Cong Luong - ភូមិអាណិតប្រពន្ធ

(VOVWORLD) - មានរឿង និទានជាច្រើនស្ដីពីភូមិបុរាណមួយស្ថិតនៅជាយអតីតរាជធានីហ្វេ ដែលប្រកប របរកសិកម្ម ប៉ុន្តែនៅទីនេះ នារីមិនតម្រូវអោយធ្វើស្រែចម្ការទេ ព្រោះថាការងារទាំងនោះ គឺជាកាតព្វកិច្ចរបស់ បុរស។ នេះប្រហែលជាភូមិតែមួយកន្លែងដែលបុរស ជានិច្ចកាលផ្ដល់ការអាណិតអាសូរយ៉ាងច្រើនលើសលុបជូនចំពោះប្រពន្ធរបស់ខ្លួន ដែល ប្រជាជនក្នុងតំបន់ហៅថារក “ភូមិអាណិតប្រពន្ធ”។
Cong Luong - ភូមិអាណិតប្រពន្ធ - ảnh 1 បុរសនៅភូមិ Cong Luong កំពុងធ្វើស្រែ (រូបថត៖ dantri.com.vn)

       ពេលដែលនិយាយដល់ទីក្រុង ហ្វេ ម្ដងៗ យើងមិនត្រឹមតែនិយាយដល់រាល់ បេតិកភណ្ឌសិល្បៈស្ថាបត្យកម្មនៃអតីតរាជធានីនេះប៉ុណ្ណោះទេ ថែមទាំងនិយាយ ដល់ភាពស្រស់ស្អាតខាងវប្បធម៌និងរចនាបទរបស់ជន ហ្វេ ទៀតផង។ មានរឿង និទានជាច្រើនស្ដីពីភូមិបុរាណមួយស្ថិតនៅជាយអតីតរាជធានីហ្វេ ដែលប្រកប របរកសិកម្ម ប៉ុន្តែនៅទីនេះ នារីមិនតម្រូវអោយធ្វើស្រែចម្ការទេ ព្រោះថាការងារទាំងនោះ គឺជាកាតព្វកិច្ចរបស់ បុរស។ នេះប្រហែលជាភូមិតែមួយកន្លែងដែលបុរស ជានិច្ចកាលផ្ដល់ការអាណិតអាសូរយ៉ាងច្រើនលើសលុបជូនចំពោះប្រពន្ធរបស់ខ្លួន ដែល ប្រជាជនក្នុងតំបន់ហៅថារក “ភូមិអាណិតប្រពន្ធ”។

        មកដល់ទីក្រុង ហ្វេ ប្រសិនបើសួរ “ភូមិអាណិតប្រពន្ធ” នៅទីណា គឺគ្មាននរ ណាស្គាល់ទេ។ ត្រូវសួរភូមិបុរាណ Cong Luong ទើបមានជនចាស់ជរាមួយចំនួន នៅតែចាំថា នោះគឺជាភូមិតូចមួយដែលស្ថិតនៅជិតសមុទ្រ Thuan An។ ហើយ ចំពោះការដែលនារីនៅភូមិនោះមិនត្រូវធ្វើស្រែចម្ការអស់មួយជីវិតគឺគ្មានអ្នកណាជឿទេ។ ប៉ុន្តែ នៅភូមិ Cong Luong ឃុំ Thuy Van ដែលមានចម្ងាយប្រមាណ៧ គីឡូម៉ែត្រពីទីក្រុងហ្វេនោះ ការដែលនារីមិនត្រូវធ្វើស្រែចម្ការ គឺរឿងធម្មតាដែល បានថិតថេរអស់រយៈពេលរាប់រយឆ្នាំកន្លងមកឡើយ។

        នាសព្វថ្ងៃ ភូមិ Cong Luong នៅតែរក្សាបាននូវរូបរាងបុរាណនិងបរិយា កាសសុខសាន្តត្រាណ។ នៅកំពង់ផែទន្លេ ក្រុមនារីក្នុងភូមិបោកខោអាវបណ្ដើរ ជជែកកំសាន្តបណ្ដើរ។ នៅលើផ្លូវខាងក្រោយភូមិនាំទៅវាលស្រូវ បុរសក្នុងភូមិ កំពុងប្រញ៉ាប់ប្រញ៉ាល់ច្រូតនិងដឹកជញ្ជូនស្រូវវិលមកភូមិវិញ។ លោក Le Van Tri ជនចាស់ជរាម្នាក់ក្នុងភូមិ បានថ្លែងថា៖

        “ទំនៀមទំលាប់នេះមានតាំងពីយូរលង់ណាស់មកហើយ។ មិនដឹងថា នៅភូមិ ផ្សេងៗក៏មានអញ្ចឹងដែរឬអត់ទេ ប៉ុន្តែវាថិតថេរអស់រយៈពេលរាប់រយឆ្នាំនៅភូមិខ្ញុំ ហើយ”។

Cong Luong - ភូមិអាណិតប្រពន្ធ - ảnh 2 នារីមិនតម្រូវអោយចូលរួមធ្វើកសិកម្មទេ

       តាមពួកបុរសក្នុងភូមិថា ទំនៀមទំលាប់នេះត្រូវបានគេទទួលយកដូចជាការ ពិតជាក់ស្ដែង ឬគោលការណ៍មួយ ដែលទាំងបុរសនិងនារីក្នុងភូមិសុទ្ធតែត្រូវយក តម្រាប់តាម។ លោក Truong Huu Tri មេភូមិ Cong Luong បានបកស្រាយថា ការធ្វើស្រែចម្ការជាការងារដែលមិនត្រឹមតែទាមទារអោយមានសុខភាពល្អ ប៉ុណ្ណោះទេ ថែមទាំងត្រូវមានភាពឧស្សាហ៍ព្យាយាម ភាពហ្មត់ចត់និងភាពប៉ិន ប្រសព្វទៀតផង អញ្ចឹងភេទបុរសនៅទីនេះបានសមនឹងការងារស្រែចម្ការនេះ តាំងពីយូរណាស់មកហើយ។ លោកបានចែករំលែកថា៖

        “នៅភូមិ Cong Luong នេះ នារីមិនចូលរួមធ្វើកសិកម្មទេ។ ដោយហេតុនេះ មានពេលខ្លះដែលគេចង់យកម្ហូបឬទឹកជូនប្ដីនិងកូនប្រុស ប៉ុន្តែមិនដឹងថា វាល ស្រូវរបស់គ្រួសារខ្លួននៅទីណាឡើយ”។

        ចំពោះអ្នកភូមិ Cong Luong ដួងចិត្តនិងមនោសញ្ចេតនារវាងមនុស្សជាមួយ មនុស្សគឺសំខាន់ណាស់។ បុរសនៅភូមិ Cong Luong បានស្ម័គ្រចិត្តទទួលបន្ទុក ការងារលំបាកធ្ងន់ធ្ងរ ហើយផ្ដល់មនោសញ្ចេតនានិងសេចក្ដីស្រឡាញ់ជូនចំពោះ ប្រពន្ធរបស់ខ្លួន។ ទាំងអស់នេះបានក្លាយទៅជាប្រពៃណីដ៏ថ្លៃថ្នូរដែលបង្កើត ឡើងប្រសិទ្ធនាម “ភូមិអាណិតប្រពន្ធ”។ លោកស្រី Le Thi Gai ជាកូនប្រសារស្រី នៅភូមិ Cong Luong អស់រយៈពេល៣០ឆ្នាំកន្លងទៅ បានចែករំលែកថា៖

        “បុរសនៅទីនេះអាណិតប្រពន្ធខ្លាំងណាស់។ ពួកគេធ្វើស្រែចម្ការ ហើយនារីគ្រាន់តែស្នាក់នៅផ្ទះចម្អិនបាយនិងចិញ្ចឹមបីបាច់កូនៗតែប៉ុណ្ណោះ។ នារី មិនចូលរួមដោយផ្ទាល់ក្នុងការងារស្រែចម្ការទេ”។

        ភូមិ Cong Luong ទោះបីជាភូមិតូចមួយស្ថិតនៅតាមមាត់ទន្លេហូរឆ្លងកាត់ ទីក្រុង ហ្វេ ក្ដី ប៉ុន្តែនៅទីនេះកំពុងបង្កប់ទំនៀមទំលាប់និងរបៀបឥរិយាបថវប្ប ធម៌ដ៏ល្អប្រសើរមួយក្នុងអំឡុងពេលរាប់រយឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ