សហគ្រាសខ្នាតតូចនិងមធ្យមចាប់ផ្តើមអាជីព៖ ដំណោះស្រាយចាំបាច់សំរាប់ទំនាក់ទំនងវៀតណាម-បារាំង

សហគ្រាសខ្នាតតូចនិងមធ្យមចាប់ផ្តើមអាជីព៖ ដំណោះស្រាយចាំបាច់សំរាប់ទំនាក់ទំនងវៀតណាម-បារាំង - ảnh 1
សហគ្រាសខ្នាតតូចនិងមធ្យមចាប់ផ្តើមអាជីព៖ ដំណោះស្រាយចាំបាច់សំរាប់ទំនាក់ទំនងវៀតណាម-បារាំង (VNA)


(VOVworld) – នៅខាងក្រៅបណ្ដាសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវ
 ការនៅវៀតណាម ចាប់ពី ថ្ងៃទី ៥ ដល់ទី ៧ កញ្ញា ប្រធានាធិបតីបារាំង
លោក Francois Hollande បានជួបជាមួយសហគមន៍អាជីវករចាប់អាជីព
បារាំងនៅវៀតណាម (French Tech Viet) ។​ ព្រឹត្តិការណ៍នេះបានបើកចេញ
ដំណោះស្រាយចាំបាច់សំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង
លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពនៃសហគ្រាសបារាំងនានានៅវៀតណាម
ប្រកបដោយការ​ច្នៃប្រឌិតថែមទៀត។

        បណ្ដាសហគ្រាសខ្នាតតូបនិងមធ្យមរួមជាមួយសហគ្រាសចាប់ផ្តើម
អាជីពកំពុងជានិន្នាការរួមនិងជាកំលាំងលករដ៏ធំរបស់ខឿនសេដ្ឋកិច្ច
ពិភពលោក។ ការចាប់ផ្តើមអាជីពឬហៅថា start-up គឺរូបសណ្ឋានធ្វើ
អាជីវកម្មខ្នាតតូចដែលផ្គត់ផ្គង់ដោយខ្លួនឯងនិងអភិវឌ្ឍន៍ផលិតផល
ឬសេវ៉ាកម្មណាំមួយនោះទិញលក់ឡើងវិញផលិតផលឬហាងទំនិញកំពុង
ធ្វើសកម្មភាពឬនាំមកនូវផលប្រយោជន៍ណាក៏ដោយដែលបង្កើតឡើង
តំលៃអំណោយផលសំរាប់សង្គម។ការបង្កើតសហគ្រាស ចាប់ផ្តើមអាជីព
រួមចំណែកបង្កើនកំណើនសេដ្ឋកិច្ច។

        ទោះបីជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិង
វិនិយោគរវាងវៀតណាមនិងបារាំងកំពុងអភិវឌ្ឍន៍យ៉ាងសកម្មក្តី ប៉ុន្តែ
តាមការវាយតំលៃមិនទាន់នាំមកនូវប្រសិទ្ធភាពជាក់ស្តែងសក្តិសមនឹង
ទំនាក់ទំនងល្អប្រសើខាង នយោបាយរវាងប្រទេសទាំងពីរនៅឡើយ។
មូលហេតុនៃបញ្ហានេះគឺភាគីទាំងពីរមិនទាន់យកចិត្តទុកដាក់ដល់
សហគ្រាសខ្នាតតូចនិងមធ្យមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេ
ភាគី។ អ្នកជំនាញការស្តីពីទំនាក់ទំនងជាមួយវៀតណាម លោក Pierre
Journoud បានចាត់ទុកថា៖       
        
 «ភាគីបារាំងបានប្រមូលផ្តុំច្រើនទៅលើបណ្ដាក្រុមហ៊ុននិងសម្ព័ន្ធ
ក្រុមហ៊ុនធំ រួមជាមួយរាល់កិច្ចសន្យាមានទ្រង់ទ្រាយធំ។ ស្តីពីយុទ្ធសាស្ត្រ
ការទូត ប្រការនេះគឺ សែនសំខាន់ណាស់ចំពោះប្រទេសបារាំង ដោយសារ
នេះគឺជាបណ្ដាក្រុមហ៊ុន ធំៗនៅឯកបរទេសដែលដើរដ៏ទួនាទីសំខាន់
ក្នុងគំរោងការណ៍វិនិយោគ សហ ប្រតិបត្តិការនៅឯបរទេសរបស់បារាំង
 ជាពិសេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និយាយរួមនិងនៅវៀតណាម
និយាយដោយឡែក។ ប៉ុន្តែ ប្រទេសបារាំងនៅមាន ខឿនសេដ្ឋកិច្ចដ
ទៃទៀតដែលពហុបែបនិងពោរពេញទៅដោយការច្នៃប្រឌិត នោះ
គឺបណ្ដាក្រុមហ៊ុនខ្នាតតូចនិងមធ្យម ឬ ក្រុមហ៊ុន start-up។»

        French Tech Viet ឬហៅថា៖ សហគមន៍សហគ្រាសចាប់ផ្តើមអាជីពរបស់
បារាំងនៅវៀតណាមបច្ចុប្បន្នមានសមាជិកចំនួន ៨០០ ក្នុងនោះ មានក្រុម
ហ៊ុនចំនួន ១២០ ធ្វើសកម្មភាពលើវិស័យបច្ចេកវិទ្យាថ្មីដូចជា៖ ដំណោះស្រាយ
ព័ត៌មាន វិទ្យាសាស្ត្រ ទូរគមនាគមន៍ រដ្ឋាភិបាលអេឡិចត្រូនិក ពាណិជ្ជកម្ម
អេឡិចត្រូវនិក សន្តិសុខលើបណ្តាញអ៊ីនធឺណេត ជាដើម។ នៅវៀតណាមនិន្នា
ការ Start-up កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ នេះគឺជាលក្ខណៈងាយស្រួលអស្ចារ្ស
ដើម្បីវៀតណាមនិងបារាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការយក ចិត្ត
ទុកដាក់របស់ប្រធានាធិបតីបារាំង លោក Francois Hollande តាមរយៈការចុះ
 សាកសួរសុខទុកសហគមន៍ French Tech Viet ក្នុងដំណើរទស្សនកិច្ចនៅ
វៀតណាមកន្លងទៅនេះនាំមកនូវក្តីសង្ឃឹមជាច្រើន។ មេធាវី Gerald Ngo
អ្នកស្រាវជ្រាវទំនាក់ទំនងវៀតណាម-បារាំង បានចាត់ទុកថា៖

        «ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Francois Hollande
នឹងបង្កើតឡើងកំលាំងលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស
​ ទាំងពីរ។ លើវិស័យនៃបណ្ដាសហគ្រាសខ្នាតតូចនិងមធ្យមនិងក្រុមហ៊ុនចាប់
ផ្តើមអាជីព វៀតណាមគឺជាប្រទេសមានចំនួនប្រជាជនវ័យក្មេងច្នៃប្រឌិត
ដោយហេតុនេះ​ បារាំងនិងវៀតណាមមានផលប្រយោជន៍ជាច្រើនដើម្បីសហប្រតិ
បត្តិការយ៉ាងខ្លាំងក្លាលើវិស័យថ្មីថ្មោង។ នេះគឺជាការបំពេញបន្ថែមចាំបាច់សំរាប់
កិច្ចសន្យាធំឬកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងក្រុមហ៊ុនធំៗនៃប្រទេសទាំងពីរ។»

        នាបច្ចុប្បន្ន នៅមានវិស័យសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងមិន
​ទាន់ត្រូវបានធ្វើអាជីវកម្ម ហើយមជ្ឈដ្ឋានសហគ្រាសខ្នាតតូចនិងមធ្យមនៅមាន
ឱកាសជាច្រើន ប្រិសនបើ គេទាក់ទងជាមួយទីផ្សារ។ ស្តីពីមជ្ឈដ្ឋានអាជីវករវៀត
 ណាម ប្រធានក្រុមប្រឹក្សាអាជីវករវៀតណាមនៅបារាំង លោក Nguyen Hai Nam
បានថ្លែងថា៖                 
       «ទីមួយគឺត្រូវមានពេលវេលាស្វែងយល់ដៃគូសក្តានុភាពរបស់បារាំងស្វែង
យល់ទីផ្សារ តាមរយៈស្ថាប័នតំណាងពាណិជ្ជកម្មប្រចាំនៅប្រទេសសាមីនិង
បណ្ដាសមាគមន៍អាជីវករ បន្ទាប់នោះគឺផលិតផល។ ដំបូងបង្អសគឺការទាក់
ទង ទីផ្សារ អាជីវករគប្បីមកទៅធ្វើការងារនៅបារាំងនិងប្រទេសអឺរ៉ុបផ្សេងៗ
ទៀត ដើម្បីស្វែងយល់អំពីបទដ្ឋានចំពោះផលិតផល។ ចំពោះសហគ្រាសវៀតណាម
បើទោះបីមានផលិតផលនាំចេញទៅទីផ្សារបារាំងក៏ដោយត្រូវតែមានប្រភព
ធនធានមនុស្សចេះភាសាបារាំងល្អ ទៀតផង។»

        ទ្រង់ទ្រាយតូចសូមម្ចាស់ការនិងច្នៃប្រឌិតគឺជាបណ្ដាឧត្តមភាពរបស់
មជ្ឈដ្ឋានសហគ្រាសខ្នាតតូចនិងមធ្យមនៃបណ្ដាក្រុមហ៊ុន Start-up។ នេះ
នឹងជាកំលាំងចលករសំខាន់និងជាវិធានការណ៍ចាំបាច់ដើម្បីបង្កើន
ប្រសិទ្ធភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាង
វៀតណាមនិងបារាំង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ