ប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការអភិវឌ្ឍន៍ទីផ្សារ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូល ក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាម ចាត់ទុកថា៖

        “ចំពោះសហគ្រាសគឺការងារអភិវឌ្ឍន៍ទីផ្សារ ស្ថិតក្នុងដំណើរការពន្លឿន ពាណិជ្ជកម្មនិងកសាងពាណិជ្ជសញ្ញា។ នេះជាបញ្ហាដែលរដ្ឋមិនអាចធ្វើជំនួសឲ្យ បានឡើយ។ រដ្ឋត្រឹមតែអាចកំណត់ទិសដៅ ណែនាំឬជួយឧបត្ថម្ភសហគ្រាសក្នុង បញ្ហានេះប៉ុណ្ណោះ។ ត្រូវមានការតភ្ជាប់រវាងសហគ្រាសវៀតណាម។ សហគ្រាសមួយអាច ស្វែងរកទិសដៅដោយខ្លួនឯង ប៉ុន្តែត្រូវតភ្ជាប់គ្នាដើម្បីសហគមន៍ទាំងមូលកាន់តែ អភិវឌ្ឍន៍”។

        ក្នុងចំណោមទីផ្សារនាំចេញបន្លែផ្លែឈើទាំង២៣របស់វៀតណាម គឺទីផ្សារ ចិនឈរលំដាប់ថ្នាក់ទី១ ដោយស្រូបយក៧៥%នៃទំហំនាំចេញ។ បន្ទាប់នោះគឺ ទីផ្សារជប៉ុន អាមេរិក កូរ៉េខាងត្បូងនិងហូឡង់។

        ចាប់ពីដើមឆ្នាំមក ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមទៅក្នុងទីផ្សារ ប្រពៃណីនានា នៅតែទទួលបានកំណើនល្អជាងបើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ដោយមានល្បឿនកំណើននាពេលកន្លងទៅ ទំហំនាំចេញបន្លែផ្លែឈើក្នុងឆ្នាំនេះ ត្រូវបានព្យាករណ៍ថា អាចហួសពីកំរិត៣ពាន់ លានដុល្លាអាមេរិកជាលើកដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ