សហគ្រាសវៀតណាមនិងឱកាសពីសហគមន៍សេដ្ឋកិច្ចអាស៊ាន

(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំដែល AEC ត្រូវបានចាប់បដិសន្ធិជាផ្លូវការមក សហ គ្រាសវៀតណាមកំពុងខំប្រឹងប្រែងស្វែងរកទិសដៅសំរាប់ខ្លួនដើម្បីប្រកួតប្រជែងឈានឡើងស្រូបយកទីផ្សារនៅប្រទេសអាស៊ាននានា។ 

  (VOVworld) - ដោយមានចំនួនប្រជាជនសរុបជាង៦០០លាននាក់ GDP គ្រោង នឹងឡើងដល់ទៅ៤,៧ពាន់ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ហើយមាន សក្ដានុពលក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤លើពិភពលោកនាឆ្នាំ២០៣០ នោះ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កំពុងបង្កើតឡើងឱកាសជាច្រើនសំរាប់សហ គ្រាសអាស៊ាននិយាយរួមនិងសហគ្រាសវៀតណាមនិយាយដោយឡែក។ ក្រោយរយៈពេល២ឆ្នាំដែល AEC ត្រូវបានចាប់បដិសន្ធិជាផ្លូវការមក សហ គ្រាសវៀតណាមកំពុងខំប្រឹងប្រែងស្វែងរកទិសដៅសំរាប់ខ្លួនដើម្បីប្រកួតប្រជែងឈានឡើងស្រូបយកទីផ្សារនៅប្រទេសអាស៊ាននានា។

        ជាសហគ្រាសធ្វើអាជីវកម្មនិងកែច្នៃកសិផលវៀតណាម ក្រុមហ៊ុនភាគហ៊ុន កសិផលអនាម័យវៀតណាម បានមានវត្តមាននៅទីផ្សារមួយចំនួននៅទ្វីបអឺរ៉ុប ប៉ុន្តែ ចំពោះទីផ្សារអាស៊ានវិញ គឺសហគ្រាសនេះ នៅតែបញ្ឈប់នៅដំណាក់កាលស្វែង យល់ទីផ្សារប៉ុណ្ណោះ។ មូលហេតុមិនមែនជាការខ្វះទុន ហេដ្ឋារចនាសម្ព័ន្ធ ឬការ លំបាកខាងបែបបទនោះទេ ប៉ុន្តែគឺក្រុមហ៊ុននេះចង់ត្រៀមរៀបចំឲ្យបានហ្មត់ចត់ដើម្បី ធ្វើសមាហរណកម្ម។នាយកក្រុមហ៊ុនលោក Nguyen Van Tuan ឲ្យដឹងថា៖

        “យើងខ្ញុំកំពុងស្វែងយល់នូវយន្តការ គោលនយោបាយ និងសមត្ថភាព ប្រើប្រាស់ទំនិញក្នុងប្លុកអាស៊ាន ហើយត្រឹមតែបញ្ឈប់នៅដំណាក់កាលស្វែង យល់ប៉ុណ្ណោះ។ យើងខ្ញុំត្រូវបំពេញទស្សនកិច្ចនៅទីនោះ ដើម្បីស្វែងយល់ព័ត៌មាន ស្ដីពីអ្នកប្រើប្រាស់ ហើយពិនិត្យមើលថា នៅផ្សារទំនើបគេនិយមចូលចិត្តអ្វីៗ ទំនិញ របស់យើងខ្ញុំអាចប្រកួតប្រជែងបានដែរឬទេ។ ប្រសិនបើរដ្ឋរៀបចំដំណើរទៅស្វែងយល់ គឺយើងខ្ញុំត្រៀមខ្លួនជាស្រេចចេញទៅស្រាវជ្រាវទីផ្សារភ្លាមៗ”។

សហគ្រាសវៀតណាមនិងឱកាសពីសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1 ផលិតផលស្រាស្នែងសត្វក្ដាន់របស់ក្រុមហ៊ុន Son An

        ឯកភាពជាមួយទស្សនៈពោលខាងលើ លោក Nguyen Khac Son អគ្គ នាយកសម្ព័ន្ធក្រុមហ៊ុន Son An ចាត់ទុកថា ការប្រុងប្រយ័ត្ននៅពេលជ្រៀតចូល ទីផ្សារអាស៊ានគឺសំខាន់ណាស់ ជាពិសេសចំពោះមុខទំនិញដែលមានលក្ខណៈ ប្រកួតប្រជែងខ្ពស់៖

        “AEC ត្រូវបានបង្កើតឡើងគឺសហគ្រាសមានឱកាសផងនិងការសាកល្បង ផង។ ប្រសិនចេះក្ដាប់ជាប់ឱកាស គឺដណ្ដើមបានផលប្រយោជន៍ជាច្រើន ប៉ុន្តែ ប្រសិនបើមិនទាន់មានការត្រៀមរៀបចំដ៏ហ្មត់ចត់នោះគឺនឹងជួបការលំបាក។ មាន មុខទំនិញជាច្រើនដែលសហគ្រាសនានាក្នុងអាស៊ានសុទ្ធតែផលិតដូចគ្នា។ឥឡូវនេះ ប្រសិនបើសហគ្រាសវៀតណាមចង់អភិវឌ្ឍន៍បាន គឺត្រូវមានលក្ខណៈខុស ប្លែកក្នុងផលិតផលរបស់ខ្លួន”។

        ដោយមានការជ្រើសរើសទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ បានជាផលិតផល របស់សម្ព័ន្ធក្រុមហ៊ុន Son An បានបង្កើតឡើងកិត្យានុភាពលើទីផ្សារអាស៊ាន។ ដោយមានផលិតផលប្រៀបខ្លាំងដូចជាស្រាបាយដំណើបដែលត្រូវបានបិតតាមបែបប្រពៃណី និងផលិតផលពីស្នែងសត្វក្ដាន់នោះ ក្នុងឆ្នាំ២០១៦ តំលៃនាំចេញ ទៅក្នុងទីផ្សារអាស៊ានរបស់ក្រុមហ៊ុននេះទទួលបានជាង៣លានដុល្លាអាមេរិក កើនឡើងទ្វេដងបើប្រៀបនឹងឆ្នាំមុន ហើយខំប្រឹងប្រែងឡើងដល់ពី១៥ដល់២០ លានដុល្លាអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ។លោក Nguyen Khac Son ឲ្យដឹង ថែមទៀតថា៖

“យើងខ្ញុំកំពុងបន្តស្រាវជ្រាវស្វែងយល់ទីផ្សារដើម្បីនាំចេញផលិតផលដែលមានតំលៃខ្ពស់និងសមស្របជាមួយទីផ្សារនៃប្រទេសនិមួយៗ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បន្តលើកកំពស់សមត្ថភាពប្រើប្រាស់ភាសាបរទេសរបស់កម្មាភិបាលនិងបុគ្គលិកក្នុងក្រុមហ៊ុនដើម្បីទាក់ទងជាមួយដៃគូក្នុងប្លុកអាស៊ានផងដែរ។”

សហគ្រាសវៀតណាមនិងឱកាសពីសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 2 លោក Le Khac Hoa អគ្គនាយក ក្រុមហ៊ុន VNTech

        ក្រៅពីការស្វែងរកលក្ខណៈខុសប្លែកក្នុងផលិតផល ក្រុមហ៊ុន VNTech ដែលធ្វើអាជីវកម្មលើវិស័យឧបករណ៍អេឡិចត្រូនិកនិងឧបករណ៍ប្រើប្រាស់ បាន ផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា។លោក Le Khac Hoa អគ្គនាយក ក្រុមហ៊ុន VNTech អះអាងថា៖

        “ផលិតផលរបស់ VNTech ប្រសិនបើប្រៀបធៀបអំពីគុណភាពគឺមិនចាញ់ ផលិតផលរបស់ម៉ាឡេស៊ីនិងថៃទេ ហើយតំលៃរបស់យើងខ្ញុំគឺទាបជាង២០%។ នោះគឺលក្ខណៈដើម្បី VNTech ជឿជាក់ទៅលើខ្លួនឯងនៅពេលធ្វើសមាហរណ កម្ម។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងឆ្នាំកន្លងទៅបានកើនឡើង៣០០ ដង ដោយទទួលបានជិត១ពាន់លានដុល្លាអាមេរិក”។         កំណត់ច្បាស់ការលំបាកសាកល្បង ចេះឆ្លៀតប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្មទៅក្នុងតំបន់ មជ្ឈដ្ឋានសហគ្រាសវៀតណាមកំពុងក្ដាប់ ជាប់ឱកាសពីអាស៊ានជាបណ្ដើរៗ។ រួមដំណើរជាមួយសហគ្រាសគឺសមត្ថកិច្ច វៀតណាម ដែលកំពុងលើកកំពស់ចំណេះដឹងនិងជួយឧបត្ថម្ភខាងព័ត៌មានដើម្បី ធានាឲ្យសហគ្រាសធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។ ប្រធាន SOM អាស៊ានវៀតណាមនិងជាអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung នៅពេលថ្លែងមតិក្នុងសិក្ខាសាលា “AEC និងឱកាសសំរាប់សហគ្រាសវៀត ណាម” ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ បានចែករំលែកថា៖

        “យើងខ្ញុំសង្កេតឃើញថា សហគ្រាសវៀតណាមកាន់តែកំណត់និងយល់ ច្បាស់អំពីឱកាសនិងការសាកល្បងពីមួយថ្ងៃទៅមួយថ្ងៃ។យើងខ្ញុំក៏បានយល់ ច្បាស់អំពីតួនាទីរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាក្នុងការជួយឧបត្ថម្ភសហ គ្រាសដែរ។ តាមនោះសហគ្រាសដឹងថា ពេលដែលគេចង់ស្វែងរកអ្វីគឺដឹងវា នៅទីណា”។

        អាស៊ានកំពុងជាដៃគូពាណិជ្ជកម្មធំទី២របស់វៀតណាមដោយល្បឿន កំណើនជាមធ្យមចំនួន១៥%ក្នុង១ឆ្នាំ។ មជ្ឈដ្ឋានសហគ្រាសវៀតណាមកំពុង ខំប្រឹងប្រែងឆ្លៀតប្រើប្រាស់ឧត្តមភាពពី AEC ដើម្បីពង្រឹងទីផ្សារក្នុងប្រទេស និងឆ្ពោះទៅស្រូបយកទីផ្សារឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ