សេដ្ឋកិច្ចវៀតណាមរក្សាកំណើនបង្គួរនិងស្ថិរភាពក្នុងឆ្នាំ ២០១៦


សេដ្ឋកិច្ចវៀតណាមរក្សាកំណើនបង្គួរនិងស្ថិរភាពក្នុងឆ្នាំ ២០១៦  - ảnh 1
សេដ្ឋកិច្ចវៀតណាមរក្សាកំណើនបង្គួរនិងស្ថិរភាពក្នុងឆ្នាំ ២០១៦ (tapchitaichinh.vn)

(VOVworld) – សេដ្ឋកិច្ចឆ្នាំ ២០១៦ របស់វៀតណាមមិនទាន់ទទួលបានការ
 លោតផ្លោះនៅឡើយក្តី ប៉ុន្តែ នៅរក្សាបានកំណើនបង្គួរនិងស្ថិរភាព។ នេះគឺជា
 ជោគជ័យមួយក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម។

        ក្នុងឆ្នាំ ២០១៦ កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់វៀតណាម
ទទួលបាន ៦,២១%។ ទោះបីជាមិនសម្រេចបានគោលដៅដែលរដ្ឋសភាបាន
 ដាក់ចេញគឺ ៦,៧% ក្តី ប៉ុន្តែ សន្ទស្សន៍នេះបង្ហាញនូវការខំប្រឹងប្រែងរបស់
មជ្ឈដ្ឋានសហគ្រាសក្នុងឆ្នាំមួយដែលពោរពេញទៅដោយការលំបាក។ មូល
ហេតុស្នូលធ្វើឲ្យកំណើនទាបគឺដោយសារគ្រោះធម្មជាតិគ្រោះរាំងស្ងួតការជ្រៀប
ចូលនៃទឹកប្រៃនៅតំបន់ដីសណ្តរទន្លេ  Cuu Long ដែលជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅ
ផលិតកម្មកសិកម្ម។ ក្រៅពីនោះ  លទ្ធភាពនៃការនាំចេញក៏ត្រូវបានថយចុះ
ក្នុងនោះការធ្លាក់ចុះតំលៃប្រេងឆៅក៏ជះឥទ្ធិពលខ្លាំងទៅលើខឿនសេដ្ឋកិច្ច
វៀតណាមផងដែរ។​ យ៉ាងណាវិញ ផ្នែកសេវ៉ាកម្មឧស្សាហកម្មកែច្នៃនិងសាងសង់
ទទួលបានកំណើនបង្គួរ។ លោក Pham Dinh Thuy ប្រធាននាយកដ្ឋានស្ថិតិឧស្សា
ហកម្មវៀតណាម បានឲ្យដឹងថា៖

        «សន្ទទស្សន៍ផលិតកម្មឧស្សាហកម្មនៃផ្នែកកែច្នៃកើនខ្ពស់បំផុតក្នុងប៉ុន្មាន
ឆ្នាំកន្លងមក។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ សញ្ញាមួយទៀតគឺឧស្សាហកម្មកែច្នៃ
មានការផលិតស្ថិរភាព។ ប្រការនេះសឲ្យឃើញថាផលិតកម្មឧស្សាហកម្ម ជាពិសេស
គឺឧស្សាហកម្មកែច្នៃកើនឡើងយ៉ាងខ្លាំងរួមចំណែកចូលក្នុងកំណើនរួមនៃខឿន
សេដ្ឋកិច្ចក្នុង ឆ្នាំ ២០១៦។»

        ជាពិសេស ឆ្នាំ ២០១៦ គឺជាឆ្នាំកូសសម្គាលលើវិស័យសេដ្ឋកិច្ចកិច្ចការ បរទេស
ក្នុងពេលដែលវៀតណាមចូលរួមតំបន់ពាណិជ្ជកម្មសេរីផ្សេងៗដោយមាន ការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA បាននិងកំពុងមាន សុពលល
ភាពធរមាន។ បណ្ដាសហគ្រាសមានការវិនិយោគផ្ទាល់ពីបរទេស (FDI) អភិវឌ្ឍន៍
ទាំងប្រភពទុនសន្យានិងទុនបំពេញបន្ថែម។ សហគ្រាស  FDI បានរួមចំណែក
៧០% ចូលក្នុងកំណើននៃការនាំចេញ។ នេះគឺជាបុព្វបទវិជ្ជមានដើម្បីវៀតណាម
ជំរុញយ៉ាងខ្លាំងសេដ្ឋកិច្ចកិច្ចការបរទេស។ វាយតំលៃអំពីភាពវិជ្ជមាននេះ អ្នក
ជំនាញការសេដ្ឋកិច្ច លោក Nguyen Minh Phong បានបញ្ជាក់ថា៖

        «នេះក៏ជាការជោគជ័យក្នុងការផ្លាស់ប្តរថ្មីការត្រិះរិះកែច្នៃយុទ្ធសាស្ត្រតាម
ទិសសមាហរណកម្មកាន់តែល្អប្រសើព្រមឲ្យទទួលយកនិន្នាការធ្វើសមាហរណកម្ម
របស់ពិភពលោកដើម្បីបង្កើតឡើងរបត់ខាងយន្តការវិជ្ជមាន។ វៀតណាមបាន
ចុះហត្ថលេខារាប់រយកិច្ចព្រមព្រៀងទ្វេភាគីទាំងខាងគាំពារវិនិយោគនិងខាង
លើកទឹកចិត្តពាណិជ្ជកម្មជាមួយនឹងកិច្ចព្រមព្រៀង FTA ចំនួន ១១ ។ ហេតុនេះ
 ហើយអាស្រ័យដោយនោះវៀតណាមកសាងបានទីលានសមភាពកាន់តែសរីភាព
ថែមទៀតក្នុងពាណិជ្ជកម្មអន្តរជាតិ។»

        ឆ្នាំ ២០១៦ វៀតណាមក៏មានការបោះជំហានក្នុងការកែលំអបរិយាកាសធ្វើ
អាជីវកម្ម។ ប្រការនេះជួយឲ្យមជ្ឈដ្ឋានសហគ្រិននិងប្រជាជនបើកទូលាយផលិត
កម្ម បង្កើតអង្គភាពអាជីវកម្មថ្មីរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការជំរុញ ការ
អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំជាបន្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ