សហគ្រាសវៀតណាមតម្រង់ទិសដៅជោគជ័យក្នុងបដិវត្តឧស្សាហកម្ម 4.0

(VOVWORLD) -បដិវត្តន៍ឧស្សាហកម្ម 4.0 កំពុងផ្លាស់ប្តូរទម្រង់ផលិតកម្ម ធ្វើអាជីវកម្មប្រកបដោយលក្ខណៈលោតផ្លោះ។ នាបច្ចុប្បន្ននេះ ការប្រកួតប្រជែងសកលត្រូវបានកំណត់តាមរយៈសមត្ថភាពប្រកួតប្រជែង ជំនួសឲ្យឧត្តមភាពតម្លៃ ឬកត្តាពលករថោកវិញ។ អាស្រ័យហេតុនេះ សហគ្រាសវៀតណាមកំពុងបោះជំហានទៅមុខយ៉ាងត្រឹមត្រូវ ក្ដាប់ជាប់ឱកាស ក៏ដូចជាឈរជើងនៅទីផ្សារយ៉ាងរឹងមាំផងដែរ។
សហគ្រាសវៀតណាមតម្រង់ទិសដៅជោគជ័យក្នុងបដិវត្តឧស្សាហកម្ម 4.0 - ảnh 1 សហគ្រាសវៀតណាមតម្រង់ទិសដៅជោគជ័យក្នុងបដិវត្តឧស្សាហកម្ម 4.0 (internet)

ពិតណាស់ថា  ពាណិជ្ជកម្មអេឡិចត្រូនិច និងបច្ចេកវិទ្យាឌីជីថលកំពុងបង្កើតឱកាសដ៏ធំធេងដល់សហគ្រាសវៀតណាម ដើម្បីឆ្ពោះទៅរកទីផ្សារពិភពលោក និងចូលរួមខ្សែសង្វាក់តម្លៃសកល។ នាបច្ចុប្បន្ននេះ សហគ្រាសខ្នាតតូច ឬតូចតាចត្រូវការត្រឹមតែកុំព្យូទ័រមួយគ្រឿង និងទូរស័ព្ទឆ្លាតវៃមួយគ្រឿងតែប៉ុណ្នោះ គឺអាចទាក់ទងផ្ទាល់ជាមួយទីផ្សារពិភពលោក ក៏ដូចជា ធ្វើប្រតិបត្តិការអាជីវកម្មបានផងដែរ។ ហេតុដូច្នេះហើយ ពាណិជ្ជកម្មអេឡិចត្រូនិចនិងបច្ចេកវិទ្យាឌីជីថលកំពុងជួយសម្រួលសហគ្រាសវៀតណាមផងដែរ។

ដើម្បីលើកម្ពស់សមត្ថភាពទាក់ទងផ្ទាល់ជាមួយទីផ្សារពិភពលោក ហើយជាប់ស្ដង់ការសកលនោះ សហគ្រាសវៀតណាមត្រូវត្រៀមរៀបចំមូលដ្ឋានគ្រឹះនិងសមត្ថភាព ដើម្បីបន្សាំនឹងបដិវត្តន៍នេះ។ លោក Nguyen Manh Hao អគ្គនាយក ក្រុមហ៊ុនភាសារអង់គ្លេស AMES -ជាពាណិជ្ជសញ្ញាអប់រំ ដែលមានកិត្យនុភាពជួរមុខនៅវៀតណាម បានឲ្យដឹងថា៖

“កាលពីប៉ុន្មានឆ្នាំមុន ក្រុមការងារផ្នែកបច្ចេកវិទ្យា ព័ត៌មានរបស់យើងខ្ញុំបាន
ធ្វើការសិក្សាស្រាវជ្រាវហើយ។ នាបច្ចុប្បន្ននេះ យើងខ្ញុំ ជាអង្គភាពដើមដំបូងនៅវៀតណាម ដែលនាំមកនូវមូលដ្ឋានគ្រឹះដល់សិស្សានុសិស្សនៅទូទាំងប្រទេស ពោលគឺពីតំបន់ឆ្ងាយដាច់ស្រយ៉ាល ដល់ទីក្រុងធំៗអាចទាក់ទងផ្ទាល់ជាមួយការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយគុណភាពខ្ពស់ផងដែរ។

ដោយធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនិងទីក្រុងនោះ ក្រុមហ៊ុនភាគហ៊ុនវិនិយោគ អភិវឌ្ឍន៍ទីក្រុង  Son An (Son An Group) មានប្រៀបខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការធ្វើសកម្មភាព ក៏ដូចជារៀបចំគម្រោងការណ៍ថ្មីៗដូចជាទីក្រុងឆ្លាតវៃផងដែរ។ លោក Nguyen Khac Son ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានអះអាងថា៖

“យើងកំពុងចាប់ផ្ដើមដាក់បញ្ចូលរាល់បច្ចេកវិទ្យាឆ្លាតវៃទាំងអស់ចូលក្នុង
គម្រោងការណ៍ទីក្រុងឆ្លាត់វៃ និងអគារស្នាក់នៅខ្ពស់ៗទាំងអស់។ ហេតុដូច្នេះ អ្នករស់នៅក្នុងអគារទាំងនេះអាចប្រើប្រាស់ស្មាតហ្វូន ដើម្បីបញ្ជាប្រព័ន្ធទ្វារ និងប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះល្វែងរបស់ខ្លួន។ លើសពីនេះទៀត យើងខ្ញុំក៏បានអនុវត្ត 4.0 ចូលក្នុងប្រព័ន្ធលក់ទំនិញផងដែរ។ ហេតុដូច្នេះ ហើយអតិថិជនអាចទស្សនាទម្រង់ផ្ទះល្វែងនៅគ្រប់ទីកន្លែងផងដែរ៕

ខណៈពេលដែលសហគ្រាសវៀតណាមកំពុងផ្ដោតសំខាន់លើការប្រើប្រាស់
បច្ចេកវិទ្យានោះ សហគ្រាសដទៃជាច្រើនទៀតបែរជាផ្តោតលើកកត្តាមនុស្សវិញ។ លោក Tran Manh Bao ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុនពូជស្រូវ Thai Binh បានអះអាងថា៖

“រាល់បដិវត្តន៍ណាក៏ដោយគឺត្រូវចាប់ផ្តើមពីមនុស្ស។ មនុស្សជាអ្នកផ្ដល់គំនិតផង និងអនុវត្តន៍ផង។ ឧស្សាហកម្ម 4.0 បានតភ្ជាប់អ្វីៗគ្រប់បែបយ៉ាង និងប្រាជ្ញាសិប្បនិម្មិត។ ប្រសិនបើមនុស្សគ្មានចំណេះដឹងអំពីបច្ចេកវិទ្យានោះ គឺមិនអាចប្រើប្រាស់បច្ចេកវិទ្យាបានឡើយ។ ហេតុដូច្នះ យើងខ្ញុំបាន និងកំពុងបន្តបណុះបណ្ដាល និងផ្លាស់ប្ដូរថ្មីប្រភពធនធានមនុស្សផងដែរ“។

រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តន៍រាល់វិធានការ ដើម្បីជំរុញ ប្រព័ន្ធអេកូសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅវៀតណាម ក៏ដូចជាជួយឧបត្ថម្ភសហគ្រាស់វៀតណាមលើកកម្ពស់ការយល់ដឹង អនុវត្តន៍ឌីជីថលក្នុងការធ្វើអាជីវកម្មផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម VCCI បានមានប្រសាសន៍ថា៖

“នាពលកន្លងទៅ បណ្តាញចាប់អាជីពសកល ក៏ដូចជាក្រុមហ៊ុជួរមុខនានាលើវិស័យបច្ចេកវិទ្យា ព័ត៌មាន ដូចជា៖ google  facebool  និង Microsoft បានសហការយ៉ាងជិតស្និទ្ធជាមួយ VCCI ។ ហេតុដូច្នេះហើយ VCCI គឺជាអាស័យដ្ឋានដែលអាចទុកចិត្តបានសម្រាប់សហគ្រាសក្នុងការទាក់ទងផ្ទាល់ និងប្រើប្រាស់បច្ចេកវិទ្យា 4.0 និងឌីជីថលក្នុងសកម្មភាពគ្រប់គ្រង និងធ្វើអាជីវកម្មរបស់ខ្លួន“។

ដោយមានភាពម្ចាស់ការរបស់សហគ្រាស និងការតម្រង់ទិសដៅដ៏ត្រឹមត្រូវរបស់រដ្ឋសភិបាលនោះ 4.0 គឺជាឱកាស សម្រាប់សហគមន៍ធុរជនវៀតណាមរីកចម្រើន ក៏ដូចជាមានកន្លែងឈរជើងដ៏រឹងមាំនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ