ការផ្លាស់ប្តូរនៅខេត្ត Ben Tre ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី

(VOVWORLD) - ខេត្ត Ben Tre ភាគខាងត្បូងវៀតណាម គឺជាតំបន់ដាំដើមដូង ច្រើនបំផុតនៅវៀតណាមដោយមានប្រព័ន្ធទន្លេព្រែកខ្វាត់ខ្វែង ប៉ុន្តែ ជីវភាពរស់នៅ របស់ប្រជាជននៅជួបការលំបាកលំបិននៅឡើយ។ ដូច្នេះ ដោយមានទិសស្លោក «រដ្ឋនិងប្រជា ជនរួមគ្នាធ្វើ» រដ្ឋអំណាចនិងប្រជាជនតំបន់បានអនុវត្តកម្មវិធីជាតិកសាងជនបទថ្មីយ៉ាងសកម្ម។ អាស្រ័យដោយនោះជនបទនៅទីនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ 
ការផ្លាស់ប្តូរនៅខេត្ត Ben Tre ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី - ảnh 1 ការផ្លាស់ប្តូរនៅខេត្ត Ben Tre ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី

(VOVworld) - បណ្ដាផ្លូវចាក់បេតុងធំទូលាយតភ្ជាប់ភូមិឃុំ ភូមិឃុំស្អាតស្អំ ពាណិជ្ជកម្មអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកស្ទួយ ចលនាជនបទថ្មីបាននាំមកនូវ ការផ្លាស់ប្តូរល្អប្រសើរសំរាប់ជនបទនៅខេត្ត Ben Tre។ ទទួលបានវិនិយោគថវិកាពីមជ្ឈឹមរួមជាមួយការរួមដៃគ្នារបស់រដ្ឋអំណាចតំបន់និងប្រជាពលរដ្ឋរហូតមកដល់ពេលនេះ ខេត្ត Ben Tre មានឃុំចំនួន ២១ ក្នុងចំណោមឃុំចំនួន ១៤៧ ត្រូវបានទទួលស្គាល់ជនបទថ្មីតាមបទដ្ឋានចំនួន ១៩ ដែលបានដាក់ចេញ។ ដើរជួរ មុខគេក្នុងចលនានេះគឺជាសមាគម អតីតយុទ្ធជនខេត្ត Ben Tre។ ក្នុងអំឡុង ២ ឆ្នាំកន្លែងទៅសមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់នៅខេត្តបានបំផុសរួមវិភាគទានប្រាក់ចំនួនជាង ១២ ពាន់លានដុង កសាង ស្ពានចំនួន ១៦៤ រួមវិភាគទានផ្ទៃដីចំនួន ៦៥ ពាន់ម៉ែក្រឡាដើម្បីកសាងសំណង់សុខុមាលភាពសង្គមក្នុងតំបន់។ ប្រធានសមាគមអតីតយុទ្ធជនឃុំ Son Hoa ស្រុក Chau Thanh លោក Nguyen Van Luc បានចែករំលែកថា៖

        «អនុវត្តការកសាងជនបទថ្មី ក្រៅពីការបញ្ជាណែនាំរបស់ស្រុកសមាគមអតីតយុទ្ធជននៅមូលដ្ឋានអនុវត្តល្អភារកិច្ចនេះ។ ជាឧទាហរណ៍ ចំពោះការកសាង ផ្លូវ សមាជិកនានានៃសមាគមអតីតយុទ្ធជនរួមវិភាគទានដីធ្លីនិងប្រាក់តាម តម្រូវការនិងបំណង។ ក្រៅពីនោះ សមាជិកនានារួមចំណែកថ្ងៃធ្វើការផងដែរ។»

ការផ្លាស់ប្តូរនៅខេត្ត Ben Tre ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី - ảnh 2ការផ្លាស់ប្តូរនៅខេត្ត Ben Tre ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី 

        បើប្រៀបនឹងតំបន់នានានៅវាលសណ្តទន្លេ Cuu Long ខេត្ត Ben Tre ជួបការលំ បាកជាច្រើនក្នុងការអនុវត្តកម្មវិធីជនបទថ្មីដូចជា៖ ការកសាងផ្លូវគមនាគមន៍ជនបទ លុប ចោលស្ពានឈើ ស្ថានភាពបំពុលបរិស្ថានពីរូបសណ្ឋានចិញ្ចឹមសត្វប្រពៃណី។ ថ្វីបើដូច្នេះក្តីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងប្រជាជនក្នុងតំបន់អនុវត្តផងដកបទពិសោធន៍និង ដោះស្រាយការលំបាកផង។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Giong Trom លោក Duong Van Chuong បានឲ្យដឹងថា៖     «មានប្រជាជននៅតំបន់មួយចំនួនមិនទាន់ដឹងច្បាស់អំពីកម្មវិធីកសាងជនបទ ថ្មីឡើយ ដំណោះស្រាយសំរាប់បញ្ហានេះគឺបន្តផ្សព្វផ្សាយបំផុសយ៉ាងម៉េចដើម្បីប្រជា ជនឃើញថា៖ គេជាមុខសញ្ញាស្នូលក្នុងការកសាងជនបទថ្មី។ ការកសាងហេដ្ឋារចនា សម្ព័ន្ធគឺសំដៅបំរើប្រជាជន ពលរដ្ឋនិងរដ្ឋរួមវិភាគទានទុនដើម្បីកសាងហេដ្ឋរចនា សម្ព័ន្ធជនបទ។ រូបសណ្ឋានចិញ្ចឹមគោនាំមកនូប្រសិទ្ធភាពប៉ុន្តែ

បំពូលបរិស្ថាន។ រដ្ឋអំណាចតំបន់ខំប្រឹងប្រែងបំផុសផ្សព្វផ្សាយប្រជាជនកសាងអាង biogas ដើម្បីប្រើ ប្រាស់លាមករគោបំរើជីវភាពរស់នៅ។»

        កម្មវិធីកសាងជនបទថ្មីបានផ្លាស់ប្តូរមុខមាត់រខេត្ត Ben Tre យ៉ាងសកម្ម។ អគ្គិសនី ផ្លូវ សាលារៀននិងគិលានដ្ឋានដែលត្រូវបានវិនិយោគជួសជុលបានឆ្លើយតប នឹងតម្រូវការធ្វើដំណើរទៅវិញទៅមកការដឹកជញ្ជូននិងពាណិជ្ជកម្មរបស់ប្រជាជន។ពីនោះជីវភាពខាងស្មារតីនិងសម្ភារៈរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ចំណូលមធ្យមរបស់ប្រជាជននៅជនបទខេត្ត Ben Tre កើនឡើង ៣២ លានដុងក្នុងមួយឆ្នាំ កើន ១៨ លានដុងបើប្រៀបនឹងរយៈពេលកម្មវិធីកសាងជនបទថ្មីមិនទាន់បានអនុវត្ត អត្រាគ្រួសារក្រីក្រកាត់បន្ថយនៅក្រោម ១០%។ អនុប្រធានគណៈកម្មាធិការខេត្ត Ben Tre លោក  Nguyen Huu Lap បានឲ្យដឹងថា៖

        «យើងខ្ញុំតភ្ជាប់ជាមួយវិធានការជាច្រើន។ វិធានការផ្សព្វផ្សាយដើរតួនាទីសំខាន់ ណាស់ ដោយសារ ពីនោះប្រជាជនដឹងច្បាស់អំពីគោលដៅនៃការរៀបចំកសាងជនបទ ថ្មី។ ប្រធានបទសំខាន់បំផុតគឺប្រជាជនត្រូវជាមុខសញ្ញាស្នូលនៃការកសាងជនបទថ្មី ប្រការណាដែលរដ្ឋអនុវត្ត ប្រការណាប្រជាពលរដ្ឋអនុវត្ត ប្រជាជនគប្បីដឹងច្បាស់។ ឆ្ពោះទៅធ្វើយ៉ាងម៉េចដើម្បីប្រមូលផ្តុំទៅលើការលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន។ យើងខ្ញុំចាត់ទុកនេះគឺជាភារកិច្ចសំខាន់បំផុត។»

        ការកសាងជនបទថ្មីគឺគោលការណ៍ធំរបស់រដ្ឋដែលមានអត្ថន័យជាក់ស្តែងនិង មានចរិតលក្ខណៈមនុស្សសាស្ត្រជ្រាលជ្រៅ។ ដោយមានស្នាដៃដែលទទួលបាន នាពេលខាងមុខខេត្ត Ben Tre នឹងរួមចំណែកជាមួយប្រទេសទាំងមូលអនុវត្តកម្មវិធីកសាងជនបទថ្មីប្រកបដោយជោគជ័យដើម្បីមុខមាត់ជនបទកាន់តែផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ