ភូមិបេតិកភ័ណ្ឌ Binh Da

(VOVWORLD) - ស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ Binh Da គឺជាភូមិបុរាណមួយដែលត្រូវបានប្រសិទ្ធនាមដូច្នេះក្រោម រជ្ជកាលស្តេច Minh Menh (រជ្ជកាលស្តេច Nguyen) នាឆ្នាំ ១៨២០។ នាបច្ចុប្បន្ន ភូមិ Binh Da ចំណុះឃុំ Binh Minh ស្រុក Thanh Oai ទីក្រុងហាណូយ។ ភូមិ  Binh Da ល្បីឈ្មោះដោយកេរដំណែលប្រវត្តិសាស្ត្រជាច្រើនដែលតភ្ជាប់នឹងរឿង ព្រេងស្តីអំពីប្រភពដើមរបស់ជនជាតិវៀតណាម។ 
ភូមិបេតិកភ័ណ្ឌ Binh Da - ảnh 1 ភូមិ Binh Da នៅរក្សាបានវត្ថុបុរាណកម្រថ្លៃថ្លាដែលមានអាយុជាង ១ ពាន់ឆ្នាំ ដូចជា៖ សៀវភៅសែនដូនតាក្នុងពិធីបុណ្យ Binh Da ក្តាលើករាសីដែលត្រូវបានច្នៃពីឆ្នាំ ១៩១៩ និងជួងស្ពាន់ត្រូវបានចាក់ពុម្ភពីឆ្នាំ ១០០៧។

(VOVworld) – ស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ Binh Da គឺជាភូមិបុរាណមួយដែលត្រូវបានប្រសិទ្ធនាមដូច្នេះក្រោម រជ្ជកាលស្តេច Minh Menh (រជ្ជកាលស្តេច Nguyen) នាឆ្នាំ ១៨២០។ នាបច្ចុប្បន្ន ភូមិ Binh Da ចំណុះឃុំ Binh Minh ស្រុក Thanh Oai ទីក្រុងហាណូយ។ ភូមិ  Binh Da ល្បីឈ្មោះដោយកេរដំណែលប្រវត្តិសាស្ត្រជាច្រើនដែលតភ្ជាប់នឹងរឿង ព្រេងស្តីអំពីប្រភពដើមរបស់ជនជាតិវៀតណាម។

        ភូមិ Binh Da ចំណុះឃុំ Binh Minh គឺជាភូមិដែលមានប្រពៃណីរាប់រយឆ្នាំ មានវត្តសាលាភូមិជាច្រើនដែលអ្នកភូមិបានកសាងឡើងពីយូរយាណាស់មកហើយ។ ទីកន្លែងនេះត្រូវបានចាត់ទុកជា «តំបន់ពិសិដ្ឋ» ដោយសារមានវត្ត មានរបស់សាសនាចំនួន៣គឺ៖ ពុទ្ធសាសនាដោយមានភស្តុតាងជាវត្តចំនួន ៥ គឺ៖ វត្ត Canh Thac វត្ត Am វត្ត Ca វត្ត Ga និងវត្ត But Moc រួមជាមួយឯកសារ ពាក់ព័ន្ធដល់សាសនាតាវនិងលទ្ធិខុងជីនិយម។ ភូមិ Binh Da នៅរក្សាបានវត្ថុបុរាណកម្រថ្លៃថ្លាដែលមានអាយុជាង ១ ពាន់ឆ្នាំ ដូចជា៖ សៀវភៅសែនដូនតាក្នុងពិធីបុណ្យ Binh Da ក្តាលើករាសីដែលត្រូវបានច្នៃពីឆ្នាំ ១៩១៩ និងជួងស្ពាន់ត្រូវបានចាក់ពុម្ភពីឆ្នាំ ១០០៧។ ភូមិ Binh Da មានកេរដំណែលប្រវត្តិសាស្ត្រចំនួន ១៣  ជាពិសេស ភូមិនេះគឺជាអង្គភាពរដ្ឋបាលតែមួយគត់ក្នុងទូទាំងប្រទេសវៀតណាម ដែលមានអ្នកតាភូមិចំនួន ២ រូប។ នោះគឺបីតា Lac Long Quan ដែលត្រូវបានធ្វើសក្ការបូជានៅវិហារ Noi រីឯ Linh Lang Dai Vuong ត្រូវបានធ្វើសក្ការបូជានៅវិហារ Ngoai។ មកទស្សនានៅវិហារទីនេះ ភ្ញៀវទេសចរនឹងផ្ទៀងស្តាប់រាល់រឿងព្រងអំពីបីតា  Lac Long Quan ឬ ប្រភពដើមនៃវត្តវិហារនិងសាលាភូមិដើម្បីស្វែងយល់បន្ថែមអំពីតំបន់នេះ។ លោក Bui Dang Thinh អ្នកថែ ទាំវិហារភូមិ Binh Da បានរៀបរាប់ថា៖     

«តាមរឿងព្រេងថា៖ បន្ទាប់ពីបែកបាក់ជាមួយមាតា Au Co បីតា Lac Long Quan រួមជាមួយកូនចំនួន ៥០ នាក់បានទៅកាន់តំបន់ឆ្នេរសមុទ្រដើម្បីគាស់រាន ដី។ បីតា Lac Long Quan បានឈប់នៅភូមិ Binh Da ឃុំ Binh Minh ហើយនា ចុងជីវិត បីតាទទួលមរណៈភាពនៅភូមិ Binh Da ហើយប្រជាជននៅទីនេះបាន រៀបចំពិធីកាន់ទុក្ខនៅភ្នំ Tam Thai ដែលស្ថិតនៅចម្ងាយវិហារ ៥០០ គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍ បន្ទាប់នោះ កសាងវិហារធ្វើសក្ការបូជាបីតា Lac Long Quan។ នាចុងនិទាឈរដូវឆ្នាំ ១០៧៧ ព្រះរាជបុត្រ Linh Lang កូនរបស់ស្តេច Ly Thai Tong បានមកភូមិកែនទ័ពហើយបោះទ័ពនៅទីនេះ។ ក្រោយពីពលីជីវិតក្នុងការ ប្រយុទ្ធប្រឆាំងនឹងកងទ័ពរជ្ជកាល Song របស់ចិន ព្រះអង្គត្រូវបានរជ្ជកាល Ly ប្រសិទ្ធិនាមជា Dai Vuong Linh Lang។ រហូតមកដល់ពេលនេះ  អ្នកភូមិធ្វើសក្ការបូជា Dai Vuong Linh Lang នៅវិហារ Ngoai។»

        នៅក្នុងវិហារ Noi ធ្វើសក្ការបូជា Lac Long Quan មានគំនូចម្លាក់កម្រដែល ត្រូវបានធ្វើពីឈើថ្លៃថ្លា បង្ហាញឡើងវិញរូបភាព បីតា Lac Long Quan រួមជាមួយ មន្ត្រីទាំងអស់ចូលរួមការប្រណាំងទូក។ នាឆ្នាំ ២០១៥ គំនូចម្លាក់នេះត្រូវបាន នាយករដ្ឋមន្ត្រីវៀតណាមទទួលស្គាល់ជារតនវត្ថុជាតិ។ ស្តីអំពីអត្ថន័យនិងតម្លៃ នៃគំនូរចម្លាក់នេះ លោក Bui Dang Thinh បានលើកច្បាស់ថា៖       «គំនូចម្លាក់មានអាយុជាង ១ ពាន់ឆ្នាំក្រោមរជ្ជកាល Dinh។ គំនូនេះមាន អត្ថន័យដ៏ជ្រាលជ្រៅ នោះគឺ រូបភាពរបស់បីតា Lac Long Quan កំពុងគយគន់ ការប្រណាំងទូកជុំវិញគឺមន្ត្រីនានានិងកងទ័ពការពារបីតា។ ក្នុងនោះមានដំរី ខ្លា សេះ ជាពិសេសគឺខ្លាសមួយគូឈរនៅក្បែរការពារបីតា។ ប្រការនេះបានសរឲ្យ ឃើញថា៖ ជីដូនជីតាបានផ្សាំងសត្វព្រៃដើម្បីការពារមនុស្ស។»

        ពិធីបុណ្យភូមិ Binh Da ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ រោចខែបុស្ស ដល់ថ្ងៃទី ៦ កើតខែមាយ ជារៀលរាល់ឆ្នាំ។ ក្នុងនោះ ថ្ងៃទី ៩ រោចខែបុស្សគឺជាទិវាធ្វើសែន អ្នកតាភូមិ Linh Lang Dai Vuong និងថ្ងៃទី ៦ កើតខែមាយគឺជាទិវាធ្វើសក្ការបូជា បីតា Lac Long Quan។ នាឆ្នាំ ២០១៤ ពិធីបុណ្យភូមិ Binh Da ត្រូវបាន ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ពិធីបុណ្យភូមិ Binh Da នៅរក្សាបានពិធីការប្រពៃណីរបស់ខ្លួន។ លោក Pham Dinh Phung ប្រធាន គណៈកម្មាធិការប្រជាជនឃុំ Binh Minh បានឲ្យដឹងថា៖

        «នារាត្រីថ្ងៃទី ៥ កើត ជនចាស់ជរារៀបចំពិធីសែនដូនតានៅវិហារ។ នាព្រឹក ព្រលឹមថ្ងៃទី ៦ កើត យើងរៀបចំពិធីដង្ហែរក្បួននំពិសិដ្ឋដើម្បីទម្លាក់នំពិសិដ្ឋក្នុង អណ្តូងទឹកសំដៅផ្ញើឲ្យកូនទាំង ៥០ នាក់របស់បីតា Lac Long Quan។ ចំណុច ពិសេសមួយគឺពីយូរយាណាស់មកហើយ ការធ្វើនំពិសិដ្ឋត្រូវបានប្រគល់ឲ្យ ត្រកូល Nguyen Van។ ទំនៀមទំលាប់នេះត្រូវបានបន្សល់ទុកពីជំនាន់មួយទៅ ជំនាន់មួយ។»

        បណ្ដាកេតំណែលវត្ថុបុរាណជានិច្ចកាលជាចំណងមោទនភាពរបស់ប្រជាជនភូមិ Binh Da។ ដោយហេតុនេះ ត្រកូលទាំងអស់នៅភូមិសុទ្ធតែមានចំណះ ដឹងក្នុងការរួមដៃរក្សានិងការពារតំលៃប្រវត្តិសាស្ត្រដែលជីដូនជីតាបន្សល់ទុកមក។ មកទស្សនាភូមិ Binh Da ភ្ញៀវទេចរនឹងឃើញនូវភាពរស់រាយរាក់ទាក់របស់ អ្នកភូមិ ហើយនឹងស្វែងយល់បន្ថែមអំពីរឿងព្រេងគួរឲ្យទាក់ទាញអំពីប្រភពដើម របស់ជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ