ផលិតស្រូវអង្ករតាមបទដ្ឋានអន្តរជាតិដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង

ផលិតស្រូវអង្ករតាមបទដ្ឋានអន្តរជាតិដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 1
វាលស្រែ Muong Thanh នៅតំបន់ពាយព្យ (រូបថត៖VOV)

(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រជាកសិករនៅតំបន់ដីសណ្ដទន្លេ Cuu
Long សប្បាយរីករាយណាស់នៅចំពោះមុខព័ត៌មានស្ដីអំពីកម្មវិធីផលិតស្រូវអង្ករ
ដោយនិរន្តរភាពតាមបទដ្ឋានអន្តរជាតិ (បានហៅកាត់ថា SRP) ដោយសម្ព័ន្ធ
ក្រុមហ៊ុន Loc Troi សហការជាមួយ IFC ជាសមាជិកក្រុមធនាគារពិភពលោក វិទ្យា
ស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិនិងវេទិកាស្រូវអង្ករនិរន្តរភាពអន្តរជាតិរៀបចំ
ឡើងនោះ នឹងបន្តបានអនុវត្ត។មុននោះ កម្មវិធីនេះបានដំណើរការសាកល្បងក្នុង
រយៈពេល២រដូវ​ ហើយនាគ្រាដំបូងនាំមកនូវលទ្ធផលដ៏សកម្ម តាមនោះបង្កើន
ប្រាក់ចំណូលសំរាប់ប្រជាកសិករ។
លោក Le Ngoc Linh ប្រជាពលរដ្ឋនៅឃុំ Tan An ស្រុក Tan Hiep ខេត្ត Kien
Giang ភាគខាងត្បូងវៀតណាម ដែលបានចូលរួមកម្មវិធីសាកល្បងផលិតស្រូវអង្ករ
និរន្តរភាព SRP បានឲ្យដឹងថា៖ នៅលើផ្ទៃដីដាំស្រូវចំនួន៤,៥ហិកតារបស់គ្រួសារ
ក្រោយពីរដូវអំណោយផល លទ្ធផលគឺល្អជាងបើប្រៀបនឹងរបៀបដាំស្រូវ
ប្រពៃណី។ប្រសិនបើមុននេះ ក្រោយពីរដូវនិមួយៗ គ្រួសារលោក Linh ទទួលបាន
ប្រាក់ចំណេញចំនួន៥លានដុងក្នុង១ហិកតា គឺនាបច្ចុប្បន្នទទួលបានពី ៥លាន
៥សែនដល់៦លានដុងក្នុង១ហិកតា។លោក Linh បានឲ្យដឹងថា៖
“មុននេះ ប្រជាកសិករដាំដុះតាមទំនៀមទំលាប់ចាស់ៗ ប៉ុន្តែនាបច្ចុប្បន្នត្រូវ
ធ្វើតាមបទដ្ឋានអន្តរជាតិទាំង៤៦។ឧទាហរណ៍គឺ មុននេះប្រជាកសិករប្រើប្រាស់
ថ្នាំការពារដំណាំយ៉ាងច្រើនណាស់ ប៉ុន្តែឥឡូវមិនបានប្រើប្រាស់ហួសពីកម្រិត
ដែលត្រូវបានអនុញ្ញាតនោះឡើយ។ប្រសិនបើចង់ផលិតដោយនិរន្តរភាពគឺប្រជា
កសិករត្រូវផ្លាស់ប្ដូរទំនៀបទំលាប់ដាំដុះ។”
ផលិតស្រូវអង្ករតាមបទដ្ឋានអន្តរជាតិដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 2
រដូវប្រមូលផលនៅលើវាលស្រែ

ប្រជាកសិករដែលចូលរួមកម្មវិធីសាកល្បង SRP ក៏បានឲ្យដឹងថា៖​ បទដ្ឋាន
ទាំង៤៦ក្នុងកម្មវិធីនេះនាគ្រាដំបូងគឺពិបាកអនុវត្តណាស់ ដោយសារមានការទាម
ទារយ៉ាងតឹងរឹង ប៉ុន្តែវាធានាឲ្យការផលិតស្រូវអង្ករប្រកបដោយសុវត្ថិភាព ការពារបរិ
ស្ថានក៏ដូចជាសុខភាពរបស់ប្រជាកសិករនិងអតិថិជន។រាល់ចំណុចថ្មីនេះចាប់បង្ខំ
ឲ្យប្រជាកសិករត្រូវទទួលយកហើយអនុវត្តតាមយ៉ាងម៉ត់ចត់។នោះគឺ ពុំដុតជញ្ជ្រាំង
នៅពេលធ្វើផលិតកម្ម ត្រូវគួបផ្សំជីអសរីរាង្គនិងជីសរីរាង្គ ហើយត្រូវធានាសុវត្ថិភាព
នៅពេលបាញ់ថ្នាំជាដើម។លោក Duong Van Chin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ
កសិកម្ម Dinh Thanh នៃសម្ព័ន្ធក្រុមហ៊ុន Loc Troi បានឲ្យដឹង ថា៖
“ក្រោយពីត្រូវបានហ្វឹកហ្វឺន ប្រជាកសិកសុទ្ធតែយល់ច្បាស់អំពីអត្ថប្រយោជន៍
នៃកម្មវិធីនេះ។នាបច្ចុប្បន្នមិនឃើញសំរាមការពារដំណាំនៅលើវាលស្រែទៀត
ឡើយ ដោយសារគេយល់ថា ការប្រមូលផ្ដុំនិងចោលសំរាមឲ្យបានត្រឹម ត្រូវគឺមាន
ប្រយោជន៍ចំពោះបរិស្ថាន ផលិតកម្មនិងសុខភាពរបស់ខ្លួនឯង។ខ្ញុំជឿជាក់ថា
នាពេលខាងមុខ កម្មវិធីនេះនឹងត្រូវបានអនុវត្តនៅតំបន់ជាច្រើនដើម្បីការ ផលិត
ស្រូវអង្ករកាន់តែនិន្តរភាពនិងប្រសិទ្ធភាពនាពេលអនាគត”។
ក្រោយពីដំណើរការសាកល្បងនាពេលកន្លងទៅ ប្រជាកសិករបានប្រៀប
ធៀបវាលស្រែតាមបទដ្ឋាន SRP ជាមួយវាលស្រែប្រពៃណី ហើយឃើញច្បាស់នូវ
គំលាតអំពីទិន្នផល គុណភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច។កម្មវិធីនេះ មិនត្រឹមតែនាំ
មកនូវផលប្រយោជន៍សំរាប់ប្រជាកសិករនិងសហគមន៍ប៉ុណ្ណោះទេ ថែមទាំង រួម
ចំណែកការពារបរិស្ថានដោយនិរន្តរភាពទៀតផង។លោក ​Huynh The Nang
ប្រធានសមាគមន៍ស្បៀងអាហារវៀតណាមចាត់ទុកថា ពីលទ្ធផលនាគ្រាដំបូង
របស់ សម្ព័ន្ធក្រុមហ៊ុន Loc Troi ក្នុងការអនុវត្តសាកល្បងកម្មវិធីនេះ លោកនឹង
អំពាវនាវ ឲ្យសហគ្រាសផ្សេងទៀតបន្តស្រាវជ្រាវនិងចូលរួម។
ផលិតស្រូវអង្ករតាមបទដ្ឋានអន្តរជាតិដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 3
ប្រជាកសិករប្រមូលផល

“ខ្ញុំចង់ឲ្យសមាជិកសមាគមន៍ស្បៀងហាហារវៀតណាមនឹងស្រាវជ្រាវអំពី
SRP សំដៅកសាងផលិតផលស្រូវអង្ករវៀតណាមមានគុណភាព មានតំលៃ
ហើយធ្វើជាគ្រឹះស្ថានសំរាប់ការកសាងពាណិជ្ជសញ្ញទៀតផង”។
ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ កម្មវិធី SRP នឹងរៀបចំវគ្គហ្វឹកហ្វឺនសំរាប់
ប្រជាកសិករប្រមាណ៥ពាន់នាក់នៅតំបន់ដីសណ្ដទន្លេ Cuu Long អំពីរបៀបដាំ
ស្រូវមានគុណភាព ទិន្នផលខ្ពស់ ហើយមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន។
កម្មវិធីនេះជួយប្រជាកសិករផ្លាស់ប្ដូរទំនៀមទំលាប់តាមទិសសកម្ម រួមចំណែក
លើកកំពស់សមត្ថភាពផលិតកម្ម កសាងពាណិជ្ជសញ្ញាអង្ករវៀតណាមមាន
គុណភាពហើយកែលំអរជីវភាពរបស់ប្រជាកសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ