សុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩

(VOVWORLD) -សេដ្ឋកិច្ចវិទូជាតិ និងអន្តរជាតិជាច្រើនរូបបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩ បន្តកើនឡើង ហើយអាចសម្រេចបាន ៧ ភាគរយ។ កម្លាំងចលករសំខាន់ដើម្បីសេដ្ឋកិច្ចវៀតណាមរីកលូតលាស់គឺជាការអភិវឌ្ឍផ្នែកឧស្សាហកម្មកែច្នៃ និងផ្នែកសេវាកម្មយ៉ាងខ្លាំងក្លាផងដែរ។
សុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩ - ảnh 1កម្មករកំពុងធ្វើការនៅរោងចក្រមួយនៅវៀតណាម (ប្រភព៖ Internet) 

យោងតាមរបាយការណ៍របស់គណៈកម្មការឃ្លាំមើលហិរញ្ញវត្ថុជាតិបានឲ្យដឹងថា នាឆ្នាំកន្លងទៅ សេដ្ឋកិច្ចវៀតណាមបន្តទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ មួយចំនួន កំណើនសេដ្ឋកិច្ចនៅតែទទួលបានជាង ៧ ភាគរយ អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៣,៦ ភាគរយ ក្នុងនោះ អតិផរណាជាសាររ័ន្តត្រូវបានរក្សាក្រោម ១,៥ ភាគរយប្រកបដោយស្ថិរភាព។ តុល្យភាពសំខាន់ៗនានានៃខឿនសេដ្ឋកិច្ចត្រូវបានធានា បំណុលសាធារណៈ និងតុល្យភាពថវិកាស្ថិតក្នុងការគ្រប់គ្រង ដោយធានារាល់គោលដៅរបស់រដ្ឋសភា។ តាមលោក Le Xuan Nghia សេដ្ឋកិច្ចវិទូមួយរូបបានឲ្យដឹងថា សមិទ្ធិផលកំណើនក្នុងឆ្នាំ ២០១៨ នឹងជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩។

“នាឆ្នាំ ២០១៨ វៀតណាមទទួលបានល្បឿនកំណើនខ្ពស់ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ សន្ទុះកំណើននេះអាចបន្តដល់ឆ្នាំ២០១៩។ លទ្ធផលទាំងនេះ គឺស្រ័យដោយមានកំណើនប្រើប្រាស់ដ៏ខ្ពស់ក្នុងឆ្នាំ ២០១៨ ហើយកំណើននាំចេញទទួលបានហួសពីផែនការដែលបានដាក់ចេញ។ កំណើននាំចេញរបស់សហគ្រាសក្នុងស្រុក ខ្ពស់ជាងសហគ្រាសបរទេស។ ក្រោពីនេះ ការនាំចេញកសិផល រុក្ខផល និងគ្រឿងសមុទ្រក៏ទទួលបាន ៤០ ពាន់លានដុល្លារអាមេរិកផងដែរ”។

ការធ្វើកំណែទម្រង់អំពីសេដ្ឋកិច្ច ជាពិសេសគឺការធ្វើកំណែទម្រង់អំពីបរិយាកាសវិនិយោគរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានភាពជ្រះស្រឡះជាងមុនជាច្រើន ហើយការដែលរដ្ឋាភិបាលបន្តកាត់បន្ថយអាជ្ញាប័ណ្ណ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ហេតដូច្នេះហើយ សេដ្ឋកិច្ចវិទូបានចាត់ទុកថា នេះគឺជាកម្លាំងចលករបង្កើតសន្ទុះកំណើនសម្រាប់  GDP នៅកម្រិត ៧ ភាគរយក្នុងឆ្នាំ២០១៩។ តាមលោក  Hoang Cong Tuan ប្រធានផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃក្រុមហ៊ុនមូលបត្រ MBS បានឲ្យដឹងថា៖ ចាប់ពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ ការតម្រង់ទិសដៅសម្របសម្រួលគោលនយោបាយរបស់ បក្ស និងរដ្ឋពិតជាត្រឹមត្រូវ។

“ក្នុងឆ្នាំ ២០១៩ យើងខ្ញុំបន្តមានសុទិដ្ឋិនិយមចំពោះការតម្រង់ទិសដៅ និង គោលនយោបាយសម្របសម្រួលយ៉ាងត្រឹមត្រូវរបស់បក្ស និងរដ្ឋ។ ហេតុដូច្នេះហើយ យើងអាចឃើញថា ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិមានស្ថិរភាព និងកំណើនស្ថិតនៅកម្រិតខ្ពស់។ យើងខ្ញុំមានក្ដីសង្ឃឹមថាវិស័យឯកជននាឆ្នាំ ២០១៩ ក៏ដូចជាបណ្ដាឆ្នាំជាបន្តបន្ទាប់នឹងមានការីកចម្រើន ដើម្បីបន្តជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចវៀតណាមប្រកដបដោយសុវត្ថិភាព និងចីរភាពថែមទៀត”។

ដើម្បីសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ដោយចីរភាពថែមទៀតនោះ ក្រុមសេដ្ឋកិច្ចវិទូបានចាត់ទុកថារដ្ឋាភិបាលគប្បីធ្វើកំណែទម្រង់របៀបរបប និងបរិយាកាសធ្វើអាជីវកម្មយ៉ាងខ្លាំងក្លាថែមទៀតសំដៅបង្កើនការបោះទុនវិនិយោគលើវិស័យឯកជន។ ទន្តឹមនឹងនេះ ត្រូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញយ៉ាងហ្មត់ចត់សំដៅឆ្លៀតយកឱកាសមិកពីកត្តាអន្តជាតិ។ នេះគឺជានិន្នាការផ្ទេរប្ដូរផលិតកម្មដោយសារផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម យថាទស្សន៍ជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាក់ថ្មី ដូជា៖កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនផ្សេងទៀត។ លោក Truong Van Phuoc ប្រធានស្តីទីគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុជាតិបានចាត់ទុកថា៖ វិស័យឧស្សាហកម្មកែច្នៃ និងសេវាកម្មនៅតែជាកម្លាំងចលករដ៏ចម្បងនៃខឿនសេដ្ឋកិច្ច។

“យើងខ្ញុំបានព្យាករណ៍ថា នាឆ្នាំ២០១៩ វៀតណាមនឹងទទួលបាន កំណើន GDP ៧ %។ ក្រៅពីការបារម្មណ៍អំពីសង្គ្រាមពាណិជ្ជកម្មនៅតែប្រព្រឹត្តិទៅនោះ សេដ្ឋកិច្ចពិភពលោកនៅតែមានភាពងាយស្រួល និងការសាកល្បង។ តាមការព្យាករណ៍បានឲ្យដឹងថា ការវិវឌ្ឍនៃទីផ្សារក្នុងស្រុកនឹងជួយកំណើន GDP ក្នុងឆ្នាំ២០១៩ ដូចជា៖ គោលនយោបាយជំរុញសេដ្ឋកិច្ចឯកជន ការផ្លាស់ ប្ដូរទម្រង់កំណើន និងបរិយាកាសធ្វើអាជីវកម្មបន្តត្រូវបានកែលម្អ។ ទាំងនេះជាហេតុផលចម្បងដែលយើងបាន ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩ គឺ ៧ % ហើយការគ្រប់គ្រងអតិផរណា នៅក្រោមកម្រិត ៤ % ដដែល”។

ទោះជាយ៉ាងណាក៏ដោយ បណ្ដាសេដ្ឋកិច្ចវិទូក៏បានចាត់ទុកថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងជួបការលំបាកក្នុងចំណោមការសាកល្បងធំៗនៃខឿនសេដ្ឋកិច្ច
ពិភពលោក។ ដើម្បីពង្រីកសក្តានុពលនៃខឿនសេដ្ឋកិច្ចនោះ គឺទាមទារឲ្យមានការសម្របសម្រួលជាវិជ្ជមានរបស់រដ្ឋាភិបាល ក្នុងការតាក់តែងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកិច្ច ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហគ្រាស ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយចីភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ