មណ្ឌលសេដ្ឋកិច្ច Bac Bo ៖ ២០ ឆ្នាំក្រឡែកមើលឡើងវិញ


មណ្ឌលសេដ្ឋកិច្ច Bac Bo ៖ ២០ ឆ្នាំក្រឡែកមើលឡើងវិញ - ảnh 1
មណ្ឌលសេដ្ឋកិច្ច Bac Bo ៖ ២០ ឆ្នាំក្រឡែកមើលឡើងវិញ (VNA)

(VOVworld) – ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ ១៩៩៧ មណ្ឌលសេដ្ឋកិច្ច Bac Bo
រួមមានខេត្តក្រុងចំនួន ៧ នៅប៉ែកខាងជើងវៀតណាមដែលត្រូវបានវាយតំលៃ
ជាមណ្ឌលមានឧត្តមភាពនិងសក្តានុភាពដ៏ធំធេងខាងភូមិសាស្ត្រនិងកំរិត
អភិវឌ្ឍន៍។ ក្រោយរយៈពេល ២០ ឆ្នាំ មណ្ឌលសេដ្ឋកិច្ចសំខាន់ Bac Bo បានពង្រីក
នូវតួនាទីគឺជាកំលាំងចលករអភិវឌ្ឍន៍នៃតំបន់ដីសណ្តទន្លេក្រហមនិងប្រទេស
វៀតណាមទាំងមូល។

មណ្ឌលសេដ្ឋកិច្ចស្នូល Bac Bo រួមមានខេត្តក្រុងចំនួន ៧ គឺ៖ ទីក្រុង ហាណូយ
ទីក្រុង Hai Phong ខេត្ត Quang Ninh ខេត្ត Hai Duong ខេត្ត Hung Yen ខេត្ត
Bac Ninh និងខេត្ត Vinh Phuc ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌
 វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសទាំងមូល។ នេះក៏ជា តំបន់ឈរមុខគេ
ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការទាក់ទាញវិនិយោគពី បរទេសផង
ដែរ។ ខេត្តក្រុងទាំង ៧ នោះសុទ្ធតែមានកំរិតអភិវឌ្ឍន៍នៅថ្នាក់ខ្ពស់ ក្នុងតំបន់
ជាពិសេសគឺទីក្រុងហាណូយ។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគច្រើនក្នុងនោះ
មានសំណង់គមនាគមន៍សំខាន់ៗដូចជា៖ ផ្លូវជាតិលេខ ៥ ផ្លួវជាតិ លេខ ១៨
 ផ្លូវជាតិលេខ ១០ ព្រលានយន្តហោះអន្តរជាតិ Noi Bai និងព្រលានយន្តហោះ
Cat Bi កំពង់ផែរសមុទ្រ Hai Phong និងកំពង់ផែរទឹកជ្រៅ Lach Huyen។ មណ្ឌល
 សេដ្ឋកិច្ចស្នូល Bac Bo ក៏ជាទីកន្លែងពោរពេញទៅដោយប្រភពធនធានមនុស្ស
គុណភាពខ្ពស់ទៀតផង។ នេះគឺជាលក្ខណៈងាយស្រួលដើម្បីបង្កើតឡើងកំលាំង
ចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់និងលើទូទាំងប្រទេស។

អាស្រ័យដោយឧត្តមភាពពោលខាងលើ នាពេលកន្លងទៅ ខេត្តក្រុងទាំង ៧
នោះបានបង្កើនកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍន៍។
ដោយ មានតួរនាទីជាប្រធានក្រុមប្រឹក្សាមណ្ឌលសេដ្ឋកិច្ចស្នូល Bac Bo ដំណាក់
កាល ២០១៥-២០១៦​ ព្រមទាំង ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចភាគខាងជើងវៀតណាម
 ទីក្រុងហាណូយបានអនុវត្តរាល់សកម្មភាពនិងកម្មវិធីជាក់ស្តែងលើវិស័យជាច្រើន
អន្តរជាតិ Noi Bai និង Cat Bi។ នៅសន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍មណ្ឌល
សេដ្ឋកិច្ច Bac Bo នៅទីក្រុងហាណូយ លេខាធិការគណៈកម្មាធិការបក្សទីក្រុង
ហាណូយ លោក Hoang Trung Hai បានលើកច្បាស់ថា៖ 

«រដ្ឋធានីហាណូយនិងតំបន់នានាជុំវិញនឹងសាមគ្គីរួមដៃគ្នារួមដៃនាំចេញ
ការផ្តើមគំនិតនិងវិធានការជាក់ស្តែងសំដៅអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែម
ទៀត សកម្មភាពសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ឆ្លៀតយកសក្តានុភាព
ឧត្តមភាពនៃតំបន់និមួយៗនិងមណ្ឌលសេដ្ឋកិច្ច Bac Bo ទាំងមូល។»

ក្រោយរយៈពេល ២០ ឆ្នាំកសាងនិងអភិវឌ្ឍន៍ មណ្ឌលសេដ្ឋកិច្ច Bac Bo ទទួល
បានកំណើនខ្ពស់ ប៉ុន្តែ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកជំនាញការ
សេដ្ឋកិច្ចថា៖ សកម្មភាពសហប្រតិបត្តិការភាគច្រើនតែនៅកំរិតផ្លាស់ប្តូរ
ព័ត៌មាន បទពិសោធន៍ ជួយបណ្តុះបណ្ដាលកម្មាភិបាល មិនទាន់មានគំរោង
ការណ៍ជាក់ ស្តែងដើម្បីបង្កើតឡើងកំលាំងចលករខ្លាំងក្លាក្នុងតំបន់នៅឡើយ។
អនុប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Xuan
 Binh បានចាត់ទុកថា៖                 

«តំបន់និមួយៗគប្បីអនុវត្តភារកិច្ចទាំងអស់របស់ខ្លួនដើម្បីខ្លួនឯងផងនិង
ដើម្បីតំបន់ផ្សេងៗទៀតជុំវិញផង។ តែងតែពិនិត្យមើលវាយតំលៃដំណើរការ
អនុវត្តដើម្បីបំពេញបន្ថែមនិងដោះស្រាយបញ្ហាហើយឆ្លើយតបនឹងតម្រូការ
អភិវឌ្ឍន៍តំបន់ក្នុងរយៈពេលយូរអង្វែង។ ពង្រីកឲ្យបានសក្តានុភាពនៃតំបន់
និមួយៗក្នុងក្របខ័ណ្ឌតភ្ជាប់ ជាមួយគ្នា។»

        គោលដៅដែលមណ្ឌលសេដ្ឋកិច្ច Bac Bo បានដាក់ចេញគឺ៖ ដល់ឆ្នាំ ២០២០
 - ទស្សនាៈវិស័យឆ្នាំ ២០៣០ ផលិតផលក្នុងស្រុកសរុប (GDP) នឹងទទួលបាន
 ៥៥០០ ដុល្លាអាមេរិក/ម្នាក់។ ដើម្បីដណ្តើមបានគោលដៅនេះ នាពេលខាងមុខ
បណ្ដាខេត្តក្រុងនៃមណ្ឌលសេដ្ឋកិច្ច  Bac Bo គប្បីប្រមូលផ្តុំអភិវឌ្ឍន៍ឧស្សាហកម្ម
 តភ្ជាប់នឹងវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់បង្កើតឡើងផលិតផលមានគុណភាពនិង
 តំលៃប្រកួតប្រជែងខ្ពស់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ