ដោះស្រាយការជំពាក់ជំពិនដើម្បីភូមិរបរអភិវឌ្ឍន៍

(VOVWORLD) - នាបច្ចុប្បន្ន ទីក្រុង Can Tho ភាគខាងត្បូងវៀតណាម មានភូមិរបរចំនួន៤ ដែលត្រូវបានទទួលស្គាល់នោះគឺ៖ ភូមិរបរបាញ់ត្រាង Thuan Hung ភូមិរបរចាក់ សំណាញ់ Thom Rom ភូមិរបរផ្កាលំអ Pho Tho – Ba Bo និងភូមិរបរនំគ្រាប់ Ba Rich។ ភូមិរបរទាំងនេះបានទាក់ទាញការចូលរួមរបស់គ្រួសារប្រមាណ១ពាន់គ្រួសារ ដោយពលករជាង៣ពាន់នាក់ ហើយនាំមកនូវប្រាក់ចំណូលជាង១០០ពាន់លាន ដុងជារៀងរាល់ឆ្នាំ រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលករក្នុង តំបន់។
ដោះស្រាយការជំពាក់ជំពិនដើម្បីភូមិរបរអភិវឌ្ឍន៍ - ảnh 1 ត្រូវការមានគោលនយោបាយឧបត្ថម្ភដើម្បីជំរុញការអភិវឌ្ឍនៃភូមិរបរ (រូបថត៖ VOV)

ឆ្លងកាត់រយៈពេលច្រើនឆ្នាំប្រកបមុខរបរចាក់សំណាញ់ លោក Ho Dac Quy នៅសង្កាត់ Tan Hung ខ័ណ្ឌ Thot Not តែងតែគិតគូរថា ធ្វើយ៉ាងម៉េចដើម្បីរបរចាក់សំណាញ់នៅតំបន់នេះមានការអភិវឌ្ឍនិងមានឋានៈនៅលើទីផ្សារ ផលិតផលមានទីផ្សារលក់ចេញដោយស្ថិរភាព ពីនោះលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាកម្មករ។ ប៉ុន្តែ ការខ្វះខាតព័ត៌មានស្ដីពីទីផ្សារនិងការ ពិបាកទាក់ទងនឹងប្រភពទុននោះ បណ្ដាលឲ្យការធ្វើផលិតកម្ម អាជីវកម្មនៅមូល ដ្ឋានផលិតកម្មរបស់លោក Quy តែងតែជួបការលំបាក។ លោកបានសំណេះសំណាលថា៖

        “ការលក់ចេញទំនិញក៏អាស្រ័យទៅលើការជួយឧបត្ថម្ភពីរដ្ឋ ដូចជាការចុះ ឈ្មោះម៉ាក់យីហោ និងការផ្ដល់លិខិតអនុញ្ញាតធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ជាដើម”។

        ជារៀងរាល់ឆ្នាំ ភូមិរបរផ្កាលំអ Pho Tho – Ba Bo នៅសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho តែងតែលក់ចេញជើងផ្ការាប់ពាន់ជើងគ្រប់ ប្រភេទ។ ប្រជាជនជាច្រើននាក់បានរួចផុតពីភាពក្រីក្រហើយក្លាយជាអ្នកមាននៅក្នុង ស្រុកកំណើតរបស់ខ្លួន។ អាស្រ័យដោយតម្រូវការនៃទីផ្សារនិងចំណងចំណូល ចិត្តរបស់អតិថិជន ប្រជាជននៅទីនេះត្រូវផ្លាស់ប្ដូរវិធីធ្វើផលិតកម្ម ពីបែបប្រពៃណីទៅជាការអនុវត្តបច្ចេកវិទ្យាខ្ពស់ដើម្បីបង្កើតឡើងផលិតផលដ៏ សម្បូរបែបនិងមានតំលៃសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែ ការលំបាកធំបំផុតរបស់ប្រជាជន នៅទីនេះគឺបញ្ហាចំណាយលើការអនុវត្ត ព្រោះថា គ្រួសារភាគច្រើនក្នុងភូមិទទួលប្រាក់ ចំណូលត្រឹមតែពី៥ដល់៦លានដុងក្នុងមួយខែប៉ុណ្ណោះ ខណៈដែលទុនវិនិយោគអាចឡើង ដល់ទៅរាប់រយលានដុង។ លោក Doan Huu Bon អនុប្រធានភូមិរបរផ្កាលំអ Pho Tho – Ba Bo បានឲ្យដឹងថា៖

        “រដ្ឋគប្បីជួយឧបត្ថម្ភថវិកាដើម្បីកសាងអគារធ្វើផលិតកម្មតាមបច្ចេក វិទ្យាខ្ពស់។ ផ្ទៃដីតូចជាង ប៉ុន្តែផលិតផលច្រើនជាងហើយគុណភាពក៏ល្អជាង ដែរ។ ធ្វើដូច្នេះទើបរក្សាបាននូវសហករណ៍និយាយដោយឡែកនិងភូមិរបរ និយាយរួម”។

ដោះស្រាយការជំពាក់ជំពិនដើម្បីភូមិរបរអភិវឌ្ឍន៍ - ảnh 2 ការអភិវឌ្ឍភូមិរបរមិនត្រឹមតែបង្កើតការងារធ្វើសំរាប់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាទៀតផង 

        ភូមិរបរដែលត្រូវបានទទួលស្គាល់ នឹងមានគោលនយោបាយអាទិភាពនិង ការជួយឧបត្ថម្ភអភិវឌ្ឍជាច្រើនតាមសេចក្ដីសម្រេច របស់រដ្ឋាភិបាលក៏ដូចជារបស់ទីក្រុងផងដែរ។ លោក Doan Ngoc Hoang Lam នាយករងមជ្ឈមណ្ឌលផ្សព្វ ផ្សាយកសិកម្ម នៃមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុង ក៏មានផែនការមេដើម្បីអភិវឌ្ឍន៍ភូមិរបរ ហើយមានគោលនយោបាយអាទិភាព គោលនយោបាយឧបត្ថម្ភចំពោះភូមិរបរ សំដៅបង្កើតឡើងផលិតផលដ៏សម្បូរ បែប ឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

        “យើងខ្ញុំនឹងសហការជាមួយសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទ ដើម្បី ឧទ្ទេសនាមផលិតផលរបស់បណ្ដាភូមិរបរ។ ដំបូងបង្អស់គឺចូលរួមផ្សារណាត់នៅ ក្នុងនិងក្រៅទីក្រុងនិងពន្លឿនពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះនឹងធ្វើការជាមួយ ធនាគារគោលនយោបាយសង្គម ដើម្បីជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ឲ្យភូមិរបរខ្ចីទុន ដើម្បីអភិវឌ្ឍន៍”។

        បណ្ដាភូមិរបរមិនត្រឹមតែបង្កើតបន្ថែមការងារធ្វើនៅតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងថែរក្សាអត្តសញ្ញាណ និងជំរុញការអភិវឌ្ឍផ្នែកទេសចរនៃតំបន់ទៀត ផង។ ដោយហេតុនេះ ត្រូវការមានយន្តការ គោលនយោបាយដ៏សមស្របដើម្បី ប្រជាជនទាក់ទងនឹងប្រភពទុន ផ្លាស់ប្ដូរបច្ចេកវិទ្យា តភ្ជាប់គ្នាដើម្បីបើកទូលាយ ផ្ទៃដីធ្វើផលិតកម្ម សំដៅអភិវឌ្ឍន៍បណ្ដាភូមិរបរប្រកបដោយចិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ