តម្លៃបេតិកភណ្ឌនៅភូមិបុរាណ Phuoc Tich ទីក្រុង Hue

(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Hue ភូមិ បុរាណ Phuoc Tich ស្ថិតនៅតាមមាត់ទន្លេ O Lau ដែលជាទីកន្លែងបែងចែករវាង ខេត្ត Thua Thien Hue និងខេត្ត Quang Tri។ ដោយមានអាយុកាលឡើងដល់ទៅ ៥០០ឆ្នាំហើយត្រូវបានទទួលស្គាល់ថាជាកេរដំណែលថ្នាក់ជាតិ ភូមិបុរាណ Phuoc Tich កំពុងក្លាយទៅជាគោលដៅទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវទាំង ជាតិនិងអន្តរជាតិ។
តម្លៃបេតិកភណ្ឌនៅភូមិបុរាណ Phuoc Tich ទីក្រុង Hue - ảnh 1 ទិដ្ឋភាពបៃតងត្រជាក់នៅក្នុងភូមិ Phuoc Tich (រូបថត៖ Internet)

  ភូមិបុរាណ Phuoc Tich ស្ថិតនៅឃុំ Phong Hoa ស្រុក Phong Dien ខេត្ត Thua Thien-Hue។ តាមឯកសារប្រវត្តិសាស្ត្របានអោយដឹងថា ភូមិនេះត្រូវបាន បង្កើតឡើងកាលពីឆ្នាំ១៤៧០ក្រោមរាជ្យកាលស្ដេច Le Thanh Tong ហើយព័ទ្ធ ជុំវិញដោយទន្លេ O Lau។

        ក្រោយរយៈពេល៥សតវត្សមក ទោះបីជាត្រូវរងការបំផ្លិចបំផ្លាញដោយសារ សង្គ្រាមនិងធម្មជាតិ ផងក្ដី ប៉ុន្តែអាចនិយាយបានថា ភូមិ Phuoc Tich នៅតែអាច រក្សាបាននូវភាពស្រស់ស្អាតដដែល ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិង បរិយាកាសសុខសាន្តត្រាណជាមួយនឹងដើមពោធិ កំពង់ផែទន្លេនិងសាលាភូមិ។

        នាពេលមកដល់ភូមិបុរាណ Phuoc Tich ភ្ញៀវទេសចរម្នាក់ៗមិនអាចគេចផុតបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីការបានគយគន់ផ្ទះបុរាណជាប់ៗគ្នាដោយមានស្ថាបត្យកម្មវិសេសវិសាលនៅតាមមាត់ទន្លេ។ ក្រៅពីនោះ ភ្ញៀវទេសចរក៏ មានឱកាសស្វែងយល់និងសម្របខ្លួនចូលក្នុងជីវភាពរស់នៅប្រកបដោយភាព សុខសាន្តត្រាណនិងពោរពេញទៅដោយមនោសញ្ចេតនាដ៏ស្មោះសរបស់អ្នកភូមិ ទៀតផង។

        ពេលដែលមកដល់ក្លោងទ្វារភូមិ ភ្ញៀវទេសចរនឹងឃើញដើមពោធិបុរាណ ដោយមានអាយុកាលក្នុងចន្លោះពី៧០០ទៅ៨០០ឆ្នាំមកហើយ និងសាលាភូមិដែលជាទី ធ្វើសក្ការៈបូជាអាទិទេព។ លោក Nguyen Hong Thang នាយកគណៈគ្រប់គ្រង កេរដំណែលស្ថាបត្យកម្មសិល្បៈភូមិបុរាណ Phuoc Tich បានអោយដឹងថា៖

        “២/៣នៃទំហំភូមិបុរាណ Phuoc Tich នេះមានទន្លេព័ទ្ធជុំវិញ អញ្ចឹងបានជាអ្នកភូមិ ជានិច្ចកាលធ្វើផ្ទះអោយបែមុខទៅមាត់ទន្លេ។ តាមទំនៀមទំលាប់ គេគិតថា ខាង ល្អគឺខាងមានទឹក។ គេជឿជាក់ថា ទឹកនឹងនាំមកនូវភាពសម្បូររុងរឿងសម្រាប់ម្ចាស់ផ្ទះ”។

        ពេលទៅក្នុងភូមិ ប្រការគួរអោយចាប់អារម្មណ៍បំផុតនោះគឺផ្ទះបុរាណ ដែលមានអាយុកាលរាប់រយឆ្នាំដោយមានសួនចម្ការធំទូលាយជាមួយនឹងដើមឈើខៀវស្រងាត់និងផ្កាគ្រប់ប្រភេទរីកស្គុះស្គាយ។ លក្ខណៈពិសេសគឺរាល់ផ្ទះ ruong (ផ្ទះឈើបុរាណ) នៅភូមិ Phuoc Tich មិនត្រូវបានបែងចែកគ្នាដោយរបាំងឥដ្ឋនោះទេ ប៉ុន្តែដោយសួនចម្ការធំទូលាយមួយដែលមានរបាំងធ្វើពីធ្លីតែប៉ុណ្ណោះ។លោក Nguyen Hong Thang បានអោយដឹងថែមទៀតថា៖

        “ភូមិបុរាណ Phuoc Tich មានអាយុកាលជាង៥០០ឆ្នាំហើយ។ នៅទីនេះអ្នកភូមិបាន ប្រកបរបរកុលាលភាជន៍ជាប្រពៃណីតាំងពីរយូរលង់ណាស់មកហើយ អញ្ចឹងគេ មានលក្ខណៈសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីកសាងឡើងបណ្ដុំផ្ទះ Ruong ដ៏ល្អ ប្រណិត។ នាបច្ចុប្បន្ន បណ្ដុំផ្ទះRuong នេះមានផ្ទះចំនួន២០ ខ្នង់ដែលជាផ្ទះស្នាក់ របស់អ្នកភូមិ ហើយផ្ទះ១០ខ្នង់ទៀតដែលធ្វើជាទីធ្វើសក្ការៈបូជាជីដូនជីតា។ ផ្ទះ Ruong ទាំងនេះត្រូវបានធ្វើឡើងតាមស្ថបត្យកម្មប្រជាប្រិយនៃខេត្ត Thua Thien Hue”។

តម្លៃបេតិកភណ្ឌនៅភូមិបុរាណ Phuoc Tich ទីក្រុង Hue - ảnh 2ផ្ទះ Ruong នៅភូមិ Phuoc Tich 

        នៅក្នុងផ្ទះ Ruong បុរាណនៃភូមិ Phuoc Tich គឺប្រព័ន្ធគ្រឿងសង្ហារឹមនិង គ្រឿងតុបតែងដែលត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់និងល្អប្រណិត ប្រៀបមិនចាញ់នឹងគ្រឿងឈើនៅក្នុងព្រះបរមរាជវាំងស្ដេច Nguyen ទេ។ នៅខាងមុខផ្ទះ មានផ្ទាំងឡប់ឡែដែលមានតួនាទីកម្បាំងខ្យល់បំពុលហើយរាំងស្កាត់ខ្មោចព្រាយបីសាចចូលក្នុងផ្ទះ។ នៅក្រោមជើងផ្ទាំងឡប់ឡែនោះគឺមានអាងទឹកមួយ។ ស្ថាបត្យកម្មនៃផ្ទះ Ruong នេះបានបង្ហាញយ៉ាងច្បាស់នូវភាពសុខដុមរវាងមនុស្សនិងធម្មជាតិ រវាង ខាងសម្ភារៈនិងខាងស្មារតី។ វាបានបំពេញបន្ថែមដើម្បីបង្កើតឡើងតុល្យភាព ក្នុងជីវភាពរស់នៅរបស់អ្នកភូមិ Phuoc Tich។

        ភូមិបុរាណ Phuoc Tich ជាភូមិបុរាណទី២ ក្រោយពីភូមិបុរាណ Duong Lam នៅរដ្ឋធានីហាណូយ ដែលត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួល ស្គាល់ជាកេរដំណែលថ្នាក់ជាតិកាលពីឆ្នាំ ២០០៩។ ការវិនិយោគអភិវឌ្ឍវិស័យ ទេសចរណ៍នៅទីនេះកំពុងត្រូវបានអាជ្ញាធរតំបន់យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយតភ្ជាប់នឹងកិច្ចការពារ ជួសជុលកែលម្អធនធានធម្មជាតិ ព្រមទាំងអភិរក្ស និងពង្រីករាល់តម្លៃខាងធម្មជាតិ វប្បធម៌និងសង្គម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ